Monthly Archives: August, 2017

មានដឹងអត់ ប្រពៃណីឆុងកាហ្វេពីសាំងហ្គាពួរ​​មកដល់កម្ពុជាហើយ!

អ្នកណាខ្លះចូលចិត្តផឹកកាហ្វេ បើអ្នកចូលចិត្តប្រហែលជាត្រូវការកាហ្វេជាប្រចាំហើយ ដោយឡែកមនុស្សមួយចំនួនក៏ចូលចិត្តនូវរសជាតិកាហ្វេដែលមានរសជាតិប្លែកៗផងដែរ។ ជាក់ស្តែងដូចក្រុមការងារ KSPG.TV ក៏មានអ្នកចូលចិត្តកាហ្វេផងដែរ និងចូលចិត្តភ្លក់រសជាតិសឹងតែ គ្រប់កន្លែង គ្រប់តំបន់ដែលមានក្នុងប្រទេសកម្ពុជា។ ដោយឡែកលើកនេះយើងបានស្វែងរកឃើញហាងមួយដែលមានឈ្មោះថា Yakun Kaya Toast Cambodia មានផ្តល់ជូននូវកាហ្វេដែលមានរសជាតិដើមនាំចូលពីសាំងហ្គាពួរតែម្តង មិនត្រឹមតែប៉ុណ្ណោះទេ ក៏មាននូវ ម្ហូប និងអាហារសម្រន់ជាច្រើនមុខទៀត។ ទស្សនាវីដេអូតែម្តងទៅថាទំនងយ៉ាងណា។ ម៉េចដែរ មានជាប់ចិត្តជាប់អារម្មណ៍ទៅលើអាហារណាមួយដែរលឿនៗឡើង កុំភ្លេចទៅភ្លក្សណាទាំងអស់គ្នាណា   ហាង៖...

ជាប់ចិត្តជាប់មាត់ បានទាំងឆ្ងាញ់ដក់ជាប់ទាំងអនុស្សាវរីយ៍

ឃើញ​តែ​ម្ហូប និងភេសជ្ជៈផ្តិតរូបជាអនុស្សាវរីយ៍​បានចឹងទៀត មាន​អារម្មណ៍​ចង់សាក កូរពោះឃ្លាន​បាត់ហើយ ម្យ៉ាង​ពេលនេះ​ ម៉ោង​ជិតចេញពីការងារ​ស្រាប់​ផង​ កុំភ្លេចណាហៅគ្នា មនុស្សជាទីស្រលាញ់ មិត្តភ័ក្រ្តទៅថតរូបផ្តិតអនុស្សាវរីយ៍ភ្លាមៗ ​ភ្លក់​ម្ហូប​ដ៏ពិសេស​ នៅ​ភោជនីយដ្ឋាន​ «ចង្អេរ» បាន។ ពិត​ជា​ទំនង​គួរ​ទាក់ចិត្ត ប្លែកអារម្មណ៍ណាស់ ភេសជ្ជៈប្រចាំហាងចង្អេរនេះ អ្វី​ដែល​ពិសេស​នោះគឺ ​រាល់​ភេសជ្ជៈ ​ដូចជា​ទឹក​ដោះ​គោ​ជា​ដើម​ អ្នក​អាច​កុម្ម៉ង់ចេញ​ជា​រូប​អ្នក​ផ្ទាល់​បានភ្លាម ដោយគ្រាន់តែថតរូបរបស់អ្នក រួចផ្ញើទៅកាន់ផេកហ្វេសបុក របស់ចង្អេរ រូបរបស់អ្នកនឹងផ្តិតនៅលើកែវភេសជ្ជៈភ្លាម​។ ក្រៅពី ភេសជ្ជៈ...

