Yearly Archives: 2018

ទឹកស៊ុបថ្មី រសជាតិហិរបែបថៃ គ្រឿងផ្សំប្លែក បង្កើនរសជាតិគាប់ចិត្ត

មកដល់ហើយ ទឹកស៊ុបថ្មី ទឹកជ្រលក់ ជីម ចែវ ហិរតិចៗ ជាមួយទឹកស៊ុប ស៊ុក ណ័រ រសជាតិហិរបែបថៃ គ្រឿងផ្សំប្លែក បង្កើនរសជាតិឆ្ងាញ់គាប់ចិត្ត ដែលកំពុងទទួលការពេញនិយមជាខ្លាំងនោះ ពេលនេះមានវត្តមាននៅ Bar B Q Plaza ហើយ។​​ នៅចាំអីទៀត? ទៅសាកទាំងអស់គ្នា។ ជួបជុំក្រុមគ្រួសារ ញ៉ាំអាហារយ៉ាងឆ្ងាញ់ពិសា ជាមួយទឹកស៊ុប ស៊ុក...

ត្រូវចិត្តតែម្ដង! សាច់អាំងមូកាថៈបែបថៃ ដែលជាមុខម្ហូបថ្មិរបស់ ផ្ទះបាងកក

មុខម្ហូបថ្មីទៀតហើយពីផ្ទះបាងកក! ម្ដងនេះមកជាមួយសាច់អាំង និង ស៊ុប​ មូកាថៈ បែបថៃ ព្រមជាមួយ មីតុងយាំុគោក និងអាហារថ្មីៗច្រើនទៀត ដូចដែលអតិថិជនហាងនេះដឹងហើយ មិនដែលធ្វើអោយខកចិត្តទេ គ្រាន់តែនឹកឃើញឃ្លាន់បាត់ទៅហើយ ចឹងនៅចាំដល់អង្កាល។ ហាង ផ្ទះបាងកក ដែលអតិថិជន​ភាគច្រើន​ បានស្គាល់រួចមកហើយពីស្នាដៃរសជាតិធ្វើម្ហូបថ្មី  ភាពបិុនប្រសប់ ក្នុងការច្នែមុខម្ហូបថ្មីៗ ហើយមានការនិយាយតៗគ្នាពីរសជាតិនៃហាងនេះក៏ច្រើនណាស់ដែរ! សម្រាប់ពេលថ្មីៗនេះ ហាង ផ្ទះបាងកក បានបន្ថែមនូវមុខម្ហូបថ្មីៗជាច្រើនមុខដូចជា៖ ស៊ុបមូកាថៈ តម្លៃ...

ទិញសំបុត្រកុន ១ថែម១ ភ្លាមៗ ដោយគ្រាន់តែប្រើកាត UnionPay នៅរោងភាពយន្តលេជេន

រោងភាពយន្តលេជេនបាននាំមកនូវ​កម្មវិធីដ៏អស្ចារ្យសម្រាប់ម្ចាស់កាត UnionPay ទាំងអស់!! ចាប់ពីថ្ងៃនេះតទៅ រាល់ការទិញសំបុត្រកុនដោយប្រើកាត UnionPay លោកអ្នកនឹងទទួលបានសំបុត្រកុនមួយទៀត ដោយឥតគិតថ្លៃ។ សម្រាប់តែការទិញសំបុត្រនៅថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍តែប៉ុណ្ណោះ ដែលកម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ធ្នូ 2018​​ និងសម្រាប់តែអតិថិជន 50នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ នៅក្នុងមួយសាខា​។ បញ្ជាក់ៈ សម្រាប់តែអតិថិជនដែលបានអញ្ជើញមកជាវផ្ទាល់តែប៉ុណ្ណោះ និងសម្រាប់អតិថិជនម្នាក់អាចទិញបានតែសំបុត្រ 3ប៉ុណ្ណោះ ក្នុងមួយសប្តាហ៍ និងអាចជាវសំបុត្របានគ្រប់ប្រភេទកៅអីអង្គុយ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ជួបគ្នានៅរោងភាពយន្តលេជេនទាំងអស់គ្នាណា៎!!! Click Here to...

