ការប្រកួតយប់មិញនេះ នៃពាន EURO 2016 រកឃើញក្រុមដែលត្រូវឡើងវគ្គផ្ដាច់ព្រ័ត្រជួបមួយក្រុមជម្រើសជាតិទុយហ្គាល់ ហើយគឺ ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បន្ទាប់ពីយកឈ្នះលើក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ ២-០ យប់មិញនេះ។
បើកការប្រកួតតង់ទី១ រយៈពេល ៤៥នាទី ក្រុមទាំង២ រកគ្រាប់បាល់មិនបានដូចគ្នា តែឈានដល់នាទីថែមម៉ោង ៤៥+២ កីឡាករអាល្លឺម៉ង Bastian Schweinsteiger បានសាងកំហុសដោយលើកដៃប៉ះបាល់នៅតំបន់គ្រោះថ្នាក់ទទួលបានកាតលឿង បារាំងក៏រកបាន១គ្រាប់នាំមុខនៅចុងម៉ោងតង់ទី១ នោះដោយការទាត់បាល់ពិន័យ១១ម៉ែត្រ របស់ខ្សែបម្រើឆ្នើម Antoine Griezmann របស់ក្លឹប Atletico Madrid ។
ចាប់ផ្តើមតង់ទី២ នៅនាទី៧២ បាល់គ្រាប់ទី ២ របស់បារាំងក៏កើតមានជាបន្ត ដោយសារការធ្វេសប្រហេសរបស់កីឡាករខ្សែការពារ ក៏ដូចអ្នកចាំទីផងដែរ ធ្វើអោយកីឡាករ Antoine Griezmann ដដែលស៊ុតបាល់បញ្ចូលទីក្នុងតំបន់គ្រោះថ្នាក់បានយ៉ាងងាយ។ សល់២០នាទីជាងមុនបញ្ចប់ការប្រកួតអាល្លឺម៉ង ព្យាយាមសម្រុករកគ្រាប់បាល់របស់ខ្លួនដែរតែ មិនអាចរកបាន បញ្ចប់ការប្រកួតបារាំងឈ្នះអាល្លឺម៉ង ២-0។
ដូច្នេះព្រឹត្តិការណ៍ធំប្រកួតរកឈ្នះចាញ់សំរាប់ការស្វែងរកម្ចាស់ពានរង្វាន់ Euro 2016 នាថ្ងៃទី១១ ខែកក្កដាខាងមុខ បារាំង នឹងត្រូវប៉ះព័រទុយហ្គាល់ ៕
https://www.youtube.com/watch?v=YQzGrsO5v2k
ប្រភពរូបភាព៖ https://www.theguardian.com