កាន់តែពិសេស Tealive មិនត្រឹមតែមានតែគុជឆ្ងាញ់ ពេលនេះមានទាំងកាហ្វេ និងអាហារសម្រន់ជាច្រើនមុខ

0

អ្នកដែលចូលចិត្តញ៉ាំនូវប្រភេទតែគុជ ច្បាស់ជាបានស្គាល់រួចមកហើយជាមួយនឹងហាងតែគុជ Tealive ព្រោះថានៅទីនេះគឺល្បីខ្លាំងតែគុជ ដែលផ្អែមឆ្ងាញ់ ហើយពេលនេះហាងក៏បានបន្ថែមជាមួយនឹងមីនុយថ្មី តម្រូវចិត្តអ្នកដែលចូលចិត្តញ៉ាំកាហ្វេ និងមានទាំងអាហារសម្រន់ថែមទៀត។

ហាង Tealive
ហាង Tealive
ហាង Tealive

សម្រាប់កាហ្វេ ដែលជាមីនុយថ្មីមានដូចជា Pisey Coffee និង Pisey Coffee Pro គឺថាពីរមុខនេះមានរសជាតិពិសេសដោយការឆុងប្រកបដោយស្តង់ដា អនាម័យខ្ពស់ និងជាប្រភេទកាហ្វេគ្រីមទឹកដោះគោ ដែលមានលាយជាមួយទឹកដោះគោស្រូវសាឡី មានរសជាតិផ្អែមស្រទន់ជាប់ចិត្ត ធ្វើអោយគ្រប់គ្នាញ៉ាំហើយនឹកឃើញដល់អតីតកាល អនុស្សវរីយ៍កាលពីក្មេងៗ។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ ដើម្បីអបអសាទរបុណ្យចូលឆ្នាំប្រពៃណីចិន Tealive មានការបញ្ចុះតម្លៃយយ៉ាងពិសេសដោយ Pisey Coffee មានតម្លៃ 1.68$ ក្នុងមួយកែវ និង Pisey Coffee Pro មានតម្លៃ 2.20$ ក្នុងមួយកែវ។

ហាង Tealive
ហាង Tealive
ហាង Tealive

ហើយបើបានមកដល់ Tealive អ្នកដែលចូលចិត្តថតរូប ដឹងតែពេញចិត្តហ្មង ព្រោះថាការរៀបចំខាងក្នុងគឺស្អាត ថតជ្រុងណាក៏ស្អាត។ បន្ថែមពីនេះ ក៏មានជាមួយនឹងបន្ទប់ VIP ដែលអាចអោយគ្រប់គ្នាមកពិភាក្សាការងារបានយ៉ាងរីករាយ ហើយក៏មានចំណតយ៉ាងធំទូលាយដែលងាយស្រួលក្នុងការចតឡានម៉ូតូផងដែរ៕

ហាង Tealive
ហាង Tealive
ហាង Tealive
ហាង Tealive
ហាង Tealive
ហាង Tealive
ហាង Tealive
ហាង Tealive
ហាង Tealive
ហាង Tealive

ហាង Tealive
លេខទូរសព្ទ៖ 081 896 111 / 069 633 283
ទីតាំង៖ ស្ថិតនៅលើផ្លូវ310 សង្កាត់បឹងកេងកង3
ចាប់បើកពីម៉ោង 7ព្រឹក ដល់ម៉ោង 9យប់

វីដេអូ៖

PappaRich ប្រជុំមុខម្ហូបម៉ាឡេ សាំងហ្កាពួរល្បីៗឆ្ងាញ់ៗពិសេសៗ មានវត្តមាននៅកម្ពុជាហើយ?

0

PappaRich អ្នកដែលនិយមចូលចិត្តទៅលេងម៉ាឡេ និង សាំងហ្កាពួរ ច្បាស់ជាធ្លាប់បានស្គាល់រួចមកហើយជាមួយនឹងភោជនីយដ្ឋានដ៏ល្បីមួយនេះដែល ប្រជុំដោយមុខម្ហូបម៉ាឡេ សាំងហ្កាពួរល្បីៗឆ្ងាញ់ៗពិសេសៗ និងបច្ចុប្បន្នសាខានៅច្រើនប្រទេសដែលមានដូចជា ម៉ាឡេ សាំងហ្កាពួរ អូស្ត្រាលី អាមេរិក ចិន កូរ៉េ ប្រ៊ុយណេ ហុងកុង ឥណ្ឌូនេស៊ី ញូវហ្សេឡេន ចក្រភពអង់គ្លេស ស្រីលង្ការ និងថ្មីៗនេះបានបង្ហាញវត្តមាននៅកម្ពុជាយើង។

