Yearly Archives: 2018

ក្រៅពីដើរលេងតាមប្រាសាទ កសិដ្ឋានសូត្រអង្គរ​ ក៏ជាទីកន្លែងមួយដែលអ្នកគួរទៅទស្សនា

ក្រៅពីការធ្វើដំណើរកំសាន្តទស្សនាប្រាសាទបុរាណ ខេត្តសៀមរាបក៏មានកន្លែងកម្សាន្តជាច្រើនទៀត ជាក់ស្តែងដូចជាកសិដ្ឋានសូត្រអង្គរ ស្ថិតនៅស្រុកពួក (ធ្វើដំណើរចេញពីក្រុងសៀមរាបរយៈពេល២០នាទី)​ កសិដ្ឋានសូត្រមួយនេះ ផ្តល់ឱ្យ​លោកអ្នក​​ បានទស្សនាស្វែងយល់ពីការដាំដើមមន​ រហូត​​​ដល់​ការ​ផលិត​ក្រណាត់សូត្រ ​និងផលិតផល​បន្ទាប់បន្សំ ធ្វើពីសូត្រ ដែលធ្វើការបង្ហាញដោយមានមគ្គុទ្ទេសក៍។ កសិដ្ឋានសូត្រ​មាន​ទំហំ៨ហិកតា​ដែល​ក្នុង​នោះ​​​​៥ហិកតាត្រូវបាន ប្រើសម្រាប់ដាំដើមមន លោកអ្នកនឹងរីករាយជាមួយកន្លែង​ដ៏​ស្រស់​ស្អាត​នេះ ព្រមទាំង​​បាន​​ដឹង​អំពីដំណើរការផលិត សូត្រ​ដែលមានលក្ខណៈអស្ចារ្យ។ https://www.instagram.com/p/BoqTSS4H7Wk/?utm_source=ig_web_button_share_sheet https://www.instagram.com/p/BoqTgnQH-y1/?utm_source=ig_web_button_share_sheet ក្នុងកំឡុងពេលទស្សនារបស់លោកអ្នក មគ្គុទ្ទេសក៍នឹងរៀបរាប់ជំរាបដោយលម្អិតអំពី​ពូជ​មន ការចិញ្ចឹម​ដង្កូវនាង ការស្រាវសំបុកដង្កូវនាង ការរៀបចំសរសៃសូត្រ បច្ចេកទេសចងកៀត (ចង-ជ្រលក់ពណ៌​សរ​សៃ​សូត្រ​) និងការ​ត្បាញសូត្រ។ ហើយ...

ចាំបូឈីសស៊ីហតដកភីហ្សា ត្រឡប់មកកាលណា ដឹងតែមកញ៉ាំគ្រប់ៗគ្នាហ្មង

ត្រឡប់មកខែនេះ The Pizza Company នាំមកនូវភីហ្សាថ្មីបែបអ៊ីតាលី នឹងហតដកបែបអាមេរិក ក្នុងចានតែមួយតែម្តង ព្រមនឹងស្ទីលទឹកជ្រលក់ឆ្ងាញ់ជាប់ចិត្ត ដែលមានចាប់ពីថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៨ នេះតទៅ។ ភីហ្សាថ្មី "ចាំបូឈីសស៊ីហតដក" ជារសជាតិថ្មីបែបអ៊ីតាលី នឹងហតដកបែបអាមេរិក លាយបញ្ចូលគ្នាក្នុងចានតែមួយ បន្ថែមនឹងស្ទីលទឹកជ្រលក់បែបអាមេរិចដ៏ឈ្ងុយឆ្ងាញ់ ពិតជាសាកសមសម្រាប់រដូវកាលថ្មីមួយនេះ។ ភីហ្សាថ្មីនេះមានបីរសជាតិគឺ៖ ចាំបូឈីសស៊ីហតដកស៊ុបភើឌីឡាក់ស៍ គ្រឿងសមុទ្រត្រូពិច និង...

