ស្ថិតនៅក្បែរមាត់ទន្លេ ភ្ញៀវអាចគយគន់ទេសភាពស្រស់ស្អាតនាពេលល្ងាច និងស្រូបយកខ្យល់បរិសុទ្ធ ជាមួយការ ទទួលទានអាហារ បែបអ៉ឺរ៉ុបនោះគឺ សាច់គោអាមេរិកដុតស្រា និង American Beef Steak។



សាច់គោអាមេរិកសុទ្ធមានការធានា Lience គុណភាព ១០០% ដោយភ្ញៀវអាចជ្រើសរើសសាច់ បានជាទម្ងន់ ដោយទម្ងន់ ១០០ក្រាម និង១៥០ក្រាម ទៅតាមចំណង់ចំណូលចិត្តដែលភ្ញៀវចង់បាន។ ដោយសាច់ទំងន់ ១០០ក្រាម តម្លៃត្រឹមតែ ៤,៥ដុល្លារ ហើយសំរាប់ ១៥០ក្រាម តម្លៃ៥,៥០ដុល្លារ។



សាច់គោអាមេរិកដុតស្រា សាច់គោចំណិតៗ ដែលគ្រាន់តែឮឈ្មោះវាហើយធ្វើឲ្យភ្ញៀវចង់ភ្លក្សភ្លាមនោះ ដោយសារវា ជាមុខម្ហូបប្លែកមួយ ដែលច្នៃដោយចុងភៅប្រចាំហាង ដោយចុងភៅបានបំពងសាច់គោចំណិតៗ រួចដុតជាមួយស្រា ដើម្បីបង្កើនរសជាតិម្ហូបនេះ។


ចំណែកឯ ម្ហូបប្រចាំត្រកូលមួយទៀតនោះគឺ American Beef Steak វាក៏ជាម្ហូបដែលពេញនិយមខ្លាំងដែរ ដោយវា មាន ៥ រសជាតិខុសៗគ្នាដូចជា៖ រសជាតិប្រចាំហាង Two Cows, រសជាតិគ្រាប់ស្វាយចន្នី, រសជាតិម្រេច, រសជាតិឈីស និងរសជាតិដើម។
ហាង Two Cows
Tel: 016 554 888 / 092 90 3333
ទីតាំង៖ កោះពេជ្រ: ហាង Two Cows ដែលមានទីតាំងស្ថិតនៅតាមជួរមាត់ទន្លេចតុមុខ បែបមុខទៅសណ្ឋាគារសុខា
ចឹងល្ងាចនេះកុំភ្លេចណាទៅសាកម្ហូប ២មុខនេះលមើល៍ធានាថាត្រូវចិត្ត…
វីដេអូ ម្ហូបប្រចាំហាង Two Cows