គ្រាន់តែ Share វីដេអូនេះ ទទួលបានការបញ្ចុះតម្លៃ ១០% ភ្លាមពី Coffee Culture

នៅ Coffee Culture មានគ្រប់យ៉ាងតែម្ដង ទាំងអាហារពេលព្រឹក អាហារថ្ងៃត្រង់  អាហារពេលល្ងាច ព្រមទាំងភេសជ្ចៈ និង​ កាហ្វេដ៏ឈ្ងុយឈ្ងប់ជាច្រើនមុខទៀត ហើយអ្វីដែលពិសេសនោះ គ្រាន់តែ Share វិដេអូនេះ រួចបង្ហាញទៅ Cashier នោះនឹងទទួលបានការបញ្ចុះតម្លៃ ១០%ទៀតផង។ ហាង Coffee Culture ចាប់បើកពីម៉ោង ៧ព្រឹក ដល់ ម៉ោង ៩​ យប់...

ជាតិណាស់! ជើងមាន់​ ជើងទាហិរ ១ថ្ងៃ លក់អស់​ ៥០ គីឡូ

ទំនងទេ? ជើងមាន់ ជើងទាដាក់គ្រឿង រសជាតិហិរៗ លក់ដាច់ណាស់ មួយថ្ងៃ លក់អស់ដល់ទៅ ៥០គីឡូ អ្នកទិញចាំឡើងអ៊ូអរ បើឃើញបែបនេះហើយមិនសាកនឹងគេម៉េចបាន ពេលជិះកាត់សាលាបឋមទួលគោកហើយ កុំភ្លេចចូលសាកនឹងគេណា។ អ្នកម្ដុំទួលគោក ប្រហែលធ្លាប់បានសាករួចមកហើយនូវរសជាតិ ជើងមាន់ ជើងទា លក់តាមផ្លូវក្បែរសាលាបឋមសិក្សា ទួលគោក​ មួយកន្លែងនេះ លក់ដាច់មិនធម្មតាទេ មួយថ្ងៃលក់ជើងទាអស់ដល់ទៅ ៥០គីឡួ ហើយជើងមាន់ដល់ទៅ ២០គីឡូឯណោះ បើលក់ដាច់បែបនេះ...

ប្លែកអត់? ចេកអាំងបាយដំណើបរសជាតិថ្មី មួយថ្ងៃលក់បាន ១៥០ ចង្កាក់

មានធ្លាប់បានសាកនៅហ្នឹង? ធ្លាបតែញ៉ាំចេកអាំងធម្មតា ចេកអាំងដាក់ដូង តែពេលនេះមានទាំងចេកអាំងបាយដំណើបទៀតផង! ចេកអាំងបាយដំណើបរសជាតិធម្មតា រសជាតិតយ ហើយ​មានទាំងរសជាតិផ្កាអមតៈទៀត បើចេកអាំងខ្ទិះដូងវិញក៏មានដែរ និយាយរួមនៅកន្លែងនេះមានច្រើនមុខណាស់ មិនខ្វះញ៉ាំទេ។ ហាង អុន វិចិត្រ ដែលស្ថិតនៅខាងកើតក្លោងទ្វារផ្សារទួលគោក ចម្ងាយប្រហែល 50 ម៉ែត្រ មានលក់របស់ញ៉ាំច្រើនមុខណាស់ សុទ្ធតែបិុនប្រសប់ក្នុងការកែច្នៃ ជាក់ស្ដែងដួចជាចេកអាំងបាយដំណើប ចេកអាំងខ្ទះដូង ក្នុងមួយថ្ងៃ គាត់លក់អស់ ដល់ទៅ ១៥០ចង្កាក់...

