Yearly Archives: 2016

ប្លែកទៀតហើយ!!!! ទន្សាយរត់ប្រណាំងជាមួយអណ្តើក

មិត្តទាំងអស់គ្នាប្រាកដជាធ្លាប់មើល នឹងអានរឿងទន្សាយរត់ប្រណាំងជាមួយអណ្តើករួចមកហើយ។ ដែលនៅ ក្នុងរឿងនោះ គឺសត្វទន្សាយរត់ចាញ់សត្វអណ្តើកដោយសារតែខ្លួនមានអំនួតពេក។ ប៉ុន្តែវាគ្រាន់តែជារឿងនិទាន ដែលនិយាយបន្តគ្នា ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ក្នុងអត្ថន័យអប់រំតែប៉ុណ្ណោះ។ ហើយការពីប៉ុន្មានម៉ោងមុននេះ គេសង្កេត ឃើញមានការបង្ហោះ និងចែកចាយបន្តគ្នានៅវីដេអូមួយ ដែលដូចទៅនឹងរឿងទន្សាយរត់ប្រណាំងជាមួយអណ្តើក។ អ្វីដែលពិសេស គឺក្នុងការរត់ប្រណាំងជាក់ស្តែង សត្វអណ្តើក ពិតជាអាចយកឈ្នះទៅលើសត្វទន្សាយបានមែន។ បើចង់ដឹងច្បាស់ថាការប្រណាំងនេះ មាន លក្ខណៈយ៉ាងណាសូមមើលវីដេអូខាងក្រោម៖

ហេតុអ្វីក្មេងប្រុសម្នាក់អាយុត្រឹមតែ ៩ឆ្នាំសោះអាចចូលរៀនសាកលវិទ្យាល័យបាន?

សហរដ្ឋអាមេរិក៖ កាលយើងនៅអាយុ ៩ឆ្នាំ យើងកំពុងតែសប្បាយនឹងរាប់អានមិត្តភ័ក្រ្តនៅបឋមសិក្សានៅលេងយ៉ាងសប្បាយ។ តែចំពោះ William Maillis វិញ គេមានអាយុត្រឹមតែ ៩ឆ្នាំសោះ គេអាចរៀនចប់វិទ្យាល័យហើយចូលរៀនសាកលវិទ្យាល័យបាត់ទៅហើយ។ កាលពីកើតមកបាន ៦ខែ William អាចមើលដាច់ពាក្យមួយចំនួន និង លេខផ្សេងៗទៀត។ នៅអាយុ ៧ខែ គេអាចនិយាយដោយប្រើប្រាស់ប្រយោគពេញលេញបាន និង នៅពេលអាយុ ២ឆ្នាំ គេអាចអាន អាចសរសេរ និងអាចគុណលេខ។...

សូមកុំរំលងត្រឹម ៣នាទីស្វែងយល់ពីការផលិតសូត្រ ខ្មែរយើងទាំងអស់គ្នា

មុននឹងអ្នកមើលវីដេអូដែលមានរយៈពេល ៣នាទី ដែលរៀបរាប់ពីការផលិត ហូល ផាមួង ក្រមារបស់ខ្មែរ យើងសូមណែនាំលោកអ្នកខ្លះៗ ពី រមណីយដ្ឋានចំការស្នេហ៍ បន្តិចសិន។ រមណីយដ្ឋានចំការស្នេហ៍ ជាតំបន់ទេសចរណ៍ មួយដ៏ទាក់ទាញ ហើយនៅមិនឆ្ងាយពីក្រុងភ្នំពេញប៉ុន្មាននោះទេ ស្ថិតក្នុង ភូមិកោះតូច ឃុំឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានចម្ងាយពីគល់ស្ពានជ្រោយចង្វារ ទៅប្រហែល ៧ គ.ម ។ ហើយមិនតែប៉ុណ្ណោះរមណីយដ្ឋានចំការស្នេហ៍ ក៏ជាតំបន់ទេសចរណ៍ ខាងផលិត ក្រមា និង...

