Yearly Archives: 2016

ការចងក្រវ៉ាត់ក ត្រឹមតែ១០ វិនាទីរួចជាស្រេច

តើមានមនុស្សប៉ុន្មានអ្នកដែលមិនទាន់បានដឹងអំពីការចង់ក្រវ៉ាត់ក? ប្រហែលអាចនឹងមានមនុស្សមួយចំនួនមិនទាន់បានជ្រាបនៅឡើយ ដោយសារតែវាមានភាពសាុំញាុំបន្តិចបើសិនជាយើងមិនចាប់អារម្មណ៍ មិនថាបុគ្គលជាបុរសក្តី សំរាប់មិត្តនារីក៏គួរតែដឹងអំពីការចងក្រវ៉ាត់កនេះដើម្បីជាចំនេះដឹងផងដែរ។ សំរាប់ថ្ងៃនេះ KSPG.TV នឹងលើកយកនៃការចងក្រវ៉ាត់ក នេះមកបង្ហាញលោកអ្នកដែលអាចប្រើពេលត្រឹមតែ ១០វិនាទីប៉ុណ្ណោះ។ ចង់ដឹងថាមានងាយស្រួលនឹងរហ័សកំរិតណា សូមទស្សនាវីដេអូខាងក្រោម។ https://www.youtube.com/watch?v=dd7-QG2SMQk ប្រភព៖ YouTube Channel 5 Minute Crafts

Arsenal កំពុងតាមប្រម៉ាញ់ខ្សែប្រយុទ្ធ Lucaz Perez

តាមរយៈរបាយការណ៍ចុងក្រោយបានបង្ហាញថា ក្រុមកាំភ្លើងធំ Arsenal អាចនឹងចុះហត្ថលេខានាំយក កីឡាខ្សែប្រយុទ្ធរបស់ក្រុម Deportivo ឈ្មោះ Lucas Peres ក្នុងកំឡុងការដោះដូរនារដូវក្តៅនេះ។ គ្រូបង្វឹក របស់ក្រុម Arsenal លោក Arsene Wenger កំពុងស្ថិតក្នុងវិបត្តក្នុងការដោះដូរកីឡាករ។ បើទោះបីជា ម្ចាស់ក្លឹបបានផ្តល់ទឹកប្រាក់សំរាប់គាត់ក្នុងការទិញកីឡាករថ្មីយកមកជួយក្រុមក៏ដោយ។ សំរាប់ការដោះ ដូរក្នុងរដូវក្តៅនេះ គឺក្រុម Arsenal...

រន្ធត់ញាប់ញ័រជាមួយនឹងរឿង The Rings!!!

សម្រាប់អ្នកចូលចិត្តមើល រឿងភ័យ រន្ធត់ នឹងគួរឲ្យខ្លាច ពេលនេះ មានរឿងថ្មីដែលទើបចេញទៀត ហើយ គឺរឿង Rings។ នៅក្នុងសាច់រឿងនេះ គឺនិយាយអំពីគូរស្នេហ៍មួយគូរ ដែលខាងស្រីព្យាយាមសង្គ្រោះ ជីវិតមិត្តប្រុសរបស់ខ្លួន។ ដែលមិត្តប្រុសរបសខ្លួនត្រូវរំពាត់ដោយស្រមោលអាថ៌កំបាំង នៅពេលដែលរូប គាត់បានមើលវីដេអូមួយ ហើយអ្នកដែលបានមើលវីដេអូនោះនឹងត្រូវស្លាប់ក្រោយពេល៧ថ្ងៃ។ ហេតុនេះ ហើយទើបមិត្តស្រីរបស់គាត់ព្យាយាមជួយមិត្តប្រុសខ្លួន ដែលបង្កើតឲ្យទៅជាខ្សែរឿងដ៏រន្ធត់មួយ ដែល យើងអាចនិយាយបានថា “ភាពយន្ត នៅក្នុងភាពយន្ត”។ ចង់ដឹងច្បាស់ថា...

