Monthly Archives: November, 2016

Full Audio បទ “She Makes Me Change” ដោយ Vid Cooler

កាលពីម្សិលមិញនេះ នៅទំព័រហ្វេសប៊ុករបស់លោក Vid Cooler គឺបានបង្ហោះនៅវីដេអូចំរៀងមួយបទ ដែលមានចំណងជើងថា “She Makes Me Change” ដែលបានចេញនៅ Full Audio របស់ខ្លួនហើយ។ នៅក្នុងបទចម្រៀងនេះ គឺចង់និយាយអំពីការស្រឡាញ់របស់ មនុស្សស្រីម្នាក់ បានធ្វើអោយបុរសម្នាក់មានការកែប្រែ។ ដោយនារីម្នាក់នោះ ចង់បានត្រឹមក្តីស្រឡាញ់ស្មោះពី បុរសម្នាក់នោះតែបណ្ណោះ។ បើចង់ដឹងថាបទនេះពិរោះយ៉ាងណា? ហើយនារីម្នាក់នោះបានធ្វើអោយគូរស្នេហ៍ របស់គេផ្លាស់ប្តូរយ៉ាងណា?...

អត្ថប្រយោជន៍របស់ផ្លែប៊័រមានសារៈសំខាន់ដល់សុខភាព

ផ្លែប៊័រផ្ទុកសារជាតិ lutein និង zeaxanthin ក្នុងបរិមាណខ្ពស់ដែលពួកវាមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្មជួយការពារភ្នែករបស់អ្នកឱ្យកាន់តែមានប្រសិទ្ធភាពនៃការឃើញ និងបញ្ចៀសជំងឺមួយចំនួនទៀត។ ខាងក្រោមនេះជាអត្ថប្រយោជន៍នៃផ្លែប៊័រទាំង៤យ៉ាង ៖ ១-ទប់ស្កាត់ការកើតជំងឺមហារីក ៖ សារធាតុប្រឆាំងអុកស៊ីតកម្មដែលមានក្នុងផ្លែប៊័រមានអត្ថប្រយោជន៍ច្រើនជាងការការពារភ្នែករបស់អ្នក ពួកវាក៏អាចការពារអ្នកពីជំងឺមហារីកមួយចំនួនផងដែរ ។ នៅក្នុងការសិក្សាផ្នែកវេជ្ជសាស្ត្រមួយ សារធាតុចម្រាញ់ពីផ្លែប៊័ររទប់ស្កាត់ការលូតលាស់របស់កោសិកាដែលត្រៀមកើតជំងឺមហារីក ដែលនាំឱ្យកើតជំងឺមហារីកមាត់ និងជំងឺមហារីកក្រពេញប្រូស្តាត ។ អាស៊ីត oleic ដែលមានក្នុងផ្លែប៊័រក៏ជួយការពារប្រឆាំងនឹងជំងឺមហារីកសុដន់ផងដែរ ។ ២-ធ្វើឲ្យប្រសើរឡើងនៃការស្រូបយកសារធាតុចិញ្ចឹម ៖ តាមការស្រាវជ្រាវបានរកឃើញថា រាងកាយរបស់អ្នកបានស្រូបយកសារជាតិចិញ្ចឹមបានល្អជាងមុននៅពេលបរិភោគផ្លែប៊័រ...

មួយគ្រាប់របស់ ច្រឹង ពលរដ្ឋ ពិតជាមិនសរសើរមិនបាន

យប់មិញនេះ គឺជាការប្រកួតបញ្ចប់ក្នុងវគ្គសន្សំពិន្ទុតាមពូលក្នុងពានរង្វាន់ AFF Suzuki Cup 2016។ ជាការ ប្រកួតរវាងក្រុមជំរើសជាតិកម្ពុជា និងក្រុមជំរើសវៀតណាម ដែលបញ្ចប់ក្នុងលទ្ធផល 1-2។ អ្វីដែលអស្ចារ្យក្នុង ការប្រកួតយប់មិញនេះ គឺការស៊ុតបាល់មួយគ្រាប់របស់កីឡាករ ច្រឹង ពលរដ្ឋ ពីចំងាយ (ប្រហែល 30ម៉ែត្រ) បញ្ចូលទីយ៉ាងស្អាត។ ហើយម្យ៉ាងវិញទៀត គឺប្រវត្តិរបស់ក្រុមជំរើសជាតិកម្ពុជា ដែលធ្លាប់តែចាញ់វៀតណាម ច្រើនគ្រាប់...

