ឃ្លានទៀតហើយ! មិនដឹងទៅរកញ៉ាំអីនៅឯណាមែនទេល្ងាចនេះ? ម៉ោះៗ មកផ្ទះបាយ ៥៧១ ទាំងបាយឆា មីស៊ុប បុកល្ហុង យ៉ាំៗគ្រឿងសមុទ្រ មាននៅទីនេះទាំងព្រម ចឹងហើយ ទៅរកឯណាទៀត ។



ហាង ផ្ទះបាយ៥៧១ មានបើកបម្រើជូននូវអាហារទាំងបីពេលទាំង អាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ជាមួយមុខម្ហូប នឹងអាហារជាច្រើនមុខ ច្រើនប្រភេទដូចជា៖ ស៊ុបសាច់គោ ស៊ុបពោះគោ មីឆាក្រអៅឈូក បាយឆាតុងយ៉ាំ ភ្លាក្ដាមសេះ បុកល្ហុងថៃ ក្ដាមហែក យ៉ាំៗគ្រឿងសមុទ្រ បុកងាវពោត បុកល្ហុងក្ដាមប្រៃ បុកល្ហុងក្ដាមសេះ បាយសាច់មាន់ បាយសាច់ជ្រូក និងម្ហូបអាហារជាច្រើនមុខទៀត។



ដឹងតែប៉ុណ្ណេះហើយ ពេលឃ្លានច្បាស់ជានឹកគិតដល់ផ្ទះបាយ ៥៧១ ជាមិនខាន ព្រោះអី ទាំងបាយព្រឹក បាយថ្ងៃត្រង់ នឹងអាហារពេលល្ងាចមាននៅទីនេះអស់ហើយហ្នឹង មិនបាច់ទៅណាយូរអីទៀត បើបានជិះកាត់ម្ដុំសែនសុខហើយកុំភ្លេចចូលសាកនឹងគេផងណា កាន់តែពិសេសនោះមានប្រូម៉ូសិន៥០%ទៀត សម្រាប់អតិថិជនដែលទូទាត់លុយតាម វីង ចាប់ពីថ្ងៃទី ១៧ ខែ ធ្នូ ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨។



បញ្ចាក់៖ ប្រូម៉ូសិន៥០% សម្រាប់អតិថិជនដែលទូទាត់លុយតាម វីង ចាប់ពីថ្ងៃទី ១៧ ខែ ធ្នូ ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨។
ហាង ផ្ទះបាយ ៥៧១
លេខទូរស័ព្ទ៖ 010 60 50 10 | 093 880 808
ទីតាំង៖ ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ (ក្បែរខារ៉ាអូខេ ខេវិន)
វីដេអូ៖