មនុស្សយើងកើតមកនៅលោកនេះអ្វីដែលខ្លាចបំផុតគឺវ័យចាស់ជរា។ មានក្មេងស្រីវ័យជំទង់ម្នាក់មានឈ្មោះថា Ana Rochelle ដែលរស់នៅក្នុងប្រទេស ហ្វីលីពីន ដែលាមានមុខចាស់ជាងគេនៅអាស៊ី ដែលគាត់មានអាយុត្រឹមតែ ១៩ឆ្នាំ ប៉ុន្តែរូបរាងកាយចាស់ជរាជាងអាយុ នេះដោយសារតែគាត់កើតជំងឺចម្លែកកម្រម្យ៉ាងដែលមានឈ្មោះថា Hutchinson-Gilford ដែលធ្វើអោយរាងកាយគាត់ចាស់ជាងអាយុរហូតទៅដល់ ៨ដង លោកគ្រូពេទ្យបានប្រាប់ថារូបរាងកាយរបស់គាត់មើលទៅដូចជាវ័យ ១៣៦ឆ្នាំចឹង។
ហើយនៅពេលថ្មីៗនេះក្មេងស្រីដ៏អភ័ព្វម្នាក់នេះបានបាត់បង់ជីវិតទៅហើយ ទោះបីជាអាយុខ្លីក៏ដោយ នៅថ្ងៃខួបគម្រប់វ័យ ១៨ឆ្នាំ កន្លងទៅ នាងមានពិធីជប់លៀងដ៏អស្ចារ្យមួយ ដោយនាងអាចអង្គុយលើបល្ល័ង្ក បំពាក់មកុដ និងស្លៀកសំលៀកបំពាក់ច្រើនប្រភេទ ប្រៀបដូចជាម្ចាស់ក្សត្រីមួយអង្គ និងលើសពីនេះ នាងបានថត Selfie ជាមួយ idol របស់គាត់ គឺអ្នកចម្រៀងល្បីឈ្មោះ Sarah Geronimo ។