ភោជនីយដ្ឋាន PappaRich
ភោជនីយដ្ឋាន PappaRich
ភោជនីយដ្ឋាន PappaRich

សម្រាប់អ្នកដែលបានមកដល់ PappaRich កុំភ្លេចសាកភ្លក្សជាមួយនឹងមុខម្ហូបប្រចាំហាងដែលមានដូចជា បាយសាច់មាន់ហៃណាំ ដែរមានរសជាតិពិសេសចម្អិនដោយប្រើប្រាស់រូមន្តពិសេសជាង៧០ឆ្នាំមកហើយ គុយទាវឆាប្រចាំហាង រួមជាមួយនឹងតែ កាហ្វេ ដែលល្បីល្បាញខ្លាំងប្រចាំប្រទេសម៉ាឡេស៊ី ហើយនឹងបង្អែមផងដែរ។ បើនិយាយពីគ្រឿងផ្សំម្ហូប ភេសជ្ជៈដែលប្រើប្រាស់នៅក្នុងហាង គឺសុទ្ធតែបាននាំចូលមកពីប្រទេសម៉ាឡេស៊ី ដែលធ្វើអោយគ្រប់រសជាតិមុខម្ហូប និងភេសជ្ជៈ រក្សាបា​ននូវរសជាតិដើម។ អ្វីដែលពិសេសសម្រាប់អតិថិជនដែលពិសារម្ហូបហាឡា ក៏អាចមកញ៉ាំបានផងដែរ។

ភោជនីយដ្ឋាន PappaRich
ភោជនីយដ្ឋាន PappaRich

បានស្គាល់ប៉ុណ្ណេះហើយ អ្នកដែលនិយមចូលចិត្តញ៉ាំម្ហូបម៉ាឡេ សាំងហ្កាពួរ មិនចាំបាច់ទៅក្រៅប្រទេសទៀតទេ មកត្រឹមតែ PappaRich អាចញ៉ាំបានយ៉ាងរីករាយជាមួយមុខម្ហូបល្បីៗឆ្ងាញ់ៗពិសេសៗនៅទីនេះ៕

ភោជនីយដ្ឋាន PappaRich
ភោជនីយដ្ឋាន PappaRich

ភោជនីយដ្ឋាន PappaRich
លេខទូរសព្ទ៖ 099 555 265
ទីតាំង៖ ស្ថិតលើផ្លូវ៥១ កែងផ្លូវ៣២២ សង្កាត់បឹងកេងកង១

វីដេអូ៖

ជិះកាត់ជះក្លិនឈ្ងុយភាយៗហ្មង សាច់គោអាំងសាសាលាមតេយ្យវត្តកោះ រសជាតិពិសេសល្បីរាប់ឆ្នាំ

0

ជិះកាត់ហើយមិនចូលមិនបានហ្មង បើឈ្ងុយនោះឈ្ងុយភ្ញៀវឈររោមចាំទិញច្រើនសឹងអី ជាមួយនឹងសាច់គោអាំងទឹកប្រហុក ដ៏មានរសជាតិនៅតូប សាច់គោអាំងសាសាលាមតេយ្យវត្តកោះ ពេលបានញ៉ាំហើយជាប់ចិត្តពិតមែន។

ហាង សាច់គោអាំងសាសាលាមតេយ្យវត្តកោះ
ហាង សាច់គោអាំងសាសាលាមតេយ្យវត្តកោះ
ហាង សាច់គោអាំងសាសាលាមតេយ្យវត្តកោះ

អ្នកដែលនៅប្លុកវត្តកោះច្បាស់ជាម៉ូយប្រចាំ តូបសាច់អាំងមួយកន្លែងនេះច្រើនអ្នកណាស់ហើយ បើសាច់គោអាំងជាប់ខ្លាញ់គេអាំងមានរសជាតិហើយក្លិនឈ្ងុយសឹងអី ជាពិសេសមានជាមួយនឹងទឹកប្រហុកថែមទៀតជាតិតិចអី។ ហើយកន្លែងនេះមិនត្រឹមតែមានសាច់គោអាំងឆ្ងាញ់ប៉ុណ្ណឹងនោះទេ ក៏មានកង្កែបអាំង ខ្យងចំហុយ ក្ដាមចំហុយ ពងទាកូន និងមុខម្ហូបជាច្រើនមុខទៀតផងដែរ។

