Monthly Archives: July, 2016

ហឹរៗ ស្រក់ទឹកមាត់ ជាមួយ បង្គារបុក Spicy

សព្វថ្ងៃ សំរាប់ទីតាំងកំសាន្ត អាចលំហែរអារម្មណ៍ ក្នុងទីក្រុងភ្នំពេញ ទីកន្លែងដែលពេញនិយម និងមានទីតាំងជិត បំផុតនោះ មានតែទីក្រុងកោះពេជ្រតែប៉ុណ្ណោះ ដោយសារទីនោះមានខ្យល់ឪកាសបរិសុទ្ធ ស្របជាមួយនឹងមានទីតាំងញាុំអាហារ ជាច្រើនតំរង់ជួរ ព្រោងព្រាត។ សំរាប់ថ្ងៃនេះ KSPG.TV មានការណែនាំថ្មីមូយ បើលោកអ្នក មានគំរោងទៅកំសាន្តនៅទីនោះ ហើយចង់ភ្លក្សនូវអាហារដែល ឆ្ងាញ់ប្លែក រសជាតិថ្មីបែបថៃ គឺស្ថិតនៅជួរទល់មុខសណ្ឋាគារសុខា ដោយ មានអាហារគ្រឿងសមុទ្រមួយបែបថ្មីទៀត ដែលមានរសជាតិជូរ អែម...

កូនស្រីម៉ារីម៉ា មិនទាន់១ខួបផង ផ្សាយពាណិជ្ជកម្មឡើងឡូយ !

កំពូល តារាសម្ដែងស្រីហ្វីលីពីន Marian Rivera ដែលមហាជន តែងសរសើរថានាង មានរូបសម្រស់ស្រស់ស្អាត ស៊ិចស៊ី មិនដាច់ពីមាត់គ្រប់គ្នា តាំងពីនាងនៅមិនទាន់គូស្រករ រហូតដល់សព្វថ្ងៃនាង មានស្វាមីដ៏មានសុភមង្គល ជាពិសេសនោះបានប្រសូត្របានបុត្រី ដែលឈ្មោះថា Zia Dantes ដ៏គួរអោយស្រលាញ់មិនចាញ់រូបនាងនិងស្វាមីឡើយ។ មិនត្រឹម តែប៉ុណ្ណោះ អាចនិយាយបានថា ប្រហែលជា ស្លឹកឈើជ្រុះ មិនឆ្ងាយពីគល់ កូនស្រីរបសនាងដែលមានអាយុមិនទាន់ដល់មួយខួបនៅឡើយ អាចសំដែងស្ពតពាណិជ្ជកម្ម...

microSD ថ្មីរបស់ Samsung​ មានល្បឿនលឿន៣ដង ធៀបនឹង microSD ធម្មតា

នៅពេលថ្មីនេះក្រុមហ៊ុន Samsung បានបង្ហាញនូវ ប្រភេទអង្គផ្ទុកទិន្នន័យខ្នាតតូច( microSD) ថ្មី ដោយប្រើបច្ចេកវិទ្យា UFS ។ ដែលមានល្បឿនលឿនជាង microSD ធម្មតារហូតទៅដល់ ៣ដង វាមានល្បឿនលឿនក្នុងការលេងហ្គេម ដែលមានទំហំធំៗ ផ្ទេរទិន្នន័យ ថតរូបភាពឫ វីដេអូកម្រិត 4K បានយ៉ាងរលូន ជាពិសេសវាអាច ជួយឱ្យយើងអាចមើល វីដេអូ 4K...

