Yearly Archives: 2017

វីដេអូ Manchester City លត់​ Stoke City 7-2 យ៉ាង​ចាស់​ដៃយប់​មិញ

មានកីឡាករស៊ុតបាល់បញ្ចូលទីចំនួន 6 គ្រាប់ផ្សេងគ្នាសម្រាប់ក្រុមម្ចាស់ផ្ទះដោយ Gabriel Jesus ជាកីឡាករតែម្នាក់គត់ដែលរកគ្រាប់បាល់បានពីរគ្រាប់ហើយការស៊ុតបញ្ចូលទីនៅនាទីទី 17 របស់គេត្រូវបានធ្វើឡើងដោយខ្សែប្រយុទ្ធ Raheem Sterling មុនពេលកីឡាករ David Silva បានស៊ុតបញ្ចូលទីនៅនាទីទី 27 ដើម្បីរក្សារ​ដំណែង​កំពូល​តារាង​ ដោយ​ចប់​តង់​ទី​មួួ​យ​នាំមុខបណ្តោះអាសន្ន ។ Stoke បានរកគ្រាប់បាល់បញ្ចូលទី 2 គ្រាប់វិញនៅនាទីទី 44 ខណៈកីឡាករ...

​បី​សាច​ក្រហម Man Utd បាន​ត្រឹម​ 0:0 ហង្សក្រហម Liverpool

លោក Jose Mourinho បាន​លើ​ក​ទព៍​ទៅ​​ប្រកួត​ជា​មួយ​ក្រុម​ Liverpool ដែល​គេ​អាច​ហៅ​បាន​ថា​សង្គ្រាម​ក្រហម​ តែ​នៅ​តែ​មិន​អាច​បំបែក​ពង​មាន់​បាន​ ហើយ​ម្ចាស់​ផ្ទះ​ក៍​មាន​អាច​រកគ្រាប់​បាល់​បាន​ដែរ។ ក្រុមរបស់លោក Jurgen Klopp បានស៊ុតបាល់សំដៅ​ទៅទីរបស់ បិសាចក្រហមចំនួន 19 លើកប៉ុន្តែការស៊ុតបញ្ចូលទីនោះត្រូវ​បាន​ អ្នកចាំទី De Gea របស់Man Utd ជួយ​សង្គ្រោះ​បាន​ច្រើន​ ដោយ​មិន​អោយ​មាន​គ្រាប់​បាល់​កើត​ឡើង​។​ បញ្ចប់​កាប្រកួត​លទ្ធ​ផល​រក្សា​ ស្មើរគ្នា​0 ទទូល​បាន​ម្នាក់​មួយ​ពន្ទុ​សំរាប់​សប្តាហ៍​នេះ។ តោះ​ទស្សនា​វីដេអូ​ខ្លះ​ក្នុង​កា​រប្រកួត​

ត្រីឆ្លាមអស់លក្ខណ៍ធ្លាក់ខ្លួនឈ្លក់ទឹកដូងនៅកាហ្វេដី!

ពេលឮថាស៊ុបត្រីឆ្លាម ប្រាកដណាស់ថាអ្នកគិតក្នុងចិត្តភ្លាមថា ច្បាស់ជាមានតម្លៃមួយដែលខ្ពស់ មិនហ៊ានចំណាយដើម្បីភ្លក្សរសជាតិ សាច់ត្រីដែលជាត្រីដ៏អំណាចនៅទឹកសមុទ្រនោះឡើយ តែម្តងនេះ ចុងភៅនៅហាងកាហ្វេដី  បែរជាមានមុខម្ហូបមួយចម្លែក ប្លែកទាំងរបៀបធ្វើ ប្លែកទាំងអត្តន័យ "ត្រីឆ្លាមអស់លក្ខណ៍ធ្លាក់ខ្លួនឈ្លក់ទឹកដូង" ជាមួយតម្លៃដ៏ពិសេសទៅវិញដែលគ្រប់គ្នាអាចសាកបាន។ ចុងភៅហ៊ាននិយាយពាក្យបែបនេះក៏ព្រោះថា ទឹកស៊ុបរបស់គាត់ប្លែកមែន ប្លែកពីទឹកស៊ុបដទៃ ដោយជាធម្មតាទឹកស៊ុបគេធ្វើពីទឹកធម្មតា តែគាត់បែរជាយកទឹកដូងមកធ្វើជាទឹកស៊ុបជំនួសវិញ ដើម្បីបន្ថែមរសជាតិអោយសាច់ត្រីឆ្លាម និងទឹកស៊ុប មានរសជាតិប្លែក។ ហើយបូកផ្សំបន្ថែមនៅគ្រឿងផ្សំជាច្រើន និងបន្លែ គាវ ប្រហិតត្រី ពីលើទៀតនោះ...