អស់ទាស់ហ្មង ប្រូម៉ូសិន ៣០% ញ៉ាំបុហ្វេម៉ាហត់នៅ Buffet Station

សម្រាប់លោកអ្នកដែលតែងតែនិយមការញ៉ាំអាហារបុហ្វេភាគច្រើនប្រាកដជាចង់ស្វែងរកកន្លែងណាមានអាហារច្រើនមុខ ច្រើនជម្រើសសម្រាប់ជ្រើសរើសក្នុងការទទួលទាន ហើយតម្លៃសមរម្យ ហើយមែនទេ? ដូច្នេះ Buffet Station ពិតជាសាកសម កាន់តែពិសេសនោះ មានបញ្ចុះតម្លៃ ៣០% ទៀតផង។ ហាង Buffet Station មានបម្រើជូនអាហារជាលក្ខណៈបុហ្វេច្រើនមុខ ច្រើនជម្រើស មិនថាជាគ្រឿងសមុទ្រ សាច់ស្រស់ៗ បន្លែស្រស់ៗ និងអាហារជាច្រើនមុខផ្សេងទៀត ស្ថិតក្នុងបរិយាកាសរីករាយជួបជុំក្រុមគ្រួសារ មិត្តភក្តិទៀតនោះ ពិតជាមិនខុសបំណងទេ។ រីឯតម្លៃត្រឹម ១០ដុល្លាក្នុងម្នាក់...

រោងភាពយន្តលេជេនចែកទូរស័ព្ទ iPhone X ១គ្រឿងនឹងគូប៉ុងធ្វើដំណើរដើម្បីអបអរសាទរទំព័រហ្វេសប៊ុកទទួលបាន១លានគាំទ្រ

រោងភាពយន្តលេជេនមានកិត្តិយសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់លោកអ្នកទាំងអស់ដែលតែងតែនិយមនិងគាំទ្រនូវរោងភាពយន្តលេជេនរហូតមក។ ដោយមានការគាំទ្របែបនេះហើយទើបគេហទំព័រហ្វេសប៊ុករបស់រោងភាពយន្តលេជេនបានសម្រេចនូវ ១លានគាំទ្រគឺ ១លាន Like ពីហ្វេនៗទាំងអស់។ ដើម្បីជាការអបអរសាទរនូវ១លានគាំទ្រនេះដែរ រោងភាពយន្តលេជេនក៏មានជាកម្មវិធីដ៏ពិសេសដូចខាងក្រោមនេះ​៖ ចូលរួម Like & Share ដើម្បីមានឱកាសឈ្នះ រង្វាន់ដ៏ធំ សម្រាប់ការអបអរទំព័រហ្វេសប៊ុករោងភាពយន្តលេជេន ទទួលបាន១លានគាំទ្រ! គ្រាន់តែ Like & Share ផុសនេះ Comment ជាមួយពាក្យ #Legend1MillionLikes និង Mention មិត្តចំនួន៥នាក់ ជាការស្រេច។ https://www.facebook.com/LegendCinemas/photos/a.121040141311565/1968075036608057/?type=3 ដែលរង្វាន់រួមមានដូចជា ទូរស័ព្ទ...

