Yearly Archives: 2018

មិនមែនលំៗទេណាបុកល្ហុងចានធំនេះ ម្នាក់ឯងញ៉ាំអស់អត់ហ្នឹង!

ថ្ងៃនេះចេញម្ហូបផ្គាប់ចិត្តអ្នកដែលនិយមញុំាហិរម្តង!ដឹងតែមិនខកចិត្តទេ ធំជាងមុនប្លែកជាងមុនរសជាតិឆ្ងាញ់ហិរកប់សារី ញាំុបុកល្ហុងម៉ាឆ្អែត ម៉ាឆ្ងាញ់ មានទៅអស់ប៉ុន្មាន ១ចានត្រឹម​២មឺុនញុាំ២ទៅ៣នាក់អត់បញ្ហា ដឹងតែមិនណយទេ លេងសុទ្ធតែក្ដាមស្រស់ៗ​ បន្លែថ្មីៗ ឃើញឃ្លានទ្រាំអត់មិនបានទេ ចង់ហិរកំរិតណាកុម្មង់ម៉ាពេញចិត្តបានទៀត សុំហាមាត់ទុកមុនហើយចឹង។ ហាង  ស្រីនិច គុយទាវតុងយាុំថៃ​ គ្រាន់តែលឺឈ្មោះច្បាស់ជាមានអ្នកដែលធ្លាប់ទៅញាំុមួយចំនួន រួមទាំងជាម៉ូយប្រចាំហាងច្បាស់ជានឹកដល់គុយទាវតុងយាំុរសជាតិដើមឆ្ងាញ់ប្រចាំហាងរបស់គាត់ផ្ទាល់មិនខានទេ ម្តងនេះវិញកាន់តែអ៊ែមទៀតហើយ ព្រោះគាត់ទើបនាំឈុតថ្មី បុកល្ហុងចានធំ ប្លែកហើយធំទៀត បើញុុាំម្នាក់ឯងអីអត់អស់ចឹងហ្មង ទាល់តែហៅអ្នកពូកែញុាំទៅជាមួយក្រែងអាចញុាំអស់ ព្រោះមួយឈុតនេះ លេងសុទ្ធតែក្ដាមស្រស់ៗ​ បន្លែថ្មីៗ ដាក់លើចានឡើងធំ គ្រាន់ឃើញស្រៀវមាត់ណាស់...

មើលកុននៅរោងភាពយន្តលេជេននឹងទទួលបានកាតាបខ្សែរបស់រឿង Deadpool2

អ្នកណាខ្លះដែលជាហ្វេនរបស់ Deadpool? តើលោកអ្នកមានបានដឹងឬទេថាកាតាបខ្សែ រឺ Drawstring Bag ដែលមានរូបអាយដលរបស់អ្នកមានដាក់នៅតាមសាខារបស់រោងភាពយន្តលេជេនហើយ! ចង់ដឹងថាតើធ្វើម៉េចបានអត់? លោកអ្នកគ្រាន់តែធ្វើការជាវសំបុត្រកុនរឿង Deadpool វគ្គ ២ ធម្មតាចំនួន៥សន្លឹក រឺ Diamond Class ចំនួន ៣សន្លឹក នៅរោងភាពយន្តលេជេននឹងទទួលបានកាតាបដ៏ស្រស់ស្អាតនេះ១ភ្លាមៗ! សម្រាប់សំបុត្រមានដាក់លក់ចាប់ពីថ្ងៃនេះតទៅហើយ នៅគ្រប់រោងភាពយន្តលេជេន! អ្នកប្រើប្រាស់កាតសមាជិករបស់លេជេន និង Pi Pay ក៏អាចចូលរួមកម្មវិធីនេះបានដែរ។ ជិតអស់ហើយ ដូចនេះរួសរាន់ឡើង...