ហាង សាច់គោអាំងសាសាលាមតេយ្យវត្តកោះ
ហាង សាច់គោអាំងសាសាលាមតេយ្យវត្តកោះ

បានដឹងស្គាល់កន្លែងឆ្ងាញ់ប៉ុណ្ណេះសម្រាប់អ្នកដែលចូលចិត្តញ៉ាំសាច់គោអាំងទឹកប្រហុក ពិតជាមិនអាចរំលងបានទេណាគួរតែមកសាកមួយចានពីរ រសជាតិដឹងតែអ៊ែមហ្មងហើយ៕

ហាង សាច់គោអាំងសាសាលាមតេយ្យវត្តកោះ
ហាង សាច់គោអាំងសាសាលាមតេយ្យវត្តកោះ

ហាង សាច់គោអាំងសាសាលាមតេយ្យវត្តកោះ
លេខទូរសព្ទ៖ 010 977 762 
ទីតាំង៖ ខាងមុខសាលាមតេយ្យវត្តកោះ
ផែនទី៖ https://goo.gl/maps/QD5ScDe23k29BEo86
ចាប់បេីកលក់ពីម៉ោង 3:30ល្ងាច ដល់ម៉ោង 10 យប់️

វីដេអូ៖

ម្ហូបខ្មែរឆ្ងាញ់រសជាតិដើមរូបមន្តដើមដែលចាប់បើកតាំងពីឆ្នាំ១៩៩៤ ពីភោជនីដ្ឋាន រំចង់

0

គ្រាន់តែលឺឈ្មោះ ភោជនីយដ្ឋាន រំចង់ អ្នកដែលនិយមចូលចិត្តញ៉ាំម្ហូបខ្មែរ ច្បាស់ជាមានអ្នកធ្លាប់ស្គាល់ហើយជាមួយ នឹងកេរ្តិ៍ឈ្មោះដ៏ល្បីដែលបើកលក់តាំងពីឆ្នាំ១៩៩៤ ដែលមានទីតាំងនៅផ្លូវជាតិលេខ៦ សង្កាត់ព្រែកលាប។ ពេលនេះសម្រាប់អតិថិជនចាស់ ថ្មីដែលនឹករសជាតិចង់ញ៉ាំ ចង់ភ្លក្សរសជាតិអាចមករកបាននៅទីតាំងថ្មី នៅលើផ្លូវ៥៦៦ ខាងលិចសាលាបឋមទួលគោក។

ភោជនីយដ្ឋាន រំចង់
ភោជនីយដ្ឋាន រំចង់
ភោជនីយដ្ឋាន រំចង់

បានមកដល់ហើយ ចង់ញ៉ាំម្ហូបខ្មែរ ចង់មុខម្ហូបអីក៏មាន ព្រោះថាមានរហូតដល់ទៅជិត ១០០មុខឯណោះ ហើយបើរសជាតិវិញពិសេសលែងនិយាយហើយ ជាមួយនឹងរូបមន្តគ្រឿងផ្សំ តជំនាន់ពីម្ដាយមកកូនដោយនៅតែរក្សាភាពឆ្ងាញ់មិនផ្លាស់ប្ដូរ។ សម្រាប់មុខម្ហូបដែលពិសេសៗប្រចាំងហាងដែលគ្រប់គ្នាមកហើយ គួរតែសាកមិនអាចរំលងបាននោះមានដូចជា មាន់អាំង ខមុាំ ម្ជូរពងត្រី និងម្ជូរស្លឹកក្នឹង ដែលប៉ុន្មានមុខនេះអាចនិយាយបានថាញ៉ាំហើយជាប់ចិត្តហ្មង។

ភោជនីយដ្ឋាន រំចង់
ភោជនីយដ្ឋាន រំចង់
ភោជនីយដ្ឋាន រំចង់

ភោជនីយដ្ឋាន រំចង់ នៅទីតាំងថ្មីនេះគឺមិនត្រឹមតែមានមុខម្ហូបឆ្ងាញ់ៗប៉ុណ្ណោះទេ បរិយាកាសក៏ពិសេសមិនធម្មតាទាំងខាងក្នុង ទាំងខាងក្រៅគឺធំទូលាយ ដែលអាចអោយគ្រប់គ្នាអង្គុយញ៉ាំជុំគ្រួសារ ក្រុមការងារ មិត្តភក្ដិបានយ៉ាងរីករាយ។ ជាពិសេសសម្រាប់អតិថិជនចាស់ កុំភ្លេចមករំលឹករសជាតិជាមួយមិត្តភក្តិ និងមនុស្សដែលធ្លាប់ញ៉ាំជាមួយ រំលឹកអនុស្សវរីយល្អៗពីមុន៕

