ប្រទេសដែលកម្រនឹងជួបគ្រោះធម្មជាតិ ពីរបានទទួលរងនៅសោធនាកម្ម កាលពីម្សិលមិញព្រមគ្នា ដោយសារការរញ្ជួយដី ដែលត្រូវនឹងថ្ងៃទី២៤ សីហា។ សំរាប់ប្រទេសមីយ៉ាន់ម៉ា នៅវេលាម៉ោង៥ៈ០៤នាទី ការរញ្ជួយដីបានវាយប្រហារនៅភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងតិច៣នាក់ (មានក្មេងស្រីអាយុ៧ឆ្នាំម្នាក់, ១៥ឆ្នាំម្នាក់, និងបុរសវ័យ២២ឆ្នាំម្នាក់) រួមទាំងមានស្ត្រីម្នាក់របួស ហើយបានធ្វើឲ្យខូចខាតប្រាសាទ ចេតិយ និងវត្តជិត២០០កន្លែងក្នុងតំបន់ ក្នុងកម្រិតរញ្ជួយដី ៦,៨វិចទ័រ។

ចំណែកឯប្រទេសអ៊ីតាលីវិញ បានទទួលរងនៅការរញ្ជួយដី ដែលបានកើតឡើងនៅវេលាម៉ោង ៣ និង ៣៦នាទី ម៉ោងនៅអ៊ីតាលី (ត្រូវនឹងម៉ោង ៨ និង ៣៦នាទីនៅកម្ពុជា) ដែលកើតឡើងព្រមគ្នាជាមួយនិងប្រទេសមីយ៉ាន់ម៉ាដែរ។ ការរញ្ជួយដីស្ថិតក្នុងកម្រិត៦,២វិចទ័រ ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់មនុស្សចំនួន ១៥៩នាក់បានស្លាប់ និង ៣៦៨នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍រញ្ជួយដី ដែលបានវាយប្រហារតំបន់ភ្នំ នៃភាគកណ្ដាលប្រទេសអ៊ីតាលី។



បើចង់ដឹងថាការរញ្ជួយដីមានសកម្មភាពបែបណា សូមមើលវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=wq1QxkwZRbI