Tuesday, November 26, 2024
spot_img
More

    Latest Posts

    នារី​កំពូល​សម្រស់​កម្ពុជា​ម្នាក់​ទៀត​ចូលរួម​ដណ្តើម​មកុដ​នៅ​ជប៉ុន

    រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ «​បវរ​កញ្ញាឯក​អន្តរជាតិ​» ឬ​ Miss International​ជា​ព្រឹត្តិការណ៍​ប្រកួត​សម្រស់​ប្រចាំឆ្នាំ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ប្រកួតប្រជែង​កំពូល​សម្រស់​ថ្នាក់​អន្តរជាតិ​ជា​ច្រើន​ប្រភេទ ។

    កម្មវិធី​ប្រកួត​បវរ​កញ្ញាឯក​អន្តរជាតិ Miss International 2017 នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ទីកន្លែង​ដែល​នឹង​មាន​នារី​កំពូល​សម្រស់​ពី​ជាង​៧០​ប្រទេស​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​មកុដ​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។

    ព្រឹត្តិការណ៍ Miss International 2017 នេះ​គឺជា​ព្រឹត្តិការណ៍​ប្រកួតប្រជែង​កំពូល​សម្រស់​លក្ខណៈ​អន្តរជាតិ​លើក​ទី​៥៧ របស់ Miss International (57th Miss International Beauty Pageant 2017) ។ កំពូល​សម្រស់​ដែល​គ្រង​មកុដ Miss International 2016 ជា​បវរកញ្ញា​ពី​ប្រទេស​ហ្វ៊ី​លី​ពី​ន គឺ​កញ្ញា Kylie Verzosa
    អាយុ​២៤​ឆ្នាំ ។

    អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​សម្រាប់​ព្រឹត្តិការណ៍ Miss International 2017 នេះ​គឺ​វត្តមាន​ជា​លើក​ដំបូង​របស់​បវរកញ្ញា​កម្ពុជា​លើ​ឆាក​ប្រកួត​សម្រស់​អន្តរជាតិ​មួយ​នេះ ។

    ធីតា​កំពូល​សម្រស់​ដែល​តំណាង​ប្រទេស​កម្ពុជា​សម្រាប់​ការ​ប្រកួត Miss International 2017 គឺ​កញ្ញា​ញ៉ា​ត សុភា (Sophea Nhat) មាន​វ័យ​ត្រឹម​១៩​ឆ្នាំ និង​កម្ពស់​១៧០​សង្ទីម៉ែត្រ​។ កញ្ញា​ញ៉ា​ត សុភា គឺជា​សិស្ស ហើយ​នាង​គឺជា​បវរកញ្ញា​រង​ទី​១​ក្នុង​កម្មវិធី Miss Grand Cambodia ឆ្នាំ​២០១៧ ជា​តំណាង ។

    ក្នុង​ឆ្នាំ​២០១៧​នេះ​មាន​យុវតី​កំពូល​សម្រស់​កម្ពុជា​៥​នាក់​ចូលរួម​ប្រកួតប្រជែង​សម្រស់​លើ​ឆាក​អន្តរជាតិ ៖

    ១- Miss Grand Cambodia 2017 គឺ​បវរកញ្ញា​កម្ពុជា កញ្ញា​ខ្លឹម ស្រី​គា កំពុង​ប្រកួត​នៅ​ប្រទេស​វៀតណាម ។

    ២- Miss Earth Cambodia 2017, (​បវរកញ្ញា​ភព​ផែនដី​) គឺ​កញ្ញា​អែម គុន​ថង អាយុ​១៨​ឆ្នាំ ។

    ៣- Miss Global Cambodia 2017 គឺ កញ្ញា​យស ប៉ូ​លី​ណា (Paulina Yos) ជា Miss Global International 2017 តំណាង​ប្រទេស​កម្ពុជា ។

    ៤- Miss Universe Cambodia 2017 គឺ​កញ្ញា​ប៊ី សុធា​រី តំណាង​បវរកញ្ញា​កម្ពុជា​ចូល​រូ​ម​ប្រកួត​នៅ​សហរដ្ឋអាមេរិក ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.