Tuesday, November 26, 2024
spot_img
More

    Latest Posts

    ហែល​ឆ្លង​ការ​លំបាក​ច្រើន​ទម្រាំ​រឿ​ន ស៊ី​ណា ក្លាយជា ​«​កញ្ញាឯក​កម្ពុជា​»

    រាជធានី​ភ្នំពេញ ​៖ មុន​ពេល​ក្លាយជា​កញ្ញាឯក​កម្ពុជា (Miss Cambodia) កញ្ញា​រឿ​ន ស៊ី​ណាត ធ្លាប់​ឆ្លងកាត់​ជីវិត​តស៊ូ​មិន​ចាញ់​បុគ្គល​តស៊ូ​ក្នុង​វិ​ថី​ជីវិត​ផ្សេង​ទៀត​ទេ ។ កញ្ញា​ស៊ី​ណាត​បាន​ព្យាយាម​តស៊ូ​រស់នៅ​ជាមួយ​ភាព​លំបាក​ជា​ច្រើន​ទម្រាំ​មាន​ពេល​នេះ ។

    កញ្ញាឯក​កម្ពុជា​រឿង ស៊ី​ណាត មាន​កម្ពស់​១,៦៨​ម៉ែត្រ ជា​អ្នកស្រុក​ព្រែក​ពោធិ៍ ខេត្តកំពង់​ចាម ។ សព្វថ្ងៃ​នាង​កំពុង​សិក្សា​ថ្នាក់​ទី​១២​នៅ​វិទ្យាល័យ​ទួល​ទំពូង​។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​រឿ​ន ស៊ី​ណាត​ឱ្យ​ដឹង​ថា តាំងពី​ជាប់​កញ្ញាឯក​មក​នាង​ប្លែក​ខុស​ពី​មុន ដោយសារ​តែ​នាង​ជា​ក្មេង​ស្រី​ស្រុកស្រែ​ម្នាក់ ហើយ​បែរជា​មាន​គេ​ស្គាល់​ច្រើន ។

    កញ្ញា​រឿង ស៊ី​ណាត ត្រៀមខ្លួន​ទៅ​ចូលរួម​ប្រឡង​សម្រស់​នៅ​លើ​ឆាក​អន្តរជាតិ នា​ពេល ឆាប់ ឆាប់​ៗ​ខាង​មុខ ។ នាង​នឹង​ធ្វើខ្លួន​ជា​ស្ត្រី​ខ្មែរ​ម្នាក់​ទៅ​បញ្ចេញ​ភាព​ក្លាហាន​នៅ​លើ​ឆាក​​ពិភពលោក ។ «​អ្វី​ដែល​នាង​ខ្ញុំ​ប្រាថ្នា គឺ​ចង់​គ្រង​ឈុត​«​អប្សរា​»​នៅ​លើ​ឆាក​ធំ​លំដាប់​ពិភពលោក ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ទន់​ល្លន់ តែ​រឹង​មាំ​មិន​ចុះ​ញ៉ម​របស់​នារី​ខ្មែរ និង​ជា​ដួង​ព្រលឹង​របស់​នារី​ខ្មែរ​» ។

    កញ្ញា​រឿ​ន ស៊ី​ណាត ចង់​ធ្វើ​ជា​ពិធី​ការិនី​ជា​ជំហាន​ដំបូង​ក្រោយ​ពេល​ជាប់​កញ្ញាឯក​កម្ពុជា ដោយ​នាង​មាន​ប្រវត្តិ​ធ្លាប់​គ្រង​ការងារ​ជា​ពិធី​ការិនី​នៅ​វិទ្យុ​ABC​កាលពី​២​ឆ្នាំ​មុន ។ នាង​និយាយ​ថា​ពី​មុន​នាង​ជា​ពិធី​ការិនី​នៅ​វិទ្យុ​អេ​ប៊ី​ស៊ី​ដូច្នេះ​ហើយ​ទើប​ចង់​ក្លាយជា​ពិធី​ការិនី​ល្បីឈ្មោះ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ម្តង ។ ក្រៅពី​នេះ​នាង​ចង់​សម្តែង​ភាពយន្ត នៅ​ពេល​នាង​ផុត​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ដែល​នាង​ក្លាយជា​កញ្ញាឯក ។ បើ​ទោះជា​នាង​ជាប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​មែន តែ​ជឿជាក់​ថា​នាង​មិន​បាក់​ប្រជាប្រិយភាព​ទេ ព្រោះ​ក្រុមហ៊ុន​បាន​បំពេញ​បំណង​នាង​ជា​ច្រើន ដោយ​បើកផ្លូវ​ឲ្យ​នាង​ក្នុង​វិ​ថី​សិល្បៈ ។

    ចាប់តាំងពី​កញ្ញា​រឿ​ន ស៊ី​ណាត ជាប់​ជា​កញ្ញាឯក​កម្ពុជា​មក នាង​បាន​បង្ហាញ​វត្តមាន​ក្នុង​សង្គម​ជា​ច្រើន ដូច​ជា​ការ​ដាំ​ដើមឈើ ការ​សួរសុខទុក្ខ​កុមារ​រស់នៅ​តាម​អង្គការ​មួយ​ចំនួន ​ដើម្បី​ជា​គំរូ​មុន​នឹង​ទៅ​ចូលរួម​ប្រឡង​សម្រស់​លំដាប់ថ្នាក់​ពិភពលោក ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.