ឆ្ងាញ់ស័ក្តិសមតម្លៃ Xin Fu Cha MilkTea Cambodia ថ្មីជាមួយមីនុយទាំង ៤មុខ គ្រឿងផ្សំធម្មជាតិមិនប៉ះពាល់សុខភាព

0

ចូលចិត្តញ៊ាំ MilkTea គ្រប់គ្នាច្បាស់ជាបានស្គាល់រួចមកហើយជាមួយនឹង Xin Fu Cha MilkTea Cambodia ព្រោះថាជាប្រេនតែគុជដ៏ល្បីមួយដែលមានរសជាតិឆ្ងាញ់ តម្លៃសមរ្យ និងមានគ្រឿងផ្សំបែបធម្មជាតិដែលញ៊ាំហើយមិនប៉ះពាល់សុខភាព។

in Fu Cha MilkTea Cambodia
in Fu Cha MilkTea Cambodia
in Fu Cha MilkTea Cambodia

ថ្មីៗនេះ Xin Fu Cha MilkTea Cambodia បានបន្ថែមមីនុយថ្មី ៤បន្ថែមទៀតដើម្បីបំពេញតម្រូវការអតិថិជន និងឲ្យទទួលបាននូវរសជាតិប្លែកដែលក្នុងនោះមានដូចជា ទឹកដោះគោស្រស់សណ្ដែកក្រហម, ទឹកដោះគោស្រស់សណ្ដែកខៀវ, តែក្រហមសណ្ដែកក្រហម និងផាស់សិនគ្រីមឈីស។ សម្រាប់មីនុយថ្មីទាំង៤ នេះរាល់អតិថិជនរបស់Xin Fu Cha MilkTea Cambodia ទាំងកុំភ្លេចមកសាកទាំងអស់គ្នាព្រោះថារសជាតិពិតជាពិសេស។

in Fu Cha MilkTea Cambodia
in Fu Cha MilkTea Cambodia
in Fu Cha MilkTea Cambodia

ហើយបន្ថែមពីនេះសម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ទិញហ្វ្រេនឆាយ Xin Fu Cha MilkTea Cambodia ក៏មានលក់ជូនផងដែរ ដោយមានពីរកញ្ចប់យ៉ាងពិសេសមានតម្លៃ 7999$ និងតម្លៃ 6999$ ដែលតម្លៃនេះមានសម្រាប់តែ ៥សាខាដែលទាក់ទងមកដំបូងប៉ុណ្ណោះ។ តោះចាំអីទៀត ចង់សាកជាមួយនឹងមីនុយថ្មី ក៏ដូចជាចង់ទិញជាមួយកញ្ចប់ហ្វ្រេនឆាយកុំភ្លេចទាក់ទងមកឥលូវនេះ៕

in Fu Cha MilkTea Cambodia
in Fu Cha MilkTea Cambodia
in Fu Cha MilkTea Cambodia
in Fu Cha MilkTea Cambodia

Xin Fu Cha MilkTea Cambodia
សងហ៊្វូឆា2004 (ម្ចាស់ដេីម) លេីផ្លូវ2004 ក្នុងការ៉ាស់សាំងPtt ក្បែរទូរATM AMK
លេខទូរសព្ទ៖ 093/078 772 779
សងហ៊្វូឆាកួរស្រូវ(ម្ចាស់ដេីម) ក្នុងការ៉ាសសាំងPtt វិធុរះហួសរង្វង់មូលកួរស្រូវ100m ខាងឆ្វេងដៃ
លេខទូរសព្ទ៖ 093/078 772 779
សងហ៊្វូឆាសំណង់12 ផ្លូវ265កែង182 សង្កាត់ទឹកល្អក់3 ខណ្ឌទួលគោក រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 016 655 562 / 095 454 642
សងហ៊្វូឆាចោមចៅ ក្នុងស្ថាននីយប្រេងPTT ផ្លូវជាតិលេខ3 ហួសបន្ទាយទាហានប្រហែល300ម៉ែត្រ
លេខទូរសព្ទ៖ 068 464 566 / 087 362 246
សាខាផ្លូវ6A ចំនុចស្ពានលេខ9 ក្បែរបុរី The Flora
លេខទូរសព្ទ៖ 016 870 085
សងហ៊្វូឆាពោធ៍ចិនតុងវត្តតាំងកសាង011 St105K សង្កាត់កាកាប, ខណ្ឌ័ពោធិសែនជ័យ, រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 010 22 24 27,010 22 24 23, 017 89 88 48
សងហ៊្វូឆាទួលពង្រ ស្ថិតក្នុងការ៉ាសសាំងPttទួលពង្រ
លេខទូរសព្ទ៖ 068464566/087362246
សងហ៊្វូឆាប៉ោយប៉ែត
លេខទូរសព្ទ៖ 0719001000/081964444
សងហ៊្វូឆាវេងស្រេង (លូ5)
លេខទូរសព្ទ៖ 098393762/010740358
សងហ៊្វូឆាសុវណ្ណា
លេខទូរសព្ទ៖ 085 875 859 / 086 875 859
សងហ៊្វូឆាចាក់អង្រែក្រោម (ផ្សារក្រមួន)
ផ្ទះA05 ផ្លូវលំ ឃុំទួលរការ៣ សង្កាត់ចាក់អង្រែក្រោម ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 012 313 031
សាខាច្បារអំពៅ #ComingSoon
ផ្ទះលេខ៤ ផ្លូវជាតិលេខ១ ភូមិដើមអំពិល សង្កាត់ច្បាអំពៅ រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 012313031

