Yearly Archives: 2016

ម៉ាឆ្ងាញ់! បទពិសោធន៍ថ្មី រសជាតិស៊ុបបែបជប៉ុន

ម្ហូបញ៉ាំប្រចាំប្រទេសនីមួយៗ តែងមានរសជាតិប្លែកៗខុសគ្នា និងរបៀបនៃការញ៉ាំក៏ខុសគ្នាដែរ តាមទំលាប់រៀងៗខ្លួន។ ជាក់ស្តែងម្ហូបបែបជប៉ុន តែងមានរបៀបរបបនៃការញ៉ាំ ដែលប្រជាជនដទៃមួយចំនួនធំ មិនទាន់ដឹងពីរបៀបនៃការញ៉ាំ ដើម្បីទទួលបានរសជាតិឆ្ងាញ់របស់ម្ហូបនោះ។ ស៊ុបសាប៊ុ សាប៊ុ និង ស៊ុគិយ៉ាគិ ដែលអ្នកខ្លះបានធ្លាប់លឺពីមុនមក ហើយអ្នកខ្លះទៀតក៏មិនទាន់បានដឹងបានលឺពីវាអោយច្បាស់នៅឡើយ ចឹងថ្ងៃនេះយើងសូមលើកយកពីរបៀប ឬក្បួននៃការញ៉ាំស៊ុបទាំង២ប្រភេទនេះអោយបានឆ្ងាញ់៖ របៀបញាំុ សាប៊ុ សាប៊ុ ដំណាក់កាលទី ១ -  ពេលដែលទឹកស៊ុបចាប់ផ្តើមពុះ សូមដាក់បន្លែស្រស់ចូល។ ពួកយើងមានទឹកជ្រលក់២ប្រភេទគឺ Gomadare និង...

ទទួលទាន​ផ្លែ​គី​វី​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម

ដោយ៖ ឈិត គឹមឆុន ការសិក្សាថ្មីមួយបានរកឃើញថា ផ្លែគីវី(Kiwi)ដែលមានរោមទន់ៗអាចនឹងបញ្ចុះកម្រិតសម្ពាធឈាមបាន ។ ការទទួលទានផ្លែឈើនេះត្រឹម៣ផ្លែក្នុងមួយថ្ងៃមានអត្ថប្រយោជន៍ច្រើនជាងផ្លែប៉ោមមួយផ្លែ ។ ការរកឃើញរបស់មន្ទីរពេទ្យសាកលវិទ្យាល័យ Oslo University របស់ប្រទេសណ័រវេសនេះត្រូវបានគេយកទៅធ្វើបទបង្ហាញនៅឯសម័យប្រជុំវិទ្យាសាស្ត្ររបស់សមាគមជំងឺបេះដូងអាមេរិកកាលពីពេលថ្មីៗនេះ ។ អ្នកដឹកនាំការស្រាវជ្រាវលោក Mette Svendsen និងសហការីរបស់ខ្លួនបានធ្វើការពិសោធដោយកម្រមួយលើបុរស៥០នាក់ និងស្ត្រី៦៨នាក់ភាគច្រើននៃពួកគេគឺជាអ្នកលើសឈាម។ រយៈពេល៨សប្តាហ៍ មនុស្សប្រុសស្រីទាំងនេះត្រូវគេឱ្យទទួលទានផ្លែគីវី៣ផ្លែឬក៏ផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃ ។ ជាលទ្ធផលគេពិនិត្យឃើញថា អ្នកដែលទទួលទានផ្លែគីវី សម្ពាធឈាមបានថយចុះ ៣,៦mg/Hg Systolic-ជាចំនួនខ្ពស់បំផុតធៀបនឹងអ្នកដែលទទួលប៉ោមតែមួយផ្លែ ។ អ្នកនិពន្ធការសិក្សាលើកនេះបានសរសេរថាទទួលទានគីវី៣ផ្លែក្នុងមួយថ្ងៃគឺពិតជាផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពយ៉ាងពិតប្រាកដ។ ដូច្នេះគេគួរតែរាប់បញ្ចូលគីវីទៅក្នុងរបបអាហារមួយដែលមានអត្ថប្រយោជន៍ដល់ការព្យាបាលជំងឺលើសឈាម...

