Yearly Archives: 2018

ផ្ទះ​តា​ម៉ាប់​ទាអាំង ល្បី​រាប់​ឆ្នាំ អ្នក​សៀមរាបណា​ថាមិនស្គាល់?

នៅសៀមរាប នរណាថាមិនស្គាល់​ ហាង ផ្ទះតាម៉ាប់ទាអាំង ល្បីយូរឆ្នាំមកហើយ មិនថាភ្ញៀវនៅខេត្តសៀមរាបទេ​​ សូម្បីតែភ្ញៀវពីបណ្ដាលខេត្តផ្សេងៗតែងតែឆ្លៀតនាំគ្នាមកសាករសជាតិទាអាំងពិសេស​របស់ហាង ផ្ទះតាម៉ាប់ ទាអាំងនេះដែរ ភាពល្បីល្បាញតៗគ្នាអំពីរសជាតិឈ្ងុយឆ្ងាញ់នេះហើយ ធ្វើអោយផ្ទះតាម៉ាប់​ កាន់តែមានភ្ញៀវ និងអតិថិជនកាន់តែច្រើនឡើងៗ ចឹងប្រសិនបើលោកអ្នកទៅ ដល់ខេត្តសៀមរាប កុំភ្លេចទៅសាកនឹងគេ ណា! ​ធានាថារសជាតិជក់ចិត្តហ្មង។ ហាង ផ្ទះតាម៉ាប់ ទាអាំង ដែលល្បីជិត ៨ឆ្នាំ មកនេះ​​ នៅតែរក្សាបាននូវរសជាតិ​​ទាអាំងដ៏ពិសេស...

ភ្នំពេញសៀមរាប អ្នកដំណើរមិនសូវរំលង ចំណតឈប់សំរាកស្ទឹងព្រៃប្រស់ ដើម្បីញ៉ាំអាហារស្រុកស្រែ

ជាការពិតទាំងគេទាំងយើងអង្គុយនៅលើរថយន្តយូរ តែងចង់សម្រួលខ្លួន ចុះពត់ដៃពត់ជើង ហើយបើបានចុះនៅចំណត ដែលមានទេសភាពស្រស់ស្អាតទៀតនោះ មិនកាន់តែអ៊ែម បានទាំងបន្ទូរអារម្មណ៍កាត់ភាពស្មុកស្មាញទាំងឡាយស្រូបយកខ្យល់អាកាសបរិសុទ្ធ និងគយគន់ទេសភាពធម្មជាតិតាមបែបស្រុកស្រែ រីករាយទទួលទានអាហារថ្ងៃត្រង់បែបបទជនបទដ៏មានឳជារស អ្នកណាមិនចង់ មែនអត់? ពេលលោកអ្នកធ្វើដំណើរពីភ្នំពេញ ទៅសៀមរាប ប្រាកដណាស់ថា នឹងជិះកាត់ ភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាក់ជាមិនខានឡើយ ហួសពីស្ពានព្រៃប្រស់ តែ៨០០ម៉ែត្រ អ្នកនឹងឃើញ ចំណតសំរាកស្ទឹងព្រៃប្រស់ មួយនៅខាងឆ្វេងដៃ ដែលជាកន្លែងចំណតសំរាកដ៏ធំ...