ចង់សាកម្ហូបចិន​​ កុំភ្លេច ភោជនីយដ្ឋាន ជីនប៉ាវឡូវ II

អ្នកម្ដុំតាខ្មៅ មានដឹងអត់ថាមានភោជនីយដ្ឋានម្ហូបចិន លាក់ខ្លួនបម្រើជូនម្ហូបអាហារបែបចិន គ្រឿងសមុទ្រស្រស់ៗ ក៏ដូចជាម្ហូបចិនប្រចាំតំបន់ជាច្រើនមុខ នៅក្រុងតាខ្មៅដែរ? បើចង់សាកម្ហូបទាំងនេះមករកបាននៅភោជនីយដ្ឋាន ជីនប៉ាវឡូវ II ម្ហូបចិនប្រចាំតំបន់ជាច្រើនមុខ​ ព្រមទាំងគ្រឿងសមុទ្រស្រស់ៗជាច្រើនប្រភេទមានបម្រើជូននៅ ភោជនីយដ្ឋាន ជីនប៉ាវឡូវ II ដែលជាភោជនីយដ្ឋានចិន ចម្អិនដោយចុងភៅចំណាន ដែលធ្វើអោយម្ហូបគ្រប់ចាននៅទីនេះពេលពេញដោយរសជាតិ ហាក់ប្រៀបដូចរសជាតិដើមរបស់ជនជាតិចិនពិតៗ។ ភោជនីយដ្ឋាន ជីនប៉ាវឡូវ II ក៏មានទទួលរៀបចំកម្មវិធីខួបកំណើត និងជប់លៀង សេវាកម្មរៀបចំសម្រាប់កម្មវិធីលោកអ្នកមិនអោយខកបំណងឡើយ។​ ដូច្នេះ បើចង់សាកម្ហូបចិនប្រចាំតំបន់ ម្ហូបចិនកែច្នៃ...

ខែថ្មី អាហារថ្មីពី ទឹកសៀង

ចូលដល់ខែថ្មី មានអាហារថ្មីទៀតហើយពីទឹកសៀង សម្រាប់ខែថ្មីនេះហាងទឹកសៀងដែលអ្នកទាំងអស់គ្នាបានស្គាល់មកហើយនោះបាននាំយកអាហារថ្មីបីឈុតជាប្រភេទគឺ American Steak, Korean BBQ Pork, និង Fish 'N Chip ព្រមទាំងមីស៊ុប ដែលអាចរកបាននៅគ្រប់សាខារបស់ទឹកសៀងនៅជិតលោកអ្នក។ ដូចដែលអតិថិជនរបស់ហាង ទឹកសៀង បានដឹង ក៏ដូចជាទទួលស្គាល់ពីរសជាតិ និងការច្នៃប្រឌិតមុខម្ហូបប្លែកៗជាច្រើនមុខ ហើយអ្វីដែលកាន់តែពិសេសនោះ នៅទឹកសៀងតែងតែនាំយកមុខម្ហូបថ្មីៗ មិនអោយអតិថិជន ធុញទ្រាន់នឹងរសជាតិដដែលៗឡើយ ជាក់ស្ដែងដូចជាក្នុងខែនេះ ទឹកសៀងបន្ថែមជូនអាហារថ្មីបីមុខដូចជា៖ ...

មកស្គាល់សួនកម្សន្ត Disneyland ទាំង​​​ ៦ នៅលើពិភពលោក ដែលគ្រប់គ្នាប្រាថ្នាចង់ទៅ

Disney Land គឺជាសួនកម្សាន្តមួយដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់ទៅ។​ វាហាក់ដូចជានៅក្នុងសុបិន្ត ដែលមិនចង់ភ្ញាក់ ព្រោះគ្រប់យ៉ាងដូចជានៅក្នុងខ្សែភាពយន្តតុក្កតាដែលយើងគ្រប់គ្នាធ្លាប់បានមើល។ វាកាន់តែអស្ចារ្យបើសិនបានទៅទីនោះជាមួយមនុស្សជាទីស្រលាញ់។ ធ្លាប់ដឺងខ្លះអត់ថា Disney Land មាននៅកន្លែងណាខ្លះនៅលើពិភពលោក? 1.Disney Land California Disney Land California មានអាយុកាលចាស់ជាងគេក្នុងចំណោម Disney Land ទាំង៦​ នៅលើសកលលោក។​ Disney Land មួយនេះបានបង្កើតឡើងតាំងពីថ្ងៃទី ១៧​...

ពោះគោអាំងទឹកប្រហុកសាច់បង្គា ១មឺុនរៀលគ្រប់មុខ​ បញ្ចុះតម្លៃ ២០%ទៀត ទៅរកណាបាន?

