Yearly Archives: 2017

តើ​ចចក Roma ឬ​តោ​ខៀវ Chelsea ជាអធិ​រាជ​នៅ​លើ​ទីលាន​នា​រាត្រី​នេះ ?

ការ​ប្រកួត​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ពានរង្វាន់​យូ​ហ្វា​ឆេ​ម​ពាន​លី​គ​នា​​​រាត្រី​​នេះ គឺ​ការ​​ប៉ះ​គ្នា​រវាង​ក្រុម​ម្ចាស់ផ្ទះ Roma និង​ក្រុម​ភ្ញៀវ Chelsea ។ ៣​ប្រកួត​ជម្រុះ​កន្លង​មក ក្រុម​ទាំង​ពីរ​ហាក់​ទទួល​បាន​លទ្ធផល​គាប់ប្រសើរ​ច្រើន ដោយ​មិន​ទាន់​មាន​ក្រុម​ណា​ទទួល​បរាជ័យ​នៅឡើយ​ទេ ខណៈ​ការ​ប្រកួត​ប៉ះ​គ្នា​លើក​ដំបូង​នៅ​ជុំ​ទី​៣​ក្នុង​ពូ​ល​C​នេះ ពួក​គេ​បាន​ត្រឹម​ស្មើគ្នា​ប៉ុណ្ណោះ ។ យ៉ាងណាមិញ ការ​ធ្វើ​ដំណើរ​របស់​ក្រុម Chelsea មក​ទឹកដី​អ៊ីតា​លី​លើក​នេះ អាច​នឹង​រង​សម្ពាធ​ខ្លះ ជាង​លេង​នៅ​ទឹកដី​របស់​ខ្លួន។ ស្ថានភាព​ក្រុម​ម្ចាស់ផ្ទះ Roma បាន​បាត់បង់​ខ្សែការពារ​បួន​រូប​ ដោយសារ​តែ​បញ្ហា​របួស មាន​ដូច​ជា​កីឡាករ Karsdorp, Abdullahi,...

បញ្ចុះតម្លៃទៀតហើយ!​ ២០%ជាមួយហ្នឹងសាខាថ្មី​ ស៊ុបចង្កាក់ Volcano

មានដំណឹងល្អ សម្រាប់អ្នកដែលនៅម្តុំចំការដូង កាន់តែងាយស្រួលហើយមកដល់ក្បែរផ្ទះតែម្តង លោកអ្នកដែលចូលចិត្តញាុំុំសាច់អាំង ស៊ុបក្ដៅៗ ហ៊ុយៗ គឺហាងស៊ុបចង្កាក់ Volcano ទើបតែបើកសាខាថ្មីមួយបន្ថែមទៀតដែលនៅចំការដូង ទល់មុខ ក្លោងទ្វារចូល បូរី ពិភពថ្មី ។ និយាយទៅឃើញថាមានភ្ញៀវពេញៗហាងហ្មង!ហើយបើកសាខាស្ទើរតែពេញទីក្រុងភ្នំពេញយើងតែម្តង ទៅដល់ណាក៏មានដែរ អ្វីដែលកាន់តែពិសេសទៀតនោះគឺបញ្ចុះតម្លៃទៅដល់ ២០% នៃការបើកដំណើរការសាខាចំការដូងនេះ ។ ដោយមានភាពល្បីល្បាញ និងការគាំទ្រពីសំណាក់ភ្ញៀវអំពីរសជាតិឆ្ងាញ់  ពីហាងស៊ុបចង្កាក់ Volcano ធ្វើអោយម្ចាស់ហាងរូបនេះបានបើកសាខាថ្មីៗបន្ថែមទៀតស្ទើរតែពេញទីក្រុងភ្នំពេញយើងហើយ ហើយសាខាថ្មីមួយទៀតនេះ គឺនៅចំការដូងយើងនេះឯង...

