Yearly Archives: 2017

ផ្លាស់ប្តូររឿងទាំងនេះដើម្បីស្រកទម្ងន់

ធ្លាប់ឆ្ងល់ទេថា ទោះខំអត់អាហារយ៉ាងណាក៏រាងកាយនៅតែធាត់? ទាំងនេះមកពីអ្នកមិនទាន់ដឹងថា ដើម្បីស្រកទម្ងន់ទាមទារឲ្យមានការផ្លាស់ប្តូរច្រើនជាងការតមមិនញ៉ាំអីសោះ។ ផ្លាស់ប្តូរពីការញ៉ាំភេសជ្ជៈមានជាតិកំបោរ ដូចជាទឹកក្រួចកំប៉ុង ទៅជាទឹកដូងស្រស់ៗវិញ ផ្លាស់ប្តូរពីការញ៉ាំទឹកកក ទៅជាទម្លាប់ញ៉ាំទឹកក្តៅអ៊ុនៗ ផ្លាស់ប្តូរពីការញ៉ាំបាយអង្ករធម្មតា ទៅជាអង្ករបាយសម្រូប ផ្លាស់ប្តូរពីការញ៉ាំនំធ្វើពីម៉្សៅមី ទៅជានំធ្វើពីម៉្សៅស្រូវសាលី ផ្លាស់ប្តូរពីការញ៉ាំការ៉េម ទៅជាជ្រើសយកផ្លែឈើស្រស់ៗមកញ៉ាំវិញ ផ្លាស់ប្តូរពីទម្លាប់គេងទ្រមក់ ទៅជាយកពេលវេលានោះមកធ្វើលំហាត់ប្រាណ ផ្លាស់ប្តូរពីការប្រើប្រាស់ជណ្តើរយន្ត ទៅជាព្យាយាមប្រើជណ្តើរជើងតាមដែលអាចធ្វើបាន ហើយរឿងដែលសំខាន់់បំផុតនោះ អ្នកមិនគួរសំងំពិបាកចិត្តអំពីរាងកាយដ៏ធាត់របស់អ្នកនោះទេ ឈប់តប់ប្រមល់ ត្រលប់មកសប្បាយចិត្តនូវអ្វីដែលខ្លួនមាន និងរស់នៅក្នុងជីវិតពោរពេញដោយផាសុកភាព។ វីដេអូ https://www.facebook.com/kohsantepheap/videos/1250889584946680/

ដឹងហើយថាការញិចមុនមិនល្អ តែនៅតែប្រថុយគ្រោះថ្នាក់

ទាំងយើងទាំងគេ ឲ្យតែមានមុនគឺតែងតែរមាស់ដៃចង់ញិចវាចេញ ទោះជាដឹងថាវាជាការបង្កើនឱកាសឲ្យបាក់តឺរីចូលក្នុងស្បែកក៏ដោយ។ ក្រៅពីនេះ ការញិចមុនអាចធ្វើឲ្យគ្រាប់មុនរបស់អ្នកក្លាយដំបៅធំជាងមុន ព្រមទាំងបន្សល់ស្នាម និងប្រហោងលើស្បែកផងដែរ។ តំបន់ដែលគ្រោះថ្នាក់បំផុតនោះគឺត្រង់បរិវេណច្រមុះ។ អ្នកអាចស្គាល់វាដោយយកប្រអប់ដៃរបស់អ្នកគ្របពីលើខ្ទង់ច្រមុះ។ កន្លែងដែលដៃរបស់អ្នកគ្របពីលើនេះ គឺជាមជ្ឈមណ្ឌលនៃសរសៃរឈាមតភ្ជាប់ដោយផ្ទាល់ទៅនឹងខួរក្បាល។ ក្រៅពីបង្កើនឱកាសឲ្យមេរោគឆ្លងចូលទៅក្នុងខួរក្បាលហើយ មានការសិក្សាខ្លះបង្ហាញថា ពេលញិចមុនត្រង់ចំនុចនេះ អាចនឹងរុញជាតិខ្ទុះចូលទៅក្នុងឈាម យូរទៅវានឹងធ្វើឲ្យយើងជួបប្រទះបញ្ហាមិនប្រក្រតីជាច្រើន។ អិញ្ចឹងគួរធ្វើយ៉ាងណាពេលមានមុន? ដំណោះស្រាយដ៏ល្អគឺការប្រើប្រាស់ថ្នាំបន្តក់មុន តែបើអ្នកមានមុនច្រើន គួរណាស់តែទៅទទួលការព្យាបាលពីគ្រូពេទ្យសើរស្បែកល្អជាងការធ្វើវាដោយខ្លួនឯង។ វីដេអូ https://www.facebook.com/kohsantepheap/videos/1250893948279577/

