ដឹងហើយថាការញិចមុនមិនល្អ តែនៅតែប្រថុយគ្រោះថ្នាក់

0
1567

ទាំងយើងទាំងគេ ឲ្យតែមានមុនគឺតែងតែរមាស់ដៃចង់ញិចវាចេញ ទោះជាដឹងថាវាជាការបង្កើនឱកាសឲ្យបាក់តឺរីចូលក្នុងស្បែកក៏ដោយ។

ក្រៅពីនេះ ការញិចមុនអាចធ្វើឲ្យគ្រាប់មុនរបស់អ្នកក្លាយដំបៅធំជាងមុន ព្រមទាំងបន្សល់ស្នាម និងប្រហោងលើស្បែកផងដែរ។ តំបន់ដែលគ្រោះថ្នាក់បំផុតនោះគឺត្រង់បរិវេណច្រមុះ។ អ្នកអាចស្គាល់វាដោយយកប្រអប់ដៃរបស់អ្នកគ្របពីលើខ្ទង់ច្រមុះ។ កន្លែងដែលដៃរបស់អ្នកគ្របពីលើនេះ គឺជាមជ្ឈមណ្ឌលនៃសរសៃរឈាមតភ្ជាប់ដោយផ្ទាល់ទៅនឹងខួរក្បាល។ ក្រៅពីបង្កើនឱកាសឲ្យមេរោគឆ្លងចូលទៅក្នុងខួរក្បាលហើយ មានការសិក្សាខ្លះបង្ហាញថា ពេលញិចមុនត្រង់ចំនុចនេះ អាចនឹងរុញជាតិខ្ទុះចូលទៅក្នុងឈាម យូរទៅវានឹងធ្វើឲ្យយើងជួបប្រទះបញ្ហាមិនប្រក្រតីជាច្រើន។

តំបន់គ្រោះថ្នាក់
តំបន់គ្រោះថ្នាក់

អិញ្ចឹងគួរធ្វើយ៉ាងណាពេលមានមុន?

ដំណោះស្រាយដ៏ល្អគឺការប្រើប្រាស់ថ្នាំបន្តក់មុន តែបើអ្នកមានមុនច្រើន គួរណាស់តែទៅទទួលការព្យាបាលពីគ្រូពេទ្យសើរស្បែកល្អជាងការធ្វើវាដោយខ្លួនឯង។

វីដេអូ

https://www.facebook.com/kohsantepheap/videos/1250893948279577/