Yearly Archives: 2018

រោងភាពយន្តលេជេនមានកម្មវិធីអ្វីពិសេសសម្រាប់រដូវកាល World Cup នេះ?

ដើម្បីជាការអបអរនៅក្នុងឱកាសប្រកួតពានរង្វាន់ World Cup វគ្គផ្តាច់ព្រាត់ចុងសប្តាហ៏នេះ រោងភាពយន្តលេជេន មានកម្មវិធីពិសេសជាមួយនឹងប្រ៉ូម៉ូសិនវត្ថុអនុស្សាវរីយ៏ពី កូកាកូឡា! ដោយលោកអ្នកគ្រាន់តែចំណាយ ១០ដុល្លារទៅលើអាហារ និងភេសជ្ជៈ ក្នុង​​​ វិក័យប័ត្រតែមួយ នឹងទទួលបាន កាតាបយួរមួយភ្លាមៗ ឬ លោកអ្នក ចំណាយ១២ ដុល្លារតែម្ដង ដើម្បីទទួលបានកាតាបស្ពាយក៏បាន។ កម្មវិធីនេះ គឺសម្រាប់តែថ្ងៃទី១៤ និង ១៥ ខែកក្កដាប៉ុណ្ណោះ ហើយមាននៅគ្រប់សាខារបស់រោងភាពយន្តលេជេន! សម្រាប់អតិថិជនដែលប្រើប្រាស់កាតសមាជិក និងកម្មវិធីផាយ...

ប្តូរបរិយាកាសស្ងប់ស្ងាត់ ក្រេបរសជាតិកាហ្វេ ភេសជ្ជៈ ពី Dance Bakery & Cafe

បច្ចុប្បន្ននេះការទទួលទានកាហ្វេ ឬភេសជ្ជៈផ្សេងៗ មានការពេញនិយមខ្លាំងទាំងមនុស្សចាស់និងវ័យជំទង់ ដែលធ្វើ​អោយ ហាង នី​មួយ​ៗខិតខំបង្កើតរសជាតិប្លែកៗថ្មី ផ្តល់ជាជម្រើសច្រើនដល់អតិថិជនរបស់ខ្លួន ក្នុងនោះដែរសម្រាប់ហាង Dance Bakery & Cafe បានផ្តល់ជូនដល់អតិថិជនរបស់ខ្លួន នៅប្រភេទភេសជ្ជៈ កាហ្វេ មានទាំងអាហារសម្រន់គ្រប់មុខជាច្រើនរសជាតិ រួមទាំងបរិយាកាសដ៏ល្អស័ក្តិសមក្នុងជ្រើសរើសការពិសារ។ ហាង Dance Bakery & Cafe សម្រាប់ទីតាំងនិងបរិយាកាសនៅក្នុងហាងផ្ទាល់គឺមានភាពធំទូលាយមាន២ជាន់ ដែលផ្តល់នៅភាពងាយស្រួលដល់អតិថិនជន គ្រប់ស្រទាប់វណ្ណៈ​អាចអង្គុយជជែកគ្នា ជាលក្ខណៈការងារ ឬ...

ល្បីយូរឆ្នាំរសជាតិនៅតែឆ្ងាញ់ នំបុ័ងប្រជាប្រិយបន្ថែមសាខាថ្មីច្បារអំពៅយើងហ្នឹង!

ភាពល្បីជាច្រើនឆ្នាំនៅតែមានសម្រាប់ហាង នំបុ័ងប្រជាប្រិយផ្សារតាប៉ាង ដែលលោកអ្នកមួយចំនួនធំប្រហែលជាធ្លាប់ស្គាល់ ហើយក៏នៅតែបន្តគាំទ្រមកដល់សព្វថ្ងៃ ដោយសារតែរសជាតិនៅតែឆ្ងាញ់ ហើយឆ្ងាញ់គ្រប់មុខទៀតនោះ ថ្មីៗនេះបានបន្ថែមសមាជិកថ្មីមួយទៀត គឺសាខាច្បារអំពៅជាមួយ និងទីតាំងធំទូលាយ ។ សម្រាប់សាខាថ្មីរបស់ ហាង នំបុ័ងប្រជាប្រិយសាខាច្បារអំពៅ បានផ្តល់ភាពងាយស្រួលជាងមុនគឺ ទីតាំងធំទូលាយ ការរចនាតុបតែងក្នុងហាងស្អាត ហើយមានរហូតទៅដល់ពីជាន់ ដែលអាចអោយលោកអ្នកជជែកគ្នាលេងកម្សាន្តជាលក្ខណៈគ្រួសារ ឬ ក្រុមការងារ ហើយសាករសជាតិនំបុ័ងរសជាតិឆ្ងាញ់ រួមទាំងអាហារសម្រន់យ៉ាងច្រើនមុខដែលមានដូចជា៖ នំបុ័ងប៉ាតេ នំបុ័ង ផាក់ឡូវ នំបុ័ងខគោ...

