Monthly Archives: August, 2016

ចង់ដឹងដែរអត់ត្រីសូម៉ុងមានអត្ថប្រយោជន៍ប៉ុណ្ណា?

ប្រសិនលោកអ្នកកំពុងសម្លឹងរកការទទួលបានថាមពលបន្ថែម ចូរអ្នកក្រលេកមើលអាហារដូចខាងក្រោមនេះទៅក្នុងរបបអាហារប្រចាំថ្ងៃ ហើយវានឹងជួយឱ្យការរំលាយអាហាររបស់អ្នកមានភាពល្អប្រសើរឡើងតែក្នុងរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ ៖   ត្រីសូម៉ុង ៖ ត្រីប្រភេទនេះត្រូវគេរកឃើញថាសម្បូរទៅដោយខ្លាញ់អូមេហ្គា-៣ ។  ខ្លាញ់ប្រភេទនេះដែលស្ថិតក្នុងទម្រង់ជា DHA (អាស៊ីត Docosahexaenoic) គឺមានប្រសិទ្ធភាពកាត់បន្ថយការឡើងទម្ងន់និងព្រមទាំងជួយធ្វើឱ្យប្រសើរដល់សុខភាពខួរក្បាលក៏ដូចជាជំងឺធ្លាក់ទឹកចិត្ត ។ បន្ថែមពីលើនេះទៀត អាស៊ីតអាមីណូនៅក្នុងត្រីសូម៉ុងក៏នឹងជួយឱ្យរាងកាយរបស់អ្នកដុតបំផ្លាញកាឡូរីបានកាន់តែច្រើនផងដែរ ។ បើអ្នកដឹងពីអត្ថប្រយោជន៍វាហើយ សាកមើលពីរបៀបធ្វើអាហារនេះមើល! https://www.youtube.com/watch?v=cO0omi05PhQ

ផ្អែមត្រជាក់ ជាមួយទឹកកកឈូសត្រឡោកដូង

បច្ចុប្បន្ននេះ យើងឃើញថាមានមនុស្សជាច្រើនដែលចូលចិត្តញាំុអាហារជួបជុំគ្នានៅតាមហាង មិនថាជាលក្ខណៈយុវវ័យ ឬជាគ្រួសារឡើយ។ ដូច្នេះហើយពួកគាត់តែងតែរិះរកហាងអាហារដែលថ្មីៗ ប្លែកៗ ជាពិសេសនោះវាមានរសជាតិឆ្ងាញ់។ នៅក្នុងចំណោមហាងទាំងនោះ ខ្ញុំណែនាំហាងមួយដែលមានឈ្មោះថា ផ្ទះអ្នកបាត់ដំបង ដែលមានលក់សង្វាក់នំបញ្ចុកឆ្ងាញ់ពិសា និងអ្វីដែលកាន់តែពិសេសសំរាប់ថ្ងៃនេះដែលយើងចង់បង្ហាញនោះគឺ បង្អែមត្រជាក់ជាប់ចិត្តដែលយើងធ្លាប់ស្គាល់ពីមុន ក៏ប៉ុន្តែហាងមួយនេះមានចំណុចមួយដែលធ្វើឲ្យបង្ហែមនេះប្លែកទាំងរសជាតិ និងឈ្មោះ តើចង់ស្គាល់ថាវាមានរសជាតិបែបណា និងឈ្មោះអីអត់? គឺទឹកកកឈូសត្រឡោកដូងផ្អែមត្រជាក់ ឆ្ងាញ់  ចំពោះតម្លៃរបស់បង្អែមមួយនេះគឺមានតម្លៃសមរម្យដែលលោកអ្នកអាចទទួលយកបាន។ អូ៎ មុននឹងពិសារបង្អែម គួរតែមាន អាហារសម្រន់សិនមែនហេ៎? សំរាប់ហាងនេះមាន មានអាហារជាច្រើនប្លែកៗខុសពីគ្នាដូចជាគោគេចជាដើម ហើយក៏មានការលក់ជាអាហារពេលព្រឹក...

បច្ចេកទេសថតស្ពតប៊ឺហ្គីនេះ ពិតជាមិនសរសើរមិនបានមែន!

