ប្លែកទាំងឈ្មោះប្លែកទាំងរសជាតិហ្មងហើយនែក៎សមាជិកថ្មីពី Postal Coffee & Eatery ឈុតPostalរញ្ជួយភ្នំ និងបុកល្ហុងឈុតធំហើយទំនងញុាំ ស្រៀវមាត់ណាស់លេងចឹងអីៗទ្រាំម៉េចបានទៅ!


បើនិយាយពីឈុតសមាជិកថ្មីរបស់ហាងPostal Coffee & Eatery កាន់តែប្លែកមួយកំរិតទៀតហើយ ថាមិនប្លែកម៉េចបានបើក្រៅពីឈុតPostalរញ្ជួយដីដែលប្រមូលផ្តុំអាហារឆ្ងាញ់ៗនៅក្នុងឈុតតែមួយរួចមក បន្ថែមមុខម្ហូបថ្មីម្តងនេះវិញលេងសុទ្ធតែឈុតPostalរញ្ជូយភ្នំ ហើយពេលរៀបចំដាក់លក់វិញកាន់តែប្លែកភ្នែកមើលឃើញភ្នំភ្លើងឆេះផ្ទាល់ភ្នែកចឹងហ្មង បើកចេញមកឡើងទំនងញុាំសុទ្ធតែគ្រឿងសមុទ្រ។



ក្រៅពីឈុតPostalរញ្ជូយភ្នំនេះហើយក៏មានមុខម្ហូបឆ្ងាញ់ស្រៀវមាត់មួយទៀតដែរគឺឈុតបុកល្ហុងឈុតធំ ទំនងគួរអោយចង់ញុាំណាស់ហើយតម្លៃត្រឹមតែ10$ និងសម្រាប់ឈុតPostalរញ្ជូយភ្នំតម្លៃ15.99$ ដែលលោកអ្នកអាចញុាំគ្រួសារបាន។ មិនតែប៉ុណ្ណោះសម្រាប់ហាង Postal Coffee & Eatery ក៏មានបំរើនៅអាហារព្រឹក ថ្ងៃត្រង់ និងរសៀលផងដែរដែលជាជម្រើសដ៏សម្បូរបែបជូនដល់អ្នកពិសារមិនអោយខកចិត្តនោះទេ។



បើនិយាយពីកាហ្វេវិញក៏ឈ្ងុយឆ្ងាញ់ដែរ រួមទាំងតែដែលធ្វើឡើងពីដំណាប់ផ្លែឈើចម្រាញ់ចេញជាទឹកតែផ្លែឆ្ងាញ់ជាប់មាត់ គ្រប់កាហ្វេប្រចាំហាង Postal Coffee ត្រូវបានឆុងឡើងដោយអ្នកមានបទពិសោធន៍ជាច្រើនឆ្នាំ ធ្វើឱ្យរសជាតិកាហ្វេឆ្ងាញ់ជាប់មាត់តែម្តង ។


ហាង Postal Coffee & Eatery
Tel: 076 6666 371 / 093 660 371
ទីតាំង៖ ផ្លូវ 371 សង្កាត់ បឹងទំពុន ខណ្ឌ មានជ័យ (ជាប់បុរីប៉េងហួត ទល់មុខផ្សារPC)
វីដេអូ