Yearly Archives: 2018

បញ្ចុះតម្លៃ៥០%ពីផាយផេសម្រាប់សំបុត្រកុនរឿង ក្សត្រាសាគរ រឺ Aquaman នៅរោងភាពយន្តលេជេន

តើអ្នកណាខ្លះដែលកំពុងតែទន្ទឹងរង់ចាំទស្សនារឿង ក្សត្រាសាគរ រឺ Aquaman នេះខ្លះ? កម្មវិធីពិសេសពី រោងភាពយន្តលេជេន និងផាយ ផេ! លោកអ្នកនឺងទទួលបានការបញ្ចុះតម្លៃពិសេស ៥០% ទៅលើសំបុត្រកុនរឿង Aquaman រឺ ក្សត្រាសាគរ នៅថ្ងៃចាក់បញ្ចាំងដំបូង ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៨ តាមរយៈម៉ោងខាងក្រោមនេះ។ កម្មវិធីនេះមាននៅគ្រប់សាខារបស់រោងភាពយន្តលេជេននៅរាជធានីភ្នំពេញ និងសាខាហេរីថេក វ៉ក ខេត្តសៀមរាប។ លោកអ្នកអាចមកជាវសំបុត្របានចាប់ពីថ្ងៃនេះ...

Dessert Museum ទីកន្លែងថតរូបស្អាតៗបង្អួតក្នុង Instagram

ស្ករគ្រាប់ ឫ សូកូឡា? ចង់បានរបស់ផ្អែមៗកម្រិតណា នៅទីនេះមានទាំងអស់ ប៉ុន្តែប្លែកត្រង់ថាមិនអាចញ៉ាំបានទេណា! តែបើចង់ថតរូបស្អាតៗទុកបង្អួតមិត្តភក្តិវិញ អ្នកមកត្រូវកន្លែងហើយ។ Dessert Museum នៅទីក្រុងម៉ានីឡា ប្រទេសភីលីពីន មួយនេះកំពុងតែល្បីល្បាញក្នុងបណ្ដាញសង្គម ទាក់ទាញយុវវ័យ នឹងកុមារ ជាពិសេសអ្នកចូលចិត្តរបស់ផ្អែមៗ មកថតរូបបង្ហោះមិនចេះអស់សោះ។ ការដើរទស្សនា ថតរូបក្នុងសារមន្ទីរមួយនេះតម្រូវអោយអ្នកចូលបង់ប្រាក់ចាប់ពី  PHP699 ឬ $18.20 នោះលោកអ្នកអាចដើរទស្សនាម៉ាសេរី ផ្ដិតយករូបភាពស្អាតៗ ព្រមទាំងបានរបស់ញ៉ាំជាប្រភេទសូកូឡា ស្ករគ្រាប់ បង្អែមផ្សេងៗ...

Christmas មិនដឹងទៅណា ណាត់មិត្តភក្តិ គូសង្សារមកញ៉ាំទឹកកកឈូសរសជាតិថ្មីពី Moto Cafe

ជិតដល់បុណ្យ Christmas មិនដឹងទៅណាមែនទេ? ម៉េចមិននាំគ្នាមកញ៉ាំទឹកកកឈូសនៅ Moto Cafe មក មានរសជាតិថ្មីពិសេសសម្រាប់ថ្ងៃបែបនេះទៀតផង ញ៉ាំបណ្ដើរ និយាយគ្នាបណ្ដើរ កក់ក្ដៅដែលតើស៍ ចាំបាច់ទៅដល់ណាឆ្ងាយ នៅម្ដុំក្រោយសាលាវ៉ាន់ដានេះហ្នឹង ចឹងណាត់គ្នាអោយហើយមក។ បង្អែម ឬ ទឹកកកឈូសនៅទីនេះមកម្ដងណា អង្រួតចិត្តមិនស្ទើរទេ តាំងពីការរៀបចំ បូកផ្សំនឹងរសជាតិបែបខ្មែរ និយាយពីថាត្រជាក់ស្រេបដល់បេះដូងតែម្ដង។ ក្នុងពេលថ្មីៗនេះ Moto Cafe ទើបបង្កើតនូវទឹកកកឈូសរសជាតិថ្មី...

Christmas ឆ្នាំនេះ សាំងហ្គាពួររៀបចំភ្ល់់ើងពណ៌ភ្លឺផ្លេកក្នុងទីក្រុងតែម្ដង!