ប៊្រេនប៊្រេនមីខគោប្រហិតយក្ស និងប្រហិតបំពង៤រសជាតិ

មីខគោ​ ស្តាប់ទៅសាមញ្ញហើយអ្នកណាៗក៏ធ្លាប់បានស្គាល់បានញ៉ាំហើយថា​មានរសជាតិម៉្យាងឆ្ងាញ់ប្លែក​ ប្រសិនបើចុងភៅ​ មានការច្នៃប្រឌិតបន្ថែមទៀតនោះរសជាតិម្ហូបនេះប្រាកដជាឆ្ងាញ់មួយកំរិតទៀតមិនខាន​ ចឹងថ្ងៃនេះ​ អ្នកដែលចូលចិត្តញ៉ាំខគោ​ យើងសូមណែនាំកន្លែងលក់មីខគោ​ មួយកន្លែងដែលមានការលក់មីខគោ​ ប្លែក​ ហើយអ្វីដែលប្លែកនោះគឺ​ មីមួយចានដាក់ប្រហិតតែមួយគ្រាប់ទេ​ តែមួយគ្រាប់ពេញចានបាត់ហើយ​។ ប្រហិតមួយចានសោះម៉េចបានថាពេញចាន?​ ពេញហើយព្រោះប្រហិតនេះជាប្រហិតយក្ស​ ប្រហិតដែលធ្វើដោយចុងភៅប្រចាំហាងតែម្តង​ ប៉ុណ្ណឹងមិនទាន់អស់ចិត្តសម្រាប់ចុងភៅម្នាក់នេះនៅឡើយទេ​ ព្រោះអីគាត់បានបន្ថែមស្នូលអោយប្រហិតរបស់គាត់ ៤រសជាតិទៀត ដើម្បីអោយប្រហិតមួយគ្រាប់នេះមានរសជាតិខុសៗគ្នា ហើយអ្នកក៏អាចជ្រើសរើសតាមការចូលចិត្តរបស់អ្នកបានផងដែរ។ ចឹងកុំភ្លេចណាចង់សាកមីខគោប្លែក ទៅសាកបាននៅក្រោយសាលាវ៉ាន់ដាតែម្តង... ហាង ប៊្រេនប៊្រេនមីខគោប្រហិតយក្ស និងប្រហិតបំពង៤រសជាតិ ទូរស័ព្ទ៖ 015...

សិស្សនិស្សិត និងអ្នកចូលរួមទទួលបានផលប្រយោជន៍ច្រើនពីកម្មវិធីស្វែងរកការងារបស់ MAM

កម្មវិធី MAM the Employer of Choice ដែលបានរៀបចំឡើងកាលពីថ្ងៃសៅរ៍ ទី ១៩ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ ពិតជាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកចូលរួម ដូចអ្វីដែលបានសន្យាពិតមែន។ កម្មវីធីនេះរៀបចំឡើងដោយក្រុមហ៊ុន Mega Asset Management ដែល ជាក្រុមហ៊ុនផ្តល់សេវាកម្មប្រឹក្សាយោបល់ទៅលើការគ្រប់គ្រងផ្នែកសំណង់ និងទ្រព្យសម្បត្តិ ដល់ក្រុមហ៊ុនធំៗដែលមានឈ្មោះបោះសម្លេងក្នុងប្រទេសកម្ពុជា។    ហេតុនេះហើយ សិស្សនិស្សិត ក៏ដូចជាអ្នកចូលរួមគ្រប់រូបបានទទួលនូវឱកាសក្រេបជញ្ជក់បទពិសោធន៍ ព្រមទាំងការផ្តល់ដំបូន្មានល្អៗពីសំណាក់វាលគ្មិនកិត្តិយសក្នុងកម្មវិធីដែលសុទ្ធសឹងតែជាអ្នកតំណាងមកពីស្ថាប័នធំៗក្រោមការគ្រប់គ្រងរបស់គម្រោង...

ញាំុស៊ុគីស៊ុបសំរូលសសៃនឹងបរិយាកាសបែបជួបជុំពីត្រកូល​ Master

ភោជនីយដ្ឋាន ម៉ាស្ទ័រ​​ ស៊ុគីស៊ុបហ្គោល (Master Gold) ឈានមុខជាងគេថ្មីមុនគេបង្អស់នៅកម្ពុជាដែលមានចុងភៅជំនាញធ្វើម្ហូប ស៊ុគីស៊ុប​ រសជាតិច្រើនបែបដល់ទៅ 6 មុខដូចជា ស៊ុបគីមឈី ស៊ុបតុំយាំ​ ស៊ុបផ្សិត ស៊ុបថ្នាំចិនសែ ស៊ុបហិរ ។​ ហើយមានទឹកជ្រលក់ ស៊ុគីស៊ុបជាង 20 ​មុខដែលមានរសជាតិឈ្ងុយឆ្ងាញ់ ជាមួយម្ហូប បន្លែ​ ប្រហិត គ្រឿងសមុទ្រស្រស់ៗ...