សំដិល​ខ្លួន​ក្រោម​ពន្លឺ​ថ្ងៃ 20​នាទី​ក្នុង​មួយ​ថ្ងៃ​ទប់ស្កាត់​ជំងឺលើសឈាម

ដោយ ៖ ឈិត គឹមឆុន ការសិក្សាមួយរបស់អ្នកវិទ្យាសាស្ត្រអឺរ៉ុបបានបង្ហាញថា ការសំដិលខ្លួនក្រោមពន្លឺថ្ងៃត្រឹមតែ២០នាទីក្នុងមួយថ្ងៃ អាចធ្វើឱ្យសម្ពាធឈាមថយចុះបាន ។ ការពិសោធលើអ្នកស្ម័គ្រចិត្តមួយចំនួនបង្ហាញថា អ្នកដែលត្រូវពន្លឺថ្ងៃ សម្ពាធឈាមថយចុះប្រហែលជា៥ពិន្ទុ ហើយមានប្រសិទ្ធភាពអាចស្ថិតស្ថេរបានកន្លះម៉ោង ។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Edinburgh និងសាកលវិទ្យាល័យ Southampton បានឱ្យដឹងថា ពន្លឺព្រះអាទិត្យ អាចជួយបញ្ចុះសម្ពាធឈាមបានតាមរយៈការបង្កើនកម្រិតអុកស៊ីតនីទ្រិកដែលជាសារធាតុគីមីមាននាទីជួយសម្រួលដល់លំហូរឈាម ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ពួកគេខ្វល់ខ្វាយចំពោះការព្រួយបារម្ភដែលថា ត្រូវពន្លឺថ្ងៃនាំឱ្យកើតមហារីកស្បែកអាចនឹងបណ្តាលឱ្យមនុស្សស្លាប់កាន់តែច្រើនដោយជំងឺបេះដូងខណៈពួកគេនាំគ្នាជៀសពីការត្រូវពន្លឺព្រះអាទិត្យឬទប់ស្កាត់ពន្លឺនេះតាមរយៈការប្រើឡេលាបស្បែក ។ តាមរយៈព្រឹត្តិបត្រ Investigative...

ជី​វ៉ាន់ស៊ុយ​មាន​អត្ថប្រយោជន៍​ជួយ​ព្យាបាល​ការ​ពុល​អាហារ

ដោយ ៖ ឈិត គឹមឆុន ក្រុមអ្នកស្រាវជ្រាវរបស់ប្រទេសព័រទុយហ្គាល់បាននិយាយថា ជីវ៉ាន់ស៊ុយមានប្រសិទ្ធភាពជួយព្យាបាលការពុលអាហារនិងកម្ចាត់ចោលប្រភេទបាក់តេរីដែលធ្វើឲ្យរាងកាយស៊ាំនឹងថ្នាំ MRSA ។ ក្រុមអ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ Beira Interior ប្រទេសព័រទុយហ្គាល់បានពិសោធឃើញថា ប្រេងដែលគេបានចម្រាញ់ពីជីវ៉ាន់សុយក្នុងបរិមាណសូលុយស្យុងតិចជាង១,៦%មានសមត្ថភាពអាចសម្លាប់និងកម្ចាត់ចោលនូវភ្នាសខាងក្រៅរបស់កោសិកាបាក់តេរីដោយក្នុងនោះរួមមានបាក់តេរី Salmonella,E.coli និង MRSA ។ លោកស្រីវេជបណ្ឌិតហ្វឺណាន់ដា ដូមីនហ្គេសដែលជាអ្នកស្រាវជ្រាវបាននិយាយថា ប្រេងដែលគេបានចម្រាញ់ពីជីវ៉ាន់សុយអាចជួយមនុស្សរាប់លាននាក់ដែលរងគ្រោះដោយជំងឺពុលអាហារ (Foodborne illness) ។ លោកស្រីវេជ្ជបណ្ឌិតបានពន្យល់អំពីហេតុដែលប្រេងជីវ៉ាន់ស៊ុយមានប្រសិទ្ធភាពលើបាក់តេរី Salmonella,E.coli និង MRSA...

​អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​ល្ហុង​ទុំនឹកស្មានមិនដល់!

