Monthly Archives: September, 2016

បើមិនស្រលាញ់ម្តេចផ្តល់ក្តីសង្ឃឹម ពី Step

មិត្តទាំងអស់គ្នាដែលកំពុងរង់ចាំស្តាប់នៅបទ “បើមិនស្រលាញ់ម្តេចផ្តល់ក្តីសង្ឃឹម”។ ពេលនេះ បទចំរៀង ដែលបកស្រាយដោយ Step ត្រូវបានចេញនៅ Full Audio របស់ខ្លួនហើយ។ បទដែលមានអត្ថន័យស្នេហា ខូចចិត្ត ដោយសារខាងប្រុសយល់ច្រឡំ ចំពោះកាយវិការរបស់ខាងស្រី ដែលធ្វើស្និតស្នាល ប៉ុន្តែមិន ស្រឡាញ់។ តើអ្វីទៅដែលហៅថាលើសពីមិត្ត ប៉ុន្តែមិនមែនសង្សារ? បើចង់ដឹងថា បទនេះពិរោះយ៉ាងណា សូមមិត្តទាំងអស់គ្នាស្តាប់នៅបទខាងក្រោម៖ https://www.youtube.com/watch?v=1CcLS_oY5g0

ដឹងនៅ! បន្តិចទៀតនឹងមានអ្នកត្រួសត្រាយផ្លូវនៅតំបន់អង្គរហើយ

សម្រាប់តំបន់ទេសចរណ៍ ល្បីៗជាច្រើន និងតំបន់បេតិកភណ្ឌពិភពលោក គឺតែងតែមានគេហទំព័រផ្ទាល់ប្រចាំតំបន់ទាំងនោះ ដើម្បីផ្សព្វផ្សាយពីវិសាលភាពនៃតំបន់ទេសចរណ៍របស់ខ្លួនទៅកាន់ពិភពលោក។ ដូចគ្នានោះដែរអាជ្ញាធរជាតិអប្សរា ដែលមានតួនាទីគ្រប់គ្រង អភិរក្ស និងរៀបចំតំបន់អង្គរដ៏ល្បីល្បាញ ក៏គ្រោងរៀបចំបង្កើតគេហទំព័រ www.angkor.com.kh សម្រាប់ផ្តល់ព័ត៌មានទូលំទូលាយអំពីសក្តានុពលវិស័យទេសចរណ៍ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិបានដឹងពីតំបន់អង្គរ ។ គោលបំណងនៃការរៀបចំគេហទំព័រ www.angkor.com.kh គឺដើម្បីផ្តល់ព័ត៌មានបន្ថែមដល់ភ្ញៀវទេសចរទាក់ទងនឹងព័ត៌មានសំខាន់លើផ្នែកទេសចរណ៍ក្នុងតំបន់ឧទ្យានអង្គរ ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោក និងជាកន្លែងកម្សាន្តប្រកបដោយសក្តានុពល ផ្សេងៗទៀតក្នុងខេត្តសៀមរាប។ គេហទំព័រនេះ ក៏ជួយសម្រួលផងដែរដើម្បីឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ បានឈ្វេងយល់ព័ត៌មានជាមុនអំពីទីតាំងភូមិសាស្ត្រ ប្រាង្គប្រាសាទ ការកក់សំបុត្រ ការពិនិត្យមើលពីតម្លៃសំបុត្រក្នុងការទស្សនានៅក្នុងតំបន់ឧទ្យានអង្គរ សហគមន៍ ទំនៀមទម្លាប់អ្នកស្រុក...

Watford ធ្វើអោយ Man Utd ចាញ់ជាលើកទី៣

ចប់៩០នាទី ក្រុមម្ចាស់ផ្ទះ Watford បានយកជ័យជំនះទៅលើក្រុមភ្ញៀវ Man Utd ក្នុងលទ្ធផល 3-1។ សំរាប់ លទ្ធផលនេះ គឺធ្វើអោយក្រុមបិសាចក្រហមបន្តចាញ់ជាប់គ្នារហូតដល់ទៅ ៣ប្រកួត។ ចំពោះ៣គ្រាប់របស់ក្រុម Watford គឺរកបានដោយកីឡាករ Etienne Capoue ក្នុងនាទីទី៣៤, កីឡាករ Juan Camilo Zunig នៅនាទីទី៨៤ និងគ្រាប់ចុងក្រោយដោយកីឡាករ Troy...

តើ iPhone 7 អាចធន់នឹងទឹកដែលកំពុងពុះបានទេ?