វីដេអូ៖

ឈរជើង២៤ឆ្នាំ ភោជនីយដ្ឋាន សាមតូ ល្បីខ្លាំងជាមួយមីធ្វើដោយខ្លួនឯងប្រចាំហាងរសជាតិដ៏ពិសេសជាប់ចិត្ត

0

អ្នកដែលចូលចិត្តញ៉ាំជាមួយម្ហូបរសជាតិចិន​(ហុងកុង) ច្បាស់ជាធ្លាប់បានស្គាល់រួចមកហើយជាមួយភោជនីយដ្ឋាន សាមតូដែលមានកេរ្តិ៍ឈ្មោះល្បីជាង ២០ឆ្នាំ រសជាតិនៅតែជាប់ចិត្តអតិថិជន។ ចំពោះអ្នកដែលចាប់អារម្មណ៍ចង់សាក ម្ហូបរសជាតិដើមបែបចិន គួរតែមកទីនេះព្រោះថាឆ្ងាញ់ហើយថែមទាំងមានច្រើនជម្រើសថែមទៀត។

ភោជនីយដ្ឋាន សាមតូ
ភោជនីយដ្ឋាន សាមតូ
ភោជនីយដ្ឋាន សាមតូ

មុខម្ហូបដែលល្បីៗខ្លាំងប្រចាំ ភោជនីយដ្ឋាន សាមតូ មានដូចជា មីគាវសាច់ទា, មីវ៉ាន់ថាន់ទាខ្វៃ, មីឆាសាច់គោបំពងស្រួយ និងមានមុខម្ហូបពិសេសៗជាច្រើនមុខទៀតមាន បបរសាមចូក, ចគោ, បបរកង្កែប, ម្ហូប បាយ អាហារបែបគ្រួសារ ឬ ពិភាក្សាជប់លៀង គ្រឿងក្លែម និងស៊ុបត្រី បន្ថែមពិនេះក៏មានឌីមសាំ ដែលហាងធ្វើដោយផ្ទាល់ និងលក់បោះដុំសម្រាប់អ្នកដែលចង់យក់ទៅលក់បន្តផងដែរ។ រាល់គ្រឿងផ្សំដែលបានប្រើប្រាស់ គឺសុទ្ធតែគ្រឿងផ្សំដែលមានគុណភាពខ្ពស់ ដែលធ្វើឲ្យរាល់មុខម្ហូបទាំងអស់មានរសជាតិឆ្ងាញ់ និងរសជាតិដើមបែបចិនពិតៗ។

ភោជនីយដ្ឋាន សាមតូ
ភោជនីយដ្ឋាន សាមតូ
ភោជនីយដ្ឋាន សាមតូ

ភោជនីយដ្ឋាន សាមតូ មានទីតាំងស្ថិតនៅលើផ្លូវកម្ពុជាក្រោម ផ្ទះលេខ៤២-៤៤ ខាងលិចផ្សារធំថ្មី ប្រហែល ១៥០ម៉ែត្រ
និងចាប បើកពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ២យប់។ ចង់ញ៉ាំម្ហូបចិនរសជាតិដើមឆ្ងាញ់ៗ កុំភ្លេចអញ្ជើញមកកាន់ ភោជនីយដ្ឋាន សាមតូ

