ឋានសួគ៌​ក្រោម​មេឃទាំង៩ ​កន្លែងនៅ​លើ​ពិភពលោក

0
1716
Glow Worm
ដោយ ៖ ជួប សុខជា

1កោះ Mamanuca

កោះ Mamanuca  ស្ថិតក្នុងប្រទេសហ្វ៊ីជីគឺជាប្រជុំកោះភ្នំភ្លើងលាតសន្ធឹងពីទិសខាងលិចនៃតំបន់ធំជាងគេទី៣ Nadi និងពីទិសខាងត្បូងនៃកោះ Yasawa Island ។ ក្រុមកោះ Mamanuca ដែលជាកន្លែងទាក់ទាញអ្នកទេសចររួមមានកោះចំនួន២០ ប៉ុន្តែកោះចំនួន៧ ក្នុងចំណោមទាំងអស់គ្របដណ្តប់ដោយមហាសមុទ្រប៉ាស៊ីហ្វិកត្រង់ជំនោរ ខ្ពស់ៗ ។

2ឆ្នេរខ្សាច់ក្រហម Panjin Red Beach

ឆ្នេរខ្សាច់ក្រហម Panjin Red Beach ស្ថិតក្នុងតំបន់ដាវ៉ា ក្រុង Panjin ខេត្ត Liaoning ប្រទេសចិន គឺជាកន្លែងកម្សាន្តប្រមូលផ្តុំដោយផ្កាក្រហម Suaeda salsa ។ ឆ្នេរខ្សាច់ក្រហម Panjin Red Beach គឺជាតំបន់វាលភក់ដើមត្រែង និងដីសើមធំជាងគេបំផុតក្នុងលោក ។

3ឧទ្យាន Zion National Park

ឧទ្យាន Zion National Park ស្ថិតនៅសហរដ្ឋអាមេរិកភាគនិរតីក្បែរទីប្រជុំជន Springdale រដ្ឋអូតា ។ ឧទ្យានសម្បូរដើមឈើចម្រុះពណ៌មួយនេះត្រូវជនជាតិដើមភាគតិចអាមេរិករស់នៅតាំងពី៨០០០ឆ្នាំមុនមកម៉្លេះ។

4ជ្រលង Arang Kel Neelum Valley

តំបន់ជ្រលងភ្នំ Arang Kel Neelum Valley  គ្របដណ្តប់ដោយព្រៃក្រាស់ឃ្មឹករាងធ្នូខ្ពស់ ស្ថិតក្នុងតំបន់កាស្មៀរប្រទេសប៉ាគីស្ថាន។ ជ្រលងភ្នំនេះត្រូវបានដាក់ឈ្មោះបន្ទាប់ពីទន្លេ Neelam បានហូរកាត់ ។

5រូងភ្នំ Glow Worm

Glow Worm គឺជារូងភ្នំដង្កូវស្ថិតនៅសង្កាត់ Waitomo លើកោះខាងជើង North Island ក្នុងប្រទេសនូវែលសេឡង់ ។ វាគឺជាកន្លែងទាក់ទាញ់បំផុតក្នុងប្រទេស ហើយត្រូវគេស្គាល់ថាជាកន្លែងពូជសត្វដង្កូវ Glowworm។ ពួកវាត្រូវគេប្រទះឃើញទាំងស្រុងក្នុងប្រទេសនូវែលសេឡង់ ចំណែកទំហំវិញប្រហែលសត្វមូស ។

6ទឹកជ្រោះ Niagara Falls

Niagara Falls គឺជាឈ្មោះទឹកជ្រោះចំនួន៣ដែលហូរកាត់លើព្រំដែនអន្តរជាតិរវាងប្រទេសកាណាដា និងសហរដ្ឋអាមេរិក ជាពិសេសគឺហូរកាត់រវាងខេត្ត Ontario របស់កាណាដា និងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក ។ ទឹកជ្រោះ៣ក្នុង Niagara Falls រួមមានទឹកជ្រោះក្រចកជើងសេះ ទឹកជ្រោះអាមេរិក និងទឹកជ្រោះ Bridal Veil ។

7តំបន់ធម្មជាតិ Pamukkale

Pamukkale មានន័យថា ប្រាសាទកប្បាស គឺជាកន្លែងធម្មជាតិក្នុងខេត្ត Denizli ភាគនិរតីប្រទេសតួកគី ។ បន្ទាប់ពី Pamukkale បានចូលជាបេតិកភណ្ឌពិភពលោក ក្រោយមកមានសណ្ឋាគារ និងការសាងសង់ជាហូរហែក្បែរតំបន់នោះ ព្រោះវាជាកន្លែងទាក់ទាញអ្នកទេសចររបស់ពិភពលោក ។

8ប្រាសាទ Neuschwanstein Castle

ប្រាសាទ Neuschwanstein Castle គឺជាព្រះបរមរាជវាំងក្នុងសតវត្សរ៍ទី១៩ ស្ថិតនៅភាគនិរតីរដ្ឋសហព័ន្ធ Bavaria ប្រទេសអាល្លឺម៉ង់ ។ ប្រាសាទនេះសាងសង់ឡើងនៅថ្ងៃទី៥ កញ្ញា ឆ្នាំ ១៨៦៩ និងបើកជាផ្លូវការនៅឆ្នាំ១៨៨៦ ។

9ទឹកជ្រោះ Shifen

Shifen គឺជាទេសភាពទឹកធ្លាក់ស្ថិតក្នុងសង្កាត់ Pingxi ក្រុង New Taipei ប្រទេសតៃវ៉ាន់ ។ ទឹកជ្រោះ Shifen ស្ថិតក្នុងចរន្តខ្សែទឹកខាងលើនៃទន្លេ Keelung River ។ ទឹកធ្លាក់នេះមានកម្ពស់សរុប២០ម៉ែត្រ និងទទឹង ៤០ ម៉ែត្រធ្វើឱ្យ Shifen ក្លាយជាទឹកជ្រោះធំជាងគេបំផុតក្នុងប្រទេសតៃវ៉ាន់ ៕