ទៀតហើយ iPhone 7 ចេញលក់មិនបានប៉ុន្មានថ្ងៃផង ឃើញថាគេមានចំណាប់អារម្មណ៍ច្រើន។ ហើយក៏ឃើញមាន YouTube Channel មួយចំនួនបានធ្វើការតេស្ត ទៅលើគុណភាពរបស់វា តាមវិធីផ្សេងៗគ្នា ជាក់ស្តែងនៅពេលនេះគេបានធ្វើតេស្តមួយទៀត ដោយដាំទឹកឲ្យពុះរួចហើយដាក់ iPhone 7 ចូលក្នុងទឹកដែលកំពុងតែដាំពុះនោះ រួចហើយគេទុកមួយផ្លេតទើបគេសង់វាចេញពីទឹកក្តៅនោះវិញ ។   ចង់ដឹងច្បាស់សូមទស្សនាវីដេអូទាំងអស់គ្នា... https://www.youtube.com/watch?v=BkG4-EgFOM8

តោះញ៉ាំ! ស៊ុបខ្ទិះដូងលៀសសពិសេស

តោះញ៉ាំ! ជាហាងមួយដែលទើបតែបើកដំណើរការក៏ពិតមែន ក៏ប៉ុន្តែហាក់មានភ្ញៀវជាច្រើនមកគាំទ្រនៅថ្វីដៃម្ហូបរបស់ចុងភៅហាងមួយនេះ មិនតិចឡើយ។ ហាងតោះញ៉ាំ! ដែលស្ថិតនៅផ្ទះលេខ ៨០A ផ្លូវ ១១៦ សង្កាត់ ទឹកល្អក់១ ខណ្ឌទួលគោក ខាងលិចមន្ទីរពេទ្យកុមារជាតិ យើងនឹងឃើញហាងមួយដែលមាន ស្លាកយីហោ ជាអក្សរធំៗ ថា តោះញ៉ាំ!ហើយខាងក្នុងហាងដេគ័រដោយភ្លើងក្រហមព្រឹមៗ អមជាមួយរូបភាពម្ហូបប្រចាំហាងព្យួរតាមជញ្ចាំង ដូចជា៖ មឹកបំពងខ្ទឹមសទឹកជ្រលក់ពិសេស, ឆាលៀសហូលពិសេស, សាច់អាំងទឹកជ្រលក់ពិសេស, ស៊ុបខ្ទិះដូងលៀសសពិសេស... មើលហើយចង់ញ៉ាំតែម្តង។ អ្នកមីងម្ចាស់ហាង ហើយរូបគាត់ក៏ជាចុងភៅផងដែរនោះ...

តោះ! ល្ងាចនេះជុំគ្នាកំដរអារម្មណ៍ ជាមួយស្ពៃស៊ីរួមមិត្ត និងហេបភីស្ពៃស៊ី

ថ្ងៃសុំបង្ហាញម្ហូបបែបគ្រឿងសមុទ្រ រៀងច្រើនមុខតិចហើយណា តែធានាប្លែកភ្នែក ហើយអ្វីដែលពិសេសនោះគឺ ក្តៅៗ ហុយៗ នៅលើភ្លើងតែម្តង ចឹងច្បាស់ណាស់ថាក្លិននៃម្ហូបនឹងភាយឡើង គ្រាន់តែនិយាយក៏ស្រក់ទឹកមាត់ដែរមែនអត់? ដឹងថាស្រក់ទឹកមាត់ហើយ ចឹងមិនលាក់ឈ្មោះទេយូរទេ ម្ហូបថ្ងៃនេះមាន បី បួន មុខដែរចង់បង្ហាញនោះគឺ ស្ពៃស៊ីរួមមិត្ត ម្ហូបនេះមានលាយគ្រឿងសមុទ្រ ជាមួយបន្លែមានរសជាតិបែបថៃ ផ្អែម ហឹរ និងមានក្លិនឈ្ងុយកាពិ តម្លៃ ២៥០០០៛ ចំណែក ហេបភីស្ពៃស៊ីវិញដូចបងប្អូនគ្នាចឹងតែ ម្ហូបនេះមានគ្រឿងសមុទ្រគ្រប់ប្រភេទសុទ្ធមិនមានលាយជាមួយបន្លែ តែមានរសជាតិបែបថៃ ផ្អែម ហឹរ...

ស្ងោរស្អំ អ្នកណាធ្លាប់ធ្វើញាុំខ្លះ?​

គ្រឿងផ្សំ សាច់ជ្រូកបីជាន់ចិញ្រាំ្ច ៣ ខាំ ស្ករស ១ស្លាបព្រាកាហ្វេ អំបិល កន្លះស្លាបព្រាកាហ្វេ ម្សៅស៊ុប កន្លះស្លាបព្រាកាហ្វេ ខ្ទឹមស ១កំពឹស ម្រេច ១ស្លាបព្រាកាហ្វេ ផ្សិតចំបើុង ១ខាំ ស្អំ ៣ដុំ វិធីធ្វើ https://www.youtube.com/watch?v=P7XvOWmPzp0  

ស៊ុតចំហុយ កែច្នៃពិសេស

គ្រឿងផ្សំ សាច់ជ្រូកចិញ្ច្រាំ ២ខាំ បង្គាក្រៀមចិញ្រ្ចាំ ២ ស្លាបព្រាបាយ ខ្ទឹមបារាំង ១ ស្លាបព្រាបាយ ម្សៅស៊ុប ២ ស្លាបព្រាកាហ្វេ ស្ករស ១ស្លាបព្រាកាហ្វេ អំបិល កន្លះស្លាបព្រាកាហ្វេ ខ្ទឹមស ៣កំពឹស ពងមាន់ ៤ គ្រាប់ ម្រេច ១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹម...