ញ៉ាំមួយបែកពោះទាំងសាច់អាំង និងស៊ុបត្រឹមតែ​ 13.90$

ថ្ងៃនេះ KSPG.TV សូមសម្រិតសម្រាំងហាងលក្ខណ:ប៊ូហ្វេ ហូបមួយចម្អែតដែលផ្តល់ជូនអ្នកទាំងអស់គ្នាលក្ខណ:បែបស៊ុបនិងសាច់អាំង ដូច្នេះ ឥទ្បូវនេះក្រឡេកមកមើលហាងមួយដែលបានទទួលការពេញនិយមពីសំណាក់អ្នកពិសាតើមានអ្វីប្លែកពីហាងដទៃ? **សាគូរ៉ាប៊ូហ្វេ ប៊ីប៊ីឃូ្យ និងស៊ុប សាគូរ៉ាប៊ូហ្វេ ជាភោជនីយដ្ឋានបែបជប៉ុនហូបមួយចម្អែត ម្ហូបជា សាច់អាំង​និងស៊ុគីស៊ុប ដែលមានទឹកជ្រលក់ពិសេសជាច្រើនញុំាជាមួយស៊ុគីស៊ុបនិងសាច់អាំងដូចជា សាច់គោអូស្រ្តាលី អណា្តតគោអូស្រ្តាលី​ សាច់ចៀមអូស្ត្រាលី ត្រីសែលម៉ន ស្កាលឡប់ ម្ហូប បន្លែ និង គ្រឿងសមុទ្រស្រស់ៗ ជាច្រើនមុខទៀត។ហូបមួយចម្អែត តម្លៃត្រឹមតែ​​ 11.95$ ពេលថ្ងៃ​...

ភាពយន្តបែបបាញ់បោះ The Hitman’s Bodyguard​​ ចាក់បញ្ចាំងនៅរោងភាពយន្តលេជេន

អង្គរក្សកំពូលរបស់ពិភពលោកទទួលបានកូនក្តីថ្មីម្នាក់ដែលជាអ្នកវាយប្រហារម្នាក់ដែលត្រូវថ្លែងទីបន្ទាល់នៅតុលាការយុត្តិធម៌អន្តរជាតិ។ ពួកគេត្រូវតែដាក់ភាពខុសគ្នារបស់ពួកគេចេញហើយធ្វើការរួមគ្នាដើម្បីធ្វើឱ្យវាដល់ពេលជំនុំជម្រះ។ https://www.facebook.com/KohSantepheapTV/videos/2022298964657815/  

ពិតជាមិនធម្មតាមែន! ទទួលបានឱកាសការងារហើយឈ្នះរង្វាន់ទៀត

ឱកាសការងារជាច្រើនកំពុងតែរងចាំលោកអ្នកនៅក្នុងកម្មវិធី MAM Employment of Choice របស់ក្រុមហ៊ុន Mega Asset Management ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មប្រឹក្សាយោបល់ទៅលើការគ្រប់គ្រងផ្នែកសំណង់ និងទ្រព្យសម្បត្តិ ទៅលើក្រុមហ៊ុនធំៗចំនួន ៦៦ ដែលមានឈ្មោះបោះសម្លេងក្នុងព្រះរាជាណាចក្រកម្ពុជា មានដូចជា កោះពេជ្រ ក្រុងអូឡាំព្យា ទីក្រុងរណបជ្រោយជង្វារ ភូមិវប្បធម៍កម្ពុជា វិមានកាណាឌីយ៉ា Rose Condo និងគម្រោង អាជីវកម្មធំៗផ្សេងៗជាច្រើនទៀត។​ នៅថ្ងៃទី១៩...

ម្ជូរវត្តភ្នំ១៦៨ ប្តូរទីតាំងថ្មីកាន់តែធំ កាន់តែដាច់

ម្ជូរវត្តភ្នំ១៦៨ ដែលអ្នកភ្នំពេញស្ទើរតែគ្រប់គ្នាទៅបានស្គាល់ បានដឹង បានភ្លក្សរសជាតិម្ជូរស្នារបស់អ៊ីម្ជូរវត្តភ្នំជាក់ជាមិនខាន។ ហេតុអ្វី បានហ៊ានថាចឹង? គឺថា មិនថាយើង ថាគេទេ អោយតែឃើញការដាក់លក់មើលទៅសម្បើម ហើយមានមនុស្សម្នាចូលទិញច្រើន របស់នោះទំនងញ៉ាំច្បាស់ថា គិតទុកជាមុនហើយស្រេចថាប្រាកដណាស់ ឆ្ងាញ់បានគេគាំទ្រច្រើនដូច្នេះ។ ជាក់ស្តែងមែន សម្រាប់ហាងម្ជូរវត្តភ្នំ១៦៨ទីតាំងថ្មីនេះ ដែលមិនឆ្ងាយពីទីតាំងចាស់នោះទេ ត្រឹមតែ១០ម៉ែត្រប៉ុណ្ណោះ ហើយយូរៗម្តងគិតមិនទុកអោយម្ជូរ អំបិល ទឹកជ្រលក់ និងរសជាតិប្រចាំហាង របស់គាត់ ដដែលៗ នោះទេ...