ល្មមញុាំអត់ប៉ុណ្ណឹង? សាច់គោអាំងញាត់ម្រេចខ្ចី សាកប៉ូវកំលាំងម្តងមើល៍

ល្មមញុាំអត់ប៉ុណ្ណឹង? ដឹងតែអ៊ែមហើយថ្ងៃនេះ​ ណាមួយវិញចុងសប្តាហ៍ល្មមគួរតែរករបស់ញុាំប៉ូវកម្លាំងតិចហើយ ចឹងសម្រាប់ភោជនីយដ្ឋាន ល្មមទេ-គ្រឿងសមុទ្រ ដឹងតែអ៊ែមហ្មង សាច់គោអាំងញាត់ម្រេចខ្ចីនោះអី សាច់គោស្រស់ៗប្រឡាក់គ្រឿងញាត់ម្រេចខ្ចីដាក់អាំងក្លិនភាយឈ្ងុយជាប់ច្រមុះតែម្តងហើយ ។ ភោជនីយដ្ឋាន ល្មមទេ-គ្រឿងសមុទ្រ អាចនិយាយបានថាល្មមញុាំដូចឈ្មោះចឹង សុទ្ធតែរបស់ញុាំប៉ូវកំលាងមានច្រើនមុខណាស់ សូមរៀបរាប់ត្រួសៗជូនលោកអ្នកបានដឹង គឺមានដូចជា៖ គ្រឿងសមុទ្រអាំងស្រស់ៗ ស៊ុបក្ដៅៗហ៊ុយៗ​ ត្រីបីរសជាតិ បង្គាបំពងម្សៅ ក្តាមបំពងខ្ទឹមស ហើយអ្វីដែលពិសេសទៀតនោះអ្វីដែលភ្ញៀវចូលទៅញុាំដឹងតែសួរកហើយនោះ គឺសាច់គោស្រស់ញាត់ម្រេចខ្ចីអាំងឡើងឈ្ងុយដាក់លើជ្រុញយ៉ាងទំនង សំខាន់វាជួយបង្កើនថាមពលយើងថែមទៀតផង ហើយនិងនៅមានអាហារជាច្រើនមុខទៀត​ដែលសុទ្ធតែជារបស់ឆ្ងាញ់ៗ។ ក្រៅពីមានរបស់ញុាំច្រើនមុខហើយនោះ បើនិយាយពីទីតាំងគឺធំទូលាយ​...

សមាជិកថ្មីលើទឹកដីខេត្តរតនៈគីរី ពីហាងស៊ុបចង្កាក់Volcano បញ្ចុះតម្លៃ២០%

​បន្ទាប់ពីជោគជ័យ និង​ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន​របស់ខ្លួន ពីហាងស៊ុបចង្កាក់Volcano មានសាខាច្រើនស្ទើរតែពេញទីក្រុងភ្នំពេញទៅហើយនោះ ពេលថ្មីៗនេះស៊ុបចង្កាក់Volcano​បានបង្កើនសមាជិកថ្មីមួយ​​​​​​​ទៀតហើយនៅតំបន់ភូមិភាគឦសាននៃលើទឹក​​​​​​​​​​​​​​​​ដីខេត្តរតនៈគីរី ដោយនាំយកនូវប្រូម៉ូសិនពិសេសបញ្ចុះតម្លៃ២០%​ពេញមួយសប្ដាហ៍ទៀតផង។ ឱកាសពិសេសបានមកដល់ហើយសម្រាប់លោកអ្នកដែលរស់នៅខេត្តរតនៈគីរីផ្ទាល់តែម្ដង ព្រោះកន្លងមកអាចនឹងធ្លាប់ទស្សនាវីដេអូតែមិនទាន់បានសាករសជាតិដែលល្បីថាឆ្ងាញ់ណាស់ស៊ុបចង្កាក់Volcanoម្តងទេ ឥឡូវមកដល់ក្បែរផ្ទះហើយហ្នឹង ទល់មុខសាលាកុលសម្ព័ន្ធយើងនេះ ហើយអ្វីដែលពិសេសទៅទៀតនោះមានទាំងប្រូម៉ូសិនពិសេសបញ្ចុះតម្លៃ២០%មួយសប្ដាហ៍ពេញ គឺចាប់ពីថ្ងៃទី១៥ ខែឧសភា រហូតដល់ ថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ ២០១៨។ ចឹងប្រហែលជាត្រូវណាត់មិត្តភក្តិ ឬក្រុមគ្រួសារដើម្បីបានសាករសជាតិល្បីខ្លាំងម្តងហើយ មួយវិញទៀតទាន់គេមានប្រូម៉ូសិនស្រាប់ដូច្នេះមិនចំណាយច្រើនទេញុាំបានច្រើនទៀតផង ។​ តោះប្រញាប់ទៅភ្លក់រសជាតិដ៏ឆ្ងាញ់ និងប្រូមូសិនពិសេសនេះទាំងអស់គ្នា​...