ទឹក​មើម​ឆៃថាវ​ក្រហម​មាន​ប្រសិទ្ធភាព​ជួយ​បញ្ចុះ​សម្ពាធ​ឈាម

ដោយ ៖ ឈិត គឹមឆុន ក្រុមអ្នកស្រាវជ្រាវអង់គ្លេសបានឱ្យដឹងថា ពិសាទឹកមើមឆៃថាវក្រហម (Beetroot) រាល់ថ្ងៃអាចជួយឱ្យសម្ពាធឈាមចុះទាប ។ ក្រុមអ្នកស្រាវជ្រាវទាំងនេះរកឃើញថា ទទួលទានក្នុងបរិមាណប្រហែល១ពែងអាចនឹងធ្វើឱ្យសម្ពាធឈាមចុះដល់៧ភាគរយ ។ តាមការធ្វើតេស្ត ប្រសិទ្ធភាពនេះបានមកដោយសារមើមឆៃថាវក្រហមមានកម្រិតសារធាតុនីត្រាតខ្ពស់ ។ ការទទួលទានអាហារដែលសម្បូរដោយសារធាតុនីត្រាតអាចនាំឱ្យមានប្រតិកម្មគីមីជាបន្តបន្ទាប់ក្នុងឈាម ដែលបញ្ហានេះអាចបង្កើនបរិមាណអុកស៊ីសែននៅកន្លែងដែលរាងកាយខ្វះ ។Amrita Ahluwalia សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ University of London បានថ្លែងថា យើងពិតជាភ្ញាក់ផ្អើលដែលសារធាតុនីត្រាតកម្រិតតិចតួចមានប្រសិទ្ធភាពយ៉ាងធំធេងបែបនេះ ។...

បបរគ្រឿងក្នុង ក្រោយភ្នំពេញស្ពតក្លិប

បើយើងធ្វើដំណើរតាមដងផ្លូវ ខាងក្រោយភ្នំពេញស្ពតក្លិប យើងនឹងឃើញមាន សម្បូរទៅដោយតូបអាហារជាច្រើន តំរៀបជួរគ្នា ហើយសុទ្ធតែមានមនុស្សម្នាចូលញ៉ាំពេញៗតែម្តង ដែលក្នុងចំណោមនោះក៏មានកន្លែងញ៉ាំអីមួយកន្លែងដែលមានលក់បបរគ្រឿងក្នុង ដែលគ្រាន់តែមើលឃើញចង់សាកម៉ងព្រោះអីមានអ្នកអង្គុយញ៉ាំយ៉ាងច្រើន និងអ្នកច្រកយកទៅផ្ទះឈរចាំពេញកន្លែងតែម្តង។ មិនតែប៉ុណ្ណោះអ្នកលក់ក៏មមារញឹកញាប់ដៃញាប់ជើង លក់អោយអតិថិជនរបស់ខ្លួន ដោយឈរនៅមុខឆ្នាំងបបរយ៉ាងធំ ដួសដាក់ចានជូនភ្ញៀវដែលកំពុងរង់ចាំ។ ចឹងចង់ដឹងថាមានរសជាតិពិសេសយ៉ាងណានោះសាកលមើល៍ទាំងអស់គ្នា៖ https://www.youtube.com/watch?v=xzxaGj7hi0c

លំហាត់ប្រាណសម្រកទម្ងន់សម្រាប់ស្រ្តីសម្រាលកូនរួចបាន ៦ សប្តាហ៍

សម្រាប់ស្ត្រីមួយចំនួនការធ្វើលំហាត់ប្រាណគឺជារឿងចុងក្រោយដែលពួកគេកំពុងគិតអំពីក្រោយសម្រាលកូន ។ មានស្ត្រីមួយចំនួន ពួកគាត់ពិតជាមានចិត្តអន្ទះសានឹងការចាប់ផ្តើមធ្វើលំហាត់ប្រាណ ដូច្នេះពួកគេអាចទទួលបានរាងកាយរបស់ពួកគេមុននិងក្រោយពេលមានផ្ទៃពោះគឺការត្រឡប់មកវិញ ។ ការធ្វើ លំហាត់ប្រាណក្រោយសម្រាលកូនអាចជួយអ្នកក្នុងការសម្រកទម្ងន់អំឡុងពេលមានផ្ទៃពោះអ្នក នឹង ទទួលបានការស្តារសាច់ដុំ, សម្លេងរបស់អ្នក, បង្កើនកម្រិតថាមពលរបស់អ្នក, ប្រយុទ្ធប្រឆាំង នឹងជំងឺ ធ្លាក់ទឹកចិត្ត និងការថប់បារម្ភ និងការបំបាត់ភាពតានតឹង ដែលបានភ្ជាប់មក ជាមួយការទទួលបាននូវ ទារកថ្មី ។ ការធ្វើលំហាត់ប្រាណក្រោយសម្រាលកូននៅពេល ដែលគ្រូពេទ្យរបស់អ្នកនិយាយថា វាមាន សុវត្ថិភាពនិងចាប់ផ្តើមដោយកាធ្វើលំហាត់ប្រាណយឺតៗ...