អស់ទាស់ហ្មង! ពី Cafe Madam ញុាំកាហ្វេផ្តល់ Ipad លេងម៉ាសេរី

ប្លែកបស់គេមែន​! ងាយស្រួលមិនអផ្សុក ចំនេញច្រើនសម្រាប់អ្នកនិយមការទទួលទានកាហ្វេ និង ទឹកផ្លែឈើក្រឡុកស្រស់ៗ ញុាំបណ្តើរលេង Ipad បណ្តើរ ជាមួយបរិយាកាសដ៏ស្ងប់ស្ងាត់ កន្លែងអង្គុយចែកដាច់ដោយឡែកពីគ្នា ប្រជុំ ជជែកពិភាក្សាការងារ ការសិក្សា ម៉ាអ៉េមតែម្តង។ ហាង Cafe Madam Fresh 310 ដែលមានទីតាំងនៅផ្លូវ ៣១០ គឺពិតជាជម្រើសល្អ ហើយចំនេញខ្លាំងសម្រាប់អ្នកដែលស្វែងរកទីតាំងល្អ ក្នុងបរិយាកាសជជែកកំសាន្ត ប្រជុំការងារ ឬ...

ណាតាយ៉ា​ រីសត ទីកម្សាន្ត​សាង​​ភាព​រ៉ូមែនទិចដ៏ទាក់ទាញនៅជើងភ្នំបូកគោ

ណាតាយ៉ា រីសតដែលស្ថិតនៅជើងភ្នំបូកគោ ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​ ៣ ពី​ទី​រួម​ខេត្ត​កំពត​ចម្ងាយ​ជាង ១៨ គីឡូម៉ែត្រគឺជាទីកម្សាន្តសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ​ ជាពិសេសសម្រាប់គូស្នេហ៍ក្នុងការសម្រាកលំហែ សាងភាពរ៉ូមែនទិច ក្នុងបរិយាកាសស្រស់ស្រាយ បរិសុទ្ធ តាមបែបធម្មជាតិពិតៗ។ ការធ្វើដំណើរចាប់តាំងពីផ្លូវចូលទៅកាន់ ណាតាយ៉ា អមទៅដោយ ផ្ទះប្រជាជន ដែលនឹងបង្កើតនូវ អារម្មណ៍ប្លែកម៉្យាងជាមួយនឹងការទស្សនា ទិដ្ឋភាពរស់នៅប្រចាំថ្ងៃ របស់អ្នកស្រុកជនបទ ក៏ដូចជាព្រៃព្រឹក្សាព័ទ្ធជុំវិញ។ រីសតនេះលាតសន្ធឹង លើផ្ទៃដីដ៏ធំល្វឹងល្វើយ  ឆ្ងាយដាច់កន្ទុយភ្នែក​ ជាមួយទេសភាពភ្នំ​...

បង្ហាញសំបុត្រកុនរឿង Ant Man & the Wasp និងទទួលបានការបញ្ចុះតម្លៃ២ដុល្លារសម្រាប់ឈុត Ant Man & the Wasp ភ្លាមៗនៅរោងភាពយន្តលេជេន

តើលោកអ្នកបានទស្សនារឿង Ant Man and the Wasp ឬ បុរសស្រមោច និងនារីឪម៉ាល់រួចហើយឬនៅ? ប្រសិន​ជានៅទេនោះ សូមលោកអ្នកកុំភ្លេចទៅទស្សនាទាំងអស់គ្នាណា ប្រាកដជាមិនខកបំណងនោះទេ! សម្រាប់លោកអ្នកដែលជាហ្វេនរបស់រឿងនេះផ្ទាល់ និងបានអញ្ជើញទៅទស្សនារឿងនេះ លោកអ្នកអាចរកជាវកំប៉ុងទឹកថ្មី ដែលមានរូប បងស្រមោច និងអូនឪម៉ាល់នៅជាគម្រប ដែលយើងមានដាក់លក់ហើយនៅគ្រប់សាខារបស់រោងភាពយន្តលេជេន! កាន់តែពិសេស បើសិនជាលោកអ្នកបង្ហាញសំបុត្រកុន រឿងបុរសស្រមោច និងនារីឪម៉ាល់ អ្នកនឹងទទួលបានការបញ្ចុះតម្លៃ ដល់ទៅ២ដុល្លារ ទៅលើឈុតធំ...

