Monthly Archives: March, 2017

ភ្លក្សការ៉េម Snow Ice សម័យថ្មីសម្រាប់ខែក្តៅម្តងមើល៎

ស្ថិត​នៅម្តុំផ្សារ អូរឬស្សី មានហាងមួយកន្លែងដែលមានឈ្មោះថា Ice Garden ដែលមានទីតាំងនៅ ផ្ទះលេខ68 ផ្លូវលេខ ២៤២​ កែងផ្លូវ ១១៥ សង្កាត់បឹងព្រលិត ខណ្ឌ7មករា ។ ហាងនេះ​មានបម្រើនូវម្ហូបអាហារ ជាច្រើនប្រភេទជាមួយនឹងកន្លែងអង្គុយមានផាសុកភាពមានការលម្អ​និងតុបតែងយ៉ាងច្នៃប្រឌិត និងបរិយាកាសយ៉ាងស្ងប់ស្ងាត់អមនិងបទភ្លេងយ៉ាងមនោរម្យ។ សំរាប់ហាងនេះ ម្ចាស់ហាងចង់ផ្តោតសំខាន់ទៅលើការ៉េម Snow Ice ជាលក្ខណះព្រិលទឹកកក និងមានច្រើនរសជាតិ សាកសមបំផុតសំរាប់ខែក្តៅនេះ ​អាច​ជួយ​បញ្ចុះ​កម្ដៅ​រាង​កាយ ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ហើយ​មានអារម្មណ៍​ត្រជាក់​ស្រស់​ស្រាយ​​តែ​ម្ដង។...

ស្វែងយល់អោយកាន់តែច្បាស់អំពីផលិតផលម៉ាក់ The North Face

សម្រាប់មនុស្សក្នុងសតវត្សទី 21 នេះ គឺមានការរីកចំរើនទាំងការរស់នៅ និងសម្រាប់ ភារៈប្រើប្រាស់។ មនុស្សភាពច្រើន គឺមិនផ្តោតលើតំលៃប៉ុន្មានទេ ប៉ុន្តែគេផ្តោតទៅគុណ ភាពរបស់ផលិតផល នឹងម៉ាករបស់ផលិតផលនោះ។ ដោយហេតុនេះ Central Mall នឹង ណែនាំនៅ ម៉ាកមួយប្រភេទ ដែលទទួលបានការគ្រាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ នឹងជាម៉ាក់ដែលល្បីល្បាញនៅបរទេសផងដែរ។ គ្រាន់តែលឺឈ្មោះ The North Face លោក អ្នកមួយចំនួនប្រាកដជាធ្លាប់លឺ នឹងស្គាល់អំពីគុណភាពភ្លាម។ THE NORTH...

ស៊ុបអ៊ុដុង ក្តាម បង្គារ គោអូស្រ្តាលី ត្រឹម១០០០០៛ ម៉េចដែរអ៊ែមអត់!

ហាង Dim Sum Steam Food តែងតែនាំយកមុខម្ហូបដែលប្លែកហើយតម្លៃសមរម្យ ដោយលើកនេះទៀតហើយប្លែកឡើងកប់ហ្មង ហើយតម្លៃនៅតែ ១០០០០៛ ដដែលដោយស៊ុបលើកនេះជាស៊ុបមីអ៊ុដុង មានសាច់ច្រើនជម្រើសទៀតដូចជា៖ សាច់គោអូស្ត្រាលី, ក្តាម, បង្គារ ប៉ុណ្ណឹងហើយមិនសាកទៀតអី... អូ៎ភ្លេចលើនេះមិនមែនមានលក់តែពេលរសៀលទេ សំរាប់ពេលព្រឹកហាងនេះក៏មានលក់ដែរ មានទាំងមីអ៊ុដុង, បាយសាច់មាន់សាំងហ្គាព័រ, ហើយក៏មានលក់បន្ថែមជាភេសជ្ជៈ ប្លែកច្រើនមុខទៀតដើម្បីកំដរមាត់ ពេលញ៉ាំអាហារទាំងនេះ។ ចឹងកុំភ្លេចណា នាំពួកម៉ាកទៅសាកជុំគ្នា... ផែនទី ...

អ្នកណាមិនស្គាល់តាប្រហិតតាមកង់ មុខសាលាស៊ីសុវត្ថិនោះអី!

