ឱកាសការងារជាច្រើនកំពុងតែរងចាំលោកអ្នកនៅក្នុងកម្មវិធី MAM Employment of Choice របស់ក្រុមហ៊ុន Mega Asset Management ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មប្រឹក្សាយោបល់ទៅលើការគ្រប់គ្រងផ្នែកសំណង់ និងទ្រព្យសម្បត្តិ ទៅលើក្រុមហ៊ុនធំៗចំនួន ៦៦ ដែលមានឈ្មោះបោះសម្លេងក្នុងព្រះរាជាណាចក្រកម្ពុជា មានដូចជា កោះពេជ្រ ក្រុងអូឡាំព្យា ទីក្រុងរណបជ្រោយជង្វារ ភូមិវប្បធម៍កម្ពុជា វិមានកាណាឌីយ៉ា Rose Condo និងគម្រោង អាជីវកម្មធំៗផ្សេងៗជាច្រើនទៀត។





នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៧ នេះ សូមកុំភ្លេចកាន់ CV របស់លោកអ្នកទៅកាន់ស្តង់ក្រុមហ៊ុនទាំង៦៦នោះ ដែលរៀបចំឡើងនៅក្នុងបរិវេណកោះពេជ្រ អាគារ A ចាប់តាំងពីម៉ោង៨ ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់ ដើម្បីចាប់យកឱកាសការងារជាច្រើនទោះបីជាអ្នកមិនទាន់មានបទពិសោធន៍ច្រើនក៏ដោយ ដែលការងារទាំងនោះមានច្រើនប្រភេទ ដូចជាគណនេយ្យ វិស្វករ បុគ្គលិកផ្នែកធនធានមនុស្ស សន្តិសុខ និងផ្នែកអនាម័យជាដើម។មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏នឹងអាចឈ្នះរង្វាន់ជាប្រាក់គូប៉ុងជាច្រើនរង្វាន់ផងដែរ ដោយគ្រាន់តែចូលរួមឆ្លើយសំណួរបែបសប្បាយៗ និងងាយៗពីកម្មវិធី។