ម្ជូរក្ដាមក្រឡុកសាខាទី៣! គ្រាន់តែលឺឈ្មោះស្រក់ទឹកមាត់បាត់ហើយហ្នឹង

ឃ្លានអត់ប៉ុណ្ណឹង? បើប្រមូលផ្តុំរបស់ញុាំដែលអ្នកចូលចិត្តគ្រប់មុខអស់ហើយហ្នឹង គ្រាន់ឃើញក៏ស្រៀវធ្មេញដែរ ចុះទម្រាំឃើញផ្ទាល់ដូចក្រុម​ការងារនោះ ធានាថាទ្រាំអត់បានចឹងហ្មង! ហើយជួបជុំគ្នាល្ងាចហ្នឹងទៅណាទៀត។ បើនិយាយពីហាងម្ជូរ​ និង ក្ដាមក្រឡុកឆ្ងាញ់សន្លប់ គ្រាន់តែលឺឈ្មោះសម្រាប់អ្នកធ្លាប់ស្គាល់ដឹងតែមានអ្នកស្រក់ទឹកមាត់មុនហើយ ព្រោះមិនណយអីណាសុទ្ធតែរបស់ចូលចិត្តហ្មងហើយ បើអ្នកដែលចូលទៅហាងគាត់ហើយប្រហែលជាពិបាកដកចិត្តណាស់ ក៏ព្រោះតែមុខម្ហូបរបស់គាត់ឃើញទំនងទាំងអស់ចឹង បើនិយាយពីអតិថិជនពេញៗហាងហ្មងសឹងតែរកកន្លែងអង្គុយគ្មាន ដោយឃើញដូច្នេះម្ចាស់ហាងបានពង្រីកសាខាថ្មីមួយទៀត គឺសាខាទី៣​ ដើម្បីសម្រួលដល់អតិថិជនរបស់ខ្លួន សាខាទី៣មានលក្ខណ:ធំទូលាយ ស្រួលចតយានជំនិះទៀតផង។ សម្រាប់ហាងផ្ទាល់មិនត្រឺមតែមានតែក្ដាម ម្ជូរក្រឡុកទេ​ ​នៅទីនេះមានរបស់ឆ្ងាញ់គ្រប់មុខ គ្រឿងសមុទ្រស្រស់ៗ មានទាំងមឹកអាំង បង្កងអាំង ងាវក្រឡុក​​...