មិនថាសិស្សកំពុងរៀន ឬអតីតសិស្សដែរធ្លាប់រៀន នៅសាលាស៊ីសុវត្ថិនោះទេ សុទ្ធសឹងតែស្គាល់ និងនៅចាំលោកអ៊ុំលក់ប្រហិតតាមកង់ ចាស់វស្សានេះហើយព្រោះអី ប្រហិតរបស់គាត់មានរសជាតិឆ្ងាញ់ ហើយមានតម្លៃសមរម្យ។   ចឹងថ្ងៃនឹងរំលឹកអាហារកាលពីក្មេងទាំងអស់គ្នា ហើយចាត់ទុកថា ជាការរំលឹកអនុស្សាវរីយ៍ចាស់ៗពីក្មេង ច្បាស់ណាស់ថាពេលអង្គុយញ៉ាំប្រហិតគាត់ នោះអ្នកនឹកឃើញរាល់សកម្មភាពកាលពីក្មេងមិនខាន អាចថារំភើបក៏ថាបាន...ចឹងកុំអោយអារម្មណ៍មួយនេះកន្លងផុតបើជ្រុលជាឃើញវីដេអូនេះហើយកុំភ្លេចទៅភ្លក្សរសជាតិប្រហិតគាត់ម្តងទៀតណា... ដោយសារតែនេះគាត់មានអាយុច្រើនហើយ ចឹងបច្ចុប្បន្នកូនចៅគាត់នៅតែបន្តលក់មកដល់សព្វថ្ងៃ បើគិតទៅជាង២៥ឆ្នាំហើយឥឡូវនេះគាត់អាចលក់ប្រហិតអស់៦០ គីឡូឡើង ហើយនំប័ុងវិញអស់ទៅ៣០០ដើមក្នុង១ថ្ងៃ នឹងជាពិសេសនោះគឺនៅតែមានការគាំទ្រច្រើនណាស់ ទាំងអតីតសិស្សដែរធ្លាប់រៀន រួមទាំងអ្នកធ្លាប់ធ្វើដំណើរអ្នកខ្លះខ្ចប់ មានអ្នកអង្គុយញាុំជាហូហែរតែម្តង ។ចឹងបើចង់សាក អាចទៅរកញ៉ាំបាន នៅតែលក់កន្លែងដដែលនៅមុខសាលាស៊ីសុវត្ថិតែម្តង...

LG G6 បង្ហាញ​មុខជា​ផ្លូវការ​នៅ MWC

ក្នុង​ឱកាស​តាំងពិព័រណ៍​បច្ចេកវិទ្យា​ទូរស័ព្ទ​លំដាប់​ទី​មួយ​ពិភពលោក​MWC នៅ​ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ ក្រុមហ៊ុន​កូរ៉េ​LG បាន​ដាក់​បង្ហាញ​ទូរស័ព្ទ​ម៉ូ​ដែល​ចុង​ក្រោយ​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា​LG G៦ សម្រាប់ ឆ្នាំ​២០១៧ ហើយ​វា​ជា​ជំនាន់​ថ្មី​របស់​G៥ ។ បើ​ទោះជា​LG G៦​ជា​ជំនាន់​ថ្មី​របស់​LG G៥​ក្តី​ក៏​ក្រុមហ៊ុន​បាន​ច្នៃ​ម៉ូ​ដ​ហាក់​ខុស​គ្នា​ទាំងស្រុង​ធៀប​នឹង​ជំនាន់​ចាស់ ។ អ្វី​ដែល​ស្រ​ដៀង​នោះ​គឺ​វា​មាន​កាមេរ៉ា​ផ្នែក​ខាងក្រោយ​ពី​ដូច​គ្នា​តែ​ទាំង​ទំហំ​អេ​ក្រង់​ថ្ម​ធំ​ជាង​មុខ និង​កម្មវិធី​មួយ​ចំនួន​ខុស​គ្នា​ទាំងស្រុង ។ ភាព​ទាក់ទាញ​បំផុត​សម្រាប់​ម៉ូ​ដែល​មួយ​នេះ​គឺ​វា​មាន​អេ​ក្រង់​ធំ​៥,៧​អីុ​ញ តួ​មាន​ភាពរឹងមាំ មិន​ចូល​ទឹក​១០០%​ក្នុង​ជម្រៅ​១​ម៉ែត្រ ក្នុង​រយៈពេល​៣០​នាទី កញ្ចក់​ការពារ​ឆ្កូត​ពី​ធូលី​ប្រភេទ​Corning Gorilla Glass3 នៅ​ផ្នែក​ខាង​មុខ និង​ខាងក្រោយ...