តារា​សម្តែង​កូរ៉េ​បាយ​មួយ​ថ្ងៃ​តែ​៣​ស្លាបព្រា​ប៉ុណ្ណោះ ព្រោះតែ

កូរ៉េ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា តារា​សម្តែង​ជនជាតិ​កូរ៉េ​ម្នាក់ សុខចិត្ត​ទទួលទាន​បាយ​ត្រឹមតែ​៣​ស្លាបព្រា​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ព្រោះតែ​ចង់​ស្រក​ទម្ងន់​។ តារា​សម្តែង​ស្រី Lee Tae-Im ដែល​ធ្លាប់តែ​ជា​មនុស្ស​មាន​សាច់ឈាម​ទ្រលុកទ្រលន់ តែ​ឥឡូវនេះ នាង​មាន​រាង​ស្គម​គួរ​ឲ្យ​កត់សម្គាល់​។ នាង​បាន​ចូលរួម​ក្នុង​កម្មវិធី Video Star កាលពី​ថ្ងៃ​អង្គា​រ៍ ដែល​ធ្វើ​ឲ្យ​វាគ្មិន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​សភាព​នាង​ពេល​បច្ចុប្បន្ន​។ នាង​បាន​សារភាព​ប្រាប់​ថា នាង​ពិតជា​បាន​ធ្វើការ​សម្រក​ទម្ងន់ ដោយ​តប​អាហារ​ពិតមែន​អស់​រយៈពេល​៦​ខែ​មកនេះ​។ នាង​ទទួលទាន​បាយ​ត្រឹមតែ​៣​ស្លាបព្រា​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ព្រោះ​នាង​មាន​អារម្មណ៍​ខ្មាស់​គេ​នៅ​ពេល​នាង​មាន​រាង​ធាត់​។ នាង​ទទួលស្គាល់​ថា...

គូដណ្តឹង នី មុន្នីនាថ ប្តឹង​ទារសំណងវិញ… ព្រោះចំណាយ​លើនាងច្រើន​ណាស់​

រាជធានី​ភ្នំពេញ ៖ អតីត​គូ​ដណ្តឹង​​​តារា​សម្តែង​ អ្នក​នាង នី មុន្នីនាថ ដែល​ជា​អាណិក​ជន​នោះ គឺលោក អ៊ឹ​ង សូ​ឡា​ង បាន​សម្រេច​ដាក់​ពាក្យបណ្តឹង​​ជា​ផ្លូវការ​ហើយ ដោយ​ទាមទារ​ឱ្យ​​តារា​រូប​នេះ​ ត្រូវសងជំងឺ​ចិត្ត​មក​ឱ្យ​​ខ្លួន​ចំនួន​៥​ម៉ឺន​ដុល្លារ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​​បាន​កាត់​ផ្តាច់ទំនាក់​ទំនង​គ្នានោះ ​។ លោក អ៊ឹ​ង សូ​ឡា​ង បាន​ចាត់​ទុក នី មុន្នីនាថ ថា បាន​បោក​ប្រាក់​ខ្លួន​ ក្នុង​ពេល​ដែល​មាន​ទំនាក់ទំនង​ជា​មួយ​គ្នា...

មិនងាយរកអី បបរកង្កែបតម្លៃ ៧០០០រៀលហ្នឹង?