ភោជនីយដ្ឋាន រំចង់
ភោជនីយដ្ឋាន រំចង់
ភោជនីយដ្ឋាន រំចង់
ភោជនីយដ្ឋាន រំចង់
ភោជនីយដ្ឋាន រំចង់

ភោជនីយដ្ឋាន រំចង់
ទូរសព្ទ៖ 012 887 073
ទីតាំង៖ ស្ថិតនៅលើផ្លូវ566 ខាងលិចសាលាបឋមសិក្សាទួលគោក (300ម៉ែត្រ)
(ចាប់បើកពីម៉ោង 9ព្រឹក ដល់ម៉ោង 9យប់)

វីដេអូ៖

១ចង្កាក់ ២ពាន់រៀល ប្រហិតសាច់មាន់ សាច់គោ បំពងប៉ះទឹកជ្រលក់បីរសជាតិ ជាតិបស់គេ?

0

រសជាតិពិតៗបស់គេ ប្រហិតសាច់មាន់ ប្រហិតសាច់គោ ពីហាង ប្រហិតបាប់ប៊ល អ្នកដែលចិត្តញ៉ាំប្រហិត ពិតជាមិនគួររំលងជាមួយរសជាតិប្រហិតដ៏ពិសេស និងទឹកជ្រលក់ ៣រសជាតិញ៉ាំហើយជាប់ចិត្ត?។

ហាង ប្រហិតបាប់ប៊ល
ហាង ប្រហិតបាប់ប៊ល
ហាង ប្រហិតបាប់ប៊ល

អ្វីដែលធ្វើអោយប្រហិតសាច់មាន់ ប្រហិតសាច់គោ មានរសជាតិឆ្ងាញ់ក៏ព្រោះតែម្ចាស់ហាងបានធ្វើដោយខ្លួនឯង។ សម្រាប់ប្រហិតសាច់មាន់ គឺត្រូវបានជ្រើសរើសយកសាច់ទ្រូងមាន់ ដែលមានគុណភាពយកមកធ្វើ រីឯប្រហិតសាច់គោ ក៏ត្រូវបានជ្រើសរើសយកសាច់គោដែលមានគុណភាព និងបានរួមបញ្ចូលជាមួយដំឡូងបារាំងដែលធ្វើសាច់ប្រហិតកាន់តែមានរសជាតិ។ បន្ថែមពីរសជាតិប្រហិត ហាង ប្រហិតបាប់ប៊ល ក៏មានជាមួយនឹងទឹកជ្រលក់ ៣រសជាតិយ៉ាងពិសេស គឺទឹកជ្រលក់ស្នេហ៍គ្រាដំបូង, ទឹកជ្រលក់នារីរមទម្យ និងទឹកជ្រលក់នារីឆើតឆាយ។

ហាង ប្រហិតបាប់ប៊ល
ហាង ប្រហិតបាប់ប៊ល
ហាង ប្រហិតបាប់ប៊ល

មានប្រហិត មានទឹកជ្រលក់ឆ្ងាញ់ហើយក៏មិនទាន់អស់ដែរអ្នកទាំងអស់គ្នា ព្រោះថានៅមាននំប៉័ងអាំងប្រលាក់ប័រដ៏ឈ្ងុយបន្ថែមទៀតដែលគ្រប់គ្នាអាចញ៉ាំជាមួយប្រហិតបានយ៉ាងឆ្ងាញ់មាត់ ដោយនំប៉័ងគេអាំងបៀកប័រ ដ៏ឈ្ងុយញ៉ាំហើយចង់ញ៉ាំទៀត៕

ហាង ប្រហិតបាប់ប៊ល
ហាង ប្រហិតបាប់ប៊ល
ហាង ប្រហិតបាប់ប៊ល

ហាង ប្រហិតបាប់ប៊ល
លេខទូរសព្ទ៖ 089 666 690 / 085 733 911
ទីតាំង៖ បុរីប៉េងហួតបឹងស្នោរ​ ផ្ទះ​លេខ​46-48​ លើរុក្ខវិថី​រ៉ូសាតូ
ផែនទី៖​ https://goo.gl/maps/y1qd543igs2RBr647
ចាប់បើកម៉ោង ១០ព្រឹក ដល់ម៉ោង ៨យប់

វីដេអូ៖

គុយទាវប្រហិតត្រី សាច់ស្វិតមានរសជាតិ ញ៉ាំអស់មួយចានចង់ថែមមួយចានទៀត?

