Yearly Archives: 2018

ត្រូវម៉ាច់អ្នកទៅលេងអុំទូកនៅសៀមរាបឆ្នាំនេះ! ត្រៀមមាត់ភ្លក់មាន់អាំងក្បែរតំបន់អង្គរឆ្ងាញ់កប់

ទែនៗ ដល់ថ្ងៃអុំទូកល្មម តើអ្នកណាខ្លះមានគម្រោងទៅលេងអុំទូកនៅសៀមរាប?  កាន់តែពិសេសសម្រាប់អ្នកសៀមរាបឆ្នាំនេះត្រៀមមាន់ភ្លក់រសជាតិមាន់អាំងឈ្ងុយឆ្ងាញ់នៅតំបន់អង្គរលើទឹកដីខេត្តសៀមរាបផ្ទាល់ ដឹងតែកប់សារីហើយជាមួយនិងបរិយាកាសអ៊ូរអសប្បាយរីករាយលក្ខណះជួបជុំគ្រួសារញុាំអាហារឆ្ងាញ់ៗជាច្រើនមុខធានាថាមិនខកបំណងឡើយ។ ត្រូវម៉ាច់អ្នកដែលមកលេងអុំទូកសៀមរាបឆ្នាំនេះអត់ខ្វល់ថាខ្វះអីញុាំទៀតទេ សំខាន់គឺក្នុងទឹកដីខេត្តសៀមរាបស្ថិតនៅតំបន់អង្គរ​ផ្ទាល់តែម្តង មាន់អាំងឈ្ងុយឆ្ងាញ់អាំងតំរៀបគ្នាត្រៀមចាំទទួលលោកអ្នករួចជាស្រេចជាមួយនិងទឹកជ្រលក់រសជាតិឆ្ងាញ់ពិសេស រួមជាមួយមុខម្ហូបយ៉ាងសំបូរបែបជាច្រើនមុខផងដែរ។ ជាការពិតគ្រប់ដំណើរកម្សាន្តមិនថាអ្នកសៀមរាប ឬអ្នកដែលមកពីបណ្តាខេត្តនោះទេ គឺគ្រប់គ្នាតែងតែមានការជួបជុំក្រុមគ្រួសារ ឬក្រុមការងារដើម្បីបង្កើននៅអនុស្សាវរីយ៏រីករាយជាក់ជាមិនខាន ក្នុងនោះដែរទីតាំងគឺផ្នែកមួយដែលជាការសំខាន់សម្រាប់យើងទាំងអស់គ្នា ដូចនេះហើយសម្រាប់បងប្អូនដែលបានមកលេងអុំទូកសៀមរាប កុំភ្លេចណាមាន់អាំងក្បែរតំបន់អង្គរ សាករសជាតិមាន់អាំងឈ្ងុយឆ្ងាញ់ចាំទទួូលលោកអ្នករួចជាស្រេច។ អាហារដ្ឋាន៖ អាហារខ្មែរ ទូរស័ព្ទ៖ 069 59 51 15 / 085 44 97...

បបរខកង្កែប​ Singapore មួួយឆ្នាំត្រឹម 2.75$ ញ៉ាំបានពីរនាក់

ចង់ញ៉ាំបបរខកង្កែប ដែលរសជាតិប្លែក ហើយមានតម្លៃសមរម្យទៀតមែនទេ? មកដល់ហើយបបរខកង្កែប Singapore រសជាតិម៉ាអ៊ែម មិនត្រឹមតែប៉ុណ្ណោះតម្លៃសមរម្យទៀត ត្រឹមតែ 2.75$ ដុល្លា អាចញ៉ាំបាន ២ នាក់​ថែមទាំងជក់មាត់​ ជាប់ចិត្តនឹងរសជាតិខកង្កែបក្ដៅៗបែបSingapore  ថែមទៀតផង។ នឹកឃើញចង់ញ៉ាំបបរខកង្កែបក្ដៅៗ កុំភ្លេចជ្រើសរើសហាង Crazy Frog ព្រោះអី បបរនៅទីនេះមានរសជាតិប្លែក គួរអោយចង់ញ៉ាំហើយ បបរខកង្កែបនេះ ក្តៅៗ ព្រមទាំងមានតម្លៃសមរម្យត្រឹមតែ ៣​ដុល្លា...