ត្រឹម ៤,៥ដុល្លារ ប្តូរយករសជាតិ គោអាមេរិក ដុតស្រាដ៏ពេញនិយមនៅកោះពេជ្រ

កោះពេជ្រ: ហាង Two Cows ដែលមានទីតាំងស្ថិតនៅតាមជួរមាត់ទន្លេចតុមុខ បែបមុខទៅសណ្ឋាគារសុខា ជាហាង មួយមានម្ហូបអាហារជាច្រើនមុខ សុទ្ធតែសាច់គោអាមេរិកទាំងអស់ ហើយប្លែកៗ មិនតែប៉ុណ្ណោះតម្លៃក៏សមរម្យ ជាពិសេសទៅទៀតនោះគឺ ភេសជ្ជៈក៏ជាទីពេញចិត្តផងដែរសំរាប់ភ្ញៀវដែលមកញ៉ាំនៅហាងមួយនេះ។ ចំណែកឯការរចនាតុបតែងហាង ក៏តាមបែបទំនើបជាមួយបរិយាកាសខ្យល់បរិសុទ្ធនៅ ពេលល្ងាច។ ស្ថិតនៅក្បែរមាត់ទន្លេ ភ្ញៀវអាចគយគន់ទេសភាពស្រស់ស្អាតនាពេលល្ងាច និងស្រូបយកខ្យល់បរិសុទ្ធ ជាមួយការ ទទួលទានអាហារ បែបអ៉ឺរ៉ុបនោះគឺ សាច់គោអាមេរិកដុតស្រា និង American Beef Steak។ សាច់គោអាមេរិកសុទ្ធមានការធានា Lience គុណភាព...

“ឈឺទេ?” ពី វណ្ណដា

ម្ចាស់បទ “គេជាអ្នកណា?” និងបទ “ភ្លៀងហើយអូន” ដែលទទួលបានការគ្រាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្ត យុវវ័យ។ ពេលនេះកំលះសង្ហារ វណ្ណដា បានចេញនៅ Official Teaser បទថ្មីមួយទៀតហើយ ដែលមាន ចំណងជើងថា “ឈឺទេ?”។ បទចម្រៀងថ្មីនេះ ក៏កំពុងទទួលបានការគ្រាំទ្រផងដែរ។ ដោយត្រឹម តែចេញជា Teaser ដែលមានរយៈមិនដល់ 2នាទីផង គឺមានអ្នកចុចមើលរហូតដល់ទៅជាង 6ម៉ឺននាក់។...

ព្រោះតែតម្លៃ និងរសជាតិឆ្អឹងជំនីជ្រូក ១ថ្ងៃលក់អស់៧០គីឡូ

ផ្ទះលេខ ៣៥AEo ផ្លូវលេខ ៥៥ ក្បែរក្លិប៥៥ សង្កាត់ចតុមុខ ដែលពេលយើងទៅដល់ យើងនឹងឃើញហាង បាយកុលាប មានម៉ូតូ និងភ្ញៀវអង្គុយតម្រៀបគ្នាជាជួរយ៉ាងច្រើន ក្បែរចង្ក្រានអាំង ឆ្អឹងជំនីជ្រូក អមផ្លូវ យ៉ាងច្រើន ដោយ១ថ្ងៃៗ លក់អស់៦០ ទៅ៧០គីឡូក្រាម ឯណោះ។ មិនធម្មតាមែន! ក្នុង១ថ្ងៃលក់អស់ច្រើនយ៉ាងនេះ ដឹងមកពីអ្វីអត់? នេះជាហេតុផល គឺមកពីតម្លៃ និងរសជាតិដ៏ឆ្ងាញ់របស់ឆ្អឹងជំនីជ្រូក ដែលម៉ូយប្រចាំហាងនេះ...

