Yearly Archives: 2017

ចង់ញាំស៊ុបរសជាតិច្រើនមុខឆ្ងាញ់ៗដែរអត់?

ចង់ញាំស៊ុបរសជាតិច្រើនមុខឆ្ងាញ់ៗដែរអត់? សម្រាប់ថ្ងៃនេះដែរ ក្រុមការងារ kspg.tv សូមនាំឈុតប្រ៉ូម៉ូសិនថ្មីរបស់ឃីញផត | King Pot ចេញលក់ថ្ងៃទី១វិច្ឆិកា ដែលមានរសជាតិកាន់តែឆ្ងាញ់ជាមួយ នឹងបន្លែសាច់ toppingថ្មី និងបាយឆាប័របង្កង បាយឆាតៃវ៉ាន់ ចៃយរឈីសប្រហិតក្តាម និងអាហារសម្រន់ថ្មីច្រើនមុខទៀត។ កុំភ្លេចណាញាុំជុំគ្នាម្នាក់អស់មិនដល់20,000រៀលទេ បានទាំងរសជាតិ សេវាកម្ម អនាម័យល្អ រីឯរសសៃមីកូរ៉េធ្វើផ្ទាល់នៅហាងរាល់ថ្ងៃតែម្តង ។ អូ!ភ្លេចមានបញ្ចុះតំលៃ20%លើភេសជ្ជៈទៀត (សូមទាក់ទងលេខ 069...

ដឹង​ច្បាស់​គូស្នេហ៍​របស់​កញ្ញា​តូ​តា​ហើយ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​ជុំវិញ​រឿង​បណ្តើរគ្នា​រវាង​កញ្ញា​តូ​តា និង​លោក​ប៉ុ​ល វិ​បូ ថៅកែ​ផលិតកម្ម​ល្បីឈ្មោះ​មក ពេល​នេះ​នាង​បាន​សារភាព​ថា​វា​ជា​រឿង​ស្នេហ៍ ។ គេ​មិន​នឹក​ស្មានថា តូ​តា ប៉ះ​ស្នេហ៍​ជា​មួ​យ​មេ​កើយ​របស់​ខ្លួន​សោះ ។ រឹតតែ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដោយសារ​នាង​មាន​បុរស​ច្រើន​ទាក់ទង​សុំ​ស្នេហ៍​ហើយ​ខ្លះ​ចរចា​សុំ​ចូល​ចែចូវ​ដល់​ចាស់ទុំ តែ​នាង​ច្រានចោល​មិន​ទទួល​ទេ ។ ដូចនេះ​មាន​ន័យ​ថា​បុរស​ដែល​នាង​ទទួលយក​មក​ដាក់​ក្នុង​បេះដូង​ពេល​នេះ​ពិតជា​បុរស​ត្រូវចិត្ត និង​មានគុណ​សម្បត្តិ​សម្រាប់​នាង​ហើយ ។ ម៉ាក សែន​សូ​នី​តា ហៅ​តូ​តា និយាយ​ថា ចំណង​ស្នេហ៍​របស់​នាង និង​លោក​ប៉ុ​ល វិ​បូ ដែល​ជា​អ្នកគ្រប់គ្រង​ទូទៅ​ទូរទស្សន៍​ថោ​ន...