ដល់ខេត្តបាត់ដំបង នឹកចង់ញ៉ាំភេសជ្ជៈប្រ៊េនៗ កុំភ្លេច Gloria Jean’s Coffees

ខេត្តបាត់ដំបង ជាខេត្តមួយដ៏ស្រស់ស្អាតហើយក៏ជាខេត្តដែលសំបូរទៅដោយ ភ្ញៀវទេសចរណ៍មកទស្សនាមិនថាតែតាមបណ្តាប្រទេសដទៃនោះទេ។ សូម្បីតែអ្នកនៅតាមបណ្តាខេត្តផ្សេងៗ ក្នុងព្រះរាជាណាចក្រកម្ពុជាយើងក៏ ចង់ទៅលេងខេត្តដ៏អស្ចារ្យមួយនេះផងដែរ។ ចឹងបើលោកអ្នកបានទៅដល់ទីរួមខេត្តបាត់ដំបង ហើយនោះ លោកអ្នកនឹកចង់ញ៉ាំកាហ្វេប្រ៊េនៗ ក៏លែងជាបញ្ហាទៀតហើយព្រោះអី ហាងកាហ្វេដ៏ល្បីឈ្មោះ Gloria Jean's Coffees បានមកដល់ខេត្តបាត់ដំបងហើយ។ ព្រមជាមួយគ្នានេះដែរ សំរាប់ហាងកាហ្វេ Gloria Jean's Coffees សាខាខេត្តបាត់ដំបងនេះ មានកាហ្វេ និងភេសជ្ជៈ ប្លែកៗ ខុសពីហាងដទៃ ដោយលើកនេះយើងនឹងលើកយករបៀបធ្វើភេសជ្ជៈ ម៉្យាងដែលមានឈ្មោះថា White...

ធ្លាប់បានសាកទឹកកកឈូសប៊្រេនផ្អែមមុត ពីហាងទឹកស្ករនៅ?

មិនភ្លេចទេ ក្នុងការណែនាំ និងបង្ហាញនូវអ្វីដែលឆ្ងាញ់ៗ ប្លែកៗ ជូនលោកអ្នកទស្សនា ដោយថ្ងៃនេះដែរ យើងសូមលើកយក បង្អែមខ្មែរយើង និងទឹកកកឈូសបែបប្រ៊េនៗ ប្រចាំហាង ទឹកស្ករជូនលោកអ្នកម្តង។ ទឹកកកឈូស ប្រ៊េន នេះធានាថាឃើញហើយចង់ញ៉ាំហ្មង បើឃើញវីដេអូខាងក្រោមទៀតនោះ កាន់តែចង់មែនទែនហើយ ដោយសារទឹកកកឈូសនេះមាន គ្រឿងបន្ថែមច្រើនមុខសំរាប់អោយអ្នកជ្រើសរើស ពិសេសនោះគឺ ទឹកស្ករដ៏ផ្អែមមុត មិនមែនតាលាន់ហើយមានសាច់ដូង អ៎ូយស្រក់ទឹកមាត់ឃ្លានទៀតបាត់ហើយអ្នកសរសេរ ចុះអ្នកអានវិញ? ក្រៅពីទឹកកកឈូស ហាងទឹកស្ករក៏មានជាបង្អែមបែបខ្មែរ ថៃ ជាច្រើនជម្រើសទៀតដែលសុទ្ធតែឆ្ងាញ់ដូចជា៖...

Chelsea គ្រោងចំណាយលុយ 500 លានផោន ក្នុងការជួសជុលកីឡដ្ឋាន Stamford Bridge

កាលពីថ្ងៃពុធ នៅ Hammersmith Town Hall គឺមានការដាក់សំណើរក្នុងការជួសជុលកីឡដ្ឋាន Stamford Bridge ដើម្បីបង្កើនចំនួនកៅអីបានរហូតដល់ទៅ 6 ម៉ឺននាក់។ សម្រាប់នៅក្នុងការប្រជុំ ដែលចំណាយ ពេលអស់ 4ម៉ោងកន្លះ គឺគេបានពិភាក្សាអំពីការការជួសជុលឡើងវិញ ដែលនឹងចំណាយពេលរហូតដល់ ទៅ 3ឆ្នាំ និងចំណាយ​ទឹក​ប្រាក់រហូតដល់ទៅ 500លានផោន ក្នុងការជួសជុល។ គួរបញ្ជាក់ផងដែលថា កីឡដ្ឋាន...

MV ពីរនាក់បានហើយ អីក៏Sweet ម្ល៉េះទេ!