អីយ៉ាស! ពោះគោអាំងទឹកប្រហុក​  និងម្ហូបច្រើនមុខនៅទីនេះសុទ្ធតែ ១ចាន ១មឹុនរៀលគ្រប់មុខហ្មង មានទាំងម៉ាស៊ីនត្រជាក់ Free Wifi មើលទៅទំនងៗណាស់ ចំនែករសជាតិវិញក៏មិនណយ តែបើចង់ដឹងកាន់តែច្បាស់ ទាល់តែសាក ចុះបើតម្លៃសមរម្យបែបនេះហើយ មានប្រូម៉ូសិនបញ្ចុះតម្លៃ ២០% បន្ថែមទៀត មិនសាកទៀតអី? ហាង ពោះគោអាំង ទឹកប្រហុកសាច់បង្គា ពិសេស មានមុខម្ហូបជាច្រើនមុខ រសជាតិប្លែក ទាំងបង្គាស្ទីម បង្គាភ្លើង...

ស្ពានបាតដៃព្រះ នៅតែជាកន្លែងទេសចរណ៍ដែលគ្រប់គ្នាប្រាថ្នាដើរឆ្លងកាត់

បើទោះបីស្ពានបាតដៃព្រះបើក​សម្ពោធ​នៅ​តំបន់​ព្រៃ​បាណា ក្បែរ​ទីក្រុង​ដាណាង កាល​ពី​ខែ​មិថុនាកន្លងមកក៏ដោយ ក៏ទីនេះនៅតែជាទីកន្លែងកម្សាន្តដ៏ពេញនិយម ទាក់ទាញភ្ញៀវទេសចរណ៏ជាច្រើនអោយចង់ទទួលយកបទពិសោធន៍បែបថ្មីដើរថតរូបនៅលើស្ពានមួយនេះ។ https://www.instagram.com/p/BoOT60vgUKh/?utm_source=ig_web_button_share_sheet https://www.instagram.com/p/BntT_ixHC1v/?utm_source=ig_web_button_share_sheet រូបភាព​ស្ពាន​ទ្រ​បាតដៃ ទាក់ទាញ​ចិ​ត្ដ​អ្នក​ប្រើ​បណ្ដាញ​សង្គម ដោយ​ពួកគេ​កោត​ស្ញប់ស្ញែង​ស្ថាបត្យករ ​នឹក​ឃើញ​គំនិត​កៀរគរ​ទេសចរ ដែលមានប្រវែង ១៥០ ម៉ែត្រ ស្ពាន​មាស​រត់​កោង​កាត់​ព្រៃព្រឹក្សា​លើ​ជួរ​ភ្នំ ដែល​ត្រូវបាន​កសាង​ដំបូង​ដោយ​អាណានិគម​បារាំង​ជា​ស្ថានីយ​លើ​កំពូល​ភ្នំ​ក្នុង​ឆ្នាំ ១៩១៩។ បច្ចុប្បន្ន តំបន់​នេះ​ប្រែក្លាយជា​គោលដៅ​ទេសចរណ៍​ចម្បង ដោយមាន​ទាំង​កន្ដ្រក​ខ្សែកាប ភូមិ​បុរាណ​ចម្លង​ពី​បារាំង សួន​ផ្កា និង​សារមន្ទីរ​ក្រមួន រំលេច​រូប​សំណាក ឡេ​ឌី ហ្គាហ្គា និង​មីឆែល...

ចង់ញ៉ាំបេនតុ ឬ អាហារជប៉ុនចាំបាច់ជិះយន្តហោះទៅជប៉ុនអីទៀត មកត្រឹមហាងម៉ារឹហ្គាមិអ៊ុដុង បេនតុ​​ ក៏ញ៉ាំបានដែរ