ទំនងម្ល៉េះ! មីគោក​ហិរៗ​៧កម្រិត មុខម្ហូបថ្មីពី ទឹកសៀងបញ្ចុះ​តម្លៃ ២០%

ថ្មីទៀតហើយពីទឹកសៀង!​ ថ្មីរហូតហ្មង អាហារថ្មីៗ ហើយទំនងៗយ៉ាងហ្នឹងទប់អារម្មណ៍ម៉េចជាប់? ម្ដងនេះអ្នកចូលចិត្តញាំុហិរដឹងតែត្រូវចិត្តហ្មង​ ទាំងហិររហូតដល់៧ កម្រិត ទាំងឈីស បែបនេះមិនសាក មិនបានទេ។ បានញាំុហើយប្រាកដជាជក់ចិត្តនឹងរសជាតិជាមិនខាន។ ម្ហូបថ្មីពីទឹកសៀងដែលមានរសជាតិហិរៗគឺ មីគោកហិរតូបូគីឈីស៧កម្រិត និងមីគោកហិរគាវតូបូគីឈីស៧កម្រិត រសជាតិប្លែក ជាមួយឈីស ញាំុហើយជក់មាត់ រឹតតែឆ្ងាញ់សម្រាប់អ្នកចូលចិត្តហិរអាចបន្ថែមរសជាតិហិររហូតទៅដល់ ៧ កម្រិត សម្រាប់អ្នកដែលមិនចេះហិរក៏អាចញាំុបាន ជាមួយកម្រិតទាបនៃមីគោកហិរតូបូគីឈីស៧កម្រិត និងមីគោកហិរគាវតូបូគីឈីស៧កម្រិត មានលក់ហើយនៅគ្រប់សាខារបស់ទឹកសៀងដែលចាប់ពីម៉ោង១១ព្រឹក ដល់ម៉ោង៩យប់។ តោះណាត់គ្នា​មកសាករសជាតិមុខម្ហូបថ្មី​​ មីគោកហិរតូបូគីឈីស៧កម្រិត និងមីគោកហិរគាវតូបូគីឈីស៧កម្រិត...

ទំនប់ប្រទក្សក្រឡា ទេសភាពស្រស់ត្រកាល ហ៊ុមព័ទ្ធ​​ដោយ​ភ្នំ​ជុំ​ទិស

អាងទំនប់ប្រទក្សក្រឡា​​ ជារមណីយដ្ធានមួយនៅក្នុងចំណោមរមណីយដ្ឋានធម្មជាតិជាច្រើនក្នុងខេត្តកំពត ដែលមានទីតាំងនៅភូមិបុស្សញេញ ឃុំកូនសត្វ ស្រុកទឹកឈូ​ នៅមិនឆ្ងាយប៉ុន្មានពីឆ្នេរសមុទ្រកែប និង ប្រហែល20គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងកំពត។ទំនប់នេះកំពុងតែទាក់ទាញភ្ញៀវទេសចរណ៏ជាតិ​ និង អន្តរជាតិអោយមកសម្រាក​ លំហែកាយ ក្រោមខ្យល់អាកាសធម្មជាតិ ជាមួយទេសភាពព្រៃភ្នំព័ទ្ធជុំវិញទំនប់។ ទំនប់នេះមានផ្ទៃទឹកប្រមាណ៣០០០ហិកតា លិចឡើងខៀវស្រងាត់ខួបប្រាំង ខួបវស្សា មិនចេះរីងស្ងួតឡើយ ដែលអាចរក្សាទឹកទុកបានរាប់លានម៉ែត្រគូប និងមានសង់ទ្វារទឹកសម្រាប់បង្ហូរតាមប្រឡាយទៅស្រោចស្រពស្រែនៅប៉ែកខាងក្រោមបានរាប់ពាន់ហិកតា សម្រាប់ប្រជាកសិករយកទៅប្រើប្រាស់។ រមណីយដ្ឋានទំនប់ប្រទក្សក្រឡាក៏មានលក់នូវម្ហូបអាហារកម្មង់ជាច្រើនមុខ មានជាកញ្ចុះសម្រាប់ញាំុអាហារក្បែរនឹងមាត់ទឹកផ្ទាល់ ពិតជាសាកសមសម្រាប់ការទៅកម្សាន្តជាលក្ខណៈគ្រួសារ ក៏ដូចជាមិត្តភក្តិ កាត់បន្ថយភាពតានតឹង គយគន់ទេសភាពព្រៃភ្នំ​​...

