​​អតីត​តារា​ដ៏សិចស៊ី​ម្នាក់ បាន​ស្លាប់​ទៀត​ហើយ

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ករណី​ទៀត បន្ទាប់​ពី​កើត​មាន​អតីត​តារា​សម្ដែង​​ស្រី​សិច​ស៊ី​ម្នាក់ ឈ្មោះ​កែវ សូ​រិ​យា បាន​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​នឹង​ប្រមា​សម្លាប់​ខ្លួន​ឯង បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២២ តុលា ស្ថិត​ចំណុច​ផ្ទះ​ជួល​​លេខ​ក្នុង​បុរី ដោយ​កំពុង​សង្ស័យ​ថា នាង​មាន​វិបត្តិ​គ្រួសារ​ធ្ងន់ធ្ងរ ។

គួរ​បញ្ជាក់​ថា អ្នក​នាង​កែវ សុរិយា ជា​អតីត​តារា​សម្តែង​ល្បី​ខាង​សិច​ស៊ី​អស់ទាស់​ម្នាក់ ត្រូវ​បាន​គេ​ចាប់អារម្មណ៍​នៅ​បណ្តា​ទស្សនាវដ្តី​កាសែត​ល្បី​ៗ​ចុះ​ផ្សាយ​យ៉ាង​ពេញ​ទឹក​ពេញ​ដី កាលពី​សម័យ​មិន​ទាន់​មាន​ហ្វេ​ស​ប៊ុ​ក​ទូលំទូលាយ ។


អ្នក​នាង​មានឈ្មោះ​ពិត​វ៉ា នួន​សុភាព អាយុ​២៩​ឆ្នាំ​។ មុន​ពេល​កើតហេតុ អ្នក​នាង​ធ្លាប់​មាន​ភាព​រកាំរកូស​ជាមួយ​ស្វាមី ហើយ​បច្ចុប្បន្ន​ស្វាមី​នាង​បាន​លែងលះ​គ្នា​កន្លះ​ឆ្នាំ​មាន​សាលក្រម​ត្រឹមត្រូវ ។ តាម​ប្រភព​អ្នក​នាង កែវ សុរិយា​ប៉ុ ន​ប៉ង​សម្លាប់​ខ្លួន​ដោយ​ការ​លេបថ្នាំ​ម្តង​រួច​មក​ហើយ ។

នេះ​ជា​ដំណឹង​មិន​នឹក​ស្មាន ដែល​បាន​កើតឡើង​ក្នុង​សង្គម​សិល្បៈ ។