ទទួលទានផ្លែល្ហុង ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែមដែលចូលចិត្តផ្អែម

ល្ហុងមានរសជាតិផ្អែម និងអាចរកបានយ៉ាងងាយនៅក្នុងទីផ្សារក្នុងរយៈពេលពេញមួយឆ្នាំ។ ផ្លែល្ហុងសម្បូរទៅដោយជីវជាតិមានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើន។ ខាងក្រោមនេះជាមូលហេតុដែលអ្នកត្រូវរួមបញ្ចូលផ្លែឈើនេះទៅក្នុងរបបអាហាររបស់អ្នក ។ - ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម៖ ទោះបីជាល្ហុងមានជាតិផ្អែមពីធម្មជាតិ តែវាមានកម្រិតជាតិស្ករទាប (៨,៣ក្រាមសម្រាប់ចំណិតល្ហុងមួយពែង) ។ លក្ខណៈសម្បត្តិនេះធ្វើឱ្យល្ហុងមានភាពល្អប្រសើរចំពោះអ្នកជំងឺទឹកនោមផ្អែម ។ វីតាមីន និងជីវជាតិរុក្ខជាតិដែលមានវត្តមាននៅក្នុងផ្លែល្ហុងអាចរារាំងការអភិវឌ្ឍនៃជំងឺបេះដូង ចំពោះអ្នកជំងឺទឹកនោមផ្អែម ។ ស្របគ្នានេះផងដែរ អ្នកដែលមិនមានជំងឺទឹកនោមផ្អែមអាចបរិភោគផ្លែល្ហុងដើម្បីការពារមិនឲ្យកើតជំងឺនេះ។ មកមើលពីរបៀបធ្វើទឹកល្ហុងម្តងវិញ https://www.youtube.com/watch?v=UjaEXl3fiYk ប្រភព៖ YouTube Channel Bridget Davis ~ The Internet...

“ផ្អែមម្ល៉ឹង! មិនស្រលាញ់មិនបាន” ពី នី រតនា

កាលពីម្សិលមិញនេះ ទំព័រហ្វេសប៊ុករបស់ផលិតកម្មរស្មីហង្សមានបានបង្ហោះនៅ MV Teaser ថ្មីមួយបទ របស់ តារាចម្រៀង នី រតនា ដែលមានចំណងជើងថា “ផ្អែមម្ល៉ឹង! មិនស្រលាញ់មិនបាន”។ សំរាប់បទថ្មីនេះ ពិតជា ពិរោះ និងទទួលបានការគ្រាំទ្រយ៉ាងច្រើន ដោយហេតុថាមានអ្នកចុចមើលវីដេអូរហូតដល់ទៅ 6ម៉ឺននាក់។ https://www.youtube.com/watch?v=bXOUQTn-158

Man Utd លុត Feyenoord 4-0 ជាការសង់សឹក

យប់មិញនេះក្រុម Manchester United បើកទ្វាផ្ទះស្វាគមន៏ក្រុមភ្ញៀវ Feyenoord ក្នុងពានរង្វាន់ Europa League។ ការប្រកួតនេះពិតជាអស្ចារ្យមែនទែន ដោយក្រុមម្ចាស់ផ្ទះអាចបំបាក់ក្រុមភ្ញៀវរហូតដល់ទៅ 4គ្រាប់។ គ្រាប់បាល់ទី1 កើតឡើងនៅនាទី 35 ដោយកីឡាករ Rooney នឹងគ្រាប់ទី2 អាចរកបានដោយក កីឡាករ Mata នៅនាទី 69។ ចំណែកគ្រាប់ទី3 ជាការធ្វើអោយចូលទីខ្លួនឯងរបស់កីឡាករ...