0

លឺហើយចង់សាកភ្លក្សរសជាតិដ៏ពិសេសនៃ គុយទាវប្រហិតត្រី នេះអត់? រសជាតិមិនធម្មតាទេណា ជាមួយនឹងការប្រើប្រាស់រូបមន្តគ្រឿងផ្សំ តជំនាន់ដោយមិនប្រើប្រាស់ប៊ីចេង ដែលធ្វើឲ្យអ្នកញ៉ាំទទួលបានទាំងរសជាតិឆ្ងាញ់ និងមិនប៉ះពាល់សុខភាព។

ហាង គុយទាវសែនសុខ
ហាង គុយទាវសែនសុខ
ហាង គុយទាវសែនសុខ

ចង់ញ៉ាំគឺមាននៅ ហាង គុយទាវសែនសុខ ដែលមានទីតាំងនៅក្នុង បុរីប៉េងហួតបឹងស្នោរ លើរុក្ខវិថីរ៉ូសាតូ។ បានមកដល់ហើយមិនត្រឹមមានតែគុយទាវប្រហិតត្រី នេះទេណាក្រៅពីនេះក៏មានជាមួយបាយមាន់ស្ទីមដែលមានរសជាតិពិសេស សាច់មាន់ស្រួយខាងក្រៅ សាច់ខាងក្នុងទន់ញ៉ាំជក់មាត់ តែម្ដងដែលមួយៗថ្ងៃលក់អស់រាប់រយចានឯណោះ។ បន្ថែមពីនេះក៏មានជាមួយ នឹងភេសជ្ជៈឆ្ងាញ់ៗពិសេសៗប្រចាំហាងជាច្រើនមុខផងដែរ។

ហាង គុយទាវសែនសុខ
ហាង គុយទាវសែនសុខ
ហាង គុយទាវសែនសុខ

បែបនេះកុំភ្លេចណាឆ្ងាញ់មាត់ ចង់ប្លែកមាត់ មកសាកជាមួយនឹង គុយទាវប្រហិតត្រី ដឹងតែត្រូវចិត្តហ្មង ជាពិសេសអ្នកខាងប្លុកច្បារអំពៅ​ និងនៅក្នុងបុរីប៉េងហួតបឹងស្នោរ មិនអាចរំលងទេណា?៕

ហាង គុយទាវសែនសុខ
ហាង គុយទាវសែនសុខ
ហាង គុយទាវសែនសុខ

ហាង គុយទាវសែនសុខ
លេខទូរសព្ទ៖ 086 733 911 / 085 733 911
ទីតាំង៖ បុរីប៉េងហួតបឹងស្នោរ​ ផ្ទះ​លេខ​46-48​ លើរុក្ខវិថី​រ៉ូសាតូ​

វីដេអូ៖

ច្រើនរសជាតិហ្មង? Numpang Yuta មានរហូតដល់ទៅ ៧រសជាតិ ពិសេសបស់គេមែន?

0

អ្នកដែលមា​នចំណូលចិត្តញ៉ាំនំប៉័ង មកនេះថ្ងៃនេះAdmin នាំឲ្យស្គាល់ហាង នំប៉័ងមួយកន្លែងដែលគេទើបតែបើកថ្មី មានច្រើនរសជាតិ ច្រើនជម្រើស ជាពិសេសប្រកបដោយស្តង់ដា អនាម័យខ្ពស់ហ្មង។