មិនមែន​ក្នុង​ភាព​ជា​តារាចម្រៀង ភិក្ខុ​ ឆោម ប៊ុ​ន​យ៉ុ​ង នឹង​និមន្ត​មក​វិញហើយ

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​ហើយ​បាន​បួស​ជា​ព្រះសង្ឃ ភិក្ខុ​ ឆោម ប៊ុ​ន​យ៉ុ​ង នឹង​និមន្ត​មក​ប្រទេស​កម្ពុជា​វិញ ​នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧ បន្ទាប់​ពី​បាន​ចេញ​ទៅ​ប្រទេស​បារាំង​អស់​រយៈពេល​១​ឆ្នាំ​មកនេះ ។ លោក ​សុះ ម៉ាច ជា​មិត្តភក្តិ​ជិត​ស្និទ្ធ​បញ្ជាក់​ថា ​ភិក្ខុ​ ឆោម ប៊ុ​ន​យ៉ុ​ង ដែល​បាន​និមន្ត​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​បារាំង​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ​នោះ​នឹង​វិល​មក​កាន់​មាតុប្រទេស​វិញ​នៅ​ចុងខែ​នេះ ។ ភិក្ខុ​ ឆោម ប៊ុ​ន​យ៉ុ​ង បាន​និមន្ត​ទៅ​កាន់​ប្រទេស​បារាំង​តាម​ការ​និមន្ត​ឲ្យ​ទៅ​សូត្រ​មន្ត​ពី​ជនរួមជាតិ​ខ្មែរ​នៅ​ទៅ​នោះ​ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ...

អតីត​តារាចម្រៀងសិចស៊ី អ៊ុំ គន្ធា ​អង្គុយ​លុត​ជង្គង់​​សំពះ

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​នាង អ៊ុំ គ​ន្ធា ដ៏​ក្រីក្រ​កម្សត់​កន្លង​មក​ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ តុលា ខណៈពេល​ដែល​សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅ​បង្ក្រាប​ទីតាំងល្បែង​ហ្គេ​ម​បាញ់​ត្រី​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ លើ​លូ​ទឹក​ស្អុយ​ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ។ ក្រៅពី​នាង អ៊ុំ គ​ន្ធា នៅ​មាន​មនុស្ស​២​នាក់​ទៀត ត្រូវ​បាន​ឃាត់ខ្លួន ។ ប្រតិបត្តិការ​បង្ក្រាប​ទូ​ហ្គេ​ម​នេះ​ដឹកនាំ​ដោយ​លោក ប្រា​ជ សីហា អភិបាលរង​ខណ្ឌ ឫស្សី កែវ...

នារី​កំពូល​សម្រស់​កម្ពុជា​ចូលរួម​ប្រកួត​បវរកញ្ញា​ចក្កវាឡ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០១៧ នេះ​យុវតី​ស្រស់​ស្អាត​របស់​កម្ពុជា​ជា​ច្រើន​នាក់​បាន​ចាក​​ចេញពី​ប្រទេស​ជា​បន្តបន្ទាប់​ទៅ​ចូលរួម​ប្រកួតប្រជែង​សម្រស់​លក្ខណៈ​អន្តរជាតិ ។ សម្រាប់​នារី​កំពូល​សម្រស់​របស់​កម្ពុជា​ម្នាក់​ទៀត​គឺ​កញ្ញា ប៊ី សុធា​រី នឹង​តំណាង​ជា​បវរ​កញ្ញា​កម្ពុជា ទៅ​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​សម្រស់​លក្ខណៈ​អន្តរជាតិ​មួយទៀត គឺ​ប្រកួត ​«​បវរកញ្ញា​ចក្ក​វា​ទ្ប (Miss Universe International) ២០១៧ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​សហរដ្ឋអាមេរិក និង​មានការ​ផ្សាយ​បន្ត​ផ្ទាល់​នៅ​រាត្រី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ។ យោង​តាម​គេហទំព័រ (Website) របស់ Miss Universe ឲ្យ​ដឹង​ថា...

