Yearly Archives: 2016

ពិតជារន្ធត់ជាមួយប្លង់ បើករថយន្តផ្លោះពីអាគារមួយ​ ទៅអាគារមួយ ក្នុងរឿង Fast & furious​​ 7

យើង​ទាំងអស់​គ្នា​សុទ្ធ​សឹង​បាន​ទស្សនា​ខ្សែភាពយន្ត រឿង Fast & furious 7 រួម​មក​ហើយ​កាលពី​ឆ្នាំ​2015 ដែល​ជា​រឿង​ល្អមើល ហើយ​មាន​ប្លង់​រន្ធត់ៗ​ជា​ច្រើន​ ដូច​ជា​ការ​បើករថយន្ត​ប្រដេញ​គ្នា ការ​បាញ់ប្រហារ ជា​ពិសេស​គឺ​ប្លង់​បើករថយន្ត​ផ្លោះ​ពី​អាគារ​មួយ​ទៅ​អាគារ​មួយទៀត​ និងឈុតជាថ្រើនទៀត។ សម្រាប់​ថ្ងៃនេះ​វិញ KSPG.TV សូម​លើកយក​នៅ​ត្រង់​ឈុត​ដ៏រន្ធត់មួយគឺការបើករថយន្ត​ផ្លោះ​ពី អាគារ​មួយ ទៅ​អាគារ​មួយទៀត ។ តើ​សកម្មភាព និង​ការ​រៀបចំ​ប្លង់​ថត​យ៉ាងណា​នោះ តោះ​! ទស្សនា​វិ​ដេ​អូ​ទាំងអស់​គ្នា​... https://www.youtube.com/watch?v=AHOxlNZd3mM

អីយ៉ា! ស្ពានរូបរាងអញ្ចឹងហ៊ានឆ្លងកាត់អត់?

នៅ​លើ​ពិភពលោក​យើង​នេះ​មានរឿង​រាវ​ប្លែក​ជា​ច្រើន​ដែល​យើង​មិន​នឹក​ស្មាន​ដល់ ដូច​ជា​ការសាងសង់​អាគារ​ធំៗ ​ប្លែក​ៗ ផ្លូវ​ប្លែក​ៗ ស្ពាន​ប្លែក​ៗ ជាដើម ជាក់ស្តែង​មានស្ពាន​ចំនួន ​10 ដែល​មាន​រាង ប្លែក​ខុសពីស្ពានដទៃ ដែល​ធ្វើ​ឲ្យ​អ្នកដំណើរ​ឆ្លងកាត់​ស្ពាន​ទាំងនោះ​មាន​អារម្មណ៍​ស្រៀវ​ឆ្អឹងខ្នង។ Eshima Ohashi Bridge នៅក្នុងប្រទេសជប៉ុន សាងនៅក្នុងឆ្នាំ 1997 ដល់ 2004 មានប្រវែង 1,700 ម៉ែត្រ ទទឹង 11 ម៉ែត្រ Henderson Waves...

គ្រឿងផ្សំងាយៗ នៃការធ្វើពោតចៀន

ពោត គឺជា​បន្លែ ​ដ៏សំខាន់​សំរាប់​សរីរាង្គ និង​សុខភាព​ដែល​មនុស្ស​គ្រប់រូប​មិនសូវ​បាន​ចាប់អារម្មណ៍ ។ ​ពោត គឺ​មាន​សារជាតិ​ចិញ្ចឹម​ជា​ច្រើន ហើយ​មាន​អត្ថប្រយោជន៍ ដូចជា ជួយ​ដល់​សុខភាពបេះដូង ការរំលាយអាហារ និង ជួយកាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ ។ ក្នុងការ​បរិភោគ ពោត​ត្រូវ​បានគេ យក ទៅ ស្ងោរ អាំង ឆា​អាចបន្ថែមជាមួយ សម្លរ ច្នៃ​ជាអាហារសម្រន់ ឬ...