បទចំរៀងដែលលោកអ្នកទន្ទឹងរង់ចាំបានមកដល់ហើយ ពីរនាក់បានហើយ ពីតារាចំរៀង Adda feat Noly ។ ចាំកាល់ ស្តាប់កំសាន្តសំរាប់វេលាថ្ងៃត្រង់ទាំងអស់គ្នា។ https://www.youtube.com/watch?v=M_oxAJsnvmk ប្រភព៖​ YouTube Channel Adda Angel  

Morgan Schneiderlin បញ្ចប់ការពិនិត្យសុខភាពសម្រាប់ការផ្ទេរទៅកាន់ Everton

កីឡាករ Morgan Schneiderlin​ បានបញ្ចប់នៅការពិនិត្យសុខភាពសម្រាប់ធ្វើការផ្លាស់ប្តូរទៅកាន់ក្លឹបថ្មី ដោយ​ជោគជ័យហើយ។ កីឡាករ Schneiderlin ដែលបានផ្លាស់មកកាន់ទឹកដី old Trafford ក្នុងរដូវក្តៅ ឆ្នាំ​2015 ដោយ​តំលៃខ្លួន 24លានផោន ក្រោមការគ្រប់គ្រង់របស់លោក Louis van Gaal។ ពេលនេះត្រូវ បានក្លឹប Everton ធ្វើការនាំយកទៅកាន់ទៅដីរបស់ខ្លួនក្នុងតំលៃ 22លានផោន។ បន្ទាប់ពីរូបគាត់មិន...

ជនសង្ស័យ ​16 នាក់​ត្រូវបានចាប់ខ្លួនពីករណីប្លន់គ្រឿង​ពេជ្រ​របស់​នាង ​គី​ម កា​ដា​សៀន

AFP ផ្សាយ​ថា​ប៉ូលិស​បារាំង​ចាប់ខ្លួន​ជនសង្ស័យ​១៦​នាក់​នៅ​ក្រុងប៉ារីស​កាលពី​ថ្ងៃ​ទី​៩ មក​រា ២០១៧ ដែល​រួមគំនិត​ប្លន់​គ្រឿង​ពេជ្រ​របស់​នាង​គី​ម កា​ដា​សៀន តារា​ដ៏​ល្បី​ជនជាតិ​អា​មេ​រិ​ក ។   នាង​គី​ម កា​ដា​សៀន ត្រូវ​ចង និង​ប្លន់​យក​ពេជ្រ​តម្លៃ​៩,៥​លាន​ដុល្លារ ខណៈ​ពេល​នាង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ពិធី​បង្ហាញ​ម៉ូ​ដ​នៅ​ក្រុងប៉ារីស ប្រទេស​បារាំង កាលពី​ខែតុលា ២០១៦ ។ នាង​គី​ម កា​ដា​សៀន ប្រពន្ធ​របស់​លោក Kanye West តារាចម្រៀង​ដ៏​ល្បីឈ្មោះ​ទើបតែ​រៀបរាប់​ពី​ហេតុការណ៍​រន្ធត់​នោះ ។ https://www.youtube.com/watch?v=4DTcHnBIBf8 ប្រភព៖...

ប្លែក! ខ្មោចសណ្ឋិតនៅក្នុងព្រះបរមរាជវាំង​មួយ

សម្តេចព្រះ​រាជិនី​ស៊ី​ល​វី​យ៉ា​នៃ​ប្រទេស​ស៊ុ​យ​អែ​ត បង្ហើប​ឱ្យ​ដឹង​ក្នុង​កម្មវិធី​ផលិតភាព​យន្ត​ឯកសារ​ថា មាន​ខ្មោច​សណ្ឋិត​នៅ​ក្នុង​ព្រះ​បរមរាជវាំង​«Drottningholm»​គឺជា​ខ្មោច​សម្ព័ន្ធមិត្ត​ដ៏​ខ្លាំង​មួយ ។ BBC កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ទូរទស្សន៍​«SVT»​បាន​បង្កើត​កម្មវិធី​ឯកសារ​មួយ​ស្តី​ពី​ខ្សែជីវិត​របស់​សមាជិក​រាជវង្ស​ស៊ុ​យ​អែ​ត នៅ​ក្នុង​ព្រះ​បរមរាជវាំង ដោយ​មាន​ឃ្លា​មួយ​បញ្ជាក់​ពី​វិញ្ញាណ​ខ្មោច​សណ្ឋិត​នៅ​ព្រះ​បរមរាជវាំង ។ សម្តេចព្រះ​រាជិនី​ស៊ី​ល​វី​យ៉ា ឱ្យ​ដឹង​ថា ព្រះ​អង្គ​មាន​ព្រះ​សម្ព័ន្ធមិត្ត​ជា​ដួងវិញ្ញាណ​មួយ​ចំនួន​នៅ​ក្នុង​រាជវាំង​«Drottningholm» ជា​ព្រះ​បរមរាជវាំង​ចំណាស់ បាន​សាងសង់​តាំងពី​សតវត្ស​ទី​១៧​មក ។ សម្ព័ន្ធមិត្ត​ជា​ខ្មោច​ទាំងនោះ គឺជា​រឿង​ដ៏​លេចធ្លោ​មួយ ។ ព្រះ​រាជិនី​បាន​ប្រាប់​ក្រុមការងារ​ដែល​ថត​វី​ដេ​អូ​ឯកសារ​ថា​«​ជា​រឿង​មួយ​គួរ​ឱ្យ​រំភើប​បំផុត ប៉ុន្តែ​ពួក​លោក​មិន​ត្រូវ​ខ្លាច​ទេ ។ មាន​ពេល​ខ្លះ​ក៏​មាន​អារម្មណ៍​ថា​ដូច​ជា​មិន​នៅ​ម្នាក់ឯង​ទេ បណ្តា​សម្ព័ន្ធមិត្ត​របស់ខ្ញុំ​ដែល​សណ្ឋិត​នៅ​ក្នុង​ព្រះរាជវាំង​ដែល​មាន​អាយុ​ជាង​៣០០​ឆ្នាំ​នេះ សុទ្ធសឹងតែ​មាន​ភាព​ស្និទ្ធស្នាល​បំផុត​» ។ បន្ទាប់​ពី​ភាពយន្ត​ឯកសារ​នោះ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​រួច​មក វេ​ប​សាយ​ស៊ុ​យ​អែ​ត...

