មិនភ្លេចទេ ក្នុងការណែនាំ និងបង្ហាញនូវអ្វីដែលឆ្ងាញ់ៗ ប្លែកៗ ជូនលោកអ្នកទស្សនា ដោយថ្ងៃនេះដែរ យើងសូមលើកយក បង្អែមខ្មែរយើង និងទឹកកកឈូសបែបប្រ៊េនៗ ប្រចាំហាង ទឹកស្ករជូនលោកអ្នកម្តង។

ទឹកកកឈូស ប្រ៊េន នេះធានាថាឃើញហើយចង់ញ៉ាំហ្មង បើឃើញវីដេអូខាងក្រោមទៀតនោះ កាន់តែចង់មែនទែនហើយ ដោយសារទឹកកកឈូសនេះមាន គ្រឿងបន្ថែមច្រើនមុខសំរាប់អោយអ្នកជ្រើសរើស ពិសេសនោះគឺ ទឹកស្ករដ៏ផ្អែមមុត មិនមែនតាលាន់ហើយមានសាច់ដូង អ៎ូយស្រក់ទឹកមាត់ឃ្លានទៀតបាត់ហើយអ្នកសរសេរ ចុះអ្នកអានវិញ?

ក្រៅពីទឹកកកឈូស ហាងទឹកស្ករក៏មានជាបង្អែមបែបខ្មែរ ថៃ ជាច្រើនជម្រើសទៀតដែលសុទ្ធតែឆ្ងាញ់ដូចជា៖ បង្អែមផ្លែឈើ, បង្អែមសៀម, បាយដំណើរធុរេន, ចាក់ខ្វៃស្លឹកតយ, រៀបរាប់មិនអស់ទេ។ តែធានាម៉ាឆ្ងាញ់ អនាម័យ កន្លែងដេគ័រស្អាត ចឹងកុំល្ងាចនេះនឹកឃើញចង់ញ៉ាំបង្អែមកុំភ្លេចសាកកន្លែងប្រ៊េនលមើល៍ណា…




ហាងទឹកស្ករ
087 555 715 | 061 77 44 13
ចាប់បើកលក់៖ 1ថ្ងៃត្រង់ ដល់ម៉ោង 9យប់
ទីតាំង៖ ទល់មុខឡានពន្លត់អគ្គីភ័យ, ផ្លូវ 360, សង្កាត់បឹងកេងកង៣, ខណ័្ឌចំការមន, រាជធានីភ្នំពេញ
ផែនទី
វីដេអូ