ពន្លឺភ្លើងពណ៌តុបតែងយ៉ាងពិសេសជាមួយតួអង្គតុក្កតាជាច្រើនរបស់ Disney ដូចជា Mickey Mouse, Cinderella, Elsa, Woody, Toy Story នឹងនាំអារម្មណ៍ភ្ញៀវទេសចរ ក៏ដូចជាទាក់ទាញការចាប់អារម្មណ៌អោយពិធីបុណ្យ Christmas ខាងមុខនេះកាន់តែរីករាយ។ ចំពោះអ្នកមានបំណងចង់ធ្វើដំណើរកម្សាន្តទៅប្រទេសមួយនេះក្នុងអំឡុងពេលពិធីបុណ្យChristmas នឹងថ្ងៃឆ្លងឆ្នាំពិតជាមិនខកបំណង ព្រោះថាមិនត្រឹមតែក្នុងកន្លែងកម្សាន្តប៉ុណ្ណោះទេ តាមបណ្ដាលទីសាធារណៈមួយចំនួនក៏មានការរៀបចំជាពិសេសសម្រាប់រដូវកាលមូយនេះដែរ ជាក់ស្ដែងដូចជាតាមដងផ្លូវ Orchard ដែលចាប់ពីចំនុច Tanglin Mall ទៅ Plaza Singapura...

ពិសារអាហារ ក្នុងបរិយាកាសស្រស់ស្រាយពី River Bay

ស្ថិតនៅក្នុងការជួបជុំ បរិយាកាសស្រស់ស្រាយ ពីសារអាហារច្រើនមុខច្រើនជម្រើស សុទ្ធតែជាអ្វីដែលអ្នកកំពុងស្វែងរកមែនទេ? ហាង River Bay នឹងផ្ដល់ជូនអោយលោកអ្នកនូវអ្វីទាំងនេះ មិនថាជាម្ហូបខ្មែរ ចិន​ ថៃ ស៊ុប គ្រឿងសមុទ្រស្រស់ ខ្យល់អាកាសស្រស់ស្រាយទៀតនោះ នៅទីនេះមានទាំងអស់ ។ ភោជនីយដ្ខាន River Bay ស្ថិតនៅកោះពេជ្រ មានបម្រើជូននូវអាហារច្រើនមុខ ច្រើនប្រភេទ មិនថាជា ម្ហូបខ្មែរ ម្ហូបចិន​...

ជួបជុំមិត្តភក្តិ ក្រុមគ្រួសារ ពិសារអាហារពេលល្ងាចជាមួយអាហារសំបូរបែបនៅកាហ្វេដី

មិនត្រឹមតែជាភោជនីយដ្ឋានបម្រើអាហារទាំងបីពេល កាហ្វេដីក៏ជាទីជួបជុំមិត្តភក្តិ ក្រុមគ្រួសារទទួលទានអាហារឆ្ងាញ់ៗ សម្បូរបែប ប្លែកមាត់នឹងរសជាតិ ព្រមទាំងមានក្រុមតន្ត្រីលេងកំដរអារម្មណ៍ លាយឡំនឹងបរិយាកាស នឹងអាហារថ្មីៗ​ ព្រមទាំងប្រូម៉ូសិនបញ្ចុះតម្លៃ ១០%ទៀត ធ្វើអោយការជួបជុំកាន់តែពិសេស។ កាហ្វេដីតែងតែនាំយកនូវអាហារថ្មីៗមិនចេះចប់ មិនថាដុត ឆា ចៀន បំពងបែបណា សុទ្ធតែរកបាននៅកាហ្វេដីទាំងអស់ ហើយពេលថ្មីៗនេះ ហាងមួយនេះបានបន្ថែមសមាជិកអាហារថ្មីជា មឹកអាំងចង្កាក់ គ្រាន់តែឃើញភ្លាម ទប់អារម្មណ៍មិនជាប់តែម្ដង។ ក្នុងឪកាសពិសេសនាពេលខាងមុខនេះ កាហ្វេដីមានការបញ្ចុះតម្លៃ១០% លើគ្រប់អាហារនឹងភេសជ្ចៈទាំងអស់ចាប់ពីថ្ងៃទី ខែធ្នូ...

កូរពោះនៅ? បើឃ្លានហើយ មករកផ្ទះបាយ ៥៧១ ​អាហារច្រើនមុខមាននៅទីនេះ ជាមួយប្រូម៉ូសិនពិសេស​៥០% តាមWing Pay

ឃ្លានទៀតហើយ! មិនដឹងទៅរកញ៉ាំអីនៅឯណាមែនទេល្ងាចនេះ? ម៉ោះៗ មកផ្ទះបាយ ៥៧១ ទាំងបាយឆា មីស៊ុប​ បុកល្ហុង យ៉ាំៗគ្រឿងសមុទ្រ មាននៅទីនេះទាំងព្រម ចឹងហើយ ទៅរកឯណាទៀត ។ ហាង ផ្ទះបាយ​៥៧១ មានបើកបម្រើជូននូវអាហារទាំងបីពេលទាំង អាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ជាមួយមុខម្ហូប នឹងអាហារជាច្រើនមុខ ច្រើនប្រភេទដូចជា៖ ស៊ុបសាច់គោ ស៊ុបពោះគោ មីឆាក្រអៅឈូក...