ឆ្កែមួយក្បាលនៅយាមផ្នូរម្ចាស់រហូត តែតាមការពិតចឹងសោះ

ប្រទេសស៊ីប៊ីយ៉ា (Serbia) ៖  កម្មករធ្វើការនៅវាលកប់ខ្មោចបានប្រទះឃើញឆ្កែមួយក្បាលកំពុងតែធ្វើសកម្មភាពយ៉ាងចម្លែក។ ឆ្កែញីនោះតែងតែមកអង្គុយចាំនៅផ្នូររបស់ម្ចាស់វាជានិច្ច។ វានៅចាំរាប់ម៉ោង ហើយជួនកាលនៅចាំដាច់យប់ក៏មាន។ កម្មករយាមផ្នូរម្នាក់ខាងលើបានគិតថា ឆ្កែញីនោះកំពុងតែយាមផ្នូរម្ចាស់។ តែតាមពិតមិនមែនទេ វាកំពុងតែការពារអ្វីមួយ។ នៅពេលគាត់ទៅមើលឲ្យច្បាស់គាត់ឃើញថា វាបានជីករូងយ៉ាងជ្រៅទៅខាងក្នុងផ្នូរដើម្បីលាក់អ្វីមួយ។ ពេលគាត់ទៅជិតមែនទែនទើបដឹងថាមានអ្វីដែលមិននឹងស្មានដល់។ ជាការពិតណាស់របស់ដែលគាត់បានឃើញគឺ កូនឆ្កែជាច្រើនក្បាលរបស់មេឆ្កែនោះ។ វានៅយាមកូនរបស់វា ព្រោះវាខ្លាចមានសត្រូវមកយារយី។ ទាំងមេទាំងកូនឥលូវត្រូវបានគេសង្គ្រោះយកមកនៅឲ្យមានជម្រកត្រឹមត្រូវហើយ៕ https://www.youtube.com/watch?v=tQ2zhI-GfMw ប្រភព៖ YouTube Channel 心靈享宴黃景昭

មានដឹងអត់ថា! ពិសា​ទឹក​តិច​ប្រឈម​នឹង​ក្រួស​​ទឹកមាត់​

ដោយ ៖ ម៉ុក សេង យើងធ្លាប់តែឮក្រួសនៅតម្រងនោម ក្រួសក្នុងប្រមាត់ ក្រួសក្នុងក្រពេញ... ប៉ុន្តែពេលនេះបានលេចចេញជំងឺមួយប្រភេទទៀតគឺក្រួសក្នុងក្រពេញទឹកមាត់។ ប្រសិនបើក្រួសកើតនៅចំណុចនេះគេហៅថា «ក្រួសទឹកមាត់» ជាឈ្មោះប្លែក និងមិនធ្លាប់ឮ ប៉ុន្តែសុំកុំប្រមាថឱ្យសោះព្រោះអាការប្រភេទនេះប្រឈមនឹងគ្រោះថ្នាក់បំផុត។ ក្រួសក្នុងទឹកមាត់កើតពីការពិសាទឹកតិច និងបង្កឱ្យទឹកមាត់ស្អិតញឹកញាប់ ។ តើក្រួសទឹកមាត់ជាអ្វី ? ក្រួសទឹកមាត់ ភាសាអង់គ្លេសហៅថា «Sialolithiasi» ឬ «Salivary Stones» ជាក្រួសកើតក្នុងក្រពេញទឹកមាត់ ឬក្រួសក្នុងបំពង់ទឹកមាត់...

“Exខ្ញុំរៀបការហើយ” ស្នាដៃថ្មីរបស់លោក Song Song

ម្ចាស់បទ "ភ្លៀងហើយអូន" ដែលទទួលបានការគ្រាំទ្រពីសំណាក់មិត្តយុវវ័យ គឹលោក Song Song នឹងលោក វណ្ណដា បានចេញនៅបទថ្មីរបស់ខ្លួនដែលមានចំណងជើងថា "Exខ្ញុំរៀបការហើយ"។ បទចំរៀងថ្មីនេះ ក៏កំពុង ទទួលបានការគ្រាំទ្រយ៉ាងខ្លាំងដោយមានការចែកចាយបន្តគ្នាក្នុងបណ្តាញសង្គមហ្វេសប៊ុក ហើយនឹងមានអ្នក មើលវីដេអូនេះរហូតដល់ទៅ ជាង 6ម៉ឺននាក់។ ម្ចាស់បទ  "Exខ្ញុំរៀបការហើយ" លោក Song Song បានបញ្ជាក់ប្រាប់ក្រុមការងារ KSPG...

ដឹងអត់ថាផ្លែប៉ោមមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាព?