ទស្សនាសារមន្ទីរសព្វទស្សន៍អង្គរ ដែលជាសារមន្ទីរគំនូរប្រវត្តិសាស្រ្តខ្នាតធំ​ និងទំនើបបំផុតនៅកម្ពុជា

ប្រហែលជាមានប្រជា​ពលរដ្ឋ​ខ្មែរ​តិចតួច​នៅឡើយ​ដែល​បាន​ចូល​ទស្សនា​សារមន្ទីរ​ស​ព្វ​ទស្សន៍​អង្គរនៅក្នុង​ខេត្តសៀមរាប​ ដែលជាសារមន្ទីរ ​ទំនើប​មួយ​ដែលមាន​បង្ហាញ​អំពី​ការដ្ឋាន​សាងសង់​ប្រាសាទអង្គរវត្ត​តាមរយៈ​រូបភាព និង​វីដេអូ​3D​ ជាដើម។ រូបភាពនៃដំណើរការនៃការកសាងប្រាសាទអង្គរ ថាតើ​ដូនតា បុព្វបុរស​ខ្មែរ​ខ្មែរ​សាងសង់​ប្រាសាទអង្គរវត្ត​យ៉ាងដូចម្តេច​? តើ​ពួកគាត់​រំកិល​ថ្ម ដាប់ ឆ្លាក់​ក្បាច់​លើ​ថ្ម​យ៉ាងដូចម្តេចខ្លះ​? តើ​ជីវភាព​រស់នៅ​របស់​ដូនតា​ខ្មែរ​ក្នុងសម័យ​អង្គរ​នោះ​មាន​ទិដ្ឋភាព​បែបណា​? នឹងបង្ហាញអោយបានដឹងកាន់តែច្បាស់នៅក្នុងសារមន្ទីរមួយនេះ។ ​សារមន្ទីរ​សព្វទស្សន៍​អង្គរ (Angkor Panorama Museum)  បាន​បើកទ្វារ​ទទួល អ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​តាំងពី​ចុងឆ្នាំ​២០១៥។ អគារ​សារមន្ទីរនេះ​តម្លៃ​២៤​លាន​ដុល្លារ ត្រូវបាន​កសាងឡើង​ក្រោម​កិច្ច សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​។​ ​សម្រាប់​តម្លៃ​នៃ​ការចូល​ទស្សនា​សារមន្ទី​រ​សព្វទស្សន៍​អង្គរ​៖ ​ទេសចរ​បរទេស​ត្រូវ​បង់ថ្លៃ​២០​ដុល្លារ​ ទេសចរ​ខ្មែរ (​មនុស្ស​ចាស់​)...

ភេសជ្ចៈ​ជាង​៥​០​មុខ តម្លៃ​ ៣០០០៛ មួយ​ថ្ងៃ​លក់​អស់​ជាង ១០០០​កំប៉ុង ប៉ុណ្ណឹង​ហើយ មិន​សាក​នឹង​គេ​ទៀត​អី?

មិនមែនធម្មតាទេណា តូបកាហ្វេ​២កន្លែង លក់ទល់មុខគ្នា នៅម្ដុំក្រោយសាលាវ៉ាន់ដាដែលមានឈ្មោះថា សុខ ឆេង កាហ្វេ  មួយថ្ងៃលក់អស់១០០០កំប៉ុងជាងជារៀងរាល់ថ្ងៃឯណោះ នេះប្រាកដជាមកពីតម្លៃ និងគុណភាព ព្រមទាំងរសជាតិរបស់តូបកាហ្វេមួយនេះហើយ មានភេសជ្ចៈច្រើនមុខដល់ទៅជាង ៥០មុខ​ ព្រមទាំងបន្ថែម Topping អោយទៀត រីឯតម្លៃវិញ មួយកែវត្រឹមតែ ៣០០០៛ និងភេសជ្ចៈរសជាតិដើមនាំចូលផ្ដាច់មុខពីប្រទេសថៃ ដែលមិនធ្លាប់មានរសជាតិពិសេសបែបនេះពីមុនមកទេ ចឹងមិនសាកម៉េចបាន។ បើអ្នកបានជិះកាត់ក្រោយសាលាវ៉ាន់ដា ច្បាស់ជាបានឃើញតូបកាហ្វេលក់តាមដងផ្លូវព្រមព្រៀត ប៉ុន្តែមានតូបកាហ្វេមួយកន្លែងមានស្លាកយីហោ...

