គិតៗ ទៅរាល់ថ្ងៃតាមហាងនីមួយៗ តែងតែមានមុខម្ហូបប្លែកៗមិនចេះអស់សោះ អ្នកខ្លះច្នៃនេះ អ្នកខ្លះច្នៃនោះហើយរសជាតិវិញក៏ខុសគ្នាដែរ ចុះហាង ផាឡែនវិញមានអ្វីប្លែកទៅ? អ្វីដែលក្រុុមការងារKSPG.TV ចង់យកមកបង្ហាញលោកអ្នកថ្ងៃនេះគឺ ខួរចំហ៊ុយ និង សៀវម៉ៃ នំបុ័ងបំពង។ ដែលកំពុងពេញនិយម លក់ដាច់ខ្លាំងព្រោះតែរសជាតិ ពិសេសគឺតម្លៃតែម្តង ដោយខួរចំហ៊ុយមួយចានត្រឹម ៦០០០៛ ហើយសៀវម៉ៃ ៣០០០៛ ថែមនំប័ុងបំពង១ទៀត អស់តែ១ម៉ឺនម៉ាឆ្អែត។
ដោយសារតែតម្លៃនេះហើយបានជា ហាង ផាឡែន ល្បីហើយលក់ដាច់ខ្លាំង តែអ្វីដែលទាក់ចិត្តនោះគឺ រសជាតិសៀវម៉ៃ របស់គាត់ខុសគេ ត្រង់ថាវារក្សានូវរសជាតិដើមរបស់សៀវម៉ៃ ដោយមិនប្រើប្រាស់ទឹកស៊ុបដើម្បីចំហ៊ុយ ជំនួសមកវិញដោយ ទឹកចេញពីសាច់សៀវម៉ៃ រូបមន្តផ្ទាល់ខ្លួនប្រចាំហាងតែម្តង ពេលចំហ៊ុយភ្លើងដល់ កំរិតពេលនោះសៀវម៉ៃនឹងមានក្លិនឈ្ងុយ ហើយសាច់ទន់ឆ្ងាញ់។ បើបានជ្រលក់ញ៉ាំជាមួយនំប័ុងបំពងទៀតនោះ កាន់តែឆ្ងាញ់ ព្រោះអីនំប័ុងបំពងនៅហាងនេះ ល្បីហើយអ្នកមកញ៉ាំតែងតែហៅញ៉ាំគ្រប់ៗគ្នា សាកបានណា។
តែសម្រាប់អ្នកដែលអស់កំលាំង មិនសូវស្រួលខ្លួននោះ អ្នកអាចជ្រើសរើសជម្រើសមួយទៀតនោះគឺ ខួរចំហ៊ុយ ក្តៅៗភ្លាមដែលសែនឈ្ងុយ ញ៉ាំហើយដឹងតែស្វាងចេសហ្មង ហើយតម្លៃក៏សមរម្យទៀត ចឹងល្ងាចនេះកាន់តែ ១ម៉ឺន ទៅដាក់ម៉ាឆ្អែតហ្មងល្ងាចនេះ ជាមួយហាង ផា ឡែន នៅផ្ទះលេខ១៣ ផ្លូវ230 កោសដូង។ អូ៎ភ្លេច! តែបើជ្រុលតែទៅសាកហើយនោះ កុំភ្លេចហៅនំប័ុងខគោគាត់សាកផងព្រោះអី រសជាតិឆ្ងាញ់ញ័រប្លោកហ្មង ពិសេសប្រើសាច់សុទ្ធ សរសៃកែង ជ្រលក់ជាមួយនំប័ុងបំពងគាត់ស្រួយៗ ឆ្ងាញ់មិនបាច់និយាយ មិនមែនសរសើរបន្លើសទេណា គឺនិយាយមែន សាកមើល ម៉េចៗប្រាប់ Admin វិញផង។
ហាង ផាឡែនប្រហិតបំពង3រសជាតិ
ទូរស័ព្ទ៖ 086 2000 26 ទទួលដឹកជញ្ជូនដល់ផ្ទះ
ទីតាំង៖ ផ្ទះលេខ១៣ ផ្លូវ230 កោសដូង
វីដេអូ