ភោជនីយដ្ឋាន សាមតូ
ភោជនីយដ្ឋាន សាមតូ
ភោជនីយដ្ឋាន សាមតូ
ភោជនីយដ្ឋាន សាមតូ
ភោជនីយដ្ឋាន សាមតូ
ភោជនីយដ្ឋាន សាមតូ
ភោជនីយដ្ឋាន សាមតូ

ភោជនីយដ្ឋាន សាមតូ
លេខទូរសព្ទ៖ 017 427 688
ទីតាំង៖ ស្ថិតនៅលើផ្លូវកម្ពុជាក្រោម ផ្ទះលេខ៤២-៤៤ ខាងលិចផ្សារធំថ្មី ប្រហែល ១៥០ម៉ែត្រ
ចាប់បើកពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ២យប់

វីដេអូ៖

មោទនភាពម្ហូបជាតិ ដែលមានរហូតដល់ទៅជាង ៣០០មុខ និងគុយទាវទាំង ២៥រសជាតិ ពីOne More Restaurant

0

One More Restaurant ជាពិភពម្ហូបខ្មែរ ដែលគ្រប់គ្នាប្រថ្នា ដោយមានមុខម្ហូបខ្មែរគ្រប់សព្វបែបយ៉ាងឆ្ងាញ់ៗរហូតដល់ទៅជាង ៣០០មុខឯណោះចង់អីក៏មាន ហើយបន្ថែមពីនេះក៏មានជាមួយគុយទាវជាច្រើនមុខមានដល់ទៅ ២៤មុខឯណោះ ដែលអ្នកចូលចិត្តញ៊ាំគុយទាវមិនអាចរំលងបាន។

One More Restaurant
One More Restaurant
One More Restaurant

គ្រប់មុខម្ហូបទាំងអស់នៅក្នុង One More Restaurant គឺសុទ្ធតែបានចម្អិនដោយចុងភៅជំនាញមានបទពិសោធន៍ច្រើនឆ្នាំ រីឯរសជាតិគឺសុទ្ធតែឆ្ងាញ់ៗ។ សម្រាប់គ្រប់គ្នាដែលបានមកទីនេះ គឺអាចទទួលទានអាហារទាំង បីពេលគឺពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច។ ចំពោះអ្នកដែលចូលចិត្តញ៊ាំគុយទាវ មកទីនេះគឺដឹងតែមិនខកបំណង ជាមួយរសជាតិគុយទាវ ពិសេសៗដែលមានដូចជា គុយទាវពិសេសOne More, គុយទាវប្រហិតត្រីស្លាតចៀន, គុយទាវជើងជ្រូក, គុយទាវគ្រឿងសមុទ្រ, គុយទាវប្រហិតសាច់គោ, គុយទាវសាច់គ្រប់មុខ, គុយទាវសាច់ជ្រូកចិញ្ច្រាំ, គុយទាវគ្រឿងក្នុងជ្រូក, គុយទាវខគោ និងមានជាច្រើនមុខទៀត។ ជាពិសេសសម្រាប់អ្នកដែលមកញ៊ាំគុយទាវ នៅថ្ងៃចន្ទ នឹងទទួលបានការថែមជូនយ៉ាងពិសេសដោយអាចថែមបន្លែ សាច់ ទឹកស៊ុប បានតាមចិត្តរីឯតម្លៃ គឺគិតតម្លៃធម្មតា។