​​អតីត​តារា​ដ៏សិចស៊ី​ម្នាក់ បាន​ស្លាប់​ទៀត​ហើយ

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ករណី​ទៀត បន្ទាប់​ពី​កើត​មាន​អតីត​តារា​សម្ដែង​​ស្រី​សិច​ស៊ី​ម្នាក់ ឈ្មោះ​កែវ សូ​រិ​យា បាន​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​នឹង​ប្រមា​សម្លាប់​ខ្លួន​ឯង បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២២ តុលា ស្ថិត​ចំណុច​ផ្ទះ​ជួល​​លេខ​ក្នុង​បុរី ដោយ​កំពុង​សង្ស័យ​ថា នាង​មាន​វិបត្តិ​គ្រួសារ​ធ្ងន់ធ្ងរ ។ គួរ​បញ្ជាក់​ថា អ្នក​នាង​កែវ សុរិយា ជា​អតីត​តារា​សម្តែង​ល្បី​ខាង​សិច​ស៊ី​អស់ទាស់​ម្នាក់ ត្រូវ​បាន​គេ​ចាប់អារម្មណ៍​នៅ​បណ្តា​ទស្សនាវដ្តី​កាសែត​ល្បី​ៗ​ចុះ​ផ្សាយ​យ៉ាង​ពេញ​ទឹក​ពេញ​ដី កាលពី​សម័យ​មិន​ទាន់​មាន​ហ្វេ​ស​ប៊ុ​ក​ទូលំទូលាយ ។ អ្នក​នាង​មានឈ្មោះ​ពិត​វ៉ា នួន​សុភាព អាយុ​២៩​ឆ្នាំ​។ មុន​ពេល​កើតហេតុ អ្នក​នាង​ធ្លាប់​មាន​ភាព​រកាំរកូស​ជាមួយ​ស្វាមី ហើយ​បច្ចុប្បន្ន​ស្វាមី​នាង​បាន​លែងលះ​គ្នា​កន្លះ​ឆ្នាំ​មាន​សាលក្រម​ត្រឹមត្រូវ...

រកណាបានភីហ្សាដុតអុស​តម្លៃត្រឹម​៦០០០រៀល!

ចូលចិត្តញ៉ាំភីហ្សាដែរទេ? កន្លងមកពេលដែលនឹកឃើញដល់ភីហ្សាយើងតែងតែគិតលើតម្លៃរបស់វា ព្រោះអីវាមានក៏មានតម្លៃថ្លៃគួសមដែរ ហើយប្រសិនបើចង់ញាុំវិញទាល់តែបបួលគ្នាច្រើន អ្វីដែលយើងលើកមកបង្ហាញលោកអ្នកនៅថ្ងៃនេះ គឺចង់ណែនាំអោយលោកអ្នកស្គាល់ហាងមួយកន្លែង គឺ KAIFUN ដែលមានលក់នៅភីហ្សាតម្លៃត្រឹមតែ ៦០០០រៀលប៉ុណ្ណោះ។ សម្រាប់ភីហ្សាដែលមានលក់ក្នុងហាង KAIFUN នេះ​ប្លែកពីហាងផ្សេងៗ គឺភីហ្សាដុតក្នុងឡចម្អិនដែលដុតដោយអុសផ្ទាល់ ធ្វើអោយឈីស និងសំបកភីហ្សាស្រួល ហើយឈ្ងុយឆ្ងាញ់តែម្តង។ ហាង KAIFUN ក៏មានម៉ោងរីករាយ ដោយលោកអ្នកអាចកម្មង់ភេសជ្ជៈមួយនឹងទទួលបានមួយទៀតដោយឥតគិតថ្លៃ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ម៉ោង ៣ ដល់​ ៦...