បើមិនចង់ខូចគុណភាពទឹកកាមទេ កុំ…….

ដោយ៖ គង់ រិទ្ធិរីណា ការសិក្សាថ្មីបានរកឃើញថា កម្រិតទឹកកាមរបស់បុរសដែលទុកទូរស័ព្ទដៃនៅក្នុងហោប៉ៅខោអស់ពេញមួយថ្ងៃ ត្រូវបានមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៅភាគរយដែលអាចកើតឡើង ៤៧%។ អ្នកជំនាញសិក្សាពីការបន្តពូជ ធ្វើការព្រមានប្រាប់ជាមុនដល់បុរសៗដែលទុកទូរស័ព្ទក្នុងហោប៉ៅខោចោលពេញមួយថ្ងៃ ហើយដកវាមកប្រើតិចជាងមួយម៉ោងនោះ គឺកំពុងតែចំអិនមេជីវិតរបស់ខ្លួនឯងហើយ។ អ្នកជំនាញ លោកសាស្រ្តាចារ្យ Gedis Grudzinskas ប្រាប់ថា៖ “បើសិនជាអ្នកពាក់អាវធំ អ្នកគួរតែដាក់ទូរស័ព្ទនៅក្នុងអាវធំទៅ ជៀសវាងដាក់វានៅជិតគ្រាប់ពងស្វាស។ ការធ្វើបែបនេះអាចជួយកាត់បន្ថយអត្រាថយចុះនៃមេជីវិត។ លោកសាស្ត្រាចារ្យ Martha Dirnfeld មកពីសាកលវិទ្យាល័យ Technion University of Haifa...

ចង់ដឹងពីវិធីសាស្ត្រក្នុងការថតរូបស្រស់ស្អាតទេ?

អ្នកជំនាញថតបានប្រើជំនាញរបស់ពួកគាត់ក្នុងការផ្តិតយករូបថតផ្សេងៗពីគ្នា ដើម្បីថតរូបដ៏ស្រស់ស្អាត រហូតដល់អ្នកខ្លះហានប្រថុយនឹងគ្រោះថ្នាក់ដើម្បីផ្តិតយករូបថតទាំងនោះ។ ប៉ុន្តែមានអ្នកជំនាញថតរូបជនជាតិជប៉ុនម្នាក់បាន បង្ហាញពីបច្ចេកទេសក្នុងការថតដែលមើទៅគួរឲ្យអស់សំណើចក្នុងផ្តិតយករូបថតរបស់គាត់ ដែលយើងទាំងអស់គ្នាគិតមិនដល់ នឹងវីធីសាស្រ្តដែលគាត់ប្រើ។ ចង់ដឹងសូមទស្សនាវីដេអូអំពីសកម្មភាពថតរូបទាំងអស់គ្នា... https://www.youtube.com/watch?v=CmI-i8QbqiU

បទ “កង់សាគួរ” របស់ Tena ទើបតែចេញ Audio ក្តៅ!!!!!

អ្នកទាំងអស់គ្នាធ្លាប់ស្គាល់ម្ចាស់បទលួចស្នេហ៍ដួងចន្ទ័រួចមកហើយ ដែលមានឈ្មោះថា Tena។ ហើយមិនដល់មួយម៉ោងមុននេះ Tena បានចេញនៅ Official Audio ថ្មី ដែលមានចំណងជើងថា “កង់សាគួរ”។ អត្ថន័យរបស់បទនេះ ចង់និយាយពីបុរសម្នាក់ដែលលួចស្រលាញ់ មនុស្សមួយរូប ប៉ុន្តែអ្វីដែលជាបញ្ហា គឺនារីម្នាក់នោះមានម្ចាស់ចិត្តរួចទៅហើយ។ មូលហេតុ នេះ បានធ្វើអោយបុរសម្នាក់នោះព្រមធ្វើគ្រប់យ៉ាង ទោះត្រឹម កង់សាគួរ របស់នាងនៅពេល ដែលនាងមានបញ្ហាជាមួយគូរស្នេហ៍។ ចង់ដឹងអត្ថន័យរបស់បទ...