វីដេអូស្ពតពាណិជ្ជកម្ម Slow Motion ត្រឹម១៦វិនាទីមួយនេះ មើលមួយភ្លេតយើងគ្រប់គ្នាប្រាកដថាអ្នកផលិតប្រើកម្មវិធីកាត់តមិនខាន តែវាមិនដូច្នេះទេ។ ស្ពតមួយនេះត្រូវបានអ្នកជំនាញ ផលិតនូវម៉ាស៊ីន Robotic ដើម្បីធ្វើដំណើរការទំលាក់ចំណិតគ្រឿងផ្សំរបស់ប៊ឺហ្គី ហើយថតជា One Slow Motion Shot (ថតតែម្តងជាលក្ខណៈយឺតៗ) តែម្តង។ ចង់ដឹងថាតើ គេថតយ៉ាងណានោះចុចមើលវីដេអូខាងក្រោមទាំងអស់គ្នា... https://vimeo.com/178243000 https://vimeo.com/178939743

មនុស្សជុំវិញពិភពលោកស្រក់ទឹកភ្នែក ពេលឃើញស្ថានភាពកុមារម្នាក់នេះ

រូបថតកុមារាម្នាក់ដែលមានការចែករំលែកយ៉ាងសំបើមនៅតាមបណ្តាញសង្គម គឺជារូបថតរបស់កុមារាជនជាតិស៊ីរីអាយុ៥ឆ្នាំ ដែលរូបគេត្រូវបានមនុស្សម្នាដាក់ងារថាជាកុមារាឡានពេទ្យ។ ស្ថានភាពរបស់កុមារាដែលមានរបួសពេញខ្លួនម្នាក់នោះ អាចឲ្យគេដឹងពីការវិវត្តន៍របស់សង្គ្រាមផ្ទៃក្នុង (សង្គ្រាមស៊ីវិល)នៅក្នុងប្រទេសស៊ីរី។ អង្គការវេជ្ជសាស្ត្រស៊ីរី-អាមេរិកបានប្រាប់មកបណ្តាញផ្សព្វផ្សាយអូស្ត្រាលីថា ក្មេងប្រុសកំសត់ខាងលើមានឈ្មោះថា Omran Daqneesh ដែលត្រូវបានគេជួយសង្គ្រោះពីការទំលាក់គ្រាប់បែកនៅអាលីប៉ូ (Aleppo) ភាគខាងជើងរបស់ប្រទេសស៊ីរីកាលពីថ្ងៃពុធ។ វេជ្ជបណ្ឌិតព្យាបាល Omranបានប្រាប់ Daily Telegraph ថា Omran ត្រូវបានគេបញ្ជូនចេញពីមន្ទីរពេទ្យក្នុងតំបន់មកជួយសង្គ្រោះនៅក្រៅប្រទេស ក្រោយយប់ថ្ងៃកើតហេតុ។ គួរបញ្ជាក់ដែរថា សង្គ្រាមផ្ទៃក្នុងនៅប្រទេសស៊ីរីបានឆក់យកជីរិតមនុស្សរាប់សែននាក់រួមទាំង ជីវិតកុមារមិនដឹងអីជាច្រើន។ បើនិយាយពីស្ថានភាពក្នុងតំបន់អាលីប៉ូ (Aleppo) ដែលជាភាគខាងជើងប្រទេសស៊ីរីវិញ យើងដឹងថាតំបន់នេះបានទទួលរងគ្រោះអស់រយៈពេលប្រាំឆ្នាំហើយតាំងពីចាប់ផ្តើមសង្គ្រាមដំបូង។ យោងតាមគណៈកម្មាការឯករាជ្យអន្តរជាតិសម្រាប់ការស៊ើបអង្កេតលើសារធារណៈរដ្ឋស៊ីរី...

ក្មេងស្រីអភ័ព្វកើតជំងឺចម្លែកបានបាត់បង់ជីវិតហើយ

មនុស្សយើងកើតមកនៅលោកនេះអ្វីដែលខ្លាចបំផុតគឺវ័យចាស់ជរា។ មានក្មេងស្រីវ័យជំទង់ម្នាក់មានឈ្មោះថា Ana Rochelle ដែលរស់នៅក្នុងប្រទេស ហ្វីលីពីន ដែលាមានមុខចាស់ជាងគេនៅអាស៊ី ដែលគាត់មានអាយុត្រឹមតែ ១៩ឆ្នាំ ប៉ុន្តែរូបរាងកាយចាស់ជរាជាងអាយុ នេះដោយសារតែគាត់កើតជំងឺចម្លែកកម្រម្យ៉ាងដែលមានឈ្មោះថា Hutchinson-Gilford ដែលធ្វើអោយរាងកាយគាត់ចាស់ជាងអាយុរហូតទៅដល់ ៨ដង លោកគ្រូពេទ្យបានប្រាប់ថារូបរាងកាយរបស់គាត់មើលទៅដូចជាវ័យ ១៣៦ឆ្នាំចឹង។ ហើយនៅពេលថ្មីៗនេះក្មេងស្រីដ៏អភ័ព្វម្នាក់នេះបានបាត់បង់ជីវិតទៅហើយ ទោះបីជាអាយុខ្លីក៏ដោយ នៅថ្ងៃខួបគម្រប់វ័យ ១៨ឆ្នាំ កន្លងទៅ នាងមានពិធីជប់លៀងដ៏អស្ចារ្យមួយ...