គោលដៅបោះតង់ ដែលមិនគួររំលងនៅមណ្ឌលគិរី

មកស្គាល់ភូមិជនជាតិដើមភាគតិចមួយ ដែលគ្រប់គ្នា មិនគួររំលងពេលបោះតង់ទៅលេងមណ្ឌលគិរី ភូមិពូតាំង គឺជាកន្លែងទេសចរណ៍មួយ ដែលប្រជាជនភាគច្រើនជាជនជាតិភាគតិច ហើយភូមិនេះស្ថិតនៅលើជ្រលងភ្នំ ជុំវិញសំបូរទៅដោយទេសភាពព្រៃឈើ ភ្នំ និងពិសេសជាងនេះគឺថ្ងៃរះថ្ងៃលិចនៅទីនោះកប់សារី #TofTon #TasteofFoodTasteofNature #Mundulkiri #Putang ?ជួយ Rate ផងណាបើបានទៅលេង ?ម្ហូប៖ អាកម៉្មង់អោយប្រជាជនធ្វើបាន ឬទិញពីក្រុងសែនមនោរម្យយកទៅ ?សេវាកម្ម៖ មានផ្ទះស្នាក់នៅទីនោះ ?តម្លៃ៖ តម្លៃសមរម្យ ?ទេសភាព៖ ស្អាតបែបព្រៃភ្នំ លាយឡំជាមួយផ្ទះជនជាតិ ?ការលេងកម្សាន្ត៖ ជិៈកង់លេជុំវិញភូមិ ទស្សនាកាសម្តែងរបាំរបស់ជនជាតិភាគតិច ?Recommend ?ពេលវេលាល្អ៖ ថ្ងៃរះម៉ោង ៦ដល់ម៉ោង៨ មេឃមានពណ៌ស្អាត និងម៉ោងថ្ងៃរៀបលិចម៉ោង៣ ទៅ៦ ?ម៉ោងថតរបស់វីដេអូខាងក្រោម៖...

រួចគុយទាវ៣ពេល គ្មានអស់លុយសូម្បីមួយរៀល ពីហាងកាហ្វេដីផាប់

ប្លែកអត់ធ្លាប់មានដែរអត់ពីមុនមក? អីយ៉ា! ថ្ងៃស្អែកឆាប់ងើបពីព្រលឹមដាក់ម៉ោងរោទិ៍ក្រែងភ្ញាក់មិនទាន់​ កាន់តែព្រលឹមកាន់តែល្អឆាប់ទៅតិចទើបបាន ទៅញុាំគុយទាវអត់អស់លុយសូម្បីមួយរៀលពីហាង កាហ្វេដី ផាប់​? នៅសល់តែ៣ថ្ងៃទៀតទេ ផុតកំណត់ហើយតោះកុំអោយឱកាសនេះរំលងផុតអី។ ប្រហែលជាលោកអ្នកកំពុងតែមានការងឿងឆ្ងល់ហើយ ហើយនេះគឺជាការបញ្ចុះតម្លៃពិតប្រាកដពី(ហាង កាហ្វេដី ផាប់)ដោយមិនកុហកបោកប្រាស់អតិថិជនឡើយ ហើយការផ្ដល់ជូននេះមានតែ ហាង កាហ្វេដីផាប់តែប៉ុណ្ណោះ។ ជាការពិតដូចដែលលោកអ្នកធ្លាប់បានស្គាល់បានសាករជាតិម្ហូបរបស់ហាងផ្ទាល់រួចមកហើយដែរ គ្រប់ម្ហូបជាច្រើនមុខសុទ្ធតែល្បីរសជាតិឆ្ងាញ់តែម្តង។ ប្រូម៉ូសិនពិសេសដែលមិនធ្លាប់មានពីមុនមកនេះ ពីហាង Cafe Dei Pub យល់ពីអារម្មណ៍ និង តំរូវការរបស់អតិថិជនជាហេតុដែលបណ្ដាលអោយCafe...

តើលេជេនព្រីមៀម ជាមួយនិង HardRock Café មានអ្វីថ្មីជាពិសេសសម្រាប់អតិថិជន?

កម្មវិធីថ្មីទៀតហើយពីរោងភាពយន្តលេជេន ជាពិសេសសម្រាប់អតិថិជននៅសាខាលេជេន ព្រីមៀម!​ រាល់ការជាវសំបុត្រកុនពីរោងភាពយន្តលេជេនសាខាព្រីមៀមលោកអ្នកនឹងទទួលបានស្រាបៀរចំនួន ១កែវដោយឥតគិតថ្លៃពីហាង HardRock Café Cambodia (សាខា Exchange Square Mall) ដោយលោកអ្នកគ្រាន់តែបង្ហាញសំបុត្រកុនដែលលោកអ្នកបានជាវហើយតែប៉ុណ្ណោះ។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨។ បញ្ជាក់: សម្រាប់អតិថិជនម្នាក់ អាចប្តូរបានស្រាបៀរតែមួយកែវប៉ុណ្ណោះ។ សំបុត្រដែលអាចប្តូរបានគឺសម្រាប់តែសំបុត្រក្នុងថ្ងៃដែលបានទិញតែប៉ុណ្ណោះ។ *** ប្អូន ក្មេងៗ និងសិស្សសាលាមិនអាចចូលរួមកម្មវិធីនេះបានទេ។ #អ្នកណាៗក៏ទៅលេជេនដែរ! Click here...

