Saturday, November 23, 2024
spot_img
More

    Latest Posts

    ឌុ​ច លី​ដា ព្រមានបកអាក្រាត​ផលិតករ​ដែល​មិន​បើកប្រាក់

    រាជធានី​ភ្នំពេញ ៖ តារាភាពយន្ត​និង​បង្ហាញ​ម៉ូ​ដ​កញ្ញា​ឌុ​ច លី​ដា បាន​ព្រមាន​បកអាក្រាត​ជា​សាធារណៈ​ចំពោះ​ផលិតករ​ម្នាក់​ដែល មិន​ព្រម​បើក​លុយ​ឲ្យ​នាង ។

    ដោយ​មិន​ទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ផលិតករ​រូប​នោះ ឌុ​ច លី​ដា បាន​ស្នើ​ឲ្យ​ទូទាត់​ប្រាក់​៥០​ភាគរយ​ទៀត​តាម​ការ​សន្យា​នឹង​ទូទាត់​នៅ​ត្រឹម​ពាក់កណ្តាល​រឿង មុន​ពេល​ដែល​នាង​បកអាក្រាត​ជា​សាធារណៈ ។

    តាម​រយៈ​សំ​ណេ​រដែ​ល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នា​ពេល ថ្មី​ៗ​នេះ​កញ្ញា​ឌុ​ច លី​ដា បញ្ជាក់​ថា «​បើ​អ្នក​ពិតជា​គោរព​តាម​កិច្ចសន្យា​មែន​នោះ អ្នក​ត្រូវ​តែ​បង់ប្រាក់​ឲ្យ​ខ្ញុំ​៥០​ភាគរយ​ទៀត​ត្រឹម​ពាក់កណ្ដាល​រឿង តែ​ឥលូវ​នេះ​រឿង​ជិត​ចប់​ហើយ នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​ប៉ុណ្ណោះ​អ្នក​មិន​គោរព​ពាក្យ​សន្យា​សោះ ! សន្យា​ខ្យល់ ! អ្នក​កុហក​ខ្ញុំ​បាន តែ​កុំ​ព្យាយាម​កុហក​ខ្លួនឯង​ឱ្យ​សោះ បើ​ចង់​ឲ្យ​ខ្ញុំ​បន្ត​គោរព​ជា​ផលិតករ​នោះ » ។

    ពាក់ព័ន្ធ​ការ​លើក​ឡើង​របស់​ឌុ​ច លី​ដា នេះ​ថៅកែ​ផលិតកម្ម​មហាហង្ស​លោក​អិុន សុ​ភិន ចាត់​ទុក​ថា ជា​ការ​យក​ត្រូវ​តែ​ខ្លួនឯង ហើយ​មិន​បាន​គិត​ពី​កំហុស​របស់​ខ្លួន​ដែល​បាន​ធ្វើ​ដាក់​ផលិតករ ។ លោក​លើក​ឡើង​ថា «​សុំ​ចាញ់ហើយ​តារា​សម្តែង​ស្រុក​ខ្មែរ​មួយ​ចំនួន​ធំ ពួក​គាត់​មិន​ដែល​បើកភ្នែក​មើលឃើញ​កំហុស​របស់​ពួក​គាត់​ទេ ឃើញ​តែ​ខ្លួនឯង​ល្អ​រហូត គឺ​មិន​ចេះ​ខុស ។ ចុះ​ត្រង់​ពួក​គាត់​ធ្វើបាប​ពេលវេលា​ពួក​យើង​ជា​ផលិតករ តើ​គាត់​មាន​ខួរក្បាល​គិត​ទេ​ថា​ពួក​យើង​ទទួលផល​លំបាក​ខូច​បង់​ពេលវេលា លុយកាក់​យ៉ាងណា​នៅ​ពេល​ពួក​គាត់​មិន​ឱ្យ​តម្លៃ​ពេលវេលា​ដល់​ផលិតករ​ជា​អ្នក​ខំ​រក​ទីផ្សារ​ឱ្យ​ពួក​គាត់​» ។

    ដោយឡែក​កន្លង​មក​មាន​ផលិតករ​ខ្លះ​បាន​អះអាង​ថា ឌុ​ច លី​ដា គឺជា​តារា​ពិបាក​មួយ​រូប​ដែល​ធ្លាប់​ធ្វើបាប​ផលិតករ ដោយ​ថ្ងៃ​ខ្លះ​ដល់​ពេល​ថត​ហើយ​នោះ​នាង​បែរជា​មិន​មក​ដោយ​ហេតុផល ផ្សេង​ៗ​នាំ​ឲ្យ​ផលិត​ត្រូវ​ខាតបង់​រាប់​ពាន់​ដុល្លារ ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.