ម៉ោះៗ គ្រឿងសមុទ្រស្រស់ៗមកដល់ហើយ នៅចាំអង្កាលទៀត?

ជួបជុំមិត្តភក្តិ គ្រួសារនាពេលល្ងាចនេះគិតនាំគ្នា មកញាំុគ្រឿងសមុទ្រស្រស់ៗយ៉ាងច្រើនសម្បូរបែបពី ហាង ភ្នំពេញ គ្រឿងសមុទ្រវិញម្ដងមើល៍ មានទាំងសាច់អាំង​ គ្រឿងបុក ព្រមទាំងស៊ុបក្ដៅៗ កន្លែងធំទូលាយទៀត ពិតជាស័ក្តិសមក្នុងការជួបជុំ ញាំុអាហារបណ្តើរ ជជែកគ្នាបណ្ដើរ បរិយាកាសល្អបែបនេះ​​ មិនគួររំលងទេ។ ពីហាង ភ្នំពេញ គ្រឿងសមុទ្រ​ មានផ្ដល់ជូននូវអាហារជាច្រើនជម្រើស ព្រមទាំងគ្រឿងសមុទ្រស្រស់ៗ គ្រឿងក្លែម ម្ហូបកម្មង់​ស៊ុបក្ដៅៗ គ្រឿងបុក សាច់អាំង ជាមួយទឹកជ្រលក់រសជាតិឆ្ងាញ់ប្លែក...

គិតពីសុខភាព ញាុំបន្លែផ្លែឈើធម្មជាតិសុវត្ថិភាព ពីផ្សារអាលីម៉ង់

ចង់ញាុំអាហារសុខភាពជាមួយ និងបន្លែធម្មជាតិស្រស់ៗ សុវត្ថិភាព គ្មានជាតិគីមី មិនដឹងទៅរកឯណាមែនទេ? សម្រាប់អ្នកដែលចូលចិត្តញាុំបន្លែ ផ្លែឈើ ពិតជាត្រូវចិត្ត ពីព្រោះផ្សារអាលីម៉ង់មានផ្ដល់ជូននូវបន្លែ ផ្លែឈើទាំងស្រស់ៗ សុវត្ថិភាព គ្រប់ជម្រើស​ និងសម្រាំងចេញនូវគុណភាពលេខមួយពីកសិករខ្មែរពីបណ្តាលខេត្តផ្សេងៗគ្នាទៅតាមឯកទេសនៃបន្លែ ផ្លែឈើនីមួយៗទៀតផង។ ស្រលាញ់សុខភាព គួរជ្រើសរើសញាំុអាហារធម្មជាតិ ពីផ្សារអាលីម៉ង់ ដែលមានលក់នូវ បន្លែ ផ្លែឈើធម្មជាតិស្រស់ៗ មានសុវត្ថិភាព ក៏ដូចជាសាច់ គ្រឿងទេស ស្រា ដែលនាំចូលពីក្នុង​និងក្រៅស្រុកប្រកបដោយស្តង់ដា...

ឪឡឹកមានប្រយោជន៍អ្វីខ្លះដល់សម្រស់?