ត្រឹម២៩៥០០៛ ស៊ុបឡុកឡុក រំងាស់ពីបន្លែ ដើម្បីសុខភាពថ្ងៃនេះ

ហាង​អាហារ នៅ​ខាងក្រោយ​សាលា​វ៉ា​ន់​ដា ជា​ញឹកញាប់​យើង​តែងតែ​លើកយក​មក​បង្ហាញ​លោក​អ្នក​ដោយសារ​តែ តំបន់​នេះ​មាន​ហាង​អាហារ​ច្រើន ប្លែក​ៗ និង​មាន​រសជាតិ​ឆ្ងាញ់ ហើយ​ងាយស្រួល​រក​។​ ​ក្នុង​ចំណោម​ហាង​ជា​ច្រើន ក្នុង​នោះ​ដែរ ក៏​មាន​ហាង​មួយ មានការ​តុបតែង និង​ឈ្មោះ តាម​បែប​ថៃ គឺ​ហាង Siam Thai Street Food តែ​មិនមែន​ម្ហូប​ទាំងអស់​របស់​ហាង​មួយ​នេះ​សុទ្ធតែ​អាហារ​ថៃ​នោះ​ទេ​ណា​។​ ​ម្ចាស់​ហាង បាន​ណែនាំ​នៅ​មុខម្ហូប​ថ្មី ដែលរូបគាត់ទើបតែកែច្នៃដោយផ្ទាល់ នោះ​គឺ ស៊ុប​ឡុ​កឡុក ដែល​រំងាស់​ពី​បន្លែសុទ្ធ មិនប្រើប៊ីចេង...

ចំនេះដឹងនៃការធ្វើតេស្តសន្ទនា IELTS មានអ្វីខ្លះ?​

សំរាប់​ប្អូនៗ​ដែលមាន​បំណង​ចង់បាន​អាហារូបករណ៍​ទៅ ​ក្រៅប្រទេស  ប្រាកដជា ​ដឹង​ហើយ​ថា​ អាហាររូបករណ៍​ទៅ​ប្រទេស​ណា ក៏​ដោយ គឺ​ត្រូវ​ទាមទារ​អោយ​បុគ្គល​នោះ​មាន​ពិន្ទុ IELTS ឬ ក៏ TOFELS​។ តួយ៉ាង គឺកំរិត​នៃ​ពិន្ទុ​ដែល​តម្រូវ​អោយ​យើងមាន​នោះ​គឺ​ឋិត​ទៅ​លើ​ប្រទេស​ដែល​យើង ចង់​ដាក់​អាហាររូបករណ៍​ទៅ​សិក្សា​។ ឧទាហរណ៍​ដូចជា អាហារូបករណ៍​ទៅ​សិក្សា ​នៅ​ប្រទេស​អូស្ត្រាលី គឺ​និស្សិត ឬ បេក្ខជន​ទាំងអស់​ត្រូវ​មាន ពិន្ទុ IELTS ចាប់ពី 6.5...

តើ iPhone និង Samsung មួយណាអាចការពារគ្រាប់កាំភ្លើងបាន?

ក្រុមហ៊ុន iPhone និង Samsung គឺជា​ក្រុមហ៊ុន​យក្ស​ក្នុង​ការ​ផលិត Smart Phone ដែល​មានគុណ​ភាពល្អ ហើយ​ក៏​ជា​គូរ​ប្រជែង​ស៊ីសាច់​ហត់​ឈាម​នឹង​គ្នា​ផងដែរ។ តែ​នៅ​ពេល​នេះ​គេ​យក​ទូ​ស័ព្ទ iPhone និង Samsung ដាក់​តំរៀប​គ្នា រួចហើយ​យក​កាំភ្លើង​បាញ់ទៅលើ ទូរ​ស័ព្ទ iPhone ម្តង និង ទូរ​ស័ព្ទ Samsung ម្តង តើ iPhone...