ឃ្លានអាហារជប៉ុនមិនដឹងទៅណាមែនទេ? មិនបាច់ខ្វល់ច្រើនទេ មកតែម៉ារឹហ្គាមិអ៊ុដុង បេនតុ សាខាស្ទឹមមានជ័យ ចង់បានបេនតុក៏បាន ចង់ញ៉ាំមីអ៊ុដុងក៏មាន ព្រមទាំងអាហារច្រើនមុខរសជាតិដើមរបស់ជប៉ុនទៀត មិនបាច់ទាល់តែទៅដល់ប្រទេសជប៉ុនទើបញ៉ាំបានទេ នៅទីនេះមានអស់ហើយ ចាំបាច់ទៅណាទៀត? ម៉ារឹហ្គាមិអ៊ុដុង & បេនតុ ជាភោជនីយដ្ថានជប៉ុនដែលពេញនិយម ក៏ព្រោះវាមានមីនុយឆ្ងាញ់ៗច្រើនប្រភេទច្រើនរសជាតិដូចជា មីជប៉ុនដែលជនជាតិជប៉ុនហៅថាអ៊ុដុង បាយប្រអប់បេនតុ ស៊ូស៊ី នឹងតែបៃតងជប៉ុន ម៉ាឆាឡាតេមានរសជាតិដើមនឹងនាំចេញមកពីជប៉ុនសុទ្ធៗ ហើយនៅពេលថ្មីៗនេះ ម៉ារឹហ្គាមិអ៊ុដុង & បេនតុ ទើបតែធ្វើការផ្លាស់ប្ដូរ...

បុកកន្ទួត ជំនាញខាងម្ចូរបុក ក្រឡុកគ្រឿង ពេលនេះផ្លាស់ប្ដូរសាខាថ្មីហើយ

អតិថិជនរបស់ហាង​ បុកកន្ទួតច្បាស់ជាស្គាស់ស្នាដៃ នឹង​ រសជាតិរបស់ហាងនេះច្បាស់ណាស់ ទាំងគ្រឿងម្ចូរបុក ស្លាបមាន់អាំងបាយដំណើប សុទ្ធតែពេញនិយម និយាយតៗគ្នាពីរសជាតិតាំងពីហាងមួយនេះបើកដំណើរការនាឆ្នាំ ២០១៥ មកម្ល៉េះ។ ថ្មីៗនេះ ហាងបុកកន្ទួតបានផ្លាស់ប្ដូរសាខាថ្មីពីបឹងកេងកង មកជាសាខាទួលទំពូង កាន់តែងាយស្រួលជាងមុនសម្រាប់អ្នកញ៉ាំ តែរសជាតិនៅតែដដែល។ ក្លិនម្ទេសហិលឆួលចេញពីត្បាល់បុកល្ហុង គ្រឿងម្ចូរជាច្រើនមុខ គួបផ្សំនឹងក្លិនឈ្ងុយរបស់ស្លាបមាន់អាំងក្ដៅៗលើភ្លើង មកផ្សំរសជាតិជាមួយបាយដំណើប នឹងបុកល្ហុងក្ដាមសេះ បុកកន្ទួតគ្រឿងសមុទ្រ ភ្លាងាវ ភ្លាក្ដាមសេះ បុកពោតពងទាប្រៃ នឹងអាហារជាច្រើនមុខទៀត...

ប្តូរខោរលុងៗ សាក​ប៊ុហ្វេបើកថ្មីម្ហូប​ជាង​៣០០​មុខ ផ្តល់ក្តីសុខផ្ទាល់ខ្លួនម្តងមើល!

មិនមែនធម្មតាទេណា ហាងប៊ុហ្វេទើបបើកថ្មី​ ជាមួយមុខម្ហូបជាង ៣០០ មុខ ទាំង បែប​កូរ៉េ ចិន ជប៉ុន និង​អឺរ៉ុប ព្រមជាមួយភេសជ្ចៈ ​ទឹក​ផ្លែ​ឈើ ទឹក​ក្រូច កាហ្វេ និង​ស្រាបៀ​ជាង​២០​ប្រភេទ យ៉ាងច្រើនមុខ​ជាក្ដីសុខពិតៗតែម្ដង ហើយអ្វីដែលសំខាន់នោះ មានប្រូម៉ូសិនបញ្ចុះតម្លៃថែមទៀតផង។ អ្វីដែលកាន់តែពិសេស សម្រាប់ថ្ងៃច័ន្ទ​ដល់ថ្ងៃ សុក្រ ចាប់បើកពីម៉ោង ៧យប់ ដល់ម៉ោង ៨យប់...

Most Read