ខ្ញុំជឿជាក់ថា អ្នកទាំងអស់គ្នា ពិតជាបានស្គាល់និងធ្លាប់បានស្តាប់នូវបទចំរៀងទាំងពីរបទហើយគឺបទ Super Bass របស់តារាចំរៀងអាមេរិច Nicki Minaj និង មួយបទទៀតរបស់ Bruno Mars គឺ Just The way you are ។ ទាំងពីរបទនេះ សុទ្ធសឹង តែជាបទដែលពេញនិយមសំរាប់យុវវ័យមិនថាក្នុងនិងក្រៅប្រទេស។
ប៉ុន្តែ អ្វីដែល ប្លែក និង ពិរោះមួយបែបផ្សេងទៀត នោះគឺ តារាថៃម្នាក់ដែលមានឈ្មោះថា Keng Tachaya បានយកបទ ទាំងពីរនេះមកច្រៀងបញ្ចូលគ្នា និង លាយឡំជាមួយបទភ្លេងបុរាណថៃ ។ អ្នកខ្លះ ប្រហែលជា ធ្លាប់មើល វីដែអូ នេះហើយ ព្រោះថា វីដេអូ មួយនេះ ក៏បានបង្ហោះក្នុងប្រព័ន្ធ Youtube រយះពេលយូរគួរសមដែរ។ ចុះចំនែកដែលមិនទាន់បានមើល នៅចាំអីទៀត ចូលមើលវីដេអូនេះ បន្តិចទៅ មើល តើមានអ្វីប្លែក ដល់កំរិតណា។