សម្រាប់មនុស្សក្នុងសតវត្សទី 21 នេះ គឺមានការរីកចំរើនទាំងការរស់នៅ និងសម្រាប់ ភារៈប្រើប្រាស់។ មនុស្សភាពច្រើន គឺមិនផ្តោតលើតំលៃប៉ុន្មានទេ ប៉ុន្តែគេផ្តោតទៅគុណ ភាពរបស់ផលិតផល នឹងម៉ាករបស់ផលិតផលនោះ។ ដោយហេតុនេះ Central Mall នឹង ណែនាំនៅ ម៉ាកមួយប្រភេទ ដែលទទួលបានការគ្រាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ នឹងជាម៉ាក់ដែលល្បីល្បាញនៅបរទេសផងដែរ។ គ្រាន់តែលឺឈ្មោះ The North Face លោក អ្នកមួយចំនួនប្រាកដជាធ្លាប់លឺ នឹងស្គាល់អំពីគុណភាពភ្លាម។ THE NORTH FACE គឺជា ឈ្មោះ ដែលបញ្ជាក់អំពីភាពត្រជាក់បំផុតនៅផ្នែកម្ខាងនៃភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ អ្នកគ្រប់គ្នាប្រាកដជាបានស្គាល់យ៉ាងច្បាស់នៅភ្នំហិម៉ាលៃហើយ គឺវាមានភាពត្រជាក់ខ្លាំងណាស់ ដែលជាឧបសគ្គ សម្រាប់អ្នកឡើង ប៉ុន្តែវាមិនមែនជាបញ្ហាចោតសម្រាប់អ្នកប្រើប្រាស់សំលៀកបំពាក់ ម៉ាក The North Face នោះទេ។
ចំពោះគុណសម្បត្តិរបស់អាវរងារម៉ាក The North Face គឺអាចជួយផ្តល់ភាពកក់ក្តៅ ហើយ The North Face ក៏មានជាសម្លៀកបំពាក់សម្រាប់អ្នកចូលចិត្តឡើងភ្នំដែរ។ ម៉ាក The North Face គឺមានផលិតផលជាច្រើន នៅក្នុងនោះ រួមមាន អាវរងាវ អាវយឺត ស្បែកជើង កាបូប និងសម្លោកបំពាក់សម្រាប់ ប្រើប្រាស់ប្រចាំថ្ងៃ។
ក្នុងនោះដែល The North Face ក៏មានគោលដៅទាំង 4 របស់ខ្លួន ដើម្បី សម្រាចបាន់នូវគុណភាព និងស្តង់ដាខ្ពស់បំផុតរបស់ខ្លួន។ ហើយខាងក្រោមនេះ គឺជាគោល ដៅទាំង 4នោះ៖
១. តាមរយៈការវាយតំលៃឧបករណ៍ និង មានការទទួលគំនិតយោបល់ ជាទៀងទាត់ពី អត្តពលិកដែលល្បីៗ លំដាប់ថ្នាក់ពិភពលោក។
២. ការវិនិយោគទុន និង ការអភិវឌ្ឍសម្ភារៈថ្មីដូចជា PacLite ដែលបង្រួម រឺបត់ បានច្រើនជាន់បំផុត, ជាមួយនឹង Gore-tex ទម្ងន់ស្រាល ដែលមាន ក្រណាត់ប្រភេទ Shell ។
៣. ការដាក់វត្ថុធាតុដើម និងធាតុផ្សំផ្សេង ក្រោមការធ្វើតេស្ត យ៉ាងធ្ងន់ធ្ងរ ដូចជា ការធ្វើតេស្ត Tent C130 ដែលពាក់ព័ន្ធនឹងការដាក់តង់ នៅពីក្រោយស្លាបយន្តហោះ ដែលមានខ្យល់ខ្លាំងជាង 130km / ម៉ោង
៤. ជំហានសំខាន់បំផុតគឺនៅក្នុងការដំណើរការផលិតផល ជាមួយនឹងការធ្វើតេស្តថ្ម tortuous នៅក្នុងមន្ទីរពិសោធន៍ ហើយយើងបានផ្ញើរសម្លៀកបំពាក់ និងឧបករណ៍របស់យើងអោយអត្តពលិក សាកល្បងប្រើ ដើម្បីអោយដឹងច្បាស់ ថាឧបករណ៍ទាំងអស់របស់យើង មានគុណភាពធន់ប៉ុណ្ណា នៅក្នុងការប្រើប្រាស់ក្នុងដំណើរផ្សងព្រេងពិតប្រាកដក្នុងពិភពលោក ។
លោកអ្នកពិតជាចាប់អារម្មណ៍ និងចង់ធ្វើម្ចាស់របស់វាហើយមែនទេ? កុំអោយរំលងឱកាសដ៏ល្អនេះអោយសោះ ព្រោះថាម៉ាកនេះ បានមកដល់ប្រទេសកម្ពុជាយើងជាយូរណាស់មកហើយ ហើយនឹងមានការដាក់លក់បញ្ចុះតម្លៃពិសេសដល់អតិថិជនផងដែរ។
ការលក់បញ្ចុុះតម្លៃនេះធ្វើឡើងនៅថ្ងៃទី ១៣ ដល់ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៧ នៅផ្សារទំនើប អីុអនជាន់ផ្ទាល់ដី ច្រកចូលតាមផ្លូវព្រះសុធារស។