តោះញ៉ាំ! ជាហាងមួយដែលទើបតែបើកដំណើរការក៏ពិតមែន ក៏ប៉ុន្តែហាក់មានភ្ញៀវជាច្រើនមកគាំទ្រនៅថ្វីដៃម្ហូបរបស់ចុងភៅហាងមួយនេះ មិនតិចឡើយ។ ហាងតោះញ៉ាំ! ដែលស្ថិតនៅផ្ទះលេខ ៨០A ផ្លូវ ១១៦ សង្កាត់ ទឹកល្អក់១ ខណ្ឌទួលគោក ខាងលិចមន្ទីរពេទ្យកុមារជាតិ យើងនឹងឃើញហាងមួយដែលមាន ស្លាកយីហោ ជាអក្សរធំៗ ថា តោះញ៉ាំ!ហើយខាងក្នុងហាងដេគ័រដោយភ្លើងក្រហមព្រឹមៗ អមជាមួយរូបភាពម្ហូបប្រចាំហាងព្យួរតាមជញ្ចាំង ដូចជា៖ មឹកបំពងខ្ទឹមសទឹកជ្រលក់ពិសេស, ឆាលៀសហូលពិសេស, សាច់អាំងទឹកជ្រលក់ពិសេស, ស៊ុបខ្ទិះដូងលៀសសពិសេស… មើលហើយចង់ញ៉ាំតែម្តង។





អ្នកមីងម្ចាស់ហាង ហើយរូបគាត់ក៏ជាចុងភៅផងដែរនោះ សំរាប់ថ្ងៃនេះម្ហូបដែលរូបគាត់នឹងលើកយកមកបង្ហាញគឺ ស៊ុបខ្ទិះដូងលៀសសពិសេស។



ស៊ុបនេះអ្នកថតយើង បានប្រាប់ថា “បងៗ ពេលខ្ញុំថតបណ្តើរកូរពោះបណ្តើរហ្មងបង ព្រោះថាក្លិនស៊ុបភាយមក ចង់ញ៉ាំហ្មង ក្លិនខ្ទិះដូងឈ្ងុយណាស់ ហើយដាក់លៀសសធំៗ ចឹងទៀតកាន់តែ… ស្រក់ទឹកមាត់ហ្មងខ្ញុំបង”។ »»បានៗបានហើយអូន ឈប់និយាយទៀត បងអ្នកសរសេរឈឺក្រពះដោយសារអូនហើយ… នៅមិនបានទេតោះ!អ្នកទាំងអស់គ្នា ល្ងាចនេះទៅជាមួយខ្ញុំ ជួបគ្នា នៅហាងតោះញ៉ាំ!!!

អុះភ្លេច! មើលវីដេអូសិន៖
ហាងតោះញ៉ាំ!
Tel: 016 51 35 51 | 015 789 599
Address: ផ្ទះលេខ ៨០A ផ្លូវ ១១៦ សង្កាត់ ទឹកល្អក់១ ខណ្ឌទួលគោក ខាងលិចមន្ទីរពេទ្យកុមារជាតិ
***Promotion: ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃព្រហស្បត្តិ៍ ទី២២ ខែកញ្ញា ហាងតោះញ៉ាំ! មានការបញ្ចុះតម្លៃជូន ១០%