អ្នកម្ដុំតាខ្មៅ មានស្គាល់កន្លែងលក់មីឆា លតឆាល្បី​ មួយនេះទេ?

សម្រាប់អ្នកតាខ្មៅ មានធ្លាប់បានស្គាល់កន្លែងលក់មីឆា លតឆា មួយកន្លែងនេះទេ? លឺមកថាល្បីណាស់ មួយថ្ងៃគាត់លក់អស់លតឆាដល់ទៅ ១០គីឡូ បើលក់ដាច់បែបនេះហើយ​ បើថាមិនឆ្ងាញ់ទើបចម្លែក។ បើអ្នកជិះតាមបណ្ដោយផ្លួវមាត់ទន្លេក្រុងតាខ្មៅ នោះប្រាកដជាប្រទះភ្នែកឃើញកន្លែងលក់មីឆា លតឆាមួយកន្លែង មានមនុស្សអ៊ូអរ ខ្លះអង្គុយចាំ ខ្លះទៀតឈរដើម្បីទិញមីឆា លតឆា នៅតូបមួយកន្លែង មានឈ្មោះថា លតឆា មីឆា ហៃ ណារ៉េត។ តូបលក់មីឆា មួយកន្លែងនេះពិតជាពេញនិយមណាស់សម្រាប់អ្នករស់នៅក្រុងតាខ្មៅ ព្រោះអី...

បុកកាពិត្រីបំពង មួយឈុតត្រឹម ៨០០០៛ ចង់សាកអត់?

ម៉ោះៗ បាយថ្ងៃត្រង់ហ្នឹងគិតទៅញ៉ាំបាយនៅ​ហាង ស្រីនិច គុយទាវតុងយាុំថៃ ម្ដង លឺថាទើបតែមានម្ហូបថ្មីជាបុកកាពិត្រីបំពង មួយឈុតតែ ៨០០០៛ផង ហើយនៅមានម្ហូបអាហារជាច្រើនមុខទៀត ទាំងព្រឹក​ ថ្ងៃត្រង់ នឹងពេលល្ងាច ចាំបាច់ទៅណាឆ្ងាយអីទៀត មកម្ដងបានច្រើនមុខហើយហ្នឹង។ បុកកាពិត្រីបំពង ដែលជាអាហារថ្មីរបស់ហាង ស្រីនិច គុយទាវតុងយាុំថៃ មានចាប់ផ្ដើមបម្រើជូនលោកអ្នកអោយបានពិសារហើយ មានទាំងឈុតតូចតម្លៃ ៨០០០៛ ព្រមទាំងឈុតធំ តម្លៃ ២០០០០៛ នឹងបាយឆាច្រើនជម្រើស ក្នុងតម្លៃ...

ស៊ុប Shabu អាហារពេញនិយមសម្រាប់យុវវ័យ ជារសជាតិថ្មីពីហាង​ទឹកសៀង

ថ្មីទៀតហើយពីហាង ទឹកសៀង ថ្មីរហូតតែម្ដង! លើកនេះ​ត្រឡប់មកជាមួយ ស៊ុបក្ដៅៗ ជាលក្ខណៈបែប Shabu ជាឈុតៗ មានដល់ទៅ បី ជម្រើសថែមទៀតផង​។ នៅចាំអីទៀត? ល្ងាចថ្ងៃចុងសប្ដាហ៍ផង បើបានហុតសស៊ុបក្ដៅៗ ជាមួយមនុស្សជាទីស្រលាញ់ទៀត មិនដឹងមានក្ដីសុខយ៉ាងណាទេ​ មែនអត់? ពីហាង ទឹកសៀង សូមណែនាំ ឈុតស៊ុប  Shabu ថ្មី មានដល់ទៅ បី ជម្រើសអោយជ្រើសរើសដូចជា ឈុតស៊ុប...