Urb-E Sport កង់​អា​គុយ​អាច​សាក​ថ្ម​ Iphone 40​ដង

Urb-E Sport ជា​កង់​អគ្គិសនី​បែប​បុរាណ​ដែល​អាច​នាំ​អ្នក​ទៅ​កាន់​គោលដៅ ខ្លី​ៗ ក្នុង​សហគមន៍​របស់​អ្នក​ដោយ​មិនបាច់​ត្រូវការ​ប្រើប្រាស់​រថយន្ត ។ យើង​ធ្លាប់​បានដឹង​មក​ហើយ​ថា​មាន​ផលិតផល​ជា​ច្រើន​ដែល​បម្រើសេវា​ដឹក​ជញ្ជូន​បែប​ធម្មជាតិ ដើម្បី​ការពារ​បរិស្ថាន​ផង​ដែរ ។ ផលិតផល​ទាំងនោះ​មាន​ក្តារ​ស្គី​អគ្គិសនី ឬ Scooter អគ្គិសនី​ជាដើម តែ Urb-E Sport ជា​កង់​អគ្គិសនី​ខុស​ប្លែក​ពី​គេ ។ ឧបករណ៍​នេះ​ត្រូវ​បាន​គេ​កែ​ច្នៃ​តាម​បែប​បុរាណ មាន​កែប​សម្រាប់​អង្គុយ​យ៉ាង​ស្រួល ហើយ​ត្រូវ​គេ​លក់​ក្នុង​តម្លៃ​៨៩៩​ដុល្លារ​ក្នុង​សហរដ្ឋអាមេរិក ប្រសិនបើ​ដឹក​ជញ្ជូន​ដល់​ចក្រភព​អង់គ្លេស​ត្រូវ​បន្ថែម​លុយ​១០០​ដុល្លារ​ទៀត ។ ចំណុច​ពិសេស​របស់​...

Vid Cooler ប៉ះជាមួយស្រីស្អាត ប៉ាច គីមមួយ ក្នុងបទ “គុយទាវ Sexy”

កាលពី 2ថ្ងៃមុន លោក Vid Cooler ដែលជាតារាងចំរៀង Rap ដល់ល្បីល្បាញមួយរូបដែរ​ បានចាប់ដៃគូរ ជា មួយស្រីស្អាត ប៉ាច គីមមួយ បកស្រាយនៅបទចំរៀងថ្មីមួយបទ ដែលមានចំណងជើងថា “គុយទាវ Sexy”។ ចាប់តាំងពីបទនេះត្រូវបានបង្ហោះក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាសមក គឺមានអ្នកចុចមើល ជាង 1សែននាក់ហើយ។ បើចង់ដឹងថា Vid Cooler...

មានបានស្តាប់បទ ““ខ្ញុំស្រែអ៊ីចឹង” ពីលោក ព្រាប សុវត្ថិ នៅ?

កាលពីប៉ុន្មានថ្ងៃមុននេះ លោក ព្រាប សុវត្ថិ បានចេញនៅ official Audio បទថ្មីរបស់គាត់សម្រាប់ ឳកាសចូល​ឆ្នាំ​ខ្មែរ​ខាងមុខ ដែលមានចំណងជើងថា “ខ្ញុំស្រែអ៊ីចឹង”។ សម្រាប់បទនេះ គឺនិពន្ធដោយ Vidcooler និងភ្លេងវិញ និពន្ធដោយ ឡូតូ (Loto)។ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បទចំរៀងនេះ ទទួលបាន ការគ្រាំទ្រយ៉ាងខ្លាំងពីសំណាក់​មិត្តយុវវ័យ ដោយសារមានចុចមើល នឹងស្តាប់រហូតដល់ទៅជាង...