បច្ចុប្បន្ននេះនៅទីក្រុងភ្នំពេញ ហាងអាហារដ្ឋានកាន់តែមានច្រើ់នឡើងៗ ហើយអាហារក៏មានច្រើនមុខច្រើនបែបប្លែកៗដែរទៅតាមការច្នៃប្រឌិតរបស់ចុងភៅក្នុងហាងនីមួយៗ  តែសម្រាប់អាហារមួយចំនួនតម្លៃមិនជាធូរថ្លៃប៉ុន្មានទេ តួយ៉ាងដូចជា:បបរកង្កែបនេះឯង តម្លៃ៧០០០រៀលអាចនិយាយបានថាពិបាករក ហើយក៏មិនសូវមានច្រើនហាងដែរ។ កន្លងមកយើងធ្លាប់បានបង្ហាញលោកអ្នកម្តងហើយគឺ ភោជនីយដ្ឋាន​ «ចង្អេរ» ដែលមានលក់នំបញ្ចុក​ តៅហ៊ូ ហើយលោកអ្នកកម្មង់ភេសជ្ជៈអាចផ្តិតរូបជាអនុស្សាវរីយ៍​បានផងដែរ ឯថ្មីៗនេះ ភោជនីយដ្ឋានចង្អេរ បានបន្ថែមនៅមុខម្ហូបថ្មី គឺ បបរកង្កែបសាំងហ្គាពួរ រសជាតិឆ្ងាញ់ប្លែក តម្លៃត្រឹម ៧០០០រៀលប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ នៅហាងនេះក៏មានលក់ ខកង្កែបសាតេ ខកង្កែបខ្ញី បបរសរស្លឹកតយ បបរសស្លឹកខ្ទឹម មានទាំងចានតូច ចានធំ ជាជម្រើសដល់ភ្ញៀវ...

តារា​ស្រី​មួយ​ចំនួនមាន​ឋានន្តរសក្តិ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​ក្រៅពី​អាជីព​ជា​តារាចម្រៀង និង​សម្តែង​នោះ តារា​ស្រី​មួយ​ចំនួន​មាន​មុខងារ​បន្ថែម​នៅ​សា្ថ​ប័ន​ប្រដាប់​អាវុធ ក្នុង​នោះ​តារា​ស្រី​ខ្លះ​មាន​សក្តិ​ខ្ពស់​ពាក់​នៅ​លើ​ស្មា​ទៀត​ផង ។ នៅ​ក្នុង​ជួរ​កង​អង្គរក្ស​មាន​អ្នកសិល្បៈ​ជានា​រី​ច្រើន​នាក់​ទាំង​ផ្នែក​សម័យ និង​បុរាណ ។ ដោយឡែក​តារា​ស្រី​ជើង​ចាស់​ដែល​ល្បីល្បាញ​ទាំង​កំប្លែង និង​អា​យ៉ៃ គឺ​អ្នកស្រី​នួន សារី ហៅ​យ៉​យ និង​យាយ​អឿ​ន ជា​មន្ត្រី​ថ្នាក់​វរសេនីយ៍ឯក​(​ស័ក្តិ​៥) នៅ​ក្នុង​នាយកដ្ឋាន​អង្គរក្ស ។ ក្រៅពី​នេះ​នៅ​មាន​អ្នកស្រី​ហ៊ឹ​ម ស៊ី​វន និង​អ្នកសិល្បៈ​មួយ​ចំនួន​ទៀត ។ ពួក​គាត់​សុទ្ធតែ​ចូល​បម្រើ​ក្នុង​នាយកដ្ឋាន​អង្គរក្ស​ជា​ច្រើន​ឆ្នាំ ជាមួយ​តារា​កំប្លែង​ប្រុស...