One More Restaurant
One More Restaurant
One More Restaurant

បន្ថែមពីនេះសម្រាប់អ្នកដែលធ្វើការកក់ទុកមុន នឹងទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេស ដោយកក់មុនពី ៣ទៅ ៦ថ្ងៃមុន ទទួលបានការបញ្ចុះតម្លៃ១៨% កក់មុន ៧ថ្ងៃ ទទួលបានការបញ្ចុះតម្លៃ ២៨%។ គ្រប់គ្នាអាចមកញ៊ាំបានយ៉ាងរីករាយជាមួយម្ហូបខ្មែរ និងគុយទាវនៅទីនេះបានយ៉ាងរីករាយជាមួយបរិយាកាសដ៏ល្អស្អាត ទាំងជាន់ក្រោម និងជាន់លើដែលមានលក្ខណៈបែបធម្មជាតិ ហើយក៏មានជាមួយនឹងបន្ទប់VIP សម្រាប់លោកអ្នកផងដែរ។ One More Restaurant មានទីតាំងស្ថិតនៅលើផ្លូវ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សម្រាប់អ្នកមិនអាចមកញ៊ាំនៅហាងផ្ទាល់ក៏អាចធ្វើកាកុម្ម៉ង់តាមរយៈ One More Restaurant App និងសេវាដឹកជញ្ជូនដោយផ្ទាល់បានផងដែរ៕

One More Restaurant
One More Restaurant
One More Restaurant
One More Restaurant
One More Restaurant
One More Restaurant
One More Restaurant
One More Restaurant
One More Restaurant

One More Restaurant
លេខទូរសព្ទ៖ 023 888 222
ទីតាំង៖ ស្ថិតនៅលើផ្លូវ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ហាងបើកលក់៖ ចាប់ពីម៉ោង៦ព្រឹក ដល់ ១០យប់
គុយទាវមានលក់៖ ចាប់ពីម៉ោង៦ព្រឹក ដល់ ៥ល្ងាច

វីដេអូ៖

អ្នកប្លុកសែនសុខ គួរតែស្គាល់ហាងមួយកន្លែងនេះ មានអាហារទាំងបីពេល ភេសជ្ជៈ រួមជាមួយនំឆ្ងាញ់ៗ?

0

ស្គាល់ហាងមួយកន្លែងនេះហើយ អស់កង្វល់រឿងរកកន្លែងញ៊ាំអីតែម្ដងសម្រាប់អ្នកប្លុកសែនសុខ ព្រោះថានៅទីនេះមានអាហារទាំងបីពេល ភេសជ្ជៈជាច្រើនមុខ រួមជាមួយនំឆ្ងាញ់ៗ។ តោះ មកស្គាល់ទាំងអស់គ្នាហាងដែលមានរបស់ញ៊ាំដ៏សម្បូរបែបនេះ មានឈ្មោះថា TYRA . ថាយរ៉ា លឺឈ្មោះហើយប្រាកដជាមានអ្នកស្គាល់ខ្លះៗហើយ។

ភោជនីយដ្ឋាន TYRA . ថាយរ៉ា
ភោជនីយដ្ឋាន TYRA . ថាយរ៉ា
ភោជនីយដ្ឋាន TYRA . ថាយរ៉ា

សម្រាប់អាហារទាំងបីពេលនៅ TYRA . ថាយរ៉ា គឺមានដូចជាបាយ គុយទាវ បបរមាន់ បាញ់ស៊ុង បាញ់ហយ នំបញ្ចុក​ និងមីសួរ។ សម្រាប់អាហារទាំងបីពេលនេះមុខម្ហូបដែលទទួលបានការគាំទ្រខ្លាំងគឺមានដូចមីសួរសាច់មាន់ និងបាយមាន់ចៀន ដែលពីរមុខនេះដែលគ្រប់គ្នាបានមកហើយគួរតែសាក។ ចំពោះភេសជ្ជៈនៅទីនេះគឺមាន កាហ្វេ, Sparkling និងទឹកផ្លែឈើស្រស់ៗ បើនិយាយពីនំវិញគឺមានដូចជា cake, mousse, cheese cake និងជាច្រើនប្រភេទទៀត។

ភោជនីយដ្ឋាន TYRA . ថាយរ៉ា
ភោជនីយដ្ឋាន TYRA . ថាយរ៉ា
ភោជនីយដ្ឋាន TYRA . ថាយរ៉ា

ហើយ TYRA . ថាយរ៉ា មិនត្រឹមតែសម្បូររបស់ញ៊ាំប៉ុណ្ណេះទេ គឺថែមទាំងមានបរិយាកាសល្អ ធំទូលាយ ការរៀបចំបានស្អាតដែលអាចអោយគ្រប់គ្នា អង្គុយញ៊ាំអាហារ ភេសជ្ជៈ និងនំបានយ៉ាងរីករាយ។ អ្នកប្លុកសែន កុំភ្លេចមកសាកទាំងអស់គ្នាណា របស់ឆ្ងាញ់ៗរងចាំលោកអ្នក?៕