ឃ្លាតមិនឆ្ងាយ​ពី Pub Street កន្លែងស្នាក់នៅមួយនេះ ពិតជាផ្ដល់ភាពងាយស្រួល

មិនបាច់ពិបាកគិតរឿងឆ្ងាយពី Pub Street ទេ អ្នកដែលស្នាក់នៅទីនេះពិតជាពេញចិត្ត ព្រោះអីប្រហែល ៥ នាទីដើរពី Villa Wat Damnak Hotel តែប៉ុណ្ណោះនឹងទៅដល់Pub Street ទាំងរចនាបថ ព្រមទាំងបរិយាកាសបែបខ្មែរ ក៏ដូចជាសេវាកម្មជាច្រើនរបស់សណ្ឋាគារមួយនេះ​ នឹងធ្វើអោយថ្ងៃសម្រាកកំសាន្តរបស់អ្នកកាន់តែមានន័យ។ ស្ថិតនៅភូមិវត្តដំណាក់ ឃុំសាលាកំរើក ខេត្តសៀមរាប សណ្ឋាគារ Villa Wat Damnak...

ថ្ងៃ Halloween មានគម្រោងទៅណានៅ? បើនៅចាំជួបគ្នា ហុតស៊ុបក្ដៅៗនៅ​ Col Frog Seafood

ម៉ោះៗ ជិតដល់ថ្ងៃ Halloween ហើយ មានគម្រោងទៅណាដែរ? ម៉េចមិនគិតនាំគ្នាទៅ ញ៉ាំស៊ុបកង្កែបក្ដៅៗ នៅ Col Frog Seafood ទៅ? នៅទីនោះមានរៀបចំជាពិសេសសម្រាប់ថ្ងៃ Halloween បន្ថែមពីនោះមាន​ តារា ល្បីៗ​ចូលរួមទៀតផង។ នៅចាំអីទៀត? ជួបជុំគ្នា ញ៉ាំអាហារបណ្ដើរ ស្ដាប់ភ្លេងពិរោះៗទៀត ​មិនគួរមើលរំលងទេ។ ដូចដែលអតិថិជន របស់ Col...

ទិញ១ ថែម១ ប្រហិត​សាច់គោ​ស្រស់ គ្មាន​ជាតិ​គីមី ពី​ហាង ប្រ​ហិត​ផ្ទះវីឡា

ចង់ញ់ាំប្រហិត តែខ្លាចប៉ះពាល់សុខភាពមែនទេ? មិនបាច់បារម្ភ ខ្លាចខូចសុខភាពទៀតទេ ព្រោះនៅហាង ប្រហិតផ្ទះវីឡា មានលក់ប្រហិតសាច់គោស្រស់ ថ្មីៗ ធ្វើចេញរាល់ថ្ងៃ ដោយគ្មានផ្ទុកសារជាតិគីមី បំពងស្រួយៗ ជាមួយទឹកជ្រលក់សណ្ដែកដី និងម្ទេសហិល ញ៉ាំហើយជក់មាត់ចង់ញ៉ាំទៀត។ សាច់គោស្រស់ៗ ថ្មិៗ ត្រូវបានកែច្នៃជាសាច់ប្រហិត ក្រោមស្នាដៃរបស់ម្ចាស់ហាង ប្រហិតផ្ទះវីឡានេះផ្ទាល់ គ្រប់គ្រាប់ប្រហិតនីមួយៗសុទ្ធតែផលិតចេញពីសាច់គោស្រស់ៗ ប្រកបដោយអនាម័យ យកមកបំពងនៅក្នុងខ្ទះខ្លាញ់ក្ដៅៗ រសជាតិរបស់សាច់ប្រហិតទន់ ឈ្ងុយសាច់គោពេញក្នុងមាត់តែម្ដង។ ដើម្បីបង្កើនរសជាតិនៃប្រហិតសាច់គោ និងនំប័ុង នេះអោយកាន់តែឆ្ងាញ់...

Most Read