ឌុ​ច លី​ដា ព្រមានបកអាក្រាត​ផលិតករ​ដែល​មិន​បើកប្រាក់

រាជធានី​ភ្នំពេញ ៖ តារាភាពយន្ត​និង​បង្ហាញ​ម៉ូ​ដ​កញ្ញា​ឌុ​ច លី​ដា បាន​ព្រមាន​បកអាក្រាត​ជា​សាធារណៈ​ចំពោះ​ផលិតករ​ម្នាក់​ដែល មិន​ព្រម​បើក​លុយ​ឲ្យ​នាង ។ ដោយ​មិន​ទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ផលិតករ​រូប​នោះ ឌុ​ច លី​ដា បាន​ស្នើ​ឲ្យ​ទូទាត់​ប្រាក់​៥០​ភាគរយ​ទៀត​តាម​ការ​សន្យា​នឹង​ទូទាត់​នៅ​ត្រឹម​ពាក់កណ្តាល​រឿង មុន​ពេល​ដែល​នាង​បកអាក្រាត​ជា​សាធារណៈ ។ តាម​រយៈ​សំ​ណេ​រដែ​ល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នា​ពេល ថ្មី​ៗ​នេះ​កញ្ញា​ឌុ​ច លី​ដា បញ្ជាក់​ថា «​បើ​អ្នក​ពិតជា​គោរព​តាម​កិច្ចសន្យា​មែន​នោះ អ្នក​ត្រូវ​តែ​បង់ប្រាក់​ឲ្យ​ខ្ញុំ​៥០​ភាគរយ​ទៀត​ត្រឹម​ពាក់កណ្ដាល​រឿង តែ​ឥលូវ​នេះ​រឿង​ជិត​ចប់​ហើយ នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​ប៉ុណ្ណោះ​អ្នក​មិន​គោរព​ពាក្យ​សន្យា​សោះ ! សន្យា​ខ្យល់ ! អ្នក​កុហក​ខ្ញុំ​បាន តែ​កុំ​ព្យាយាម​កុហក​ខ្លួនឯង​ឱ្យ​សោះ...

តោះ! ជុំគ្នាសាក មីប៉ក់ ម្តងមើល៎

មនុស្សយើងគ្រប់គ្នា ដឹងហើយថា​ មី គឺជា​ជម្រើស អាហារ​មួយដែរ ក្នុងចំណោមអាហារជាច្រើនផ្សេងទៀត ដែលជានិច្ចជាកាល យើងតែងតែនឹកឃើញចង់ញាុំ ​ពេល​ជួប​ជុំ​មិត្តភក្តិ ជជែកគ្នាលេង ដើម្បីបំបាត់ភាពនឿយហត់បន្ទាប់ពីការសិក្សា ឬ ពេលបំពេញការងាររួចជាដើម។ សម្រាប់ថ្ងៃនេះ​ ក្រុមការងារ KSPG.TV សូមណែនាំ ហាងមួយកន្លែងឈ្មោះថា Happy BEE "Tea & Food" (មីប៉ក់) ។ Happy BEE "Tea &...

នី​ឡា ផ្តាំ​ចាស់ទុំ​កុំ​ជឿ​លើ​ខែ​ឆ្នាំនាំ​ឱ្យ​កូនចៅ​បែកបាក់​ស្នេហ៍

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​កញ្ញា​នី​ឡា មិន​អាច​ដឹក​ដៃគូ​ដណ្តឹង​ចូល​រោងការ​បាន​បណ្តាល​ឱ្យ​មាន​ព័ត៌មាន​ពី​ការ​បែកបាក់​ម្តង​ហើយ​ម្តងទៀត ។ កន្លង​មក​លេចឮ​ថា​គូស្នេហ៍​នេះ​បែកបាក់​គ្នា​ហើយ​ចាស់ទុំ​សងខាង​បាន​ឯកភាព ព្រោះ​មាន​ជំនឿ​លើ​ថ្ងៃខែ​កូន​ទាំង​២​មិន​ត្រូវ​គ្នា ។ នី​ឡា​ដែល​បច្ចុប្បន្ន​ហាក់​មិនសូវ​បណ្តើរ​គូ​ដណ្តឹង​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​នោះ​អះអាង​ថា នាង និង​គូ​ដណ្តឹង​មិន​បែកបាក់​គ្នា​ដូច​ការ​លេចឮ​ទេ ។ នាង​និយាយ​ថា​«​បើ​យោង​តាម​ទំនៀមទម្លាប់​ប្រពៃណី ឳ​ពុក​ម្តាយ​ទាំង​សងខាង​មាន​ជំនឿ​លើ​ថ្ងៃខែ​ឆ្នាំ​ណាស់ ហើយ​ពួក​យើង​មិនល្អ​ចំណុច​នេះ​ទើប​ដំអក់​គាំង យូរ​ទៅ​ៗ ។ យ៉ាងណា​នាង​ខ្ញុំ​បាន​តាំង​ជំហរ​​ហើយ​ថាបើ​ថ្ងៃខែ​មិនល្អ​ក៏​នៅ​តែ​ជម្នះ​ឱ្យ​បាន ។ អ្វី​ដែល​ចង់​បញ្ជាក់​គឺ​ផ្តាំ​ទៅ​មាតាបិតា​ទាំង​សងខាង​កុំ​ជឿ​លើ​ចំណុច​បែប​នេះ​ពេក ឬ​ពាក្យ​ចចាមអារ៉ាម​គ្មាន​នោះ​ទេ ។ ពួក​យើង​នៅ​ធម្មតា ហើយ​ស្រឡាញ់​គ្នា​អាស្រ័យ​លើ​ចិត្ត ទោះបីជា​ទៅ​ដល់​ណា​អត់​ភ័យ​បារម្ភ​ដែរ...