ទោះ Man Utd ចាញ់ក៏លោក Jose Mourinho មិនបន្ទោសដែរ

បន្ទាប់ពីទទួលបរាជ័យលើកទី២ កាលពីយប់មិញនេះ ក្នុងការប្រកួតពានរង្វាន់ Europa League។ លោក Jose Mourinho បានធ្វើបទសំភាសន៏មួយ ជាមួយក្រុមអ្នកសារពត៌មាន។ ក្នុងនោះលោក ក៏បានបញ្ជាក់ ថាគាត់មិន ស្តីបន្ទោសអោយកូនក្រុមរបស់គាត់ទេ ពីព្រោះគ្រាប់បាល់ដែលស៊ុតបញ្ចូលនោះ គឺជាបាល់ Offside ។ លោក បានបញ្ជាក់ទៀតថាបាល់មួយគ្រាប់នេះ គឺ Offside មុនពេលដែលកីឡាករ Nicolai...

បងចាំ របស់ Zono បានចេញ Official MV ហើយ

លោកអ្នកប្រាកដជាបានស្តាប់បទ “បងចាំ” របស់លោក Zono រួចមកហើយ។ ហើយសំរាប់អត្ថន័យ របស់បទនេះ គឺចង់បង្ហាញ អំពីស្នេហាមួយដែលពោលពេញទៅដោយភាពកក់ក្តៅ ប៉ុន្តែចុងក្រោយត្រូវបញ្ចប់ទាំងមិនចង់។ ហើយខណៈនេះដែរបទ “បងចាំ” ត្រូវបានចេញ Official MV របស់ខ្លួនហើយ។ នៅក្នុង MV នេះពិតជាកំសត់ មែនទែន ហើយបើចង់ដឹងច្បាស់ថាសាច់រឿងនៃបទចំរៀងនេះល្អ មើលយ៉ាងណាអាចមើលវីដេអូខាងក្រោមបាន៖ https://www.youtube.com/watch?v=mW71OYOlYtQ

តែ​បៃតង​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ការ​ឡើង​ទម្ងន់

យោងតាមអ្នកវិទ្យាសាស្ត្រចំណីអាហារសាកលវិទ្យាល័យរដ្ឋផឹនស៊ីលវេនៀសហរដ្ឋ អាមេរិកបានអះអាងថា តែបៃតងអាចជួយសម្រកទម្ងន់ប្រឆាំងនឹងការធាត់ដុះពោះ ។ ការពិសោធលើសត្វកណ្តុរបានបង្ហាញថា សមាសធាតុ epigallocatechin-3-gallate(EGCG) នៅក្នុងតែបៃតងមានសមត្ថភាពជួយកាត់បន្ថយការឡើងទម្ងន់ ។ បណ្តាសត្វកណ្តុរធាត់ៗដែលគេឱ្យស៊ីចំណីមានសមាសធាតុ epigallocatechin-3-gallate(EGCG) ការឡើងទម្ងន់ខ្លួនមានតែ៤៥%ពោលគឺយឺតជាងពពួកសត្វកណ្តុរដែលគេឱ្យស៊ីចំណីដូចគ្នាតែគ្មានដាក់សមាសធាតុ epigallocatechin-3-gallate(EGCG) ។ លោកចូសួ ឡាំបឺត សាស្ត្រាជំនួយផ្នែកវិទ្យាសាស្ត្រចំណីអាហារនៃវិទ្យាសាស្ត្រកសិកម្មបាននិយាយថា នៅក្នុងការពិសោធនេះ យើងបានមើលឃើញពីអត្រាថយចុះនៃការឡើងទម្ងន់ខ្លួន ។ លោកបានបន្តថា លក្ខណៈបែបនេះក៏ព្រោះតែសមាសធាតុ epigallocatechin-3-gallate(EGCG) បានកំណត់នូវបរិមាណស្រូបយកខ្លាញ់របស់រាងកាយ ហើយបន្ទាប់មកវាក៏ជួយបន្ថែមសមត្ថភាពរាងកាយក្នុងការប្រើប្រាស់ខ្លាញ់។ ដូច្នេះវាហាក់ដូចជាមានមុខពីរចំពោះបញ្ហានេះ...

ទើបតែនឹងចេញ ឥឡូវគេយក iPhone 7 ធ្វើតេស្តបាត់

iPhone 7 ទើបតែប្រកាសចេញជាផ្លូវការ ហើយនិងកុំពុងតែចេញលក់ក្នុងថ្ងៃនេះផងដែរ ប៉ុន្តែឥឡូវមាន YouTube Channel មួយដែលមានឈ្មោះថា JerryRigEverything បានធ្វើតេស្តគុណភាពរបស់ iPhone 7 ។ តាមរយៈវីដេអូ យកដែកដុតលើអេក្រង់ គេយកវត្ថុរឹងស្រួចកាស ឆ្កូតលើ អេក្រង់  Home screen ផ្នែកខាងខ្នងរបស់ iPhone កាមេរា និងផ្នែកផ្សេងៗមួយចំនួនទៀត...

Most Read