ពិតជាអស្ចារ្យមែន! មានទីក្រុង ១៨ជាន់លាក់ខ្លួនក្រោមផ្ទះប្រជាជន​

បុរសជនជាតិតួកគីម្នាក់ បានប្រទះឃើញទីក្រុង ១៨ជាន់ លាក់ខ្លួនក្រោមផ្ទះ នៅពេលគាត់ជួសជុលបន្ទប់ក្រោមដីរបស់ខ្លួន។ Derinkuyu ជាទីក្រុងស្ថិតក្នុងប្រភេទធំបំផុតនៅ Cappadocia នៃប្រទេសតួកគី ដោយអាចផ្ទុកមនុស្សបាន ២០.០០០នាក់។ Derinkuyu ស្ថិតនៅក្រោមដី រាប់ពាន់ឆ្នាំ ដោយមិនមានអ្នកណាដឹងនេះបើតាមគេហទំព័រ Mirror។ កាលពីឆ្នាំ ១៩៦៣ ប្រជាជននៅ Cappadocia ម្នាក់បានប្រទះឃើញសំណង់ដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅពេលកំពុងជួសជុលផ្ទះ។ ក្រោយពីវាយកំទេចជញ្ជាំងបន្ទប់ក្រោមដី បុរសម្នាក់នេះ បានរកឃើញបន្ទប់សម្ងាត់មួយ។ នៅពេលឈរជើងចូលក្នុងបន្ទប់...

Rooney រកបានគ្រាប់ទី 249 ស្មើរនឹង Sir Bobby Charlton

ក្នុងការប្រកួតក្របខណ្ឌ FA Cup របស់រវាងក្រុម Manchester United នឹងក្រុម Reading ដែលក្រុម Manchester United យកឈ្នះរហូតដល់ទៅ 4-0។ ក្នុងចំណោម 4គ្រាប់ គឺកីឡាករ Rooney រកបាន 1គ្រាប់, កីឡាករ Martial រកបាន 1គ្រាប់ និង...

សេះសម្រក់ទឹកភ្នែក ពេលដឹងថាម្ចាស់នៅក្នុងមឈូស

ប្រេស៊ីល៖ តាមប្រភពព័ត៌មាន Viral4real បានឲ្យដឹងថា សត្វសេះមួយក្បាលបានកើតទុក្ខក្រៀមក្រំ ក្រោយពេលហិតក្លិនដឹងថាម្ចាស់នៅក្នុងមឈូស។ បុរសជាម្ចាស់ដែលបានបាត់បង់ជីវិត មានឈ្មោះថា Wagner Lima អាយុ៣៤ឆ្នាំ។ លោកមានទំនាក់ទំនងជិតដិតជាមួយនឹង សត្វសេះរបស់លោក ឈ្មោះថា Sereno យ៉ាងខ្លាំង រហូតអាចហៅបានថា ជាមិត្តសម្លាញ់។ យើងធ្លាប់លឺថា សត្វឆ្មាសត្វឆ្កែ គឺជាសត្វចិញ្ចឹមដ៏ល្អ។ តែចំពោះលោក Lima សត្វសេះគឺជាសត្វចិញ្ចឹមរបស់លោក...

Most Read