ដោយ៖ គង់ រិទ្ធិរីណា
ស្រីស្អាត Bailar ដែលជាកីឡាករហែលទឹកនៅសាកលវិទ្យាល័យ Harward ដែលជាសាកលវិទ្យាល័យល្បីលំដាប់ពិភពលោកនិយាយថា៖ “ខ្ញុំដឹងថាខ្ញុំបានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវ។ តែនៅពេលខ្លះខ្ញុំចង់ត្រលប់ទៅប្រកួតនៅការប្រកួតហែលទឹកនារីដែរព្រោះវាពិតជាសប្បាយណាស់នៅពេលឈ្នះ។ វាពិតដូចជាពិភពមួយទៀតអញ្ចឹងនៅពេលខ្ញុំបានកែភេទជាប្រុស ហើយប្រកួតជាមួយប្រុសៗ។”
កាលពីនាងនៅជាភេទស្រី នាង Schuyler Bailar បានឈ្នះការប្រកួតហែលទឹកច្រើនដងរាប់មិនអស់នៅវិទ្យាល័យ។
តែតាំងពីពេលនាងចាប់ផ្តើមចូលរៀននៅសាកលវិទ្យាល័យ Harward មក នាងបានសម្រេចចិត្តចូលប្រកួតជាមួយក្រុបហែលទឹកបុរសវិញ។ នាងបានក្លាយជាកីឡាករហែលទឹកដំបូងគេបង្អស់ ដែលព្រមប្រាប់ទៅកាន់សាធារណៈថាខ្លួនជាភេទទី៣ ហើយបានចូលប្រកួតនៅក្នុងការប្រកួតហែលទឹកផ្នែកបុរស NCAA Division I។ Bailar និយាយប្រាប់ដំណើររឿងរបស់នាងប្រាប់អ្នកយកព័ត៌មាន Lesley Stahl ប្រើរយៈពេល៦០នាទី។
ទោះបីជានាងមិនបានឈ្នះច្រើនដង ដូចកាលនាងនៅក្នុងក្រុមនារីក៏ដោយ ក៏នាងនៅតែសប្បាយចិត្តព្រោះនាងបានរកឃើញភាពពិតនៃខ្លួនឯង។
កាលពីដំបូងឡើយ នាងនៅហែលទឹកក្នុងក្រុមនារីទេ តែពេលនោះនាងមានការរស់នៅបែបបុរស។ នាងដឹងក្នុងចិត្តថា វាពិតជាពិបាកណាស់ក្នុងការធ្វើបែបនេះ តែនាងពិតជាគ្មានជម្រើសឡើយ។ ទាល់តែដល់ថ្ងៃមួយដែលគ្រូបង្វឹករបស់នាងបានមកពិភាក្សាឲ្យយោបល់នាងពីរឿងផ្លាស់ប្តូរភេទទាំងស្រុង។
គ្រូបង្វឹក អ្នកស្រី Stephanie Morawski ប្រាប់ថា៖ “ខ្ញុំពិតជាពិបាកក្នុងខ្លួនណាស់ពេលឃើញ Bailar ចង់ប្តូរភេទទៅជាប្រុសហើយ តែមិនហ៊ានព្រោះថានាងចង់នៅបន្តក្នុងក្រុមប្រកួតនារី។ នាងបានធ្វើការលៃលកយ៉ាងល្អិតល្អន់ថា តើគួរតែជ្រើសរើសយកជ័យជំនះក្នុងការប្រកួត ឬ យកភាពសប្បាយដែលខ្លួនពិតជាចង់បានបំផុត។”
សូមលោកអ្នកក្រឡេកមើលរូបថតរបស់នាងកាលពីមិនទាន់កែភេទ និង នៅពេលដែលកែភេទហើយ។ ពេលមិនទាន់កែ គឺជាស្រីស្អាត។ ពេលកែហើយ ក៏ក្លាយទៅជាប្រុសសង្ហា។ ស្អាតនិងសង្ហារហូតតែម្តង!
មោះមើលវីដេអូគាត់ទាំងអស់គ្នា! តាំងពីស្រីស្អាតក្លាយទៅជាប្រុសសង្ហា