ហាង Numpang Yuta
ហាង Numpang Yuta
ហាង Numpang Yuta

ចង់កម្ម៉ង់រសជាតិមួយណា គេមានរហូតដល់ទៅ ៧រសជាតិឯណោះដូចជា សាច់មាន់, សៀវម៉ៃ, សាច់ជ្រូកអាំង, ប៉ាតេ, សាច់ហេម, ត្រីខ និងតៅហ៊ូ។ ពេញចិត្តមួយណា កម្ម៉ង់មួយហ្នឹងបឹបៗមក សម្រាប់តម្លៃវិញ គឺមាន ៨០០០រៀល ៩០០០រៀល និង ១០០០០រៀល។ អ្វីដែលពិសេសនោះសម្រាប់អ្នកដែលតមអាហារហើយចង់ញ៉ាំ មិនបាច់បារម្ភទេ គឺអាចជ្រើសរើសយករសជាតិតៅហ៊ូ បានយ៉ាងពិសេស។

ហាង Numpang Yuta
ហាង Numpang Yuta
ហាង Numpang Yuta

តែប៉ុណ្ណេះ ចង់ញ៉ាំនំប៉័ងដែលមានច្រើនរសជាតិ ប្លែកៗប្រកបដោយស្តង់ដា អនាម័យខ្ពស់ មកញ៉ាំនៅ​ហាង Numpang Yuta មកសាករសជាតិមួយណាក៏បាន ដោយគ្រប់គ្នាអាចមកញ៉ាំនៅហាងផ្ទាល់ក៏បាន រឺក៏ធ្វើការកម្ម៉ង់តាមរយៈ App ដឹកជញ្ជូនក៏បាន៕

ហាង Numpang Yuta
ហាង Numpang Yuta
ហាង Numpang Yuta
ហាង Numpang Yuta
ហាង Numpang Yuta
ហាង Numpang Yuta
ហាង Numpang Yuta

ហាង Numpang Yuta
លេខទូរសព្ទ៖ 076 397 2222, 069 242 789
ទីតាំង៖ ផ្ទះលេខ S19, មហាវីថីហ៊ុន នាងសង្កាត់ ចាក់អង្រែក្រោម, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ (ម៉ោងបើក 8ព្រឹក ដល់ម៉ោង 5ល្ងាច)

វីដេអូ៖

ដាក់១ដប ២ដប និយាយរឿងក្នុងចិត្តជាមួយដៃគូរដៃកនបានម៉ាអ៊ែម?

0

មានរឿងក្នុងចិត្តចង់និយាយ​បញ្ចេញចោលខ្លះតែមិនហ៊ានអៀននិយាយមិនចេញមែន? ម៉ោះ​មក MINI SPY CLUB ដាក់តែ១ដប ២ដប និយាយចេញមកគ្មានអោយសល់សូម្បីតែ១រឿងហ្មង ហើយអមជាមួយនឹងភ្លេងទៀតអ៊ែមអស់ស្ទះ។

MINI SPY CLUB
MINI SPY CLUB
MINI SPY CLUB

និយាយមែន ល្ងាចនេះ ចង់ស្វែងរកកន្លែងជួបជុំមិត្តភកត្តិ ញ៉ាំអាហារ ផឹក spy cocktail ព្រិលក្រឡុកត្រជាក់ៗ ស្ដាប់ភ្លេងបណ្ដើរ ជជែកគ្នាលេងបណ្ដើរ​អាចមករកបាន​នៅ MINI SPY CLUB ហើយបើនិយាយពីម្ហូបវិញគឺសម្បូរដោយគ្រឿងក្លែមច្រើនមុខច្រើនជម្រើសតែម្ដង រសជាតិវិញគឺអ៊េមស៊្រេមតាហ្មង?។

MINI SPY CLUB
MINI SPY CLUB
MINI SPY CLUB

កាន់តែពិសេសទៀតនោះនៅ MINI SPY CLUB​ពេលថ្ងៃត្រង់ក៏មានលក់ជាប្រភេទអាហារគ្រឿងបុកនឹងអាហារសម្រន់ជាច្រើននិងភេសជ្ជៈ ដែលគ្មានជាតិស្រវឹងដូចជា mocktail ផងដែរ។ សម្រាប់ពេលល្ងាច គឺមានដូចជា spy , cocktail ច្រើនរសជាតិ និងម្ហូបក្លែមយ៉ាងច្រើនសម្បូរបែប៕

MINI SPY CLUB
MINI SPY CLUB
MINI SPY CLUB

ហាង MINI SPY CLUB
លេខទូរសព្ទ៖ 093 925 051 / 016 073 351
ទីតាំង៖​ ក្រោយពេទ្យរុស្ស៊ី លេីផ្លូវ 430 កែងផ្លូវ 183 ជាប់ហាងកាហ្វេamazon
ចាប់បេីកពីម៉ោង ១១ថ្ងៃត្រង់ ដល់ម៉ោង ១២យប់