រសជាតិឈ្ងុយឆ្ងាញ់ញុាំប្លែកមាត់ភេសជ្ជៈសុខភាពដំបូងគេពី KING TEA

ហត់នឿយអស់កម្លាំង ចង់ញុាំភេសជ្ជៈសុខភាពដើម្បីបន្ថែមថាមពលដល់រូបរាង្គកាយដែរឬអត់? តោះចាប់ផ្តើមផ្លាស់ប្តូរទម្លាប់ពិសារប្រភេទភេសជ្ជៈសម្រាប់សុខភាពដែលមានស្តង់ដារបស់ហាង KING TEA ។ ក្នុងចំណោមហាងជាច្រើនក្នុងរាជធានីភ្នំពេញដែលមានលក់ភេសជ្ជៈបែបសុខភាព ក្នុងនោះផងដែរសម្រាប់ហាង KING TEA ក៏ជាហាងមួយដែលបានផ្តោតសំខាន់ខ្លាំងលើសុខភាពជាចម្បងសម្រាប់អតិថិជនរបស់ខ្លួន ដោយគ្រប់ភេសជ្ជៈកាហ្វេ សុទ្ធតែជំនួយឆ្អឹង​ ជួយថែរក្សាស្បែក ជួយធ្មេញ និងសក់ មិនត្រឹមតែប៉ុណ្ណោះធ្វើអោយអារម្មណ៍ស្រស់ស្រាយបំបាត់ភាពនឿយហត់អស់កម្លាំងផងដែរ។​ សម្រាប់រូមមន្តផ្សំគ្រប់ភេសជ្ជៈត្រូវបានប្រើជាមួយស្ករត្នោត 100%  គ្រឿងផ្សំនីមួយៗសុទ្ធតែជារបស់មានគុណភាពល្អ មានស្តង់ដា និងជួយដល់សុខភាព។ ក្រៅពីភេសជ្ជៈដែលផ្តល់នៅសុខភាពហើយនោះសម្រាប់ទីតាំង ស័ក្តសមក្នុងការជជែកកំសាន្តផ្លាស់ប្តូរយោបល់គ្នាលក្ខណៈក្រុមការងារពិតជាល្អបំផុត ហើយមួយវិញទៀតសម្រាប់លោកអ្នកដែលរវល់ខ្លាំង ប្រសិនបើមានការពិបាកក្នុងការធ្វើដំណើរព្រោះមានការកកស្ទះចរាចរណ៏ ឥឡូវនេះកាន់តែងាយស្រួល!គ្រាន់តែទូរស័ព្ទមកលេខ 069383800 & 099383800...

ចង់ញាំុគុយទាវឆ្ងាញ់ និងប្រហិតសាច់គោគ្មានជាតិគីមី​ កុំភ្លេចហាង​​ លីម ម៉េងជូ ១៦៨

គិតពីការញាំុអាហារពេលព្រឹក ច្បាស់ណាស់​ប្រាកដជាគិតដល់ការញាំុបាយ ញាំុគុយទាវ ចុះបើគុយទាវដែលមានរសជាតិឆ្ងាញ់ ហើយប្រហិតសាច់គោដែលធ្វើដោយផ្ទាល់ គ្មានជាតិគីមីទៀត ចង់ញាំុអត់? ពីហាង លីម ម៉េងជូ ១៦៨​​ មានទាំងអាហារពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច ជាមួយមុខម្ហូបយ៉ាងច្រើនសម្បូរបែប។ ចំពោះអាហារពេលព្រឹកពី ហាង លីម​ម៉េងជូ ១៦៨​​ មានបម្រើេជូននូវគុយទាវសាច់ជ្រូក គុយទាវសាច់គោ មីគាវ ខគោ​​​ ប្រហិតត្រី​ បាយ...