មានដឹងអត់ហ្នឹង គ្រាន់តែបង្ហាញកាតសិស្សភ្លាម ទទួលបានតម្លៃពិសេសត្រឹម8.90$

ថ្ងៃនេះAdmin មានដំណឹងល្អចង់មកប្រាប់ គឺកាន់តែពិសេសហើយសម្រាប់សិស្សនិស្សិតយើង។ អ្នកណាក៏ដឹងហើយថាបូហ្វេសាច់អាំងមានច្រើនកន្លែងណាស់ តែអត់ដឹងថានៅទីណាគេមានប្រូមូសិនទេមែនអត់?​ តោះទៅភោជនីយដ្ឋាន Kuchinashi មើលគេមានប្រូមូសិនអ្វីខ្លះ​! ភោជនីយដ្ឋាន Kuchinashi មានដំណឹងល្អសម្រាប់អ្នកទាំងអស់គ្នា គឺសិស្ស និស្សិតទាំងអស់គ្រាន់តែបង្ហាញកាតសិស្សដែលមានសុពលភាពមកជាមួយលោកអ្នកអាចញ៉ាំបុហ្វេដ៏ឆ្ងាញ់ពិសារនៅក្នុងតម្លៃត្រឹមតែ$8.90 (Inc VAT) ប៉ុណ្ណោះសម្រាប់បូហ្វេពេលថ្ងៃ នឹងបូហ្វេពេលល្ងាច។ រីឯលោកអ្នកដែលពុំមានកាតសិស្ស សម្រាប់ហាងក៏មានតម្លៃផ្សេងទៀតគឺ ពេលថ្ងៃតម្លៃ $8.90 និងសម្រាប់ពេលល្ងាចតម្លៃ $11.90 ផងដែរ ។ លើសពីនេះ ភោជនីយដ្ឋាន Kuchinashi ...

តារា​សម្តែង​កញ្ញា​ពេជ្រ ចរណៃ ដាច់​សរសៃ​បេះដូង​គ្មាន​ប្រាក់​វះកាត់

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា​ពេជ្រ ចរណៃ មាន​ជំងឺ​ដាច់​សរសៃ​ប្រឹស​បេះដូង​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ ហើយ​វេជ្ជបណ្ឌិត​ទាមទារ វះកាត់ ប៉ុន្តែ​នាង​អត់​មាន​លទ្ធភាព ។ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក អ្នកស្រី​ជា​ម្តាយ​ឱ្យ​ដឹង​ថា ក្រោយ​ពេល​បញ្ជូន​កញ្ញា​ពេជ្រ ចរណៃ ទៅ​សង្គ្រោះ​បន្ទាន់ ត្រូវ​គ្រូពេទ្យ​បញ្ជាក់​ថា​ មាន​តែ​មធ្យោបាយ​វះ​កាត់ត​សរសៃ​ប្រឹស​បេះដូង​តែ​មួយ​គត់​ដែល​អាច​ដោះស្រាយ​បាន ។ ដូច្នេះ​ហើយ​អ្នកស្រី​ជា​ម្តាយ​សម្រេច​ចិត្ត​យក​កូន​ទៅ​ផ្ទះ​កាលពី​យប់​ថ្ងៃ​ទី​២៧ តុលា ដោយសារ​តែ​អត់​មាន​លទ្ធភាព​បញ្ជូន​ទៅ​វះកាត់​តាម​ការ​កំណត់ ព្រោះ​បើ​វះកាត់​ចំណាយ​ប្រាក់​ជិត​២​ម៉ឺន​ដុល្លារ​ឯណោះ។ អ្នកស្រី​សុជាតា ជា​ម្តាយ​បញ្ជាក់​ថា កញ្ញា​ ពេជ្រ ចរណៃ...