វីដេអូ៖

អ៊ែមអស់ទាស់ហ្មង ម្នាក់តែ 7$ស៊ុប សាច់អាំង និងម្ហូបឆ្អិនស្រាប់ជិត១០០មុខ ញ៉ាំតាមចិត្ត

0

សប្បាយមាត់ញ៉ាំអស់ស្ទះហ្មងពេលនេះ ជាពិសេសអ្នកដែលពូកែញ៉ាំ ញ៉ាំមិនចេះឆ្អែតត្រៀមខ្លួនអោយហើយមកល្ងាចនេះណាត់គ្នាមកញ៉ាំប៊ូហ្វេ នៅហាង ហ្វាមីលីប៉ាប៊ីឃ្យូប៊ូហ្វេ ម្ដងមើល កាន់លុយមកម្នាក់ត្រឹមតែ 7$ប៉ុណ្ណោះ អាចញ៉ាំបានម៉ាសេរីញ៉ាំមិនកំណត់ម៉ោងមានទាំងស៊ុប សាច់អាំង និងម្ហូបឆ្អិនស្រាប់ជិត១០០មុខ។

ហាង ហ្វាមីលីប៉ាប៊ីឃ្យូប៊ូហ្វេ
ហាង ហ្វាមីលីប៉ាប៊ីឃ្យូប៊ូហ្វេ
ហាង ហ្វាមីលីប៉ាប៊ីឃ្យូប៊ូហ្វេ

អ្វីដែលកាន់តែពិសេសថែមទៀតនេះហាង ហ្វាមីលីប៉ាប៊ីឃ្យូប៊ូហ្វេ មានប្រម៉ូសិនពិសេសជារៀងរាល់ថ្ងៃដោយ១០នាក់ ថែមជូនម្នាក់ដោយមិនគិតថ្លៃ។ ប្រម៉ូនសិនបែបនេះចំណេញមិនតិចទេ បបួលពួកម៉ាក ក្រុមការងារ និងក្រុមគ្រួសារមកញ៉ាំ១១នាក់ អស់លុយតែ១០នាក់ចឹងអី ហើយតម្លៃក្នុងម្នាក់ក៏សមរម្យថែមទៀត។ ជាពិសេសសម្រាប់ក្រុមហ៊ុនចង់ជប់លៀងបុគ្គិលិក រឺក៏ចង់ជួបជុំគ្រួសារដែលមានសមាជិកច្រើនអីមក ហ្វាមីលីប៉ាប៊ីឃ្យូប៊ូហ្វេ ដឹងតែមិនខុសទេ គឺថាមានគ្រឿងសមុទ្រច្រើនប្រភេទ ទាំងក្ដាម មឹក បង្គា និងសាច់គោអូស្ដ្រាលី ដែលគ្រប់គ្នាអាចយកមកអាំងក៏បាន ញ៉ាំជាមួយស៊ុបក៏បាន។ ហើយបន្ថែមពីនេះគឺមានមុខម្ហូបឆ្អិនស្រាប់ជិត១០០មុខឯណោះ ញ៉ាំមួយណាក៏បាន។

ហាង ហ្វាមីលីប៉ាប៊ីឃ្យូប៊ូហ្វេ
ហាង ហ្វាមីលីប៉ាប៊ីឃ្យូប៊ូហ្វេ
ហាង ហ្វាមីលីប៉ាប៊ីឃ្យូប៊ូហ្វេ

តោះចាំអីទៀត ខលណាត់គ្នាអោយហើយទៅ ល្ងាចនេះជប់លៀងមាត់ជប់លៀងក្រពះម្ដងមើល៎ ដកលុយម្នាក់តែ 7$ញ៉ាំម៉ាសេរីដោយមិនខ្វល់អ្វីទាំងអស់។ ជាពិសេសកុំភ្លេចស្លៀកខោរលុងៗណា ដើម្បីញ៉ាំអោយបានច្រើន កុំអោយខាតលុយ៕

ហាង ហ្វាមីលីប៉ាប៊ីឃ្យូប៊ូហ្វេ
ហាង ហ្វាមីលីប៉ាប៊ីឃ្យូប៊ូហ្វេ
ហាង ហ្វាមីលីប៉ាប៊ីឃ្យូប៊ូហ្វេ
ហាង ហ្វាមីលីប៉ាប៊ីឃ្យូប៊ូហ្វេ
ហាង ហ្វាមីលីប៉ាប៊ីឃ្យូប៊ូហ្វេ