ចំនេញទ្វេរដងដោយគ្រាន់តែប្រើប្រាស់កាត VISA នៅរោងភាពយន្តលេជេន

កាន់តែពិសេសទៀតហើយ សម្រាប់លោកអ្នកដែលកំពុងតែប្រើប្រាស់កាត VISA ទាំងអស់ រាល់ការជាវសំបុត្រកុននៅរោងភាពយន្តលេជេន លោកអ្នកនឹងទទួលបាននូវការបញ្ចុះតម្លៃ១០% ព្រមទាំងទទួលបាន ឈុតកូកាកូឡា និងពោតលីងខ្នាតធម្មតា ចំនួន១ឈុតភ្លាមៗដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃ ដោយគ្រាន់តែបង្ហាញសំបុត្រកុន និងប្រើប្រាស់នូវកាត VISA របស់លោកអ្នកតែប៉ុណ្ណោះ។ បញ្ជាក់ៈ កម្មវិធីនេះគឺសម្រាប់តែអតិថិជនមកជាវផ្ទាល់ប៉ុណ្ណោះ! សម្រាប់កាត VISA មួយអាចប្ដូរបានឈុតកូកាកូឡា និងពោតលីង បានតែមួយដង ក្នុងមួយសាខាប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ តោះ!! ចែករំលែកដំណឹងដ៏ពិសេសនេះទៅកាន់មិត្តភក្តិនិងគ្រួសាររបស់អ្នក...

ល្មមញុាំអត់ធំប៉ុណ្ណឹង? សាច់ចង្កាក់ឡាំងសឹងយក្ស ពីស៊ុបចង្កាក់Volcano

អ្នកណាថាមិនស្គាល់ ហាងស៊ុបចង្កាក់Volcano ដែលជាហាងស៊ុបល្បី​មានសាខាដល់ទៅ ២៦​​ សាខា​នៅក្នុងក្រុងភ្នំពេញ និងតាមបណ្តារខេត្តនានាទៀតផង។ អោយតែ​ចាប់ផ្ដើមបើកលក់ពីពេលណានោះទេ​ ភ្ញៀវចូលពេញៗតែម្តង ហើយអ្វីដែល នរណាៗ ក៏​ទ្រាំមិនទៅញ៉ាំស៊ុបចង្កាក់មិនបាន ព្រោះតែក្លិន​ឈ្ងុយសាច់អាំង រសជាតិទឹកស៊ុបសាច់ចង្កាក់ ក៏ដូចជាសាច់ច្រើនប្រភេទដាក់ក្នុងឡាំងសឹងយក្ស ទំនងបែបនេះ មិនសាកមិនបានទេ។ កាន់តែពិសេសសម្រាប់ភ្ញៀវដែលអញ្ចើញទៅពិសារអាហារនៅ​​ ហាង ស៊ុបចង្កាក់ Volcano​ គ្រប់សាខា គ្រាន់តែ Like, Share, Comment នៅលើ Video...