អស់ស្ទះ ! Mariah Carey ភ្ជាប់ពាក្យជាមួយមហាសេដ្ឋីជនជាតិអូស្ត្រាលី

កាលពីពេលថ្មីៗកន្លងមកផ្សាយថា នាង  Mariah Carey តារាចម្រៀងដ៏ល្បីជនជាតិអាមេរិកអាយុ៤៦ឆ្នាំ បានភ្ជាប់ពាក្យជាមួយលោក  James Packer អាយុ៤៧ឆ្នាំ មហាសេដ្ឋីជនជាតិអូស្ត្រាលី ក្រោយពេលអ្នកទាំង២បានទាក់ទងគ្នាតាំងពីខែមិថុនា ២០១៥មក ។ ដោយឡែកពួកគេ សុទ្ធតែបានធ្លាប់មានជីវិតលែងលះរួចមកហើយ គឺ James Packer បានលែងលះប្រពន្ធនាង Erica Baxter ជាតារាម៉ូដែល និងជាតារាចម្រៀងកាលពីឆ្នាំ២០១៣ ចំណែកនាង Mariah Carey ទើបលែងលះប្តីលោក ...

ភា្ញក់​ផ្អើល​ជា​ខ្លាំង​! រញ្ជួយ​ដី​ឆក់​យក​ជីវិត​មនុស្ស​ជា​ច្រើន​នៅ​មី​យ៉ា​ន់​ម៉ា និងអ៊ីតាលី

ប្រទេសដែលកម្រនឹងជួបគ្រោះធម្មជាតិ ពីរបានទទួលរងនៅសោធនាកម្ម កាលពីម្សិលមិញព្រមគ្នា ដោយសារការរញ្ជួយដី ដែលត្រូវនឹងថ្ងៃទី២៤ សីហា។ សំរាប់ប្រទេសមីយ៉ាន់ម៉ា នៅវេលាម៉ោង៥ៈ០៤នាទី ការរញ្ជួយដីបានវាយប្រហារនៅភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងតិច៣នាក់ (មានក្មេងស្រីអាយុ៧ឆ្នាំម្នាក់, ១៥ឆ្នាំម្នាក់, និងបុរសវ័យ២២ឆ្នាំម្នាក់) រួមទាំងមានស្ត្រីម្នាក់របួស ហើយបានធ្វើឲ្យខូចខាតប្រាសាទ ចេតិយ និងវត្តជិត២០០កន្លែងក្នុងតំបន់ ក្នុងកម្រិតរញ្ជួយដី ៦,៨វិចទ័រ។ ចំណែកឯប្រទេសអ៊ីតាលីវិញ បានទទួលរងនៅការរញ្ជួយដី ដែលបានកើតឡើងនៅវេលាម៉ោង ៣ និង ៣៦នាទី...

កប់សារី ​! Teaser របស់ JYP ថ្មីមួយបទនេះ

កាលពីយប់មិញនេះ លោក JYP (Park Jin-young) បានបញ្ចេញនូវបទចំរៀងថ្មីមួយគឺបទ Born to be wild ជា Teaser នឹងបកស្រាយជាមួយតារាផ្សេងទៀត JYP, Hyoyeon, Min and Jo Kwon ។ លោកក៏បានបញ្ជាក់ផងដែរសូមអោយអ្នកគាំទ្ររង់ចាំទស្សនាបទនេះនឹងមាននឹងបញ្ចេញនូវថ្ងៃទៅ២៦ ខាងមុខនេះផងដែរ។ សូមទស្សនាវីដេអូខាងក្រោម https://www.youtube.com/watch?v=N3ISK0a1HbI ប្រភព ៖ YouTube Channel  SMTOWN

វិធីសម្រកទម្ងន់សម្រាប់អ្នកចូលចិត្តញ៉ាំបង្អែម

ញ៉ាំបង្អែមគឺជាមូលហេតុធ្វើឲ្យអ្នកដែលមានរាងកាយធាត់ ពិបាកក្នុងការគ្រប់គ្រងទម្ងន់ ។ តែបើអ្នកយល់អំពីរបបអាហារ ត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រ នឹងជួយរក្សាស្ថេរភាពនៃទម្ងន់ ។ អាហារដែលមានជាតិផ្អែម ស្ករច្រើន តែងតែមានក្លិនក្រអូប ជក់ចិត្តធ្វើឲ្យយើងចង់តែញ៉ាំ ។ តើធ្វើដូចម្ដេច ទើបជួយអ្នកដែលញៀនអាហារផ្អែម អាចសម្រកទម្ងន់បានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព ។ 1. ទទួលទានអាហារពេលព្រឹកដែលសម្បូរជាតិប្រូតេអីន ជាតិប្រូតេអ៊ីនមានក្នុងយ៉ាអួ សណ្ដែក ស៊ុត ឈីស វាផ្ទុកជាតិខ្លាញ់តិច មានសមត្ថភាពកាត់បន្ថយដំណើរការបង្កើតអ័រម៉ូន ដែលជំរុញចំណង់អាហារកើតឡើង...