១ចាន៦០០០៛ទេ ទិញ១ថែម១ទៀតចាំកាល! ទាន់គេ​នៅប្រូម៉ូសិន

យើងដឹងហើយថាការលក់សាច់អាំងមានច្រើនកន្លែងនៅទីក្រុងភ្នំពេញបច្ចុប្បន្ននេះ។ ចំពោះរសជាតិរបស់វាគឺ វាតែតែងមានរសជាតិខុសៗគ្នា ហើយអ្វីដែលកាន់តែខុសនោះគឺ ប្រម៉ូសិន!និងតែម្តង ហើយសម្រាប់ចុងសប្តាហ៍នេះក្រុមការងារ KSPG.TV សូមណែនាំលោកអ្នកអោយស្គាល់ហាងទើបតែបើកថ្មីមួយកន្លែង គឺ សាច់អាំង បារកា។ ហាង សាច់អាំង បារកា មានបំរើជូននូវសាច់គោខ្មែរ-អូស្រ្តាសលី​ និងមានបន្លែស្រស់ៗ ដែលមានការថែមជូនយ៉ាងពិសេស ១ថែម១ នៅប្រភេទសាច់អាំង ហើយទឹកជ្រលក់ច្រើនសំបូរបែប​មានទៅដល់ ៧​ មុខ​ សម្រាប់ជ្រើសរើស រីឯចង្រ្កានអគ្គិសនី​​វិញ ទំនើបទាន់សម័យឆ្នាំងស្ពា​ន់​ ១០០% ញាំុមិនបាច់ប្តូរចង្រ្កានមិនខ្លោចសាច់...

Bar B Q Plaza បែងភាគសាខាថ្មី មានទាំងខារ៉ាអូខេ មានទាំងតម្លៃពិសេស

សម្រាប់បរិយាកាសនៃការទទួលទានអាហារ ជាការពិតយើងតែងតែចង់បានកន្លែងដែលមានសេវាកម្មល្អ ទីតាំងធំទូលាយនិងមានអាហារឆ្ងាញ់ៗដើម្បីចំណាយពេលវេលាជាមួយក្រុមគ្រួសារ បងប្អូន មិត្តភ័ក្តិ អោយមានភាពសប្បាយរីករាយហើយមែនអត់? ដូចនេះពិតជាពិសេសហើយសម្រាប់អ្នកដែលនៅម្តុំទួលគោក គឺBar B Q Plaza បានបង្កើតសាខាថ្មី គឺបាប៊ីឃ្យូផ្លាហ្សាទួលគោកដែលមានទាំងសេវាកម្មល្អផ្តល់ជូនតម្លៃសមរម្យ ហើយមានអាហារដ៏ឈ្ងុញឆ្ងាញ់ និងមានអនាម័យខ្ពស់។ កាន់តែពិសេសទៅទៀត ប៊ីឃ្យូផ្លាហ្សា សាខាទួលគោក មានទាំងបន្ទប់ VIP ខារ៉ាអូខេសម្រាប់ក្រុមគ្រួសារ ជួបជុំមិត្តភកិ្ក ហើយបន្ទប់មានលក្ខណៈធំទូរលាយ និងមានផាសុកភាព​។ លោកអ្នកអាចចែករំលែកសុភមង្គលជាមួយ ក្រុមគ្រួសារ...

ផ្លុំចេញផ្សែងចឹង! តិចច្រឡំទឹកកកឈូសវេទមន្តអីទៅ

ហាងស្លាកយីហ៊ោប្រ៊េន​​​​ MotoCafe ដែលបង្កើតដោយស្នាដៃកូនខ្មែរ តែទទួលបានការគាំទ្រខ្លាំង បើកដំណើរការភ្លាមមានអតិថិជនពេញៗហាងភ្លែត មិនចាញ់ហាងប្រ៊េនដែលទិញមកពីបរទេសប៉ុន្មានទេ ហើយអាចនិយាយបានទៀតថា ជាហាងដែលមានការរៀបចំឡើងយ៉ាងប្លែកភ្នែកតែម្តង មើលសឹងមិនជឿថាជាហាងនៅប្រទេសយើង។ ហើយលើកនេះ ដើម្បីរក្សាប្រជាប្រិយភាពរបស់ខ្លួន និងក៏ដូចជាបំពេញចិត្តអតិថិជនរបស់ខ្លួននោះ ម្ចាស់ហាងវ័យក្មេងបានបញ្ចេញបង្អែមថ្មីមួយទៀតនោះគឺ ទឹកកកឈូសវេទមន្ត ត្រជាក់ៗផ្អែមៗហ៊ុយៗយ៉ាងទាក់ទាញ ហើយអ្វីដែលមិនសរសើរមិនបានគឺទឹកស្ករត្នោតឆ្ងាញ់ម៉ាកប់ ដូចញ៉ាំទឹកកកឈូសកាលពីក្មេងចឹង។ តែខុសត្រង់ថា មានបន្ថែមរសជាតិផ្លែឈើពីលើគឺផ្លែ ធូរេនស្រស់ ធូរេនសម្ងួត និងស្ត្រប៊ឺរី ទៀតនោះកាន់តែឆ្ងាញ់។ តែបើបានញ៉ាំហើយ មិនបានថតសែលហ្វី នោះទើបជារឿងបានស្តាយក្រោយ...