ស្រីស្អាតម្នាក់នេះ ថាការកែភេទជាប្រុសគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ

ដោយ៖ គង់ រិទ្ធិរីណា ស្រីស្អាត Bailar ដែលជាកីឡាករហែលទឹកនៅសាកលវិទ្យាល័យ Harward ដែលជាសាកលវិទ្យាល័យល្បីលំដាប់ពិភពលោកនិយាយថា៖ “ខ្ញុំដឹងថាខ្ញុំបានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវ។ តែនៅពេលខ្លះខ្ញុំចង់ត្រលប់ទៅប្រកួតនៅការប្រកួតហែលទឹកនារីដែរព្រោះវាពិតជាសប្បាយណាស់នៅពេលឈ្នះ។ វាពិតដូចជាពិភពមួយទៀតអញ្ចឹងនៅពេលខ្ញុំបានកែភេទជាប្រុស ហើយប្រកួតជាមួយប្រុសៗ។” កាលពីនាងនៅជាភេទស្រី នាង Schuyler Bailar បានឈ្នះការប្រកួតហែលទឹកច្រើនដងរាប់មិនអស់នៅវិទ្យាល័យ។ តែតាំងពីពេលនាងចាប់ផ្តើមចូលរៀននៅសាកលវិទ្យាល័យ Harward មក នាងបានសម្រេចចិត្តចូលប្រកួតជាមួយក្រុបហែលទឹកបុរសវិញ។ នាងបានក្លាយជាកីឡាករហែលទឹកដំបូងគេបង្អស់ ដែលព្រមប្រាប់ទៅកាន់សាធារណៈថាខ្លួនជាភេទទី៣ ហើយបានចូលប្រកួតនៅក្នុងការប្រកួតហែលទឹកផ្នែកបុរស NCAA Division I។ Bailar...

វិធីងាយៗជួយឲ្យស្រកគីឡូបានលឿន​ និងមិនត្រលប់មកធាត់វិញទៀត

ការសម្រកទម្ងន់ ជារឿងពិបាក និងគួរឲ្យធុញទ្រាន់បំផុតសម្រាប់អ្នកធាត់ កាន់តែចង់ស្គមគឺកាន់តែធាត់ ។ ខាងក្រោមនេះជាវិធីសាស្ត្រងាយៗជួយឲ្យអ្នកស្គមស្អាត ដោយមិនត្រលប់មកធាត់វិញទៀត ៖ ១. បន្លែបៃតង ៖ បន្លែពណ៍បៃតង ផ្តល់គុណប្រយោជន៍ជាច្រើន ទៅលើសុខភាព សម្រស់ និង រាងកាយរបស់អ្នក ។ វាជួយឲ្យ ក្បាលពោះ រាបស្មើរ ស្អាតបាន ។ ព្រោះបន្លែប្រភេទនេះ ផ្ទុកនូវជាតិកាល់ស្យូម និងសារធាតុចិញ្ចឹមជាច្រើន ដែលអាចកាត់បន្ថយកាឡូរី មានក្នុងរាងកាយបាន ។ ២. ដំឡូងជ្វា ៖ ដំឡូងជ្វា សំបូរដោយវីតាមីន អេ (vitamin...

