យើងគ្រប់គ្នាដឹងច្បាស់ហើយថានៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ សម្បូរទៅដោយហាងអាហារ និងភោជនីយដ្ឋានជាច្រើនណាស់ដែលមានលក់នៅប្រភេទសាច់អាំងផ្សេងៗគ្នា មិនថាប្រភេទសាច់ ក្នុងស្រុក ឬការនាំចូលពីក្រៅប្រទេសនោះទេ ក្នុងនោះយើងសូមបង្ហាញលោកអ្នកអោយស្គាល់ភោជនីយដ្ឋានមួយកន្លែងឈ្មោះថា ហុកកៃដូ (Hokkaido Japanese BBQ។



ភាពសម្បូរបែបនៃការទទូលទានអាហារឆ្ងាញ់ៗ មិនថាតែប្រភេទសាច់អាំង ឬអាហារផ្សេងៗដែលមានការនាំចូលមកពីក្រៅប្រទេស សម្រាប់ភោជនីយដ្ឋានហុកកៃដូ លោកអ្នកអស់កង្វល់ទៀតហើយ ជាមួយជម្រើសយ៉ាងសម្បូរបែបទាំងប្រភេទសាច់អាំងច្រើនរសជាតិ សាច់ដែលនាំចូលពីប្រទេសជិតខាង មុខម្ហូបរសជាតិបែបជប៉ុនជាច្រើនជាង២០០មុខ រួមទាំងបរិយាកាសមានផាសុកភាព អនាម័យ សេវាកម្មល្អទៀត សុទ្ធតែជាអ្វីដែលអ្នកពិសារចង់បាន។



ក្នុងនោះដែរពីភោជនីយដ្ឋានហុកកៃដូ មានបំរើជូននៅអាហារថ្ងៃត្រង់តម្លៃចាប់ពី 5$ ឡើងទៅមានថែមជូនបាយញុាំមួយឆ្អែត និងមានថែមជូនកាហ្វេ រឺផ្លែឈើមួយចានសំរាប់១ម្នាក់ ហើយកាន់តែពិសេសទៅទៀតនោះគឺមានការបញ្ចុះតម្លៃ 10% ចាប់ពីថ្ងៃនេះតទៅ ហើយសម្រាប់អាហារពេលល្ងាចក៏មានការលក់បញ្ចុះតម្លៃ10% ដូចគ្នា ។



សម្រាប់ភោជនីយដ្ឋានហុកកៃដូក៏មានរៀបចំកម្មវិធី ជប់លៀង ខួបកំណើត និងប្រជុំក្រុមការងារចាប់ពី២០នាក់ ដល់៣០នាក់ ហើយសេវាកម្មរៀបចំកម្មវិធី មានអាហាររសជាតិបែបជប៉ុន រូមទាំងអាហារបែបខ្មែរផងដែរសម្រាប់លោកអ្នកពិសារចំណង់ចំណូលចិត្ត។



ហាង ហុកកៃដូ (Hokkaido Japanese BBQ)
លេខទូរស័ព្ទ ៖ 088 64 95 745 / 023 220 212
ទីតាង៖ ផ្ទះលេខ #25A ផ្លូវ 360 សង្កាត់ បឹងកេងកង1 ខណ្ឌចំការមន