ភ្លក្សនៅ! មិនមែនលំៗ ទេណាជើងមាន់ភ្នំភ្លើងនេះ

សម្រាប់ពេលល្ងាចគឺជាពេលដែលក្រពះរករឿងឃ្លាន ហើយក៏ជាពេលដែលយើងគ្រប់គ្នាតែងតែនឹករកកន្លែងញាុំអី ជួបជុំក្រុមការងារ ឬក្រុមគ្រួសារហើយមែនអត់? និយាយលេងតិចហើយ តែវាជាការពិតសម្រាប់អ្នកដែលចូលចិត្តញាុំអាហារប្លែកៗ ដូចនេះយើងសូមបង្ហាញហាងមួយកន្លែងដែលលក់ ស៊ុបតុងយាុំជើងមាន់ឆ្នាំងភ្លើង ពិតជាសាកសមសម្រាប់ការជួបជុំគ្នារបស់លោកអ្នក បានភ្លក្សនៅចុះ មិនមែនលំៗទេណា និយាយមែនរសជាតិម៉ាអ៊ែម។ Admin និយាយមែនណាមិនបាច់ភ្លក្សទេគ្រាន់ឃើញជើងមាន់ ដាក់បង្ហាញគឺទាក់ចិត្តបាត់ហើយ ចូលភ្លាមហៅកុំម៉្មងភ្លេតជើងមាន់តុងយ៉ាំភ្នំភ្លើង និងជើងមាន់ក្រឡុក ហើយបើនិយាយពីអាក្រឡុក១កែវនេះវិញ អ្នកណាចូលចិត្តហឹរនោះគឺកប់ហ្មង កប់ចិត្តស្តូកមិនខាន ព្រោះថាពេលក្រឡុករួច ចាក់ចេញពីកែវធុំក្លិនឡើងឈ្ងុយ ឈ្ងុយក្លិនខ្ទឹមបំពង និងស្លឹកកន្ធុំថេត លាយគ្នាជាមួយទឹកជ្រលក់ម្ទេស និយាយថាសរសេរប្រាប់នឹងហៀរទឹកមាត់បាត់ហើយ។...

គ្រឿងផ្សំដប់មុខលប់ បាយឆ្នាំងដី រសជាតិម៉ាអ៊ែមហ្មង

បាយមួយឆ្នាំងដូចតែគ្នា តែសម្រាប់បាយមួយឆ្នាំងនេះ Admin សុំនិយាយថាកប់ហើយ កប់ព្រោះតែរសជាតិ និងគ្រឿងផ្សំដ៏ច្រើន ជាមួយចុងភៅដែលធ្វើដោយយកចិត្តទុកដាក់ មានរង្វាស់រង្វាលច្បាស់លាស់ដើម្បីបង្កើតបានបាយឆ្នាំងដីមួយដ៏ឆ្ងាញ់។ បាយឆ្នាំងដីដ៏ពិសេសនេះ ជាម្ហូបថ្មីរបស់ហាង Street Kitchen Cambodia ដែលបង្កើតថ្មីដើម្បីកុំអោយអតិថិជនរបស់ខ្លួនខកចិត្ត ព្រោះអីកាលពីប៉ុន្មានសប្តាហ៍មុន ហាងនេះមានការគាំទ្រច្រើនពីអតិថិជនចំពោះស៊ុប៤ជម្រើស ដោយសារតែតម្លៃ និងរសជាតិរបស់វា។ ហើយដើម្បីផ្គាប់ចិត្តអតិថិជនបន្ថែមពីលើរសជាតិម្ហូបទៀតនោះ គឺមានការផ្តល់ជូនដូចខាងក្រោម៖ 1. ប្រូមូសិនសម្រាប់អាហារថ្ងៃត្រង់ Street Kitchen បានរៀបចំអាហារថ្ងៃត្រង់៣ជម្រើស ដែលមានតម្លៃចាប់ពី១០ ០០០៛...

វីវរ​ហើយ ! ព្រោះតែ Neymar ម្នាក់​ធ្វើ​ឱ្យ​កីឡាករ​ក្រុម PSG ខឹងសម្បា​ជា​ខ្លាំង

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា មិត្ត​រួម​ក្រុម PSG ជាមួយនឹង Neymar មួយ​ចំនួន​មិន​ពេញចិត្ត ចំពោះ​ការ​ផ្តល់​អាទិភាព និង​ប្រយោជន៍​ដល់ Neymar ច្រើន​ពេក ដែល​ពួក​គេ​មិន​ដែល​អាច​ទទួល​បាន​សោះ ។ តាម​សារព័ត៌មាន La Parisien ប្រទេស​បារាំង​បាន​ប្រាប់​ថា កីឡាករ​មួយ​ចំនួន​នៅ​ក្នុង​ក្លឹ​ប​អ្នកមាន​បារាំង PSG ហាក់បីដូចជា​មិន​សប្បាយចិត្ត ដោយសារ​តែ​ក្លឹ​ប​បាន​យល់ព្រម​នឹង​ការ​ទាមទារ​របស់ Neymar ច្រើន​ពេក​ដើម្បី​យក​ចូល​ក្នុង​ក្រុម​ជាមួយ ។...