លតឆាធ្វើខ្លួនឯងថ្មីៗ និងនំគូឆាយរសជាតិដើមឆ្នាំ ១៩៩៣ មួយចាន​​ ៣៥០០៛ មាននៅទីនេះ

លតឆា និងនំគូឆាយរសជាតិ ដើម តាំងពីឆ្នាំ ១៩៩៣ ធ្វើឡើងពីអង្ករខ្សាយសុទ្ធ លក្ខណះគ្រួសារ មិនមានបន្ថែមសារជាតិគីមី មិនផ្ទុកសារធាតុរក្សាទុក បានយូរ ឬស្វិត ហើយថែមទាំង មានរសជាតិឆ្ងាញ់ ផ្ដោតសំខាន់លើសុខភាពអ្នកញ៉ាំជាចម្បងថែមទៀតផង។ ត្រឹមតែ ៣៥០០៛ បានញ៉ាំលតឆាមិនប៉ះពាល់ដល់សុខភាពទៀត ទៅរកឯណា! សម្រាប់អ្នកនៅម្ដុំដេអិន ច្បាស់ជាបានស្គាល់ច្បាស់ណាស់នៅកន្លែងលក់លតឆា នំគូឆាយមួយកន្លែងនេះ មិនត្រឹមតែផ្ដល់ជូននូវលតឆា នំគូឆាយមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងគិតគូពីសុខភាពរបស់អ្នកញ៉ាំទៀតផង ព្រោះអីលតឆារបស់ផ្ទះលតឆា...

ពោតលីងដ៏ឈ្ងុយឆ្ងាញ់រសជាតិតុមយ៉ាំបានមកដល់រោងភាពយន្តលេជេនហើយ!!!

អ្នកណាខ្លះដែលបានទន្ទឹងរង់ចាំការមកដល់របស់ពោតលីងថ្មីដែលមានរសជាតិ      តុមយ៉ាំ? ឥលូវនេះពោតលីងដ៏ឈ្ងុយឆ្ងាញ់ដែលលោកអ្នករង់ចាំបានមកដល់រោងភាពយន្តលេជេនហើយ។ លោកអ្នកនឹងបានភ្លក្សនូវពោតលីងរសជាតិតុមយ៉ាំ ដែលជាពោតលីងពិសេសថ្មី រសជាតិប្លែក ប្រចាំរដូវកាលនេះ ដែលមានរសជាតិ ជូរអែម ហិលតិចៗ ឈ្ងុយឆ្ងាញ់ប្លែកមាត់ ធានាថាញ៉ាំម្តងហើយចង់់ញ៉ាំម្តងទៀត។​ ពោតលីងរសជាតិថ្មីនេះដែរមានតែនៅរោងភាពយន្តលេជេនយើងតែប៉ុណ្ណោះ​ និង​មាន​នៅគ្រប់សាខារបស់រោងភាពយន្តលេជេន។ សម្រាប់តម្លៃពោតលីងរសជាតិតុមយ៉ាំនេះដែរ ប្រអប់ធម្មតាតម្លៃ $2.00 និង ប្រអប់ធំតម្លៃ $3.00។ មកក្លាយជាអ្នកដំបូង ដែលបានភ្លក់រសជាតិពោតលីងថ្មីពីរោងភាពយន្តលេជេន។ អ្នកណាៗក៏ទៅលេជេនដែរ! Click Here to visit our official...