ឈ្ងុយហើយឆ្ងាញ់ទៀត! ទាអាំងទាំង៣កន្លែងនេះ

ថ្ងៃនេះសូមនាំអារម្មណ៍លោកអ្នកមកសាករសជាតិទាអាំងឈ្ងុយឆ្ងាញ់ក្លិនជាប់ច្រមុះ ឃ្លានគួរអោយចង់ញាុំ ល្បីហើយលក់ដាច់ខ្លាំងទៀតផង សំខាន់គ្រាន់ឃើញភ្លាមឃ្លានតែម្តង ចឹងកុំភ្លេចរកទីតាំងទាំង៣កន្លែងនេះ ទីតាំងមួយណាដែលនៅក្បែរផ្ទះលោកអ្នកជាង អាចទិញសាកបានណា! ចង់ដឹងច្បាស់សូមតាមដានវីដេអូ រួមទាំងអត្ថបទខាងក្រោមនេះទាំងអស់គ្នា៖ ទាអាំងក្នុងពាងរសជាតិហុងកុង ក្រុមការងារ KSPG.TV ថ្មីៗនេះមានការចាប់អារម្មណ៍ទៅលើការលក់ទាអាំង មិនត្រឹមតែប៉ុណ្ណោះ មានឈ្មោះប្លែកៗពីគ្នា​មានអ្នកលក់មួយចំនួនអោយឈ្មោះថា ទាអាំងទឹកឃ្មុំ ទាំអាំងអំបិលម្ទេស​ឬក៏ទាអាំងក្ន​ងពាង ជាដើម។ ស្របពេលនេះ យើងក៏បានប្រទះឃើញអ្នកលក់ទាអាំង មួយកន្លែងបានអោយឈ្មោះ ទាំអាំងរបស់ខ្លួនថា ទាអាំងក្នុងពាងរសជាតិហុងកុង ។ តូប ទាអាំងក្នុងពាងរសជាតិហុងកុង អាស័យដ្ឋាន៖ ផ្លូវលេខ ១៩៨៦ កែងផ្លវ...

មើលបណ្តើរកូរពោះបណ្តើរហើយ ពោះគោទឹកប្រហុក៥កន្លែងនេះ!

ថាមិនឃ្លានម៉េចកើតបើទំនងម្លឹងៗ គ្រាន់តែឃើញឃ្លានបាត់ហើយចង់ទៅញាុំភ្លាមហ្មង មិនថាតែលោកអ្នកនោះទេ អ្នកសរសេរក៏ឃ្លានដែរ ព្រោះតែវាទំនងពេក សម្រាប់ហាងលក់ពោះគោទឹកប្រហុកទាំង៥កន្លែងនេះមិនត្រឹមតែល្បីទេ ថែមទាំងឆ្ងាញ់ហើយលក់ដាច់កប់ទៀតផង! ហើយចង់ដឹងអត់ថាមានលក់នៅទីណាខ្លះ? តោះតាមដានវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ ១ ហាង គ្រឿងក្លែម ឧត្តមបូទី កន្លែងឆ្ងាញ់ៗ ហើយល្បីឈ្មោះទោះកន្លែងលក់ ពិបាករកតែសំរាប់ភ្ញៀវដែលចូលចិត្ត គាំទ្រ ព្រោះតែមិនអាចបំភ្លេចនូវរសជាតិម្ហូបអាហារដ៏ឆ្ងាញ់ៗ នៅទីនោះបាន។ ហើយតែងតែនឹកឃើញ ហើយនិយាយតៗគ្នាថា របស់ញ៉ាំនៅទីនោះឆ្ងាញ់ មិនដាច់ឡើយពេលនឹកឃើញចង់ញ៉ាំម្ហូបដែលក្នុងហាងនោះមានលក់។ ហាង គ្រឿងក្លែម ឧត្តមបូទី ទីតាំង៖ ផ្លូវលេខ...

ទិញសំបុត្រកុនរឿង Deadpool​ 2ពីរោងភាពយន្តលេជេនជាមួយនឹងបញ្ចុះតម្លៃពី PiPay 50% មុនថ្ងៃចាក់បញ្ចាំង

ពិសេសទៀតហើយសម្រាប់ហ្វេនរបស់រោងភាពយន្តលេជេនទាំងអស់ សម្រាប់ខ្សែភាពយន្តរឿង Deadpool 2 ដែលនឹងត្រូវបានចាក់បញ្ចាំងនៅថ្ងៃទី17 ឧសភា 2018 នេះមានដាក់លក់នូវសំបុត្រទស្សនាមុនថ្ងៃចាក់បញ្ចាំងហើយដែលលោកអ្នកអាចធ្វើការជាវបានពីគ្រប់សាខារបស់រោងភាពយន្តលេជេននៅថ្ងៃទី 15 ឧសភា 2018 នេះ។ អ្វីដែលកាន់តែវិសេសវិសាលជាងនេះគឺលោកអ្នកអាចជាវសំបុត្រកុនរឿង Deadpool 2 ដោយមានការបញ្ចុះតម្លៃដ៏អស្ចារ្យ 50% សម្រាប់អតិថិជនដែលបានប្រើប្រាស់នូវកម្មវិធីផាយផេ ប៉ុន្តែសម្រាប់ចំនួនកៅអីក៏មានកំណត់ផងដែរ។ ប៉ុន្តែសម្រាប់ថ្ងៃទី 16 ឧសភា 2018 យើងក៏មានដាក់លក់សំបុត្រមុនថ្ងៃចាក់បញ្ចាំងដូចគ្នាដែរ...