ពុទ្ធោ ! កោះនេះមិនអនុញ្ញាតអោយស្ត្រីចូលនោះទេ

កោះ Mount Athos ដែលមានទីតាំងស្ថិតនៅតាមឆ្នេរសមុទ្រប្រទេសក្រិក ដែលមានទំហំ ទទឹងជាង ៦ គីឡូម៉ែត្រ និង បណ្តោយជាង ៦០ គីឡូម៉ែត្រ ។ កោះនេះ មានទីប្រជុំជនចំនួន ១១ និង ចំនួនស្ថិតិប្រជាជនចំនួន ១៥០០០ នាក់ ។ នៅលើ ដែនកោះ មួយនេះ...

Super Bass ជាមួយ Just the way you are ប្លែកម្យ៉ាងដែរតាស៎

ខ្ញុំ​ជឿជាក់​ថា អ្នក​ទាំងអស់គ្នា ​ពិតជា​បាន​ស្គាល់​និង​ធ្លាប់បាន​ស្តាប់​នូវ​បទ​ចំរៀង​ទាំងពីរ​បទ​ហើយ​គឺបទ Super Bass របស់តារាចំរៀង​អា​មេ​រិច Nicki Minaj និង មួយបទទៀតរបស់ Bruno Mars គឺ Just The way you are ។ ទាំងពីរ​បទនេះ​ សុទ្ធសឹង តែ​ជា​បទ​ដែល​ពេញនិយម​សំរាប់​យុវវ័យ​មិន​ថា​ក្នុង​និង​ក្រៅប្រទេស​។ ប៉ុន្តែ​ អ្វីដែល ប្លែក...

៥៥ គ្រាប់ របស់ Messi បំបែកកំណត់ត្រា ស៊ុតចូលទីច្រើនបំផុតឲ្យជាតិ

Lionel Messi បាន​បំបែក​កំណត់​ត្រា​ថ្មី​មួយទៀត​ក្នុង​ប្រវត្តិសាស្ត្រកក្នុងក្រុម​ជំរើសជាតិ​អា​ហ្ស​ង់​ទី​ន ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ចំនួន​៥៥​គ្រាប់ លើ​កីឡាករ Gabriel Batistuta  ដែល​ស៊ុត​បញ្ចូល​ទី​បាន ចំនួន​៥៤​គ្រាប់។ បន្ទាប់​ពី​តារា​ឆ្នើម​របស់​ក្រុម FC Barcelona រូប​នេះ ស៊ុត​ចូល១គ្រាប់លើក្រុមអាមេរិច ក្នុង​ការ​ប្រកួត Copa America 2016 វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ដែល​ជា​គ្រាប់​បាត់​ស៊ុត​ហ្វ្រី​ឃី​ក​យ៉ាង​អស្ចារ្យ​នៅ​នាទី​៣២  និង​ជួយ​ឲ្យ​អា​ហ្ស​ង់​ទី​ន យកឈ្នះ​អា​មេ​រិ​ក ៤-០ ដើម្បីឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ គ្រាប់​ដំបូង​តារា​ឆ្នើម...

CR7 ស៊ុតបាល់បច្ចេកទេសជួយ ព័រទុយហ្គាល់ឡើងវគ្គបន្តទាំងបះសក់ ជួប ហុងគ្រីយប់មិញ

ក្នុង​ការ​ប្រកួត Euro 2016 វគ្គ​សន្សំ​ពិន្ទុ​ចុង​ក្រោយ​ពូ​ល F យប់មិញ​នេះ លទ្ធផល​របស់​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​តាម​ស្មើ ៣-៣ ទល់​នឹង​ហុង​គ្រី ទាំង​ព្រលឹង​ចុង​សក់​ដើម្បី​បាន ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ នៃ​ពាន Euro 2016 ប៉ះ​ក្រូ​អាត​ជា​បន្ត ។ យប់មិញ​នេះ Cristiano Ronaldo និង​កីឡាករ​ដទៃ​ទៀត បាន​ព្យាយាម​ជួយ​លើកមុខ​មាត់​ជាតិ​របស់​ខ្លួន​បាន​សំរេច​ដោយ គ្រាប់​បាល់​ទី ១​រកបាន​ដោយ​កីឡាករ Nani នៅ​នាទី​៤២...