ដោយ ៖ ឈិត គឹមឆុន នៅពេលទុំមានពណ៌លឿងនិងសាច់ទន់ពណ៌ទឹកក្រូច ល្ហុងមានរសជាតិផ្អែមត្រជាក់គួរជាទីទាក់ចិត្ត។ វាមានរាងមូលទ្រវែងនិងអាចមានប្រវែងដល់ទៅ៥០,៨សង់ទីម៉ែត្រ។ តែជាធម្មតានៅលើទីផ្សារប្រវែងជាមធ្យមរបស់វាគឺ១៧,៧៨សង់ទីម៉ែត្រនិងមានទម្ងន់ប្រហែលជាកន្លះគីឡូក្រាម ។ ផ្លែល្ហុងក៏ដូចជាដើមរបស់វាគឺផ្ទុកទៅដោយ Papain-ជាអង់ហ្ស៊ីមដែលជួយប្រូតេអីុនរំលាយអាហារ។ អង់ហ្ស៊ីមនេះត្រូវបានផ្តោតជាពិសេសនៅពេលល្ហុងមិនទាន់ទុំ ។ ក្រៅពីនេះអត្ថប្រយោជន៍សុខភាពដ៏សំខាន់បំផុតរបស់ល្ហុងទុំមានដូចជា៖ -ការពារជំងឺបេះដូង៖ ល្ហុងសម្បូរដោយវីតាមីន C, E និង A ។ ទាំង៣នេះគឺជាសារធាតុប្រឆាំងនឹងអុកស៊ីដកម្មដ៏ខ្លាំងបំផុតដ្បិតវាអាចជួយទប់ស្កាត់ការធ្វើអុកស៊ីដកម្មរបស់កូឡេស្តេរ៉ូល។ សូមបញ្ជាក់ថា នៅពេលកូឡេស្តេរ៉ូលអាចធ្វើអុកស៊ីដកម្មបាន ពេលនោះវានឹងអាចធ្វើឱ្យស្ទះសរសៃឈាម និងបង្កើតបានជាការគាំងបេះដូងឬដាច់សរសៃឈាមក្នុងខួរក្បាល។ តែទោះជាយ៉ាងណា វីតាមីន...

បុប្ផាកំពង់ហាវ បកស្រាយដោយលោក អ៊ាម វន្នី ពិរោះយ៉ាងណា?

កាលពីយប់មិញនេះ តាមរយៈទំព័រហ្វេសបុករបស់តារាចំរៀង អ៊ាម វន្នី បានបង្ហោះនៅវីដេអូមួយ។ ក្នុង វីដេអូនេះ គឺលោកបានដេញហ្គីតា នឹងបកស្រាយនៅបទចំរៀងដែលមានចំណងជើងថា បុប្ផាកំពង់ហាវ។ បទចំរៀងនេះ គឺជាបទដើមរបស់លោកតាស៊ិន ស៊ីសាមុត។ ចង់ដឹងថាលោក អ៊ាម វន្នី បងស្រាយបទនេះ បានពិរោះយ៉ាងណា និងបទនេះមានអត្ថន័យដូចម្តេចខ្លះ? សូមមើលវីដេអូខាងក្រោម៖ https://www.youtube.com/watch?v=75SLE-xmBQM

អស្ចារ្យ! ផ្ទះចល័តនាពេលអនាគត

ដោយសារបច្ចេកវិទ្យាកាន់តែរីកចម្រើន បានធ្វើឲ្យក្រុមហ៊ុនសំភារៈប្រើប្រាស់រិះរកគំនិតកែច្នៃរបស់ប្រើប្រាស់ឲ្យដើរទាន់សម័យបច្ចេកវិទ្យាទាំងនោះ។ ឥឡូវមានគំរូផ្ទះចល័តដ៏អស្ចារ្យ មានបច្ចេកវិទ្យាទំនើប មាន Internet ទូរទស្សន៍ ភ្លើងអគ្គសនី ហ្គាស ទឹក រួមទាំងគ្រឿងបរិក្ខាទំនើបជាច្រើនទៀត ដែលមានទំហំចាប់ពី 250 ម៉ែត្រការ៉េឡើងទៅ ដែលមានមួយជាន់ និងពីរជាន់ មានម៉ូតផ្សេងៗគ្នាក្នុងការជ្រើសរើស។ មិនត្រឹមតែប៉ុណ្ណោះទេ មានទឹកបំរុង ម៉ាស៊ីនភ្លើង មន្ទីពេទ្យចល័ត និងមានរបស់របជាច្រើនទៀត...

