ថ្ងៃសុំបង្ហាញម្ហូបបែបគ្រឿងសមុទ្រ រៀងច្រើនមុខតិចហើយណា តែធានាប្លែកភ្នែក ហើយអ្វីដែលពិសេសនោះគឺ ក្តៅៗ ហុយៗ នៅលើភ្លើងតែម្តង ចឹងច្បាស់ណាស់ថាក្លិននៃម្ហូបនឹងភាយឡើង គ្រាន់តែនិយាយក៏ស្រក់ទឹកមាត់ដែរមែនអត់?
ដឹងថាស្រក់ទឹកមាត់ហើយ ចឹងមិនលាក់ឈ្មោះទេយូរទេ ម្ហូបថ្ងៃនេះមាន បី បួន មុខដែរចង់បង្ហាញនោះគឺ ស្ពៃស៊ីរួមមិត្ត ម្ហូបនេះមានលាយគ្រឿងសមុទ្រ ជាមួយបន្លែមានរសជាតិបែបថៃ ផ្អែម ហឹរ និងមានក្លិនឈ្ងុយកាពិ តម្លៃ ២៥០០០៛ ចំណែក ហេបភីស្ពៃស៊ីវិញដូចបងប្អូនគ្នាចឹងតែ ម្ហូបនេះមានគ្រឿងសមុទ្រគ្រប់ប្រភេទសុទ្ធមិនមានលាយជាមួយបន្លែ តែមានរសជាតិបែបថៃ ផ្អែម ហឹរ និងប្រៃដូចគ្នា តម្លៃ ២៥០០០៛ ដែរ។
ងាកមក ២មុខទៀតនោះគឺ ខ្យងសែលអាំងឈីស ប្លែកជាមួយស្តាយ៍អាំងបែបថ្មី ភាយក្លិនឈ្ងុយឈីស និង ស្តេកសាច់គោម្រេចខ្ចី រសជាតិខ្មែរកូនកាត់អ៊ឺរ៉ុប ពិតជាអ៊ែមល្ងាចនេះ។