ដែនកោះឯកជន Aruba ជាទីកន្លែងភ្ញៀវទេសចរប្រាថ្នាចង់ទៅផ្ដិតរូបជាមួយ Flamingo

ទេសភាពដ៏ស្រស់ត្រកាល របស់បក្សី​ពណ៌​ផ្កាឈូក​ចេញមក​ស៊ី​ចំណី ប្រឡែង​លេង​ជាមួយភ្ញៀវទេសចរ នៅ​ដែន​កោះ​អារូប៊ី​កំពុង​តែ​បង្កើត​ភាព​ល្បីល្បាញ​ពាស​ពេញ​បណ្ដាញ​សង្គម​ ធ្វើអោយគ្រប់គ្នាស្រមៃបានទៅដល់ទីនោះ ផ្ដិតយករូបភាពដ៏ស្រស់ស្អាតទាំងនេះមកចែករំលែកក្នុងបណ្ដាញសង្គម។ កុក​ផ្កាឈូក (Flamingo) បាននាំគ្នា​មក​រស់នៅ​ដែន​កោះ​អា​រូ​ប៊ីមួយនេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំមកហើយ។ ដោយកាល​ពី ១៥ ឆ្នាំ​មុន កុក​ផ្កាឈូក​មួយ​ហ្វូង​បាន​ហោះ​ទៅ​កាន់​កោះ​ឯកជន Renaissance ដោយ​រស់​នៅ​លើ​ឆ្នេរ និង​ចូល​ចិត្ដ​លេង​ជាមួយ​ភ្ញៀវ​ទេសចរណាស់។ បើទោះបីទីនេះជាជម្រក​ថ្មីក៏ពិតមែន តែទីនេះ​មិន​មែន​ជា​ទ្រុង​របស់​ពួកវា​នោះទេ​ ពួកវា​ក៏​រស់​នៅ​ក្នុង​បរិស្ថាន​ធម្មជាតិ​ឯ​តំបន់​ព្រៃ​កោង​កាង​វិញផង​ដែរ ហើយពពួកសត្វ​បក្សី​កុក​សម្បុរ​ផ្កាឈូក​ទាំងនេះ​ដែល​អ្នក​បាន​ឃើញ​ទាំងនេះ ក៏​មិន​ប្រាកដជា​គោលដៅ​ទេសចរណ៍​សាធារណៈ​ឡើយ ដូូច្នេះបើ​អ្នក​ចង់​ឃើញ​ពួកវា​អ្នក​ត្រូវ​ត្រៀម​គម្រោង​ទុក​ជា​មុន។ ទីកន្លែង​ដែល​អ្នក​ចង់ឃើញ​បក្សី​កម្រ​នេះ​ដ៏​ល្បីឈ្មោះ​គឺ​កោះ Renaissance Aruba Resort នៅទីនោះ ក្នុងករណីដែលភ្ញៀវ​មិនទាន់​កក់​សណ្ឋាគារ...

ទៅរកណាទៀត? នំបញ្ចុកផាកឡូវល្បីជាង ២០ឆ្នាំ មួយចានត្រឹម ៧០០០៛​ បញ្ចុះតម្លៃ ១០%ទៀត

នំបញ្ចុកផាកឡូវរសជាតិដើមពីស្រុកបារាយណ៍ ខេត្តកំពង់ធំ ល្បីអស់រយៈពេលជាង ២០ឆ្នាំ ពេលនេះបានមកដល់ភ្នំពេញហើយ រសជាតិម៉ាប្លែក ម៉ាជាប់ចិត្ត ហើយកាន់តែពិសេសនោះមានប្រូម៉ូសិនបញ្ចុះតម្លៃពិសេសរយៈពេលដល់ចុងឆ្នាំថែមទៀតផង។ អ្នកស្រុកបារាយណ៍ ខេត្តកំពង់ធំច្បាស់ជាធ្លាប់បានសាករសជាតិនំបញ្ចុកផាកឡូវទឹកត្រីផ្អែមរបស់ហាងមួយនេះហើយ ព្រោះអីមិនមែនធម្មតាទេ លក់ជាង២០ឆ្នាំមកហើយ តែរសជាតិនៅដដែល។ សម្រាប់ពេលថ្មីៗនេះ ហាង អ៊ី ឃីម​ នំបញ្ចុកផាក់ឡូវ បានមកដល់ទីក្រុងភ្នំពេញជាមួយនំបញ្ចុកផាកឡូវទឹកត្រីជូរអែម រសជាតិប្លែកខុសពីនំបញ្ចុកដទៃ។ រីឯតម្លៃវិញ នំបញ្ចុកផាក់ឡូវចានធម្មតា ៧០០០៛ នំបញ្ចុកផាក់ឡូវចានពិសេស ១០០០០៛ បាយមាន់ស្រែ១២០០០៛...

