កោះ Mount Athos ដែលមានទីតាំងស្ថិតនៅតាមឆ្នេរសមុទ្រប្រទេសក្រិក ដែលមានទំហំ ទទឹងជាង ៦ គីឡូម៉ែត្រ និង បណ្តោយជាង ៦០ គីឡូម៉ែត្រ ។ កោះនេះ មានទីប្រជុំជនចំនួន ១១ និង ចំនួនស្ថិតិប្រជាជនចំនួន ១៥០០០ នាក់ ។ នៅលើ ដែនកោះ មួយនេះ អ្វីដែលចម្លែកខុសគេ គឺមានបម្រាមហាមមិនអោយស្ត្រីចូលមករស់នៅ លើកោះ នេះឡើយ ចាប់តាំងពីឆ្នាំ ១០៦០ មកម្លេ៉ះ។ ប៉ុន្តែរឿងនេះនៅ តែជា មន្ទិលសង្ស័យ រហូតមកដល់សព្វថ្ងៃ។
មូលហេតុដែលកោះនេះ មិនអនុញ្ញាត អោយស្ត្រីចូល យោងដោយមានការបកស្រាយខុសៗគ្នាខ្លះ ថាកាល ពីដើម មានបុព្វជិតមួយអង្គប្រព្រឹត្តិនូវអំពើអនាចារ ជាមួយស្រីគង្វាលចៀប និងខ្លះទៀតថាព្រះមាតា Virgin Mary បានប្រែក្លាយព្រៃភ្នំដ៏ចម្លែកមកធ្វើជា សួនច្បារផ្ទាល់ខ្លួនដោយ ភ័យខ្លាចមានស្ត្រីផ្សេងមកចម្លងគំរូតាមទើបហាមមិនឲ្យស្ត្រីដទៃទៀតឡើងលើកោះ នេះឡើយ។ ដូច្នេះ គេអាចចាត់ទុកថា ជា នគរប្រុស ហើយមិនតែ ប៉ុណ្ណោះ សូម្បីតែសត្វចតុបាត ឬ សត្វចិញ្ចឹមខ្លះដែលមានភេទញីក៏មិនអោយមានដែរ ។
នេះគឺជា រឿងចម្លែកមួយ យ៉ាងណា ក៏ដោយ បើថា មិនបានទៅសូមទស្សនា ទេសភាពកោះនេះ តាមរយះ វីដេអូខាងក្រោម។
ប្រភព៖ YouTube Channel myVideoMedia