បានសាកនៅនឹង រសជាតិហឹរនៃ នំបញ្ចុកដុះផ្សិត Spicy

លក់ដាច់ដល់ហើយ បានពង្រីកហាងអោយធំជាងមុន មែនអត់បង? ម្ចាស់ហាង៖ មានអីអូនដាច់គ្រាន់បើ ព្រោះអីអ្នកមកញ៉ាំច្រើន ចឹងទៅអត់កន្លែងអោយពួកគាត់អង្គុយ តែឥឡូវយើងបានរៀបចំជាថ្មី ហើយពង្រីកកន្លែងអោយធំជាងមុន មានកៅអីអង្គុយច្រើនចាំទទួលពួកគាត់។ ដើម្បីជាការឆ្លើយតបនឹង ការពង្រីកហាងនេះ ម្ចាស់ហាងបាន បន្ថែមនូវរសជាតិហឹរមួយបែបទៀត ទៅលើនំបញ្ចុកដុះផ្សិត របស់គាត់ដើម្បីបំពេញចិត្តអតិថិជនណាដែលចូលចិត្តញ៉ាំហឹរ។ មិនទៅអន់អី ឡើងកប់ឆ្ងាញ់ប្លែកបស់គាត់មែន! "នំបញ្ចុកដុះផ្សិតSpicy" គ្រាន់តែចាប់ផ្តើមថតវីដេអូ អ្នកថតថា ហៀរទឹកមាត់បាត់ហើយនឹង អូយ៎ ទំនងឆ្ងាញ់ណាស់ហឹរចឹងញុមអ្នកសរសេរចូលចិត្ត ចុះអ្នកវិញ?។ ក្រៅពីនំបញ្ចុក...

ដឹងអត់ថា អ្នកឆ្លាតដោយសារម្តាយអ្នកទេ?

ដោយ៖ គង់ រិទ្ធិរីណា គ្រប់ពេលដែលគេសួរថា “តើ់អ្នកឆ្លាតមកពីណាគេ?” ម្តាយរបស់អ្នកភាគច្រើនគាត់ឆ្លើយថា អ្នកឆ្លាតកាត់រកគាត់។ ត្រូវហើយ វាពិតជាត្រូវក្នុងករណីខ្លះបើតាមការសិក្សាស្រាវជ្រាវ។ យោងទៅតាមការស្រាវជ្រាវថ្មីមួយបានឲ្យដឹងថា មនុស្សយើងទទួលសែនពីម្តាយនិងឪពុកយើង ហើយសែនដែលកំណត់ភាពឆ្លាតវៃរបស់យើងនោះ គឺបានមកពីម្តាយ។ តាមពិតទៅនោះ ឪពុកក៏បានផ្តល់មកឲ្យយើងនូវសែនកំណត់ភាពឆ្លាតវៃរបស់គាត់ដែរ តែសែននោះមិនមានឥទ្ធិពលមកលើខ្លួនយើងទេ។ សែនដែលអាចមានឥទ្ធិពលមកលើកម្រិតឆ្លាតវៃរបស់យើង មានតែសែនរបស់ម្តាយ។ របាយការណ៍មកពីការស្រាវជ្រាវសរសេរថា៖ “ប្រសិនបើសែនកំណត់ភាពឆ្លាតវៃបានពីឪពុក វានឹងត្រូវបានហាមឃាត់មិនឲ្យមានឥទ្ធិពលមកលើខ្លួនយើងទេ។ ក៏ប៉ុន្តែបើវាបានមកពីម្តាយ នោះវានឹងមានសកម្មភាព។ តែក្រៅពីសែនកំណត់ភាពឆ្លាតវៃមួយនេះ សែនផ្សេងៗទៀតដែលបានមកពីឪពុក អាចមានឥទ្ធិពលមកលើខ្លួនយើង។ ប្រភព៖ http://www.viral4real.com/study-shows-intelligence-comes-from-mothers/ បើចង់ដឹងយ៉ាងណានោះ សូមមើលវីដេអូទាំងអស់គ្នា! https://www.youtube.com/watch?v=vOdoO7LHNJs  