ភោជនីយដ្ឋាន TYRA . ថាយរ៉ា
ភោជនីយដ្ឋាន TYRA . ថាយរ៉ា
ភោជនីយដ្ឋាន TYRA . ថាយរ៉ា
ភោជនីយដ្ឋាន TYRA . ថាយរ៉ា
ភោជនីយដ្ឋាន TYRA . ថាយរ៉ា
ភោជនីយដ្ឋាន TYRA . ថាយរ៉ា
ភោជនីយដ្ឋាន TYRA . ថាយរ៉ា
ភោជនីយដ្ឋាន TYRA . ថាយរ៉ា
ភោជនីយដ្ឋាន TYRA . ថាយរ៉ា
ភោជនីយដ្ឋាន TYRA . ថាយរ៉ា
ភោជនីយដ្ឋាន TYRA . ថាយរ៉ា

ភោជនីយដ្ឋាន TYRA . ថាយរ៉ា
លេខទូរសព្ទ៖ 012 555 095 / 096 355 5176
ទីតាំង៖ ផ្ទះលេ ២០៦ ផ្លូវ១០១១ កែងផ្លូវ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ជិតសកលវិទ្យាល័យ អន្តរជាតិសែនសុខ IU)
ផែនទី៖ https://goo.gl/maps/kawJTyrxFppetH2WA

វីដេអូ៖

មិនអាចរំលងរសជាតិដើមអ៉ីតាលីពិតៗ គ្រប់មុខម្ហូបប្រចាំហាង Pacific Pasta

0

តោះអ្នកណាខ្លះចង់ញ៊ាំ ចង់ស្គាល់រសជាតិម្ហូបរសជាតិដើមអ៉ីតាលី រសជាតិដើមអាមេរិក មកនេះលោកអ្នកនឹងទទួលបានជាមួយរសជាតិដើមពិតៗជាមួយថ្វីដៃចុងភៅជំនាញដែលមានបទពិសោធន៍ជាច្រើនឆ្នាំមកពី អ៉ីតាលី ដោយលោកអ្នកមិនចាំបាច់ហោះហើរទៅញ៊ាំនៅក្រៅប្រទេស។

ហាង Pacific Pasta
ហាង Pacific Pasta
ហាង Pacific Pasta

Pacific Pasta រសជាតិអាហារដ៏ពិសេសដែលគ្រប់គ្នានឹកស្មានមិនដល់ជាមួយរសជាតិមុខម្ហូបដែលពិសេសប្រចាំហាង ដែលមាន ផាស្ដា និងស្តេក។ សម្រាប់ពីរប្រភេទនេះគឺ ពិសេសខ្លាំងណាស់ព្រោះថារាល់អតិថិជនដែលបានមកញ៊ាំនៅទីនេះ ពេញចិត្តខ្លាំងជាមួយមុខម្ហូបទាំងពីរនេះ។ រសជាតិដើមយ៉ាងពិសេសបែបនេះក៏ដោយសារតែគ្រឿងផ្សំទាំងអស់ គឺសុទ្ធតែបាននាំចូលមកពីអ៉ីតាលី និងអាមេរិកផ្ទាល់តែម្ដង។

ហាង Pacific Pasta
ហាង Pacific Pasta
ហាង Pacific Pasta

តែប៉ុណ្ណេះចង់ញ៊ាំ ចង់ស្គាល់រសជាតិម្ហូបរសជាតិដើមអ៉ីតាលី លែងលំបាកទៀតហើយមកត្រឹមតែ Pacific Pasta នោះនឹងទទួលបានរសជាតិដើមពិតៗ។ ចាប់អារម្មណ៍កុំភ្លេចមកញ៊ាំណា Pacific Pasta មានទីតាំងនៅក្នុង khalandalemall រឺក៏គ្រប់គ្នាអាចទាក់ទងបានតាមរយៈលេខទូរសព្ទ 095 398 249 ៕

ហាង Pacific Pasta
ហាង Pacific Pasta
ហាង Pacific Pasta
ហាង Pacific Pasta
ហាង Pacific Pasta
ហាង Pacific Pasta
ហាង Pacific Pasta