ប្លែកហា៎! សមាជិកថ្មីឈុតPostalរញ្ជួយភ្នំ ពីPostal Coffee & Eatery

ប្លែកទាំងឈ្មោះប្លែកទាំងរសជាតិហ្មងហើយនែក៎សមាជិកថ្មីពី Postal Coffee & Eatery ឈុតPostalរញ្ជួយភ្នំ និងបុកល្ហុងឈុតធំហើយទំនងញុាំ ស្រៀវមាត់ណាស់លេងចឹងអីៗទ្រាំម៉េចបានទៅ! បើនិយាយពីឈុតសមាជិកថ្មីរបស់ហាងPostal Coffee & Eatery កាន់តែប្លែកមួយកំរិតទៀតហើយ ថាមិនប្លែកម៉េចបានបើក្រៅពីឈុតPostalរញ្ជួយដីដែលប្រមូលផ្តុំអាហារឆ្ងាញ់ៗនៅក្នុងឈុតតែមួយរួចមក បន្ថែមមុខម្ហូបថ្មីម្តងនេះវិញលេងសុទ្ធតែឈុតPostalរញ្ជូយភ្នំ​ ហើយពេលរៀបចំដាក់លក់វិញកាន់តែប្លែកភ្នែកមើលឃើញភ្នំភ្លើងឆេះផ្ទាល់ភ្នែកចឹងហ្មង បើកចេញមកឡើងទំនងញុាំសុទ្ធតែគ្រឿងសមុទ្រ។ ក្រៅពីឈុតPostalរញ្ជូយភ្នំ​នេះហើយក៏មានមុខម្ហូបឆ្ងាញ់ស្រៀវមាត់មួយទៀតដែរគឺឈុតបុកល្ហុងឈុតធំ​​ ទំនងគួរអោយចង់ញុាំណាស់ហើយតម្លៃត្រឹមតែ10$ និងសម្រាប់ឈុតPostalរញ្ជូយភ្នំ​តម្លៃ15.99$ ដែលលោកអ្នកអាចញុាំគ្រួសារបាន។ មិនតែប៉ុណ្ណោះសម្រាប់ហាង Postal Coffee & Eatery ក៏មានបំរើនៅអាហារព្រឹក...

ជម្រើសដ៏ល្អនៃរសជាតិសាច់អាំងជប៉ុន ពីភោជនីយដ្ឋាន​​ហុកកៃដូ

យើងគ្រប់គ្នាដឹងច្បាស់ហើយថានៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ សម្បូរទៅដោយហាងអាហារ និងភោជនីយដ្ឋានជាច្រើនណាស់ដែលមានលក់នៅប្រភេទសាច់អាំង​ផ្សេងៗគ្នា មិនថាប្រភេទសាច់ ក្នុងស្រុក ឬការនាំចូលពីក្រៅប្រទេសនោះទេ​ ក្នុងនោះយើងសូមបង្ហាញលោកអ្នកអោយស្គាល់ភោជនីយដ្ឋានមួយកន្លែងឈ្មោះថា ​ហុកកៃដូ (Hokkaido Japanese BBQ។ ភាពសម្បូរបែបនៃការទទូលទានអាហារឆ្ងាញ់ៗ មិនថាតែប្រភេទសាច់អាំង ឬអាហារផ្សេងៗដែលមានការនាំចូលមកពីក្រៅប្រទេស សម្រាប់ភោជនីយដ្ឋាន​​ហុកកៃដូ លោកអ្នកអស់កង្វល់ទៀតហើយ ជាមួយជម្រើសយ៉ាងសម្បូរបែបទាំងប្រភេទសាច់អាំងច្រើនរសជាតិ​ សាច់ដែលនាំចូលពីប្រទេសជិតខាង មុខម្ហូបរសជាតិបែបជប៉ុនជាច្រើនជាង២០០មុខ រួមទាំងបរិយាកាសមានផាសុកភាព អនាម័យ សេវាកម្មល្អទៀត សុទ្ធតែជាអ្វីដែលអ្នកពិសារចង់បាន។ ក្នុងនោះដែរពីភោជនីយដ្ឋាន​​ហុកកៃដូ មានបំរើជូននៅអាហារថ្ងៃត្រង់តម្លៃចាប់ពី 5$ ឡើងទៅមានថែមជូនបាយញុាំមួយឆ្អែត...

