Fans តុក្កតា Larva អាចឆ្លើយសំនួរនេះបានអត់?
កាលពីប៉ុណ្ណាម៉ោងមុននេះ Channel របស់តុក្កតា Larva បានចេញវីដេអូសំនួរមួយ សំរាប់សួរដល់មិត្ត ដែលចូលចិត្តតាមដានរឿងរបស់ខ្លួន។ បើសិនជាមិត្តទាំងអស់ជា Fans របស់តុក្កតា Larva មែន មោះ! សាកល្បងឆ្លើយ នៅសំនួរទាំងអស់នោះទៅមើល៖
អត្តបទ៖ Mr. Ravy Jack
Ronaldo ក្លាយជាមនុស្សយន្ត ជាមួយស្ពតពាណិជ្មកម្មនេះ
ក្នុងវិស័យបាល់ទាត់ មានកីឡាករជាច្រើនរូបដែលមានសមត្ថភាព ក្នុងការលេងយ៉ាងស្ទាត់ជំនាញ ហើយអ្នកទស្សនាតែងតែដាក់រហ័សនាមអោយ កីឡាករម្នាក់ៗ ទៅតាមការ Style លេងរបស់ពួកគេ ។ ជាក់ស្តែងដូចតែអ្នកស្នេហាវិស័យបាល់ទាត់ រាល់គ្នាបានដឹងហើយថា កីឡាករ Messi និង Ronaldo កីឡាករទាំងពីរនេះ ជាកីឡាករខ្លាំង ហើយថែមទាំងមានអ្នកខ្លះបានអោយងារអ្នកទាំងពីរថា មនុស្សយន្ត ខ្លះថា មនុស្សក្រៅភព ។ តែពេលនេះ Ronalda នឹងក្លាយជាមនុស្សយន្ត អោយរាល់គ្នាបានឃើញនៅក្នុងវីដេអូ ពាណិជ្ជកម្មមួយនេះ…
OPPO F1 Plus ពិសេសសំរាប់អ្នកដែលនិយមថតរូប Selfie
Selfie ជាទីពេញនិយមសំរាប់យុវវ័យសម័យថ្មី រាល់ពេលជួបជុំ និងនៅតាម តំបន់កម្សាន្តនានា។ ថ្ងៃនេះ យើងខ្ញុំសូមណែនាំអ្នកអោយស្គាល់ OPPO F1 Plus ដែលជាស្មាតហ្វូនស៊េរីថ្មីដ៏ទំនើបចុងក្រោយរបស់ OPPO។
OPPO F1 Plus ជាម៉ូដែល ដែលបំពាក់នូវកាមេរ៉ាមុខទំហំធំរហូតដល់ 16 មេហ្គាភិចសែល និង មានកម្រិតចាប់រូបភាព f/2.0 អមដោយស៊ិនស័រពន្លឺជាជំនួយការថតរូបនៅទីខ្សោយពន្លឺ ភ្ជាប់ដោយបច្ចេកវិទ្យាចាប់រូប ISOCELL និង Beautify Mode 4.0 ដែលធ្វើឲ្យការចាប់រូបភាពបានភ្លឺច្បាស់កាត់បន្ថយស្នាមអុចៗ (noise) លើផ្ទៃរូបភាពបានយ៉ាងល្អប្រសើរបំផុត៕

ខាងក្រោមនេះ ជាវីដេអូបង្ហាញពីសមត្ថភាពកាមេរ៉ា និង លក្ខណៈសម្បត្តិទាំងមូលរបស់ OPPO F1៖





លើកមុន ស្វែងរក Nemo ឥឡូវដំណើរស្វែងរក Dory ចេញ Trailer ហើយ
កាលពីមុនរឿងតុក្កតាត្រីនេះបានចេញរឿងម្តងហើយ ដែលមានចំណងជើងថា Finding Nemo តែពេលនេះ Disney បានផ្លាស់ប្តូរចំណងជើងថ្មីថា Finding Dory ” ស្វែងរកដូរី ” ។
ប្រិយមិត្តដែលនិយមចូលមិត្តមើលរឿងលក្ខណៈតុក្កតា លក្ខណៈផ្សងព្រេងច្បាស់ជាចូលចិត្ត Finding Dory រឿងនេះចង់និយាយ អំពីដំណើរផ្សងព្រេងរបស់ត្រីមួយក្បាល ឈ្មោះ ដូរី ដែលខ្លួនត្រូវ ស្វែងរកក្រុមគ្រួសារ ហើយជួបនូវឧបសគ្គជាច្រើននៅតាមផ្លូវ។ រឿងនេះផងដែរ នឹងចាប់ផ្តើមដាក់បញ្ចាំងនៅតាមរោងភាពយន្ត នៅពាក់កណ្តាលខែក្រោយនេះ៕
ចង់ដឹងថា Trailer ទី២របស់រឿងស្វែងរកដូរីល្អមើលយ៉ាងណា សូមមើល វីដេអូខាងក្រោម៖
[fbvideo link=”https://www.facebook.com/PixarFindingDory/videos/887078661401443/” width=”696″ height=”400″ onlyvideo=”1″]
[fbvideo link=”https://www.facebook.com/FindingNemoDory/videos/10154330974985695/” width=”696″ height=”400″ onlyvideo=”1″]




