Saturday, November 23, 2024
spot_img
More

    Latest Posts

    នី​ឡា ផ្តាំ​ចាស់ទុំ​កុំ​ជឿ​លើ​ខែ​ឆ្នាំនាំ​ឱ្យ​កូនចៅ​បែកបាក់​ស្នេហ៍

    រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​កញ្ញា​នី​ឡា មិន​អាច​ដឹក​ដៃគូ​ដណ្តឹង​ចូល​រោងការ​បាន​បណ្តាល​ឱ្យ​មាន​ព័ត៌មាន​ពី​ការ​បែកបាក់​ម្តង​ហើយ​ម្តងទៀត ។ កន្លង​មក​លេចឮ​ថា​គូស្នេហ៍​នេះ​បែកបាក់​គ្នា​ហើយ​ចាស់ទុំ​សងខាង​បាន​ឯកភាព ព្រោះ​មាន​ជំនឿ​លើ​ថ្ងៃខែ​កូន​ទាំង​២​មិន​ត្រូវ​គ្នា ។

    នី​ឡា​ដែល​បច្ចុប្បន្ន​ហាក់​មិនសូវ​បណ្តើរ​គូ​ដណ្តឹង​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​នោះ​អះអាង​ថា នាង និង​គូ​ដណ្តឹង​មិន​បែកបាក់​គ្នា​ដូច​ការ​លេចឮ​ទេ ។ នាង​និយាយ​ថា​«​បើ​យោង​តាម​ទំនៀមទម្លាប់​ប្រពៃណី ឳ​ពុក​ម្តាយ​ទាំង​សងខាង​មាន​ជំនឿ​លើ​ថ្ងៃខែ​ឆ្នាំ​ណាស់ ហើយ​ពួក​យើង​មិនល្អ​ចំណុច​នេះ​ទើប​ដំអក់​គាំង យូរ​ទៅ​ៗ ។ យ៉ាងណា​នាង​ខ្ញុំ​បាន​តាំង​ជំហរ​​ហើយ​ថាបើ​ថ្ងៃខែ​មិនល្អ​ក៏​នៅ​តែ​ជម្នះ​ឱ្យ​បាន ។ អ្វី​ដែល​ចង់​បញ្ជាក់​គឺ​ផ្តាំ​ទៅ​មាតាបិតា​ទាំង​សងខាង​កុំ​ជឿ​លើ​ចំណុច​បែប​នេះ​ពេក ឬ​ពាក្យ​ចចាមអារ៉ាម​គ្មាន​នោះ​ទេ ។ ពួក​យើង​នៅ​ធម្មតា ហើយ​ស្រឡាញ់​គ្នា​អាស្រ័យ​លើ​ចិត្ត ទោះបីជា​ទៅ​ដល់​ណា​អត់​ភ័យ​បារម្ភ​ដែរ ហើយ​កុំ​តែ​ទើស​រឿង​ថ្ងៃខែ​ឆុង​គ្នា​ការ​បាត់​ហើយ ។ បើ​តាម​គម្រោង​ប៉ា​នាង​ខ្ញុំ​លោក​តា​វិច​ទ័​រ​ចង់ឱ្យ​ការ​ចុងឆ្នាំ​២០១៨​នាង​ខ្ញុំ​យល់ព្រម​ដើម្បី​កុំឱ្យ​មានការ​លើក​ឡើង​ច្រើន​ដូច​ជា​យក​រឿង​នាង​ខ្ញុំ​ទៅ​ពាក់ព័ន្ធ​ជាមួយ​នាយ​ចឺម​ជាដើម​» ។

    ដើម្បី​បំបាត់​ពាក្យ​លេចឮ​ថា នី​ឡា និង​គូ​ដណ្តឹង​បែកបាក់​គ្នា​នោះ លោកតា​វិច​ទ័​រ​ជា​ឪពុក​នី​ឡា ធ្លាប់​បាន​រៀបចំ​គម្រោង​ឡើង​វិញ​ដើម្បី​ឲ្យ​នាង​ឆាប់​បាន​ចូល​រោងការ ។ ប៉ុន្តែ​លោកតា​វិច​ទ័​រ​ក៏​ខ្វល់ចិត្ត​ដែរ​នៅ​ពេល​ដែល​លោក​យល់​ថា​ស្នេហា​របស់​កូន​ទើស​ត្រង់​ថ្ងៃខែ​មិនសូវ​ត្រូវ​គ្នា​ដូច្នេះ​ហើយ​ទើប​ចាស់ទុំ​ទាំង​សងខាង មិន​ចង់​ដាក់​គម្រោង​រៀប​ការ គឺ​បណ្តោយ​ទុក​ឲ្យ​កាន់តែ យូរ​ទៅ​ៗ ។ បើ​ទោះជា​នាំ​គ្នា​និយាយ​បិទ​បាំង​ថា​គ្រោង​នឹង​ឱ្យ​នី​ឡា​រៀប​ការ​ចុង​ចាំ​២០១៨​ក៏​ដោយ វា​ទំនងជា​មិន​ប្រាកដ​ទេ ព្រោះ​ចាស់ទុំ​មាន​ជំនឿ​លើ​ឆ្នាំ​ខែ​កូនប្រុស​ស្រី​ខុស​គ្នា ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.