ខ្សែការពារ Rojo របស់បិសាចក្រហមញាំចេកកំឡុងពេលប្រកួតជាមួយ Rostov

នៅក្នុងកំឡុងប្រកួតរវាងក្រុម Manchester United និងក្រុម Rostov កាលពីយប់មិញនេះ​ គឺមានហេតុការណ៏ ដ៏គួរអោយចាប់អារម្មណ៏មួយបានកើតឡើង។ លោក Jose Mourinho ដែលជាគ្រូបង្វឹករបស់បិសាចក្រហមបាន អោយចេកមួយផ្លែទៅ Ashley Young ។ ហើយកីឡាករ Ashley Young​ បានអោយបន្តទៅកីឡាករ Rojo ដែលកំពុងតែលេងក្នុងតារាងជាមួយក្រុម Rostov។ លើសពីនេះទៅទៀត...

Man Utd បន្តឡើងទៅវគ្គ 16ក្រុម ក្នុងពានរង្វាន់ Europa League

សម្រាប់ការប្រកួតក្នុងជើងទី2 រវាងក្រុម Manchester United នឹងក្រុម FC Rostov ក្នុងពានរង្វាន់ Europa League។ កាលពីជើងទី 1 ក្រុមទាំង 2 បានត្រឹមស្មើរគ្នា 1 ទល់នឹង 1។ ដូច្នេះការប្រកួតត្រូវ សម្រេចនៅជើងទី 2នេះ ដើម្បីស្វែករកកៅអីមួយទៅកាន់វគ្គ 16ក្រុមចុងក្រោយ។ សម្រាប់ជើងទី...

ស្រៀវមាត់ចង់ភ្លក់ បុកកំពឹសលោត តែម្តង

រសជាតិចំណីអាហារលក់តាមបណ្តាហាងជាច្រើន នៅក្នុងទីក្រុងភ្នំពេញមានរសជាតិឆ្ងាញ់ហើយមានការច្នៃប្រឌិតប្លែកៗពីគ្នា តែងតែអន្ទងចិត្តមនុស្សគ្រប់វ័យឲ្យឈប់ម៉ូតូ រថយន្ត ដើម្បីទទួលទាន។ សំរាប់លើកនេះ នៅហាង ផ្ទះបុកល្ហុង​ មានមុខម្ហុប​ថ្មីមួយគឺ បុកកំពឹសលោត (កំពឹសកុងហ្វូ) អីយ៉ូយ! គ្រាន់តែលឺឈ្មោះស្រក់ទឹកមាត់ កូរពោះតែម្តងហើយ ។ មិនត្រឹមតែប៉ុណ្ណោះមុខម្ហូប ពីហាង ផ្ទះ បុកល្ហុង មានជាច្រើនមុខទៀត ដូចជា បុកល្ហុងក្តាមប្រៃ ស្លាប​មាន់អាំង ផាត់ថៃ ភ្លាខ្យង...

ក្រុមម៉ូតូធំ Ducati នៅកម្ពុជានិងរៀតណាម រៀបចំដំណើរទស្សនកិច្ចទៅខេត្តសៀមរាប

ក្រុមម៉ូតូធំ Ducati របស់កម្ពុជាប្រមាណជិត​១០នាក់ រួមជាមួយនឹង​ក្រុមម៉ូតូធំពីប្រទេសវៀតណាម ជាង២០នាក់​ទៀត​ បាន​ជិះម៉ូតូធំដង្ហែក្បួន​តាមផ្លូវជាតិ​នៃព្រះរាជាណាចក្រកម្ពុជា ដោយចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្ត​សៀមរាប ដោយឆ្លងកាត់ខេត្ត​កំពង់ចាម និងកំពង់ធំ លើចំណាយផ្លូវជិត​សរុបទាំងទៅនិងមក​ជិត​៨០០គីឡូម៉ែត្រ ។ ព្រឹត្តិការណ៍នេះធ្វើឡើងកាលពីថ្ងៃទី​១០ ខែមីនា ឆ្នាំ២០១៧ ដោយចេញដំណើរពីរាជធានីភ្នំពេញ​ម៉ោង​ជាង​៨ព្រឹក តាមផ្លូវជាតិលេខ ៦ ឆ្ពោះទៅកាន់ទីរួមខេត្ត​កំពង់ចាមកាត់តាមផ្លូវជាតិលេខ៧ ដើម្បី ជួបជុំជាមួយក្រុមម៉ូតូធំមកពីវៀតណាម នៅទីរួមខេត្តកំពង់ចាម និងទទួលទានអាហារ​ថ្ងៃត្រង់រួមគ្នា​នៅទីនោះ ។ ក្រោយពី​អាហារ​ថ្ងៃត្រង់​រួចរាល់ ក្រុមម៉ូតូធំ...

Most Read