ប្លែកៗ ពីកាហ្វេ នៅជុំវិញពិភពលោក
បើនិយាយទាក់ទងអំពីកាហ្វេ គឺសឹងតែជុំវិញ ពិភពលោកត្រូវការ ពិសាកាហ្វេ ដើម្បីជីវិតប្រចាំថ្ងៃរបស់ពួកគេ។ការសង្កេតជាក់ស្តែងនៅកម្ពុជានៅតាមហាងកាហ្វេតូចធំឬតាមការិយាល័យក្រុមហ៊ុនឯកជន និងរដ្ឋក្តី គេឃើញថា ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការហាក់ដូចជាកំពុងនិយមពិសា កាហ្វេរហូតដល់ពួកគាត់មួយចំនួនលាន់មាត់ថា (បើមិនបានផឹកវាមួយថ្ងៃ ដូចជាមិនទាន់បានធ្វើអ្វីមួយអីុចឹង គឺធ្វើឱ្យអារម្មណ៍របស់គាត់ហាក់នៅមិនសុខឡើយ ណាមួយវាហាក់ដូចជាធ្វើឱ្យអារម្មណ៍របស់យើងស្រស់ស្រាយក្រោយពេល ផឹកវារួច) ។

Coffee
យោងតាមការសិក្សាពីមុនមកក៏បានបង្ហាញដែលថា កាហ្វេពិតជាផ្តល់ផលល្អដល់សុខភាព ប្រសិនជាអ្នកប្រើប្រាស់វាក្នុងកម្រិតមធ្យម។ ប៉ុន្តែពេលនេះប្លែកភ្នែកហើយ KSPG.TV សូមបង្ហាញវីដេអូមួយ ដែលនិយាយពី កាហ្វេនៅ ជុំវិញ ពិភពលោកម្តងមើល បូករួម ទាំងការឆុង ក៏ខុសគ្នាដែរ។ អីយ៉ា មានអ្វីប្លែកខុសពីកាហ្វេស្រុកយើង

Coffee

Coffee
តោះទស្សនាវីដេអូទាំងអស់គ្នា មួយណាទំនងជាង
ប្រភពពី YouTube Channel BuzzFeedBlue



ញាក់សាច់ ឃើញវីដេអូបច្ចេកទេសកាត់ត របស់ Dheny Patungka
ពិតជាមិនសរសើរមិនបានមែន នូវស្នាដៃដ៏អស្ចារ្យ របស់ Dheny Patungka ក្នុងការរចនារូបភាព ដោយប្រើប្រាស់ Software Photoshop មកធ្វើ តែរូបលោកក៏ជា Photography មួយរូបដ៏ ល្បីល្បាញ ផងដែរនៅប្រទេសថៃ ។ ដូច្នេះហើយរាល់រូបភាព ដែលលោកបានរចនាចេញមកលទ្ធផល គឺអាចនិយាយបានថាអ៊ែម តែម្តង ដោយសារតែការ យល់ពីបច្ចេកទេសថត ប្លង់ ពណ៌ គំនិតច្នៃប្រឌិត និងតិចនិកជួយពី កម្មវិធី Photoshop បន្ថែមរបស់គាត់ ។ មោះ! រូបមុនកាត់ត និង លទ្ធផល កាត់តរួច ជាពិសេសវីដេអូ Speed Photoshop របស់គាត់ថាតើគាត់ ធ្វើបានល្អប៉ុណ្ណា…
[fbvideo link=”https://www.facebook.com/patungka.dheny/videos/1002346129818781/” width=”696″ height=”400″ onlyvideo=”1″]
[fbvideo link=”https://www.facebook.com/patungka.dheny/videos/1002843849769009/” width=”696″ height=”400″ onlyvideo=”1″]
[fbvideo link=”https://www.facebook.com/patungka.dheny/videos/1003359083050819/” width=”696″ height=”400″ onlyvideo=”1″]








រៀន ធ្វើ គីមឈី ដោយខ្លួនឯង
គីមឈី គឺជាអាហាររបស់ជនជាតិកូរ៉េ និយមចូលចិត្ត រាប់ពាន់ឆ្នាំមកហើយ មិនត្រឹមតែប៉ុណ្ណោះ អាហារនេះបាន សាយភាយដល់ពិភពលោក ទទួលស្គាល់នួវរសជាតិវាថែមទៀតផង។ ព្រោះវាគ្រាន់តែ យកបន្លែ ផ្សេងៗដូចជាស្ពៃ បូកគោ ឆៃថាវ ត្រសក់ ស្ពៃចង្កឹះជាដើម ផ្អាប់នឹងអំបិលក្នុងកម្រិតស៊ីតុណ្ហភាពទាបបន្ទាប់យកវាមកច្របល់ ជាមួយនិងម្ទេស ស្លឹកខ្ទឹម ខ្ទឹមស ខ្ញី និងទឹកត្រីរួចផ្អាប់ទុកម្តងទៀតដើម្បីឲ្យវាឡើងជួរល្មម។