CL ដាក់ MV ម៉ាកប់ម៉ងម្តងនេះ

បទ “Whistle” របស់ BlackPink ដែលជាក្រុមចម្រៀងថ្មីក្នុងផលិតកម្ម YG ដែលទើបតែបង្ហាញខ្លួនបានចំនួន១០ថ្ងៃ កាលពីថ្ងៃទី០៨ខែសីហាថ្មីៗនេះ ឥឡូវយប់មិញនេះ CL ដាក់បញ្ចេញវីដេអូចម្រៀងថ្មីចំណងជើងថា “LIFTED” ដែលវាពិតជាប្លែក និងក្រឡុកយុវវ័យអោយរំជួលចិត្ត។ ក្នុងវីដេអូចម្រៀង បើកក្បាលដំបូង CL បានក្លាយជានារីម្នាក់ដ៏ស៊ិចស៊ី បូកផ្សំនិងក្បាច់រាំពិសេសៗ សម្តែងបទរបស់ខ្លួនយ៉ាងស្រស់ស្អាត។ ហើយថាតើបទនេះអាចអន្ទង់យកក្តីស្រលាញ់ ពេញចិត្តបានច្រើនឬអត់? តោះ! ចុចមើលទាំងអស់គ្នា... https://www.youtube.com/watch?v=Mr29X77OA5g បទ”Whistle” របស់ BlackPink https://www.youtube.com/watch?v=dISNgvVpWlo

សប្បាយញ៉ាំម៉ង! ស៊ុបឆ្នាំងមួក២ រសជាតិ

ជាធម្មតាយើងតែងតែនឹកឃើញដល់ម្ហូបអាហារណាដែលក្តៅៗ ព្រោះថាវាអាចរក្សាកំដៅក្នុងខ្លួនយើងបាន មិនតែប៉ុណ្ណោះអាហារខ្លះក៏ធ្វើអោយស្រួលខ្លួនផងដែរ។ បើនិយាយពីអាហារក្តៅយើងតែងនឹកឃើញដល់ស៊ុបជាក់ជាមិនខាន ព្រោះអីវាជាអាហារដ៏ឆ្ងាញ់ពេលកំពុងហុយក្តៅៗ ពីក្នុងឆ្នាំង។ តែថ្ងៃនេះយើងសូមណែនាំស៊ុបថ្មីមួយដែលមានឈ្មោះថា ស៊ុបឆ្នាំងមួក២រសជាតិ។ ស៊ុបបែបថ្មី ប្លែក ឃើញហើយចង់ញាំុដែលមានឈ្មោះថាស៊ុបមួកដែលមានគ្រឿងផ្សំជាច្រើនដែលធ្វើឲ្យស៊ុបនោះកាន់តែមានរសជាតិឆ្ងាញ់។ ហើយក្នុងនោះក៏មានគ្រឿងសមុទ្រស្រស់ៗរួមផ្សំជាមួយផងដែរដែលធ្វើឲ្យ កាន់តែប្លែក។បើចង់ដឹងថាស៊ុបនេះមានរសជាតិបែបណាសូមទស្សនាវីដេអូទាំងអស់គ្នា! https://www.youtube.com/watch?v=pw9n0sw0z8I ហើយខាងក្រោមនេះជាម្ហូបផ្សេងៗទៀត ដែលហាងស៊ុបចង្កាក់មានលក់បន្ថែមទៀត ចឹងកុំភ្លេចណាស៊ុបចង្កាក់សាខា ទល់មុខសាលាសាកលវិទ្យាល័យប៊ែលធី ផ្លូវ៣៦០ ណាល្ងាចនេះ បើលោកអ្នកមានចម្ងល់អាចទាក់ទងតាមទូរស័ព្ទលេខ៖ 098 34 68 68 | 078 62...