ចង់បានអីទៀត? ទាំងកាហ្វេ ទាំងសាច់អាំង ទាំងស៊ុប មាននៅឯណា? មាននៅ Nature Cafe & Restaurant

មិនដឹងគួរជួបជុំគ្នា រួចទៅញ៉ាំអាហាជុំគ្នានៅឯណាមែនទេ? មក Nature Cafe & Restaurant មានទាំងកាហ្វេ ងាយស្រួលក្នុងការពិភាក្សាកិច្ចការងារឬការជួបជុំផ្សេងៗ  ព្រមទាំងអាហារច្រើនមុខនៅទីនេះតែម្ដង អញ្ចឹងមកតែមួយកន្លែងងាយស្រួលមិនបាច់ទៅណាឆ្ងាយ ចំណេញទាំងពេល បានញ៉ាំអាហារឆ្ងាញ់ៗទៀត នៅចាំអង្កាល! មិនត្រឹមតែជាហាងកាហ្វេធម្មតា Nature Cafe & Restaurant មានទាំងអាហារជាច្រើនមុខដូចជា៖ ស៊ុបគ្រួសាររីករាយ តម្លៃ ៥០០០០៛ ស៊ុបម្រះ ២៥០០០៛...

កូរពោះទៀតហើយ ស៊ុបខ្យងក្ដៅៗ ហុតហូរញើស ស្រួលខ្លួន ពី ស៊ុបខ្យង​ Diamond Island

ថ្ងៃនេះចេញមុខម្ហូបផ្គាប់ចិត្តអ្នកដែលចូលចិត្តញ៉ាំស៊ុបម្ដងមើល៍  ស៊ុបខ្យងក្ដៅៗ ញ៉ាំកម្ដៅក្រពះ ហុតហូរញើស​ អោយស្រួលខ្លូនតែម្ដង បានជួបជុំគ្នាទៀត ញ៉ាំបណ្ដើរ ជជែកគ្នាបណ្ដើរ ជាមួយមុខម្ហូបច្រើនមុខរបស់ហាង ស៊ុបខ្យង Diamond Islandទៀត ពិតជាធ្វើអោយការជួបជុំកាន់តែមានន័យ។ ស៊ុបខ្យង Diamond Island ទើបតែបើកដំណើរការនាពេលថ្មីៗ នៅកោះពេជ្រនេះ មានលក់នូវស៊ុបខ្យងរសជាតិប្លែកមាត់ ១ ឈុតត្រឹមតែ ៣០០០០៛ សាច់អាំងទឹកកាពិ ១ ឈុត...

បញ្ចុះតម្លៃ៥០% ជាមួយនឹងការជាវសំបុត្រកុននៅរោងភាពយន្តលេជេនអេដិនដោយប្រើប្រាស់កាត វីសា AEON

រោងភាពយន្តលេជេនមានកម្មវិធីថ្មីនិងពិសេសសម្រាប់អតិថិជនដែលកំពុងតែប្រើប្រាស់កាត វីសា AEON ។ លោកអ្នកអាចរីករាយជាមួយការបញ្ចុះតម្លៃ៥០% ជាមួយនឹងការជាវសំបុត្រកុន រៀងរាល់ថ្ងៃសៅរ៍ និង អាទិត្យនៅរោងភាពយន្តលេជេន សាខាអេដិន ដោយប្រើប្រាស់កាតវីសា AEON ដែលការបញ្ចុះតម្លៃនេះបានទៅលើសំបុត្រកុនគ្រប់ប្រភេទ ទាំង 2D, 3D កៅអី Diamond និង កៅអី Couple។ កម្មវិធីនេះ នឹងចាប់ផ្ដើមពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី ៣០ ខែមេសា...

មក​ភ្លក្ស​រសជាតិ​ទាខ្វៃបែប​ហុងកុង ទទួល​បា​នការ​បញ្ចុះ​តម្លៃ ៥០% ​ក្នុង​ឪកាស​សម្ភោធ​ហាង​ថ្មី​ពី ​អធិរាជទា

នៅចាំអីទៀត? ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០% លើទាខ្វៃបែបហុងកុង​ សម្រាប់ឪកាសសម្ភោធហាងថ្មី ពី អធិរាជទា កុំបាច់ចាំយូរអី ភ្លក្សរសជាតិទាខ្វៃ ស្នាដៃចម្អិនពិសេសបែបហុងកុង ផ្សំគ្រឿងបុរាណចិន ពីចុងភៅមានបទពិសោធន៍ជាង ៣០ឆ្នាំ។ រសជាតិទាខ្វៃហុងកុងដែលជារសជាតិអាហារពិសេសរបស់ហាង Imperial Duck បានមកដល់ហើយជាមួយប្រូម៉ូសិនពិសេស​ បញ្ចុះតម្លៃ៥០% នៅសល់ត្រឹម ១៣.៨០ដុល្លា តែប៉ុណ្ណោះ ក្នុងរយៈពេលមួយខែពេញ​ ចាប់ពីថ្ងៃទី ៩ ខែវិច្ឆិកា...