មហាអស្ចារ្យ! កំ​អែ​ភ្នំភ្លើង​នៅ​កោះ​ហា​វ៉ៃ​ទាក់ទាញ​អ្នកទេសចរ

ពិតជាអស្ចារ្យមែនគ្រាន់តែកំអែភ្នំភ្លើងបានធ្វើឲ្យក្លាយទៅជាតំបន់ទេសចរណ៍មួយដែលមានអ្នកទេសចរជាច្រើននាក់នៅលើពិភពលោកនាំគ្នាទៅមើលកំអែចេញពីភ្នំភ្លើង« Kilauea» នៅនៅលើកោះហាវ៉ៃ សហរដ្ឋអាមេរិក ដែលហូរចូលសមុទ្រជាលើកដំបូងក្រោយរយៈពេលពេល៣ឆ្នាំ ។ បើចង់ដឹងថាកំអែរភ្នំភ្លើងនេះមានទ្រង់ទ្រាយយ៉ាងណានោះ ទើបមានអ្នកទេសចរច្រើននាក់ទៅទស្សនា។ សូមមើលវីដេអូទាំងអស់គ្នា! https://www.youtube.com/watch?v=KXWN6qFy84U

ឆាប់ឡើងៗ Koh SantepheapTV កំពុងរើសបុគ្គលិកបន្ថែមទៀតហើយ

កោះសន្តិភាព គឺជាបណ្តុំព័ត៌មានដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលឈានមុខគេគ្រប់សណ្ឋាននៃពត៍មានដោយមានការបែងចែកទៅតាមបណ្តុំនីមួយៗយ៉ាងច្បាស់លាស់។ កោះសន្តិភាព ត្រូវបានមិត្តអ្នកអាន គាំទ្រយ៉ាងពេញទំហឹងជាហេតុ ជំរុញធ្វើអោយយើងខ្ញុំត្រូវពង្រីកបន្ថែមទៅលើព័ត៌មានអនឡាញ និងកម្មវិធីកំសាន្តនានាជាច្រើនទៀត។ ដូច្នេះយើងខ្ញុំត្រូវការជ្រើសរើសបុគ្គលិកទៅលើមុខដំណែងមួយចំនួន ដែលមានសមត្ថភាពក្នុងការច្នៃប្រឌិតខ្ពស់ ចូលចិត្តបង្កើតអ្វីដែលថ្មីៗ សប្បាយៗ ដើម្បីមកបម្រើការសំរាប់ស្ថាប័នយើងខ្ញុំ នេះគឺជាឱកាសពិសេសសំរាប់លោកអ្នកដើម្បីក្លាយជាបុគ្គលិក កោះសន្តិភាព ។ 1. Graphic Designer Responsibilities: • Design and develop artwork marketing and collateral materials...

ជួបជុំគ្នាល្ងាចនេះ ជាមួយសាច់អាំង១៦៨

យើងដឹងហើយថាការលក់សាច់អាំងមានច្រើនកន្លែងនៅទីក្រុងភ្នំពេញបច្ចុប្បន្ននេះ។ ហើយចំពោះរសជាតិរបស់វាគឺ វាតែតែងមានរសជាតិខុសៗគ្នា ព្រមទាំងសេវាកម្មផងដែរ។ ថ្ងៃនេះផងដែរយើងខ្ញុំសូមណែនាំហាងសាច់អាំងមួយកន្លែងដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ១២ ផ្លូវ២៨៧ កែងផ្លូវ៥២៨ ទួលគោក (ជិតសាកលវិទ្យាល័យវេស្ទើន)។ និយាយពីរសជាតិរបស់សាច់អាំងវិញ បើអ្នកបានញាំុម្តងហើយ អ្នកនឹងចង់មកញាំុម្តងទៀត។ មួយវិញទៀតអ្នកអាចមកញ៉ាំជាលក្ខណៈក្រុមគ្រួសារ ឬជាមួយមិត្តភ័ក្តបានថែមទៀតផង មានទីកន្លែងធំទូលាយ អង្គុយញាំុសាច់អាំងដែលលើកពីខ្ទះឈ្ងុយៗ ជាពិសេសទៀតនោះគឺ មានតន្ត្រីកំដរអារម្មណ៍ថែមទៀតផង។ ហាងសាច់អាំងនេះមានចំណុចពិសេសៗ ជាច្រើនដែលធ្វើឲ្យមានភ្ញៀវជាច្រើនចូលចិត្តមកញាំុសាច់អាំងក្នុ្ងងហាងនេះ ព្រោះតែវាមានរសជាតិឆ្ងាញ់ ហើយអ្វីដែលប្លែកនោះគឺ សាច់អាំងក្នុងនោះរួមមាន៖ សាច់គោ ក្រលៀនគោ សាច់គោអូស្ត្រាលី...