អស់ទាស់ប្រូម៉ូសិនពិសេស! 1នាក់ត្រឹម 8.8$ ម៉ាឆ្ងាញ់បុហ្វេ ភីណូឈឺអូ

ថាមិនឃ្លានម៉េចកើតបើយ៉ាងហ្នឹងហើយ បុហ្វេ ភីណូឈឺអូ លេងដាក់ចឹងហ្មងអីសុទ្ធតែបង្កងស្រស់ៗ សាច់ច្រើនប្រភេទ ម្ហូបច្រើនមុខណាស់ ញុាំម៉ាសេរី អស់ថែមៗ ហើយខ្លាចអីត្រូវចំណាយ1នាក់ត្រឹម8.8$ រឿងអីត្រូវខកខានមិនទៅនោះ បើមិនសាកទៀតតិចស្តាយក្រោយ ទាន់គេនៅមានប្រូម៉ូសិន រួសរាន់ឡើង ត្រៀមតែឆ្ងាញ់មាត់ទៅ។ ចង់ញុាំបុហ្វគ្រឿងសមុទ្រស្រស់ៗពីហាង បុហ្វេ ភីណូឈឺអូ គឺគ្រប់គ្រាន់ហើយ​សឹងតែគ្រប់មុខសម្រាប់លោកអ្នកជ្រើសរើសមកពិសារដោយសេរីញុាំម៉ាសប្បាយគ្រប់អាហារទាំងអស់ កាន់តែពិសេសគឺបញ្ចុះតម្លៃពិសេសដោយលោកអ្នកចំនាយត្រឹមតែ1នាក់ត្រឹម8.8$ ចាប់ពីថ្ងៃទី10 ដល់ថ្ងៃទី 28 ខែឧសភា ឆ្នាំ2018 សំខាន់គឺមុខម្ហូបមានច្រើនណាស់ចំណាយតិចញុាំបានច្រើនមុខ គ្រឿងសមុទ្រស្រស់ បង្កង មឹក...

ងាយអីម៉ោះ! ហុតស៊ុបកង្កែបក្តៅៗរសជាតិឆ្ងាញ់ប្លែក មកតាំងពីប្រទេសចិន

អាកាសធាតុកំពុងតែកូរហើយ មេឃម្តងក្តៅម្តងត្រជាក់ដល់ពេលចឹង មានតែរករបស់ញុាំណាដែលក្តៅៗហ៊ុយៗ ដើម្បីឱ្យមានកម្តៅក្នុងខ្លួន ស្របពេលមេឃកំពុងកូរ ដូចនេះក្រុមការងារបានស្វែងរកឃើញហាងស៊ុបមួយកន្លែងទៀតហើយ ដែលត្រូវជាមួយអាកាសធាតុត្រជាក់ម្តងចឹង​ គឺស៊ុបកង្កែបរបស់ភាគខាងជើងប្រទេសចិន រសជាតិប្លែកណាស់ មកដល់ក្នុងហាង Col frog & seafood ស្ថិតក្នុងផ្សារ Jet’s Container យើងហ្នឹង! សម្រាប់ស៊ុបកង្កែបដែលមានលក់ក្នុងហាង Col frog & seafood ស្ថិតក្នុងផ្សារ Jet’s...

Most Read