នេះនែក៎! ប្រហិតអាំងក្ដៅៗ ជាមួយទឹកជ្រលក់ពិសេសពី​ តូបប្រហិត

ប្តូរអារម្មណ៍ ផ្លាស់រសជាតិពីប្រហិតចៀន មកប្រហិតអាំងវិញម្ដងមើល៍ អាំងក្ដៅៗ ជ្រលក់ក្នុងទឹកជ្រលក់ពិសេស ដែលជារូបមន្តផ្ទាល់ខ្លួនរបស់តូបប្រហិត ពិតជាបង្កើនកម្រិតរសជាតិអោយប្រហិតមួយចង្កាក់ៗ ពេលពេញដោយរសជាតិមិនងាយចង់ឈប់ញ៉ាំទាល់តែសោះ មិនត្រឹមតែប៉ុណ្ណោះ នៅមានសាខាថ្មីទៀត កាន់តែងាយស្រួលទៅរកញ៉ាំពិតមែន។ ដូចដែលអ្នកធ្លាប់ញ៉ាំប្រហិតនៅតូបប្រហិតបានដឹងហើយ រសជាតិប្រហិតនៅទីនោះមានរសជាតិខុសប្លែកពីកន្លែងដទៃមែន បើទោះបីប្រហិតដូចគ្នា​ តែអ្វីដែលពិសេសផ្លាស់ប្តូររសជាតិប្រហិតអោយកាន់តែប្លែកនោះគឺ ទឹកជ្រលក់រូបមន្តពិសេសរបស់តូបប្រហិតមួយនេះ អាចទាក់ទាញអ្នកញ៉ាំអោយមក ពេញៗកន្លែងតែម្ដង។ ថ្មីៗនេះ តូបប្រហិតទើបបង្កើនសាខាថ្មីមួយទៀតនៅខាងក្រោយមន្ទីរពេទ្យកុមារជាតិ ជិតស៊ុបហុយហុយ ផ្លូវក្រោយសាលា ACE សន្ធរម៉ុក ដែលកាន់តែបង្កើនភាពងាយស្រួលដល់អ្នកញ៉ាំ។ មិនបាច់ចាំយូរទេ ល្ងាចនេះញ៉ាំប្រហិតម្ដង...

វ៉ាសាប៊ី ផ្រន ភីហ្សា រសជាតិថ្មីស្រឡាង ពី Pezzo Pizza

រសជាតិប្លែកទៀតហើយពី Pezzo Pizza ត្រឡប់មកម្ដងនេះជាមួយភីហ្សារសជាតិបែបថ្មី ជាការកែច្នៃជាមួយរសជាតិ វ៉ាសាប៊ី បែបជប៉ុន  បន្ថែមជាមួយនឹង មេយូណេស បង្គាស្រស់ៗ សាច់ហេម សាច់បេឃខឹន ព្រមជាមួយឈីស អន្តាយៗ ប្លែកមាត់តែម្ដង។ ភី​ហ្សា​ដែលមានភាពល្បីល្បាញនៅក្នុងប្រទេស​សិង្ហ​បុរី មានឈ្មោះថា PEZZO ដែលមានវត្តមានក្នុងទីក្រុងភ្នំពេញរបស់យើង ស្ថិតនៅក្នុងផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី​ ជាន់ទី២ នេះ តែងតែនាំមកនូវភីហ្សារសជាតិប្លែកៗជាកស្ដែងដូចជាភីហ្សារសជាតិថ្មីនេះ ជា វ៉ាសាប៊ី ផ្រន ភីហ្សា...

Most Read