ចាំកាល់ទៀត បានទាំងព្រមតែម្តងសំរាប់មីមួយចាននេះ!

ហាងមួយដែលមានអ្នកពិសាមួយចំនួនធំបានស្គាល់រួចមកហើយ ដែលមានឈ្មោះថា​ ឃីងផត | King Pot ជាហាងបង្កើតក្នុងស្រុកតែរសជាតិគុណភាព អនាម័យ និងសេវាកម្ម គឺថាមិនចាញ់របស់នាំចូលពីក្រៅស្រុកទេ។ ចំណុចពិសេសគឺមីកូរ៉េរបស់ហាងនេះធ្វើផ្ទាល់ដៃតែម្តង។ យ៉ាងណាមិញថ្មីៗនេះ ម្ចាស់ហាងបានបង្ហាញនូវរសជាតិថ្មីបន្ថែមទៀតមានដូចជា ស៊ុបគីមឈីរសជាតិដើម​មានច្រើនជំរើសនិង​ស៊ុបផាក់ឡូវទាបែបចិនតែរសជាតិឆ្ងាញ់មិនទ្រលាន់នោះឡើយ។ ឃីងផត | King Pot មានចំនុចពិសេសត្រង់ ម្ហូបអាហារ បង្អែម និងភេសជ្ជៈមានភាពច្នៃប្រឌិត ប្រើគ្រឿងផ្សំល្អៗ និង​ មានតម្លៃសមរម្យ ។ ហាង ឃីងផត...

ថ្មីប្លែកទៀតហើយ! គ្រឿងសមុទ្រទឹកកកយក្ស

ឃើញគ្រឿងសមុទ្រ អាំង ចំហ៊ុយ ស្រស់ៗភ្លាមៗធំៗ ចឹងមិនដឹងដាក់ឈ្មោះថាម៉េចយើងក៏សម្រេចដាក់ឈ្មោះលេងៗថា "គ្រឿងសមុទ្រទឹកកកយក្ស" ឈ្មោះនេះយើងចង់សំដៅថាគ្រឿងសមុទ្រស្រស់ៗ យកមកដោយផ្ទាល់ពីទីរួមខេត្តព្រះសីហនុ មកចំហ៊ុយភ្លាមៗ ថ្មីៗតែម្តងហើយសុទ្ធតែធំទៀត។ ចុះបើជាគំនិតរបស់អ្នកវិញ តើគួរដាក់ឈ្មោះយ៉ាងណា បើឃើញម្ហូបចឹងវិញនោះ? យើងចាំទទួលការដាក់ឈ្មោះរបស់អ្នកណា! ហើយបើនិយាយពីរសជាតិ ជាក់ស្តែងគ្រឿងសមុទ្រធំៗ ត្រូវបានដាក់អាំង និងចំហ៊ុយជាពិសេសភ្លាមៗ នៅពីមុខកាម៉េរាអ្នកថតមិនញ៉ាំទៀតអី! គាត់ថារសជាតិញ៉ាំទៅមានអារម្មណ៍ថាធម្មជាតិៗ ធម្មតាៗ តែឈ្ងុយពេញមាត់តែម្តង។ តែកុំភ្លេចប្រាប់អ្នកអាំងណាថាអាំងម៉ាឆ្ងាញ់ កុំអោយស្ទើរឆ្អិនស្ទើរឆៅ ព្រោះអី បើពេលដាច់ខ្លាំងចឹងអ្នកអាំងប្រាកដណាស់ថា...

ត្រៀមចិត្តហើយឬនៅ Annabelle ចាក់បញ្ចាំងហើយ

ប៉ុន្មានឆ្នាំក្រោយពីការស្លាប់របស់ក្មេងស្រីដ៏សោកសៅអ្នកបង្កើតតុក្កតា និងប្រពន្ធរបស់គាត់ស្វាគមន៍ភិក្ខុនីនិងក្មេងស្រីជាច្រើននាក់ពីមណ្ឌលក្មេងកំព្រាដែលត្រូវបានបិទទ្វារចូលក្នុងផ្ទះរបស់ពួកគេភ្លាមៗក្លាយជាគោលដៅនៃការបង្កើតរបស់អ្នកស្រីដុកធ័រអាល់អាប៊ែល។ https://www.facebook.com/KohSantepheapTV/videos/2019043681650010/  

Most Read