តាមការស្រាវជ្រាវរកឃើញថា ដោយមានសារធាតុចិញ្ចឹមដ៏ច្រើនលើសលប់នាំឱ្យប៉ោមក្លាយជាផ្លែឈើដែលមានគុណសម្បត្តិពិសេសជាងផ្លែឈើផ្សេងៗ និងក្លាយជាជម្រើសល្អមួយសម្រាប់អ្នកចង់បានសុខភាពល្អពីការទទួលទានផ្លែឈើស្រស់។ អត្ថប្រយោជន៍របស់ផ្លែប៉ោមមាន ៖ ១-ជួយដល់សុខភាពបេះដូង ៖ ប៉ោមជាប្រភពដ៏សម្បូរបែបនៃសមាសធាតុគីមីពីធម្មជាតិដែលក្នុងនោះមានដូចជា quercetin , catechin , phloridzin និងអាស៊ីត chlorogenic ។ បណ្តាសារធាតុគីមីកើតពីធម្មជាតិទាំងនេះជួយការពារប្រព័ន្ធបេះដូង(បេះដូង ឈាម និងសរសៃឈាម)ពីការបំផ្លាញទាក់ទងនឹងអុកស៊ីសែន ។ បន្ថែមពីនេះទៀត សារធាតុសរសៃដ៏សម្បូរបែបរបស់វា បានជួយរក្សាកម្រិតខ្លាញ់កូឡេស្តេរ៉ូលអាក្រក់ឱ្យនៅទាប ។ បុគ្គលដែលទទួលទានប៉ោម២ផ្លែក្នុងមួយថ្ងៃអាចបញ្ចុះខ្លាញ់នេះបាន១៦ភាគរយ ។ ២-ទប់ស្កាត់ជំងឺវង្វេងវង្វាន់...

នេះនែ៎ រកឃើញស្រ្តីដែលខ្មៅជាងគេលើពិភពលោកហើយ

អាព្រិក៖ នាង Khoudia Diop គឺជាតារាបង្ហាញម៉ូដនៅអាព្រិក ដែលត្រូវបានគេដឹងថាជានារីមានសម្បុរខ្មៅខ្លាំង តែស្អាត។ ស្បែកដែលសម្បូរសារធាតុខ្មៅ (ជាតិមេឡានីន) របស់នាង ត្រូវបានគេសរសើរគ្រប់គ្នានៅលើបណ្តាញសង្គម ជាពិសេសនៅលើ Instagram ដែលនាងបានបង្ហោះរូបជាច្រើនរបស់នាងនៅទីនោះ។ ទោះបីជានាងឥលូវល្បីឈ្មោះក៏ដោយ នាងក៏ធ្លាប់ត្រូវបានគេមើលងាយនិងសើចចំអកដែរ។ នាងថាកាលនាងនៅក្មេង មានមនុស្សមួយចំនួនមកហៅនាងដោយប្រើពាក្យមិនសមរម្យជាច្រើន។ តែនាងមិនខ្វល់ទេ ព្រោះនាងពេញចិត្តនឹងអ្វីដែលនាងមាន។ ស្របពេលនេះដែរ ការប្រើប្រាស់ផលិតផលធ្វើឲ្យស្បែកសក្លាយទៅជាបញ្ហាមួយយ៉ាងសំខាន់នៅទ្វីបអាព្រិក ដោយសារតែនារីភាគច្រើនមិនពេញចិត្តសម្បុររបស់ខ្លួន។ ពួកគេយល់ច្រលំថា ស្បែកសអាចទាក់ទាញបុរសបានច្រើនជាងស្បែកខ្មៅ។ ហើយខ្លះទៀតឃើញគេប្រើ ប្រើតាមគេដែរ។ អ្នកទាំងនោះគួរមានទំនុកចិត្តលើពណ៌សម្បុរខ្លួនឯង...

“យល់សប្តិឃើញពុក” អារម្មណ៍ពិតរបស់ ដួង វីរៈសិទ្ធ

នៅក្នុងកម្មវិធីប្រកួតចំរៀង I am a Singer Cambodia កាលពីយប់មិញនេះ បានឈានចូលជិតដល់វគ្គ បញ្ចប់ហើយ។ ហើយសំរាប់យប់មិញលោកដួង វីរៈសិទ្ធ បានបកស្រាយនៅចំរៀងមួយបទ ដែលមានចំណង ជើងថា “យល់សប្តិឃើញពុក” ។ ចម្រៀងមួយបទនេះ គឺពិតជាពិរោះអន្លង់អន្លោចមែនទែន។ ប៉ុន្តែអ្វីដែលពិសេស ជាងនេះទៀត របស់ចំរៀងមួយបទនេះ គឺបានបង្ហាញពីអារម្មណ៏ពិតរបស់លោក ដួង វីរៈសិទ្ធ...

Most Read