ហាង ហ្វាមីលីប៉ាប៊ីឃ្យូប៊ូហ្វេ
លេខទូរសព្ទ៖ 012 94 94 92 / 016 22 82 22
ទីតាំង៖ ផ្ទះលេខ793 ផ្លូវលេខ101 ​សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
(ចាប់បើកពីម៉ោង ៤រសៀលដល់ម៉ោង ១០យប់)

វីដេអូ៖

សប្បាយមាត់ញ៉ាំហ្មងជាមួយនឹងម្ហូប​រហូតទៅដល់ ៩០មុខពី​ ហាង ឡាសែនហេងហេង?

0

និយាយពី ហាង​ ឡាសែនហេងហេង​ ដឹងតែមានអ្នកស្គាល់ហ្មងព្រោះថាលក់ជាង ៦ឆ្នាំមកហើយ នឹងមានការគាំទ្រពីអតិថិជនជាច្រើន ។ ពេលនេះបានបើកសាខាថ្មីហើយ កន្លែងធំទូលាយ ស្អាត ងាយស្រួលសម្រាប់អតិថិជន អង្គុយញ៉ាំបានយ៉ាងរីករាយ ។ សម្រាប់អតិថិជនដែលមកញ៉ាំនៅសាខាថ្មី និងទទួលបានការថែមជូនភីហ្សាមួយ ដែលធ្វើដោយម្ចាស់ហាងផ្ទាល់ ។

ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង

បើបានមកដល់ ហាង​ ឡាសែនហេងហេង ត្រៀមតែទុកពោះអោយទំនេរមកដឹងតែមិនខ្វះម្ហូបញាំហ្មង ចង់ ស៊ុបខ្យង គ្រឿងសមុទ្រក្រឡុក បុកក្រមុំបីសាសន៍ បុកល្ហុង គ្រឿងសមុទ្រអាំង គ្រឿងភ្លា គ្រឿងញាំ សាច់អាំង បាយឆា ស៊ុប សាច់អាំងម៉ូយ៉ាង មានមួយកំប្លេរតែម្តង ហើយក៏មានមីនុយថ្មីពីរមុខយ៉ាងពិសេសបន្ថែមទៀតគឺស៊ុបផ្សិត និងមាន់ដុតស្បែកស្រួយ និយាយទៅសម្បូរសប្បាយមាត់ញាំហ្មងហាស់ មិនថាសាខាចាស់សាខាថ្មីគឺមានគ្រប់មុខតែម្ដង ។ ប្រសិនបើលោកអ្នករវល់ មិនបានចេញក្រៅផ្ទះ តែចង់ញ៉ាំម្ហូបប្លែកៗ របស់ហាង ឡាសែន ហេង ហេង លោកអ្នកក៏អាចធ្វើការកុម្មង់នៅតាម App ដឹកជញ្ជូនទាំងអស់បាន។

ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង

សម្រាប់លោកអ្នកដែលចង់រកហាងបែបសាមញ្ញ ដែលមានកន្លែងអង្គុយ មានខ្យល់អាកាសជាប់មាត់ទន្លេអាចមកទីតាំងចាស់បាន​ រឺក៏ចង់អង្គុយញ៉ាំជាមួយបរិយាកាសធំទូលាយលោកអ្នកអាចមកទីតាំងថ្មី​ ដោយលោកអ្នកចុះពីស្ពានភ្លោះមុខ Naga World រួចបត់ឆ្វេង ( ហាងនៅក្បែរគលស្ពានចេញពីកោះពេជ្រ ) ៕

ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង
ហាង ឡាសែន ហេង ហេង



ហាង ឡាសែន ហេង ហេង
លេខទូរសព្ទ៖ 096 99 90 630 / 096 306 1315 / 093 26 81 60
សាខាទី២៖ ចុះពីស្ពានភ្លោះមុខ Naga World រួចបត់ឆ្វេង (ហាងនៅក្បែរគលស្ពានចេញពីកោះពេជ្រ)
សាខាទី១៖ ចុះពីស្ពានហង្សបត់ស្តាំ ហើយបត់ស្តាំទៀត​ ស្របតាមមាត់ទន្លេ​ ហាងនៅខាងស្តាំដៃ

វីដេអូ៖