ធ្លាប់ឆ្ងល់ទេថា ទោះខំអត់អាហារយ៉ាងណាក៏រាងកាយនៅតែធាត់?
ទាំងនេះមកពីអ្នកមិនទាន់ដឹងថា ដើម្បីស្រកទម្ងន់ទាមទារឲ្យមានការផ្លាស់ប្តូរច្រើនជាងការតមមិនញ៉ាំអីសោះ។
- ផ្លាស់ប្តូរពីការញ៉ាំភេសជ្ជៈមានជាតិកំបោរ ដូចជាទឹកក្រួចកំប៉ុង ទៅជាទឹកដូងស្រស់ៗវិញ
- ផ្លាស់ប្តូរពីការញ៉ាំទឹកកក ទៅជាទម្លាប់ញ៉ាំទឹកក្តៅអ៊ុនៗ
- ផ្លាស់ប្តូរពីការញ៉ាំបាយអង្ករធម្មតា ទៅជាអង្ករបាយសម្រូប
- ផ្លាស់ប្តូរពីការញ៉ាំនំធ្វើពីម៉្សៅមី ទៅជានំធ្វើពីម៉្សៅស្រូវសាលី
- ផ្លាស់ប្តូរពីការញ៉ាំការ៉េម ទៅជាជ្រើសយកផ្លែឈើស្រស់ៗមកញ៉ាំវិញ
- ផ្លាស់ប្តូរពីទម្លាប់គេងទ្រមក់ ទៅជាយកពេលវេលានោះមកធ្វើលំហាត់ប្រាណ
- ផ្លាស់ប្តូរពីការប្រើប្រាស់ជណ្តើរយន្ត ទៅជាព្យាយាមប្រើជណ្តើរជើងតាមដែលអាចធ្វើបាន
ហើយរឿងដែលសំខាន់់បំផុតនោះ អ្នកមិនគួរសំងំពិបាកចិត្តអំពីរាងកាយដ៏ធាត់របស់អ្នកនោះទេ ឈប់តប់ប្រមល់ ត្រលប់មកសប្បាយចិត្តនូវអ្វីដែលខ្លួនមាន និងរស់នៅក្នុងជីវិតពោរពេញដោយផាសុកភាព។
វីដេអូ
https://www.facebook.com/kohsantepheap/videos/1250889584946680/