បណ្ដែតអារម្មណ៍គយគន់ទេសភាពចំការម្រេចពី ឡាផ្លេនថេសិន

ចំការម្រេចលាក់ខ្លូនក្បែរជើងភ្នំ ដែលមានចំងាយប្រហែលជា ១២គីឡូម៉ែត្រពីទីរួមខេត្តកំពត កំពុងតែទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនា ស្វែងយល់កាន់តែច្បាស់ពីដំណាំម្រេច មួយកន្លែងមានឈ្មោះថា ឡាផ្លេនថេសិន។​ លើសពីចំការម្រេច ឡាផ្លេនថេសិន ក៏ជាកន្លែងដើរកម្សាន្ត​ ញាំុអាហារ ទស្សនាទេសភាពដ៏ស្រស់ត្រកាល ដែលបានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ ២០១៤។ ចំការម្រេច ឡាផ្លេនថេសិន ដែលបើកពីម៉ោង ៩ព្រឹក ដល់ម៉ោង ៦ល្ងាច មានផ្ដល់ជូនភ្ញៀវទេសចរណ៍នូវ ការដើរទស្សនាចំការម្រេចជាមួយមគ្គទេសក៍ទេសចរណ៍ ការជិះរទេះក្របីទស្សនាវាលស្រែ ការរៀនធ្វើម្ហូប...

តែ៥០០ម៉ែត្រពីក្រុង ទាំងគេទាំងយើងចង់ថតរូបកន្លែងស្អាតៗ ងាយៗ មិនចឹង ចាំកាលទៀត!

ទៅដើរលេងម្តងៗ ភាគច្រើនហើយ ទាំងយើងទាំងគេ ចង់លំហែរកាយបន្ធូរអារម្មណ៍ អង្គុយថតរូបលេង ជាមួយទេសភាពស្អាតៗ ញ៉ាំអីជុំគ្រួសារ មិត្តភ័ក្ត គូរសង្សារ មិនចឹង។ ហើយសម្រាប់បងប្អូនមួយចំនួន ក៏មិនសូវជាមានពេលគ្រប់គ្រាន់ មិនចង់ហត់នឿយខ្លាំង ដើម្បីទៅដល់កន្លែងដែលខ្លួនចង់ទៅដល់ ត្រឹមគេង ១យប់១ថ្ងៃ ចឹងនេះ ខាងក្រោមនេះយើង សូមណែនាំកន្លែង សំណាក់សំរាកកាយមួយកន្លែង ក្បែរក្រុងកំពត នោះគឺ Natural Bungalows។ សម្រាប់បងប្អូនដែលមានបំណងចង់ទៅលេងកម្សាន្តនៅទីរួមខេត្តកំពត...

ដឹងត្រឹមថាឆ្ងាញ់ប្លែក​​រសជាតិប្រហិត ពី​ហាង SUPUCCA

ល្ងាចនេះតើមានគម្រោងទៅពិសាអាហារនៅទីណាហើយឬនៅ? បើសិនជាមិនទាន់សូមណែនាំហាងអាហារសម្រន់មួយកន្លែងដែលមានលក់អាហារសម្រន់ជាច្រើនប្រភេទ​មានទាំង ជើងមាន់ ប្រហិតយក្ស ប្រហិតសាច់គោមានបំពង មានស្ងោររសជាតិទឹកជ្រលក់រសជាតិប្លែកជាច្រើនមុខ។ ដោយសារតែសព្វថ្ងៃ ពោរពេញទៅដោយហាងអាហារសម្រន់ជាច្រើនបែប និងមានរសជាតិ ប្លែកៗពីគ្នា​ទៅតាមការចម្អិន ឬជាការច្នៃប្រឌិតរបស់ចុងភៅនីមួយៗ ដូចនេះប្រសិនបើលោកអ្នកនិយមចូលចិត្តសាករសជាតិម្ហូបប្លែកៗនោះ អាចណាត់មិត្តភក្កិញុាំរសជាតិប្រហិតសាច់គោ ប្រហិតយក្ស ជើងមាន់ចំហុយ​ ទឹកជ្រលក់រសជាតិប្លែកមាត់នោះ អាចសាកបាននៅ ហាង SUPUCCA ។ ដល់ពេលដល់វេលាដើរសាករបស់ប្លែកមាត់ទៀតហើយ ចឹងល្ងាចនេះជួបជុំគ្នា ដាក់ម៉ាឆ្ងាញ់មាត់ទៅ! សម្រាប់ហាង  SUPUCCA មានទីតាំងស្ថិត​នៅ​ក្រោយរោងកុនគិរីរម្យ ផ្ទះលេខ ៣០...

Most Read