ហែល​ឆ្លង​ការ​លំបាក​ច្រើន​ទម្រាំ​រឿ​ន ស៊ី​ណា ក្លាយជា ​«​កញ្ញាឯក​កម្ពុជា​»

រាជធានី​ភ្នំពេញ ​៖ មុន​ពេល​ក្លាយជា​កញ្ញាឯក​កម្ពុជា (Miss Cambodia) កញ្ញា​រឿ​ន ស៊ី​ណាត ធ្លាប់​ឆ្លងកាត់​ជីវិត​តស៊ូ​មិន​ចាញ់​បុគ្គល​តស៊ូ​ក្នុង​វិ​ថី​ជីវិត​ផ្សេង​ទៀត​ទេ ។ កញ្ញា​ស៊ី​ណាត​បាន​ព្យាយាម​តស៊ូ​រស់នៅ​ជាមួយ​ភាព​លំបាក​ជា​ច្រើន​ទម្រាំ​មាន​ពេល​នេះ ។ កញ្ញាឯក​កម្ពុជា​រឿង ស៊ី​ណាត មាន​កម្ពស់​១,៦៨​ម៉ែត្រ ជា​អ្នកស្រុក​ព្រែក​ពោធិ៍ ខេត្តកំពង់​ចាម ។ សព្វថ្ងៃ​នាង​កំពុង​សិក្សា​ថ្នាក់​ទី​១២​នៅ​វិទ្យាល័យ​ទួល​ទំពូង​។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​រឿ​ន ស៊ី​ណាត​ឱ្យ​ដឹង​ថា តាំងពី​ជាប់​កញ្ញាឯក​មក​នាង​ប្លែក​ខុស​ពី​មុន ដោយសារ​តែ​នាង​ជា​ក្មេង​ស្រី​ស្រុកស្រែ​ម្នាក់ ហើយ​បែរជា​មាន​គេ​ស្គាល់​ច្រើន ។ កញ្ញា​រឿង...

តារាសម្តែងបទ «ជីដូនកាកី» ​សម្រស់នាងពេលនេះ ក្រមុំ​សុំខ្មាស់

រាជធានី​ភ្នំពេញ ​៖ អតីត​តារា​សម្តែង ​និង​ជាតា​រា​ម៉ូ​ដែលម្នាក់ គឺអ្នក​នាង​ស្រី​ម៉ុ​ច ដែល ​ប្រិ​​យ​​មិត្ត​ភាគច្រើន​ចាប់ផ្តើម​ស្គាល់​​នាង​ដំបូង តាម​រយៈ​ការ​សម្តែង​បទ​​ចម្រៀង កាលពី​ជិត​​១០​ឆ្នាំ​មុន ដែលមាន​ចំណងជើង​ថា «​ជីដូន​កាកី​»​ ។ ពិតណាស់ បើ​ទោះបីជា​​វ័យ​រាងជ្រេ​របន្តិច​មែន ប៉ុន្តែ​ស្រី​​ម៉ុ​ច​មិន​​ព្រមឱ្យ​​សម្រស់​​របស់​នាង​បណ្តោយ​​ទៅ​តាម​អាយុ​របស់​នាង​នោះ​​ទេ ។ ហើយ​ពេល​នេះ​ នាង​បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង ដោយ​កាលពីមុន​នាង​គ្រាន់តែ​ធ្វើការ​កិប​ត្របកភ្នែក​ប៉ុណ្ណោះ តែ​​ពេល​នេះ​ នាង​មាន​ទាំង​ចាក់​​ចង្ការ​អក្សរ​វី​ និង​កែ​ច្រមុះ​ថែម​ទៀត​ផង​ ។ ក្រោយ​ពី​ការ​កែ​ស​ម្ភ​ស្ស ភាព​ផ្តាស់​ប្តូរ​ពិត​ជា​មាន​​មែន ស្ទើ​រ​តែ​មិន​គួរឱ្យ​ជឿ ដែល​ស្ត្រី​ដែល​មានកូន​​...