ម្ជូរកុងតឺន័រ បើកមុខ បង្ហាញខ្លួននៅទីតាំងថ្មី ហៀរទឹកមាត់ ហូរទឹកភ្នែក

ចឹងៗអី អ្នកណាទ្រាំបាន? ម្ចូរក្រឡុកគ្រប់មុខ អំបិលម្ទេសជាង ២០​​ មុខ បើកលក់២៤ម៉ោងបែបនេះ បើឃ្លានពេលណាក៏រកបានដែរ ហើយអ្វីដែលកាន់តែពិសេសនោះ ពេលនេះហាង ម្ជូរយាយមួយមឺុនក្រឡុកផ្លាស់ប្តូរទីតាំងថ្មីពី ផ្សារកុងតឺន័រ មក ផ្លូវប៉ាស្ទ័រ ជិតផ្សារទំនើបសូរិយាម៉លវិញហើយ។ អតិថិជនធ្លាប់ទៅផ្សារកុងតឺន័រ ច្បាស់ជាបានស្គាល់កន្លែងលក់ម្ជូរមួយនេះជាមិនខាន មិនថាជាស្វាយ ត្របែក ម្កាក់ ឬ ម្ចូរប្រភេទណា សុទ្ធតែអាចរកបាននៅទីនេះទាំងអស់។ ពេលថ្មីៗនេះ ហាង...

ខ្ចៅ ខ្យង ក្ដាម លៀស ឃើញតែមួយរទេះនេះ ចង់ហៀរទឹកមាត់

សម័យកាលកាន់តែទំនើប អាហារក៏កាន់តែប្លែកច្រើន តែបើទោះជាយ៉ាងណា ខ្ចៅ ខ្យង ក្ដាម លៀស នៅតែជាអាហារសំណព្វចិត្តរបស់យុវវ័យ ដូច្នេះហើយទើបមានកន្លែងលក់ខ្ចៅ ខ្យងជាច្រើន ជាក់ស្ដែងដូចជា តូប ខ្យង Online ល្បីជាង ៣ឆ្នាំ អ្នកទិញមកចាំហូរហែរ អាហារស្រុកស្រែច្រើនមុខណាស់ គ្រាន់តែឃើញហើយស្ទើរហៀរទឹកមាត់តែម្ដងហើយ។ តូបលក់ ខ្យង ខ្ចៅ ក្ដាម លៀស ដែលមានឈ្មោះថា...

ប្លែកតើស៍! បាយបង្កងខឆ្នាំងដីមួយនេះ តម្លៃក៏ធូរថ្លៃត្រឹម១ម៉ឺន

ធ្លាប់តែញាំុស៊ុបឆ្នាំងដី តែពេលនេះមកប្តូររសជាតិ ប្លែកមាត់  ប្លែកអារម្មណ៍ មកសាករសជាតិអាហារថ្មីពី កាហ្វេដី វិញម្ដងមើល ច្បាស់ជាមិនធម្មតាទេ បាយបង្កងខឆ្នាំងដី នឹងនាំអោយការញាំុអាហារមួយពេលនេះ កាន់តែពិសេសមួយបែបទៀតតាមរយៈការកែច្នៃដ៏បិុនប្រសប់របស់ហាងមួយនេះ។ លោកអ្នកដែលជាអតិថិជនរបស់ហាង កាហ្វេដីច្បាស់ជាបានដឹងហើយថា ចុងភៅដ៏ចំណានរបស់ហាងមួយនេះតែងរិះរកគំនិតក្នុងការកែច្នៃ បង្កើតបានអាហារថ្មីៗជានិច្ចដល់អតិថិជនរបស់ខ្លួន ជាក់ស្ដែងដូចបាយបង្កងឆ្នាំងដីដែលជាអាហារថ្មីរបស់ហាងមួយនេះ នឹងធ្វើអោយអ្នកកាន់តែប្លែកមិនត្រឹមតែអារម្មណ៍នោះទេ។ ក្រៅពីមុខម្ហូបទាំងនេះហើយ ពីហាងកាហ្វេដីនៅមានមុខម្ហួបជាច្រើនមុខផ្សេងទៀត មានទាំងអាហារពេលព្រឹក អាហារថ្ងៃត្រង់ ពេលរសៀល អត់ខ្វះទេច្រើនណាស់ ចង់ញុាំអីក៏មានដែរ ជ្រើសរើសយកការទទួលទានអាហារឆ្ងាញ់មានច្រើនជម្រើស ហើយមិនតែប៉ុណ្ណោះមានកន្លែងចតឡានធំទូលាយថែមទៀតផង។...

Most Read