សំឡេង​រិះគន់​ចំពោះ​ការ​ធ្លាក់​ និង​ជាប់​របស់​បេក្ខជន​មួយ​ចំនួនក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​សុគន្ធ នី​សា រង​ការ​រិះគន់​ខ្លាំង​បន្ទាប់​នាង​សម្រេច​ជ្រើសរើស​កូនក្រុម​ណូ ឈួ​សី​ុ​វ​ហេង ហើយ​ទម្លាក់​អ៊ុ​ក សុវ​ណ្ណា​រី ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត​ក្នុង​កម្មវិធី The Voice Kids Cambodia ការ​ពី​រាត្រី​ថ្ងៃ​ទី​៧ ខែតុលា ២០១៧ ។ សុគន្ធ នី​សា រង​ការ​រិះគន់​ខ្លាំង​ពី​មហាជន​និង​អ្នកសិល្បៈ​មួយ​ចំនួន ក្នុង​ពេល​ដែល​នាង​បោះបង់​អ៊ុ​ក សុ​វ​ណ្ណា​រី ដែល​គេ​ដឹង​ថា​ច្រៀង​ពីរោះ​មាន​ទឹកដម​ជាង​ណូ ឈួ​ស៊ីវ​ហេង ។ កូនក្រុម​របស់​Coach...

កាបូបធ្វើដំណើរដែលអាចការពារការលួចវះយកឥវ៉ានពីពួកចោរបាន

លោកអ្នកលែងព្រួយបារម្ភបាត់បង់សំម្ភារៈផ្សេងៗរាល់ការហោះហើរ ឬធ្វើដំណើរផ្សេងទៀតហើយ បើសិនជាមាន Pacsafe ជាជំនួយការ។ Pacsafe ជាម៉ាកកាបូបរបស់ប្រទេសហុងកុង ដែលបង្កើតឡើងដើម្បីជាជំនួយការល្អបំផុតរបស់លោកអ្នកជៀសផុតពីការរំខានរាល់ដំណើរផ្សងព្រេងធំៗរបស់លោកអ្នក។ Pacsafe ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៨ ដោយអ្នកស្រលាញ់វិស័យទេសចរណ៍ (ការធ្វើតំណើរ) ជាជនជាតិអូស្រ្តាលីពីរនាក់។ ម៉ាកនេះដែរផលិតឡើងដោយការការពារខ្ពស់ពីការលួចយកពីសំណាក់អ្នកដំណើរដូចគ្នាដែលជាជនខិលខូច។ ដោយមានការគិតយ៉ាងម៉ត់ចត់ គ្រប់កាបូប Pacsafe សុទ្ធសឹងតែមានខ្សែរ Exomesh នៅខាងក្នុង ដែលមិនងាយកាត់ផ្តាច់បាន។ វាជួយការពារលោកអ្នកក្នុងការកាត់ខ្សែរឆក់កាបូបទាំងមូលបាន។ កាន់តែពិសេសបំផុតគឺជាទំពក់ខ្សែរស្ពាយរបស់កាបូប Pacsafe ដែលជាការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់របស់អ្នកជំនាញ។...

Most Read