អស់តែ១ម៉ឺន បានទាំងខួរចំហ៊ុយ សៀវម៉ៃ នំបុ័ងបំពង

គិតៗ ទៅរាល់ថ្ងៃតាមហាងនីមួយៗ តែងតែមានមុខម្ហូបប្លែកៗមិនចេះអស់សោះ អ្នកខ្លះច្នៃនេះ អ្នកខ្លះច្នៃនោះហើយរសជាតិវិញក៏ខុសគ្នាដែរ ចុះហាង ផាឡែនវិញមានអ្វីប្លែកទៅ? អ្វីដែលក្រុុមការងារKSPG.TV ចង់យកមកបង្ហាញលោកអ្នកថ្ងៃនេះគឺ ខួរចំហ៊ុយ និង សៀវម៉ៃ នំបុ័ងបំពង។ ដែលកំពុងពេញនិយម លក់ដាច់ខ្លាំងព្រោះតែរសជាតិ ពិសេសគឺតម្លៃតែម្តង ដោយខួរចំហ៊ុយមួយចានត្រឹម ៦០០០៛ ហើយសៀវម៉ៃ ៣០០០៛ ថែមនំប័ុងបំពង១ទៀត អស់តែ១ម៉ឺនម៉ាឆ្អែត។ ដោយសារតែតម្លៃនេះហើយបានជា ហាង ផាឡែន...

លោក​ខៃ ប្រ​សិ​ដ្ឋ ឱប​ថើប​ចាន់ តារា​ទី ព្រោះខាន​ជួប​ជាង​20​ឆ្នាំ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ចាន់ តារា​ទី និង​លោក​ខៃ ប្រ​សិ​ដ្ឋ បាន​ស្កាត់​ជួប​គ្នា​នៅ​ប្រទេស​អូស្ត្រាលី បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ខកខាន​ជួប​គ្នា​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ ។ ការ​ស្កាត់​ជួប​គ្នា​នេះ​មិនមែន​លក្ខណៈ​គូស្នេហ៍​ទេ ពោល​គឺជា​ការ​ជួប​គ្នា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ឥត​ព្រាង​ទុក​ក្នុង​នាម​ជា​ដៃគូ​សម្តែង​ភាពយន្ត​រួម​ជំនាន់ ។ វី​ដេ​អូ​នៃ​ការ​ជួប​គ្នា​របស់​លោក​ខៃ ប្រ​សិ​ដ្ឋ និង​អ្នក​នាង​ចាន់ តារា​ទី ដែល​គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នា​ពេល ថ្មី​ៗ​នេះ​មាន​អ្នក​ទស្សនា​ជា​ច្រើន​ម៉ឺន​នាក់ ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​ឱប​ថើប​ក្នុង​ភាព​ស្និទ្ធស្នាល​គ្នា​ខ្លាំង ។ ទាំង​អ្នក​នាង​ចាន់ តារា​ទី និង​លោក​ខៃ ប្រ​សិ​ដ្ឋ បាន​រំលឹក​ពី​អនុស្សាវរីយ៍ ចាស់​ៗ​កន្លង​មក...

Most Read