យន្តហោះធំបំផុតនៅលើលោក Airlander 10

ចក្រភពអង់គ្លេសបានផលិតយន្តហោះកូនកាត់មួយឈ្មោះថា Airlander 10 (ដែលរួមបញ្ចូលគ្នា រវាងយន្តហោះ និង ប៉ាឡុង) វាមានរូបរាង ធំ ចម្លែក ខុសពីគេ ដែលត្រូវគេធ្វើការសាកល្បងនាពេលថ្មីៗនេះ។ Airlander 10 មានប្រវែង ៩២ម៉ែត្រ កម្ពស់ ២៦ម៉ែត្រ ហើយអាចបើកបរ បានល្បឿន ១៤៨ គីឡូម៉ែត្រ ក្នុង១ម៉ោង ដែលប្រើប្រាស់...

ប្លែក! ជាមួយឧបករណ៍ជ្រមុជទឹកបែបថ្មី

វាពិតជារឿងមួយដែលគួរអោយអស្ចារ្យ សំរាប់បុរស ២នាក់ ក្នុងការកែច្នៃ ធុងទឹក ជាមួយ នឹងស្នប់សប់កង់ អោយ ទៅជាឧបករណ៍មួយសំរាប់ដើរក្រោមទឹកបាន។ អ្នកទាំងអស់គ្នាប្រាកដ ជាមិនជឿទេ ថាគាត់ទាំង២ នាក់ធ្វើរឿងនេះទៅរួច ក៏ប៉ុន្តែវា បានក្លាយទៅជាការពិតទៅហើយ តាមរយៈវីដេអូមួយដែលបង្ហោះ ដោយ BBC។ ដូច្នេះយើងមិនចាំបាច់ចំណាយច្រើនក្នុងការទិញឧបករណ៍សំរាប់ដើរក្រោមទឹកទៀតទេ។ បើចង់ដឹងកាន់តែច្បាស់សូមមើលវីដេអូខាងក្រោម៖

រកឃើញក្រុមបាល់ទាត់នារីសំរាប់វគ្គផ្តាច់ព្រ័ត្រនៅ Olympic ហើយ

ចុងបញ្ចប់វិញាសារបាល់ទាត់នារីក្នុងព្រឹត្តិការណ៏អូឡាំពិច បានស្វែងរកឃើញនៅក្រុមចំនួន២ ដែលមាន កៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រហើយ។ ក្រុមទីមួយ គឺប្រទេស Sweden ដែលបានយកឈ្នះលើក្រុមបាល់ទាត់ Brazil ដោយការទាត់បាល់ពិន័យ១១ម៉ែត្រ សំរាប់កាត់សេចក្តី។ ចំណែកឯក្រុមទី២ គឺប្រទេស Germany ដោយបានយកឈ្នះក្រុម Canada ក្នុងលទ្ធផល 2-0។ ដូច្នេះ ក្រុមបាល់ទាត់នារីរបស់ Sweden ត្រូវប្រកួត ជាមួយក្រុម...

កំពិសចៀនឆ្ងាញ់ ធ្វើពិសារដោយខ្លួនឯងមិនទ្រលាន់

កំពឹសចៀន ជាអាហារសម្រន់ដែលគេនិយមពិសារលេង អ្នកណាក៏ដឹង អ្នកណាក៏ស្គាល់ កាន់តែញាុំកាន់តែជក់ចិត្តមិនចង់ ឈប់សោះ ។  បើយើងទៅទិញញាុំ វាមិនអីទេ ប៉ុន្តែសំខាន់បើសិនជាយើងចង់ធ្វើពិសា ដោយខ្លួនឯងតើយើងត្រូវធ្វើដូចម្តេចអោយស្រួយឆ្ងាញ់ដូចអ្នកលក់នៅតាមទីផ្សារ  ។ ដូច្នេះយើងសូមណែនាំវីដេអូខាងក្រោមក្នុងការធ្វើ កំពឹសចៀនអោយស្រួយឆ្ងាញ់ពិសារ។ https://www.youtube.com/watch?v=S88VNeV0HEA ប្រភព ៖ Youtube Channel KonKat

តើ Cristiano Ronaldo ជា​អ្នក​ណា​គេ?

Cristiano Ronaldo កើតនៅថ្ងៃទី05 ខែកុម្ភះ ឆ្នាំ1985 ក្នុងទីក្រុង Funchal លើកោះ Madeira របស់ប្រទេស Portugal។ គាត់កើតនៅក្នុងគ្រួសាររបស់ Maria Dolores dos Santos Aveiro នឹង Jose Dinis Aveiro។ ម្តាយរបស់គាត់ មានមុខរបស់ជាចុងភៅ និងហើយឪពុករបស់គាត់...

Most Read