បើមិនស្រលាញ់ម្តេចផ្តល់ក្តីសង្ឃឹម ពី Step

មិត្តទាំងអស់គ្នាដែលកំពុងរង់ចាំស្តាប់នៅបទ “បើមិនស្រលាញ់ម្តេចផ្តល់ក្តីសង្ឃឹម”។ ពេលនេះ បទចំរៀង ដែលបកស្រាយដោយ Step ត្រូវបានចេញនៅ Full Audio របស់ខ្លួនហើយ។ បទដែលមានអត្ថន័យស្នេហា ខូចចិត្ត ដោយសារខាងប្រុសយល់ច្រឡំ ចំពោះកាយវិការរបស់ខាងស្រី ដែលធ្វើស្និតស្នាល ប៉ុន្តែមិន ស្រឡាញ់។ តើអ្វីទៅដែលហៅថាលើសពីមិត្ត ប៉ុន្តែមិនមែនសង្សារ? បើចង់ដឹងថា បទនេះពិរោះយ៉ាងណា សូមមិត្តទាំងអស់គ្នាស្តាប់នៅបទខាងក្រោម៖ https://www.youtube.com/watch?v=1CcLS_oY5g0

ដឹងនៅ! បន្តិចទៀតនឹងមានអ្នកត្រួសត្រាយផ្លូវនៅតំបន់អង្គរហើយ

សម្រាប់តំបន់ទេសចរណ៍ ល្បីៗជាច្រើន និងតំបន់បេតិកភណ្ឌពិភពលោក គឺតែងតែមានគេហទំព័រផ្ទាល់ប្រចាំតំបន់ទាំងនោះ ដើម្បីផ្សព្វផ្សាយពីវិសាលភាពនៃតំបន់ទេសចរណ៍របស់ខ្លួនទៅកាន់ពិភពលោក។ ដូចគ្នានោះដែរអាជ្ញាធរជាតិអប្សរា ដែលមានតួនាទីគ្រប់គ្រង អភិរក្ស និងរៀបចំតំបន់អង្គរដ៏ល្បីល្បាញ ក៏គ្រោងរៀបចំបង្កើតគេហទំព័រ www.angkor.com.kh សម្រាប់ផ្តល់ព័ត៌មានទូលំទូលាយអំពីសក្តានុពលវិស័យទេសចរណ៍ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិបានដឹងពីតំបន់អង្គរ ។ គោលបំណងនៃការរៀបចំគេហទំព័រ www.angkor.com.kh គឺដើម្បីផ្តល់ព័ត៌មានបន្ថែមដល់ភ្ញៀវទេសចរទាក់ទងនឹងព័ត៌មានសំខាន់លើផ្នែកទេសចរណ៍ក្នុងតំបន់ឧទ្យានអង្គរ ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោក និងជាកន្លែងកម្សាន្តប្រកបដោយសក្តានុពល ផ្សេងៗទៀតក្នុងខេត្តសៀមរាប។ គេហទំព័រនេះ ក៏ជួយសម្រួលផងដែរដើម្បីឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ បានឈ្វេងយល់ព័ត៌មានជាមុនអំពីទីតាំងភូមិសាស្ត្រ ប្រាង្គប្រាសាទ ការកក់សំបុត្រ ការពិនិត្យមើលពីតម្លៃសំបុត្រក្នុងការទស្សនានៅក្នុងតំបន់ឧទ្យានអង្គរ សហគមន៍ ទំនៀមទម្លាប់អ្នកស្រុក...

Watford ធ្វើអោយ Man Utd ចាញ់ជាលើកទី៣

ចប់៩០នាទី ក្រុមម្ចាស់ផ្ទះ Watford បានយកជ័យជំនះទៅលើក្រុមភ្ញៀវ Man Utd ក្នុងលទ្ធផល 3-1។ សំរាប់ លទ្ធផលនេះ គឺធ្វើអោយក្រុមបិសាចក្រហមបន្តចាញ់ជាប់គ្នារហូតដល់ទៅ ៣ប្រកួត។ ចំពោះ៣គ្រាប់របស់ក្រុម Watford គឺរកបានដោយកីឡាករ Etienne Capoue ក្នុងនាទីទី៣៤, កីឡាករ Juan Camilo Zunig នៅនាទីទី៨៤ និងគ្រាប់ចុងក្រោយដោយកីឡាករ Troy...

Most Read