វីធីងាយៗទាំង 6យ៉ាង ក្នុងការបើកកម្របដប់

ថ្ងៃនេះក្រុមការងារ KSPG TV បានវិដេអូមួយមកបង្ហាញមិត្តទាំងអស់គ្នា ដែលតែងតែជួបបញ្ហានេះ នៅពេលធ្វើ ដំណើរទៅឆ្ងាយ។ ក្នុងវីដេអូនេះបង្ហាញពីវិធី 6 យ៉ាងក្នុងការបើកកម្របដប។ ក្នុងនោះរួម មាន ស្លាបព្រា, ខ្សែក្រវ៉ាត់, កូនសោរ, ទួណឺវីស, ញញួរ នឹងសន្លឹកទ្វារ។ បើចង់ដឹងអោយច្បាស់ថា គេប្រើប្រាស់វត្ថុ ទាំង 6នេះ បើកកម្របដបយ៉ាងណា។ សូមតាមដានវីដេអូខាងក្រោម៖ ...

ការសម្ពោធ ភាពយន្ត “កំណត់ហេតុនាងនាថ”​ របស់ផលិកម្ម ឥន្ទ្រានិម្មិត

កាលពីថ្ងៃទី 22 ខែវិច្ឆិកា ផលិតកម្ម ឥន្ទ្រានិម្មិត បានរៀបចំកម្មវិធីសម្ពោធនៅភាពយន្តថ្មីដែលមានចំណងជើងថា "កំណត់ហេតុនាងនាថ" នៅរោងភាពយន្ត Legend Cinema សាខា (TK Avenue)។ នៅក្នុងកម្មវីធីសម្ពោធនេះ គឺមានការចូលរួមពីសំណាក់តារាសម្តែង តារាចម្រៀង តារាបង្ហាញម៉ូដ និងពីធីករជាច្រើននាក់ផងដែរ។ ក្នុងនោះដែល កញ្ញា ណា តាហ្សា ជាតួឯកក្នុងខ្សែភាពយន្តនេះ បាននិយាយថា "នាងរីករាយដែលបានសម្តែង...

តើអ្នកជា MC និង Rapper មែនទេ? ឥឡូវនេះកោះសន្តិភាព TV កំពុងជ្រើសរើស ២តំណែងនេះ

សារព័ត៌មានកោះសន្តិភាព គឺជា ស្ថាប័នប្រមូលផ្តុំព័ត៌មានដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលឈានមុខគេគ្រប់សណ្ឋាននៃព័ត៌មាន ដោយមានការបែងចែកទៅតាមបណ្តុំនីមួយៗយ៉ាងច្បាស់លាស់។ កោះសន្តិភាព ត្រូវបានមិត្តអ្នកអាន គាំទ្រយ៉ាងពេញទំហឹងជាហេតុ ជំរុញធ្វើអោយយើងខ្ញុំត្រូវពង្រីកបន្ថែមទៅលើ ព័ត៌មានបែបអនឡាញ ជាវីដេអូ កំសាន្តៗ ដោយអោយឈ្មោះថា កោះសន្តិភាព TV។ ដូច្នេះហើយយើងខ្ញុំ ត្រូវការជ្រើសរើសបុគ្គលិកជាច្រើនផ្នែក ដែលមានសមត្ថភាពក្នុងការច្នៃប្រឌិតខ្ពស់ ចូលចិត្តបង្កើតអ្វីដែលថ្មីៗ សប្បាយៗ ដើម្បីមកបម្រើការសំរាប់ស្ថាប័នយើងខ្ញុំ នេះគឺជាឱកាសពិសេសសំរាប់លោកអ្នកដើម្បីក្លាយជាបុគ្គលិក កោះសន្តិភាព TV។ ១. អ្នកនិយាយព័ត៌មាន  (MC) តួនាទីការងាររួមមាន៖ បកប្រែអត្តបទព័ត៌មានពីភាសាអង់គ្លេសមកខ្មែរ ...

Most Read