នារី​កំពូល​សម្រស់​កម្ពុជា​ម្នាក់​ទៀត​ចូលរួម​ដណ្តើម​មកុដ​នៅ​ជប៉ុន

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ «​បវរ​កញ្ញាឯក​អន្តរជាតិ​» ឬ​ Miss International​ជា​ព្រឹត្តិការណ៍​ប្រកួត​សម្រស់​ប្រចាំឆ្នាំ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ប្រកួតប្រជែង​កំពូល​សម្រស់​ថ្នាក់​អន្តរជាតិ​ជា​ច្រើន​ប្រភេទ ។ កម្មវិធី​ប្រកួត​បវរ​កញ្ញាឯក​អន្តរជាតិ Miss International 2017 នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ទីកន្លែង​ដែល​នឹង​មាន​នារី​កំពូល​សម្រស់​ពី​ជាង​៧០​ប្រទេស​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​មកុដ​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។ ព្រឹត្តិការណ៍ Miss International 2017 នេះ​គឺជា​ព្រឹត្តិការណ៍​ប្រកួតប្រជែង​កំពូល​សម្រស់​លក្ខណៈ​អន្តរជាតិ​លើក​ទី​៥៧ របស់ Miss International...

ឡើង​គេហដ្ឋាន​ថ្មី​របស់​កូនលោក​អ៊ិត សេដ្ឋា អ្នកសិល្បៈ​អត់​សំបុត្រ​​ក៏​ទៅ​ចូលរួម​ដែរ

រាជធានី​ភ្នំពេញ ៖ ពិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់ កូន​ៗ​លោក​អ៊ិត សេដ្ឋា មាន​អ្នកចូលរួម​ច្រើន ធ្វើ​ឲ្យ កូន​ៗ និង​ម្តាយ​របស់​លោក​រំភើប​រីករាយ ។ ពិធី​ឡើង​គេហដ្ឋាន​ថ្មី កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០១៧ ស្តែង​ឲ្យ​ឃើញ​ថា​ ពិធីករ​ដែល​ពោរពេញ​ដោយ​ប្រជាប្រិយភាព​ក្នុង​ស្រទាប់​មហាជន​លោក​អ៊ិត សេដ្ឋា ទោះបី​បាត់បង់​ជីវិត​ទៅ​ហើយ​ក្តី នៅ​តែ​បន្សល់​សេចក្តី​ស្រឡាញ់​រាប់អាន​ចំពោះ​រូប​លោក ។ ផ្ទះ​ថ្មី​របស់ កូន​ៗ​លោក​អ៊ិត សេដ្ឋា ទទួល​បាន​តាម​រយៈ​មូលនិធិ​ស៊ី​ធី​អិន ។ ការ​ទិញ​ផ្តល់​ជូន​នោះ​ជា​ការ​បំពេញ​តាម​បំណង​របស់​លោក​សេដ្ឋា...

តោះសាកគ្រឿងសមុទ្រតំលៃ ជាង១ម៉ឺនរៀលនៅ ហាង ស្រ្តីតហ្វូត ម្តងមើល៎

សព្វថ្ងៃសម័យកាលកាន់តែវិវឌ្ឈន៍ពីមួយថ្ងៃទៅមួយថ្ងៃម្ហូបអាហារនំចំណីក៏មានជាហូរហែរ ដោយឡែក អាហារគ្រឿងសមុទ្រ យើងសង្កេតឃើញថាវត្តមាននៅតាមបណ្តាហាងនានាក្នុងរាជធានីភ្នំពេញ យ៉ាងសំបូរបែបផងដែរ។ ដូច្នេះថ្ងៃនេះ​ KSPG.TV សូមណែនាំលោកអ្នក នៅកន្លែងមួយ គឺ ហាង ស្រ្តីតហ្វូត402។ ហាង ស្រ្តីតហ្វូត402 គឺមានលក់គ្រឿងសមុទ្រអាំងជាច្រើនមុខដូចជា៖ អ័យស្ទ័រអាំង បង្កងអាំង មឹកអាំង និងអាហារសមុទ្រគ្រឿងជាច្រើនមុខទៀតដែលមានរសជាតិ ឈ្ងុយឆ្ងាញ់ ហើយមានតំលៃធូរថ្លៃ ១ចានត្រឹមតែ2.75$ប៉ុណ្ណោះ។ ក្នុងនោះដែរហាងស្រ្តីតហ្វូត402 ក៏មានអាហារនិងភេសជ្ជៈផ្សេងទៀតដែលផ្តល់ជាជម្រើសសម្រាប់លោកអ្នក រួមផ្សំទាំងមានបរិយាកាសល្អ កន្លែងធំទូលាយ ងាយស្រួលសម្រាប់កម្មវិធីផ្សេងៗ ជប់លៀង ខួបកំណើត...

Most Read