ប្លែកអារម្មណ៍! បង្កងប៊ីប៊ីឃ្យូ នៅភូមិស្ទូចបង្កង

នាពេលបច្ចុប្បន្ននេះ ប្រសិនបើយើងចង់រកកន្លែងស្ទូចត្រី ឬបង្កង ដើម្បីកម្សាន្តអារម្មណ៍នោះពិតណាស់អ្នកទាំងអស់គ្នាត្រូវពិបាករកកន្លែងបែបនោះ តែពេលនេះម៉ោងនេះយើងសូមលើកយកភោជនីយដ្ឋានមួយកន្លែងដែលមានឈ្មោះថា ភូមិស្ទូចបង្កង | Prawning Village ដែលមានបរិយាកាសត្រជាក់ ធំទូលាយ មានកញ្ចុះអង្គុយលេងជាលក្ខណៈគ្រួសារ ឬក៏តុ អង្គុយធម្មតា ដែលជាជំរើសលោកអ្នកជ្រើសរើសបាន។ លោកអ្នក និងក្រុមគ្រួសារអាចកម្សាន្តសប្បាយជាមួយការស្ទូចបង្កងបណ្តើរ ញ៉ាំអាហារជាច្រើនមុខបណ្តើរដែលមានដូចជា៖ បង្កងប៊ីប៊ីឃ្យូ, បង្កងឆាម្រេចខ្ចី, ទាខទឹកស៊ីអីុវ, ឆ្អឹងជំនីបំពងសុះកាហ្វេ, ការីឡាក់សាបែបសាំងហ្គាពួរ និងពិសេសទៀតនោះក៏មានលក់នូវ ស៊ុប...

អស់រលីងម៉ង ថៃដាក់ចំណងជើង ខ្មែរចំលងបទថៃ 5in1

ខាងក្រោមនេះជាវីដេអូ១ដែល Channel Troll របស់ប្រជាជនថៃម្នាក់បានបង្ហោះក្នុងបណ្តាញសង្គម YouTube របស់ខ្លួន ដោយដាក់ជារូបតារាចំរៀងថៃម្នាក់ និងតារាចំរៀងខ្មែរ ៤រូប ហើយសរសេរអក្សរថា 5-1 ហើយក្នុងវីដេអូ វិញមាន៥បទផងដែរ ដោយ Channel Troll មួយនេះសរសេរចំណងជើងបទចំរៀងទាំង៥ទៀតដូចខាងក្រោម៖ 1. ไสว่าสิบ่ถิ่มกัน -Original 2 . Si ban ches Tae...

ម្ចាស់ផ្ទះបារាំង​​ឡើងវគ្គផ្តាច់ព្រ័ត្រជួបព័រទុយហ្គាល់ ក្រោយលុត​អាល្លឺម៉ង់ ២-០ យប់មិញ

ការប្រកួតយប់មិញនេះ នៃពាន EURO 2016 រកឃើញក្រុមដែលត្រូវឡើងវគ្គផ្ដាច់ព្រ័ត្រជួបមួយក្រុមជម្រើសជាតិទុយហ្គាល់ ហើយគឺ ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បន្ទាប់ពីយកឈ្នះលើក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ ២-០ យប់មិញនេះ។ បើកការប្រកួតតង់ទី១ រយៈពេល ៤៥នាទី ក្រុមទាំង២ រកគ្រាប់បាល់មិនបានដូចគ្នា តែឈានដល់នាទីថែមម៉ោង ៤៥+២ កីឡាករអាល្លឺម៉ង Bastian Schweinsteiger បានសាងកំហុសដោយលើកដៃប៉ះបាល់នៅតំបន់គ្រោះថ្នាក់ទទួលបានកាតលឿង បារាំងក៏រកបាន១គ្រាប់នាំមុខនៅចុងម៉ោងតង់ទី១ នោះដោយការទាត់បាល់ពិន័យ១១ម៉ែត្រ  របស់ខ្សែបម្រើឆ្នើម Antoine Griezmann...

ឋានសួគ៌​ក្រោម​មេឃទាំង៩ ​កន្លែងនៅ​លើ​ពិភពលោក

ដោយ ៖ ជួប សុខជា កោះ Mamanuca កោះ Mamanuca  ស្ថិតក្នុងប្រទេសហ្វ៊ីជីគឺជាប្រជុំកោះភ្នំភ្លើងលាតសន្ធឹងពីទិសខាងលិចនៃតំបន់ធំជាងគេទី៣ Nadi និងពីទិសខាងត្បូងនៃកោះ Yasawa Island ។ ក្រុមកោះ Mamanuca ដែលជាកន្លែងទាក់ទាញអ្នកទេសចររួមមានកោះចំនួន២០ ប៉ុន្តែកោះចំនួន៧ ក្នុងចំណោមទាំងអស់គ្របដណ្តប់ដោយមហាសមុទ្រប៉ាស៊ីហ្វិកត្រង់ជំនោរ ខ្ពស់ៗ ។ https://www.youtube.com/watch?v=c4BJSuNEaNo ឆ្នេរខ្សាច់ក្រហម Panjin Red Beach ឆ្នេរខ្សាច់ក្រហម Panjin Red...

Most Read