ងាយៗ ក្នុងការធ្វើមីបំពងសាច់ជ្រូក ដោយខ្លួនឯងនៅផ្ទះ!

ជាធម្មតាយើងឃើញស្រាប់ហើយថាស្ត្រីមេផ្ទះគាត់មានគន្លឹះជាច្រើនក្នុងការធ្វើម្ហូបអាហារដើម្បីឲ្យគ្រួសារមានសុភមង្គល។ នេះហើយជាហេតុដែលយើងចាំបាច់ត្រូវតែចេះធ្វើម្ហូបអាហារឲ្យបានច្រើនមុខ ជាពិសេសនោះគឺអាហារដែលប្លែកៗ និងមានរសជាតិឆ្ងាញ់ដែលក្រុមគ្រួសាររបស់យើងមិនធ្លាប់ស្គាល់ពីមុន។ ថ្ងៃនេះផងដែរយើងខ្ញុំណែនាំនូវមុខម្ហូបមួយដែលមានឈ្មោះថា មីបំពងសាច់ជ្រូក សម្រាប់មុខម្ហូបមួយនេះ ស្តាប់ទៅប្លែក ធ្លាប់តែលឺមីស្រុះ និយាយពីរសជាតិវាវិញឆ្ងាញ់ផ្គាប់ផ្សំជាមួយទឹកជ្រលក់ និងស្រឡាត់ស្រស់ៗ គឺធ្វើឲ្យអ្នកញាំុម្តងហើយចង់ញាំុម្តងទៀត ចំពោះការធ្វើម្ហូបនេះងាយស្រួលបំផុតសម្រាប់អ្នកទាំងអស់គ្នា។ គ្រឿងផ្សំមាន៖ ១. មី ២កញ្ចប់ ២. សាច់ជ្រូកចិញ្រាំ្ច ២ខាំ ៣. ខ្ទឹមសចិញ្រាំ្ច ៣កំពឹស ៤. ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ ៥. ស្ករស ១ស្លាបព្រាកាហ្វេ ៦. អំបិល ១/២ស្លាបព្រាកាហ្វេ ៧....

អង្គែមែនទេ មិនមែនជាបញ្ហាសំរាប់យើងទៀតឡើយ

អង្គែ នៅលើស្បែកក្បាលគឺជាកត្តាកើតឡើងដោយសារ ស្បែកក្បាលស្ងួត ប្រតិកម្មជាមួយសាប៊ូ ធូលីដី ឬបញ្ហាផ្សេងៗ ដែលជាទូទៅនៃបរិវេណស្បែកសម្បូរដោយក្រពេញប្រេង (មុខ ស្បែកក្បាល និងដងខ្លួនផ្នែកខាងលើ) ។ វាត្រូវបានសម្គាល់ដោយដុំកម្ទេចពណ៌សល្អិតៗ ហើយជួនកាលមានពណ៌ក្រហម និងរមាស់លើស្បែកក្បាលផងដែរ ។ អង្គែនេះ ពិតជារំខានដល់អារម្មណ៍របស់យើងណាស់មែនទេ ដូច្នេះតិចនិកងាយស្រួលទាំងនេះប្រហែលជាជួយលោកអ្នកបានខ្លះ។ បើចង់ដឹងសាកល្បងទាំងអស់គ្នា។ -ប្រើទឹកក្រូចឆ្មារស្រស់ ៖ ច្របាច់ទឹកក្រូចឆ្មារស្រោចក្បាលឱ្យជោករួចម៉ាស្សាឱ្យសព្វស្បែកក្បាល ។ ទុកចោលប្រហែលជា១៥នាទី បន្ទាប់មកលាងជម្រះដោយទឹកធម្មតា...

Most Read