ផ្លែឪឡឹកគឺជាផ្លែឈើមួយប្រភេទសម្បូរដោយសារធាតុទឹក និងវីតាមីនជាច្រើនប្រភេទដែលជួយថែរក្សាស្បែកបានយ៉ាងល្អ។ ផ្លែឪឡឹកក៏ត្រូវបានគេយកទៅប្រើប្រាស់ជាសារធាតុផ្សំនៅក្នុងគ្រឿងសម្អាងមួយចំនួនដោយសារតែគុណប្រយោជន៍នៃសមាសធាតុដែលមាននៅក្នុងផ្លែឪឡឹក។​ វីតាមីនជាច្រើនប្រភេទត្រូវបានរកឃើញនៅក្នុងផ្លែឪឡឹកដូចជា វីតាមីនអា វីតាមីនបេ៦ វីតាមីនសេ lycopene និង amino acids ដែលជាសមាសធាតុជួយក្នុងការថែរក្សាសម្រស់អោយកាន់តែស្រស់ស្អាត។ អត្ថប្រយោជន៍ដែលត្រូវបានរកឃើញនៅក្នុងផ្លែឪឡឹកមានដូចជា៖ បង្កើនជាតិទឹកក្នុងខ្លួន កាត់បន្ថយសក់ជ្រុះ ជួយអោយសក់ភ្លីរលោង ជួយការពារស្បែកពីភាពជ្រីវជ្រួញ ផ្ដល់សំណើមដល់ស្បែក ជួយឱ្យគេងលក់ស្រួល ប្រឆាំងភាពចាស់ ជួយសម្រកទំងន់ ការញ៉ាំឪឡឹកជាប្រចាំ ជួយធ្វើឱ្យស្បែកស្អាត ទប់ស្កាត់បញ្ហាស្បែកខូចពីកំដៅពន្លឺព្រះអាទិត្យ និងកាត់បន្ថយហានិភ័យនៃជម្ងឺមហារីកស្បែក និងជម្ងឺផ្សេងៗ។

ប្លែកមាត់នឹងរសជាតិទឹកជ្រលក់មាន់ដុតក្នុងពាងបែបថ្មី ពីកាហ្វេដី ញាំុហើយជក់ចិត្ត

ថ្មីទៀតហើយពីកាហ្វេដី! ម្ដងនេះដឹងតែប្លែកមាត់ហ្មង ជាពិសេសអតិថិជនរបស់កាហ្វេដីដែលនិយមចូលចិត្តមាន់ដុតក្នុងពាង ពេលនេះពីហាង​ កាហ្វេដីទើបបានបង្កើតរូបមន្តទឹកជ្រលក់បែបថ្មី ម៉ាអ៊ែមហ្មង នោះគឺទឹកជ្រលក់មាុំ ដែលកាន់តែបង្កើនរសជាតិរបស់មាន់ដុតក្នុងពាងអោយកាន់តែឆ្ងាញ់មួយកម្រិតទៀត។ ដូចដែលអតិថិជនរបស់ហាង​កាហ្វេដីធ្លាប់ដឹងហើយថា ហាងកាហ្វេដី​​តែងតែនឹកគិតរកមុខម្ហូប ក៏ដូចជារូបមន្តពិសេសៗក្នុងការផ្សំគ្រឿងថ្មីៗជានិច្ចដើម្បីបម្រើជូនអតិថិជនដែលជាម៉ូយប្រចាំមិនអោយធុញជាមួយរសជាតិដដែលៗនោះទេ។ ហាងកាហ្វេដីទើបតែបង្កើតនូវទឹកជ្រលក់មាំុ ដែលជាទឹកជ្រលក់បែបថ្មី ញាំុជាមួយមាន់ដុតក្នុងពាងបែបថ្មីដែលរសជាតិកាន់តែពិសេស​ កាន់តែជក់ចិត្ត។​ កុំបារម្ភប្រសិនបើអ្នកមិនចេះញាំុមាំុ ព្រោះមាន់ដុតក្នុងពាងក៏មានទឹកជ្រលក់ផ្សេងទៀត សុទ្ធតែជាប់ចិត្ត ក៏ដូចជាមុខម្ហូបប្លែកៗ ជាច្រើនជម្រើសសម្រាប់ភ្ញៀវក្នុងការអញ្ចើញមកពិសារនៅក្នុងហាងកាហ្វេដីផ្ទាល់តែម្ដង។ កាន់តែពិសេសជាមួយប្រូម៉ូសិនពីកាហ្វេដីសាខាទី១​ នៅពេលដែលញាំុមាន់ដុតក្នុងពាងមួយចាប់ពីម៉ោង ១០ព្រឹកដល់ ម៉ោង ២រសៀល​ ​នឹងទទួលបានបន្លែ​...

Most Read