ប៊ូតុងមាសដ៏កម្ររបស់ Simon សំរាប់សំលេងក្មេងស្រីដ៏អស្ចារ្យ

Calysta Bevier ជា​បេក្ខជន​ក្នុង​កម្មវិធី American Got's Talent មួយ​រូប ដែល​នាង​ពិតជា​ក្មេង​ស្រី​ម្នាក់​ដ៏​អស្ចារ្យ​ខ្លាំង​ណាស់ ព្រោះថា​សម្លេង​ដ៏​ពិ​រោះ​របស់​នាង​បាន​ធ្វើ​អោយ ទស្សនិកជន​គ្រប់​គ្នា​ងើប​ពី​កៅអី ហើយ​ឈរ​ស្តាប់​នាង​ច្រៀង​ឡើង​ចំហ​រមាត់​ម្នាក់​ៗ ហើយ​មិនតែប៉ុណ្ណោះ​សូ​ម្បី​តែ គណ​កម្ម​ធិ​ការ Simon Cowell ដែល​គេ​ល្បី​និយាយ​ត​ៗ គ្នា​ថា​ជា​គណៈកម្មាធិការ​មួយ​រូប​មិន​ងាយ​ចុច​ប៊ុ​តុង​មាស និង​ផ្តល់​ពិន្ទុ​អោយ​បេក្ខជន​ណា​ម្នាក់​ដោយ​ងាយ​ៗ​ឡើយ តែ​សំរាប់​សំលេង​របស់​នាង​វិញ គាត់​ក៏​ទ្រាំ​មិន​ចុច​មិន​បាន​ដែរ​។ ក្មេង​ស្រី​ម្នាក់​ដែល​មាន​សម្លេង​ដ៏​អស្ចារ្យ​ច្រៀង​បទ Fight Song ដែល​លោក​អ្នក​នឹង​ឃើញ​ក្នុង​វី​ដេ​អូ​ខាងក្រោម​នេះ រូប​នាង​ទើបតែ​មាន​អាយុ...

វិធីក្នុងការជួយសង្រ្គោះបឋមអ្នកឆក់ខ្សែភ្លើង

ពេលលោកអ្នកឃើញជនណាម្នាក់ឆក់ចរន្តអគ្គីសនី ត្រូវ​កាត់​ផ្តាច់​ចរន្តអគ្គិសនី​នោះ​ភ្លាម ដូច​ជា​ផ្តាច់​កុងតាក់ បិទ​បា​រ៉ែត រឺ​យក​ដំបង​ឈើ ឬ​ជ័រ​ដែល​មិន​អាច​ចម្លង​អគ្គិសនី​បាន​យក​ទៅ​ឆ្កិះ ឬ​ទាញ​ខ្សែភ្លើង​នោះ​ចេញពី​អ្នក​រង​គ្រោះ​។ យក​អ្នក​រង​គ្រោះ​មក​កន្លែង​ដែល​មាន​សុវត្ថិភាព ធ្វើការ​សង្គ្រោះ​បឋម​ដូច​ជា សង្កត់​ទ្រូង ផ្លុំ​មាត់ (​ត្រូវ​ប្រាកដ​ថា​ជន​រង​គ្រោះ​គ្មាន​ដង្ហើម ព្រោះ​វិធី​នេះ​មិន​អាច​ធ្វើ​ទៅ​លើ​ជន​រង​គ្រោះ​ដែល​មាន​ដង្ហើម​បាន​ទេ​) ក្នុង​រយៈពេល ២​នាទី​។ បើ​តែ​នៅ​គ្មាន​ដង្ហើម​ប្រញាប់​បញ្ជូន​គាត់​ទៅ​មន្ទី​ពេទ្យ សូម​ឈប់​ប្រើរ​វិធីរ​សង្គ្រោះ​ដូច​ជា ស្រោច​ទឹក កប់​ភក់ ឬ​ខ្សាច់​ជាដើម ដែល​វា​មិនមែន​វិធី​ជួយ​សង្គ្រោះ​នោះ​ទេ​។ https://www.youtube.com/watch?v=ZY-WdRC_orU

Most Read