Kim Chi
ហើយពិសេសភាគច្រើន ជនជាតិ អាស៊ីបានទិញយកមកធ្វើជាអាហារបំរុងទុកនៅផ្ទះរៀងៗខ្លួន។ដូច្នេះ បើចង់បាន រសជាតិទៅតាម ចំណង់ចំណូលអ្នក សាកល្បងរៀនធ្វើដោយខ្លួនឯង ម្តងមើល

Kim Chi

Kim Chi

Kim Chi
អោយកាន់តែច្បាស់ ទស្សនាវីដេអូខាងក្រោមបន្ថែមទៀត
ប្រភពពី YouYTube Channel Seonkyoung Longest




ប្រទេស Iceland បានចេញឈ្មោះកីឡាសំរាប់ Euro 2016
តារាងឈ្មោះកីឡាកររបស់ Iceland សំរាប់ការប្រកួត Euro 2016
តាមរយៈទំព័រ Facebook ផ្លូវការរបស់ Euro 2016 បានបង្ហោះនៅឈ្មោះកីឡាករទាំង ២៣ រូប សំរាប់ យុទ្ធធានាការប្រកួតពាន់រង្វាន់ Euro 2016 នេះ។

- Portugal VsIceland(ថ្ងៃអង្គារ៍ ទី១៤ ខែមិថុនា, ម៉ោង ២០:០០)
- Iceland VsHungary (ថ្ងៃសៅរ៍ ទី១៨ ខែមិថុនា, ម៉ោង ១៧:០០)
- Iceland VsAustria(ថ្ងៃពុធ ទី២២ ខែមិថុនា, ម៉ោង ១៧:០០)
វិធីដោនឡូតកម្មវិធី Game ងាយៗ ដោយមិនបាច់ Jailbreak
ដោនឡូតម្មវិធី Game រឺអាចទស្សនាភាពយន្តល្បីៗ ដោយមិនបាច់ Jailbreak នៅលើ iOS 9.3.1, 9.3.2, 9.3.3 សម្រាប់ប្រិយមិត្ត iPhone iPad អាចសាកល្បង តម្លើងកម្មវិធីមួយដែលឈ្មោះថា X-Cydia ដោយចូលទៅកាន់ Link https://goo.gl/PxJjQO ហើយតម្លើងកម្មវិធីនេះជាការស្រេច។

X-Cydia

X-Cydia
ហើយចូលទៅកាន់ X-Cydia ដែលបានតម្លើងរួចជ្រើសរើសកម្មវិធី រឺ Game ដែលលោកអ្នកចង់install ហើយចុចលើពាក្យ install រួចចុច HomeScreen ពេលនោះឃើញវាតម្លើងកម្មវិធី រឺ Game ចាំរហូតដល់វាតម្លើង ចប់។ ពេលវាតម្លើងចប់លោកអ្នកចូលទៅកាន់ Settings > General > Profiles & Device Managements > Trust ។ បញ្ជាក់៖ សំរាប់វិធីសាស្រ្តនេះ កម្មវិធី រឺ Game វាមិនមានច្រើន ដូចយើង Jailbreak នោះទេ។
សូមទស្សនាវីដេអូដូចខាងក្រោម៖


ចាំ ប៉ុន្មានបទនេះរបស់ យក់ ថិតរដ្ឋា អត់?
ជាការពិត តារាចំរៀងប្រចាំផលិតកម្មរស្មីហង្សមាសអ្នកនាង យក់ ថិតរដ្ឋា បានរៀបការមានជីវិតគ្រួសារដ៏មានសុភមង្គលនិង កក់ក្តៅ ជាមួយលោក ឃុំ ប៉ុណ្ណាដែត ព្រមទាំងសព្វថ្ងៃនាងកំពុងមានភាពមមាញឹកច្រើនទាំងការធ្វើចម្រៀងថ្មី និងមុខជំនួញរកស៊ីផ្ទាល់ខ្លួនដោយបច្ចុប្បន្នកំពុងពង្រីកបន្ថែមទៀតផង។

Yuk Thetrotha
យ៉ាងណាមិញ ងាកមករំលឺកបទចំរៀងចាស់ៗ របស់នាងដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពី សំណាក់ទស្សនិកជនពេលយើងយកមកស្តាប់ទៀតនៅតែពិរោះរណ្តំចិត្តយើងដដែល ។

Yuk Thetrotha
មោះ រីករាយស្តាប់កំសាន្តទាំងអស់គា្ន
https://www.youtube.com/watch?v=30oxmpLboAs
https://www.youtube.com/watch?v=ObATMoMp9Nw
https://www.youtube.com/watch?v=whHDiQf-llM
ប្រភពពី YouTube Channel