ហាង Pacific Pasta
លេខទូរសព្ទ៖ 095 398 249
ទីតាំង៖ នៅក្នុង khalandalemall (បឹងកក់)

វីដេអូ៖

ជាតិមែនហ្មង? សាច់អាំងទឹកកាពិ ពីហាង​ Mini BBQ Gold ជ្រោយចង្វារ

0

ស្គាល់រួចហើយ រឺនៅអ្នកប្លុកជ្រោយចង្វារជាមួយ នឹងហាងសាច់អាំងទឹកកាពិ Mini BBQ Gold ជ្រោយចង្វារ ព្រោះថាសាច់អាំងទឹកកាពិនៅទីនេះជាតិណាស់ណា ចាប់អារម្មណ៍អាចមកសាកបានដែលមានទីតាំងនៅ​ផ្លូវ​ជាតិ​លេខ​6A ជិត​ហាង​នំប៉័ង​បាយ័ន​(ជ្រោយ​ចង្វារ​)​ ជាប់ហាងPapa John​ Pizza សាខា ផ្សារ​ទំនើប​ New City Walk។

ហាង Mini BBQ Gold ជ្រោយចង្វារ
ហាង Mini BBQ Gold ជ្រោយចង្វារ
ហាង Mini BBQ Gold ជ្រោយចង្វារ

សាច់អាំងនៅទីនេះ គឺមានច្រើនមុខច្រើនប្រភេទខ្លាំងមែនទែន ជាពិសេសរាល់សាច់ទាំងអស់សុទ្ធតែជាសាច់ដែលមានគុណភាពខ្ពស់ ដែលគ្រប់គ្នាអាចធ្វើការកម្ម៉ង់ញ៉ាំបានតាមចំណូលចិត្តជាមួយនឹងរសជាតិដ៏ឆ្ងាញ់។ អ្វីដែលកាន់តែពិសេសដែលធ្វើអោយសាច់អាំងនៅទីនេះ ទទួលបានការគាំទ្រខ្លាំងក៏ដោយសារតែមានទឹកជ្រលក់ទឹកកាពិដ៏មានរសជាតិ ផ្ទាប់ជាមួយបន្លែស្រស់ៗធ្វើរសជាតិកាន់តែឆ្ងាញ់ពិសេស។

ហាង Mini BBQ Gold ជ្រោយចង្វារ
ហាង Mini BBQ Gold ជ្រោយចង្វារ
ហាង Mini BBQ Gold ជ្រោយចង្វារ

មិនត្រឹមតែមានសាច់អាំងឆ្ងាញ់ទេ ចំពោះសាខា Mini BBQ Gold ជ្រោយចង្វារ នេះបរិយាកាសក៏ពិសេសមិនធម្មតា ជាពិសេសសម្រាប់ចង្ក្រានអាំងសាច់ គឺមានម៉ាស៊ីនបឺតផ្សែង ដែលមិនអោយគ្រប់គ្នាមានក្លិនផ្សែងរំខានជាប់ខ្លួន ដោយអង្គុយញ៉ាំសាច់អាំងក្នុងម៉ាស៊ីនត្រជាក់បានយ៉ាងរីករាយ៕

ហាង Mini BBQ Gold ជ្រោយចង្វារ
ហាង Mini BBQ Gold ជ្រោយចង្វារ
ហាង Mini BBQ Gold ជ្រោយចង្វារ
ហាង Mini BBQ Gold ជ្រោយចង្វារ
ហាង Mini BBQ Gold ជ្រោយចង្វារ

ហាង Mini BBQ Gold ជ្រោយចង្វារ
លេខទូរសព្ទ៖​ 017 80 1000 / 098 555 906
ទីតាំង៖ នៅ​ផ្លូវ​ជាតិ​លេខ​6A ជិត​ហាង​នំប៉័ង​បាយ័ន​(ជ្រោយ​ចង្វារ​)​ ជាប់ហាងPapa John​ Pizza សាខាផ្សារ​ទំនើប​ New City Walk
ផែនទី៖ ចុចទីនេះ

ស៊ុបមីទាញប្រហិតយក្ស និងស៊ុបតុងយុាំស្មងគោ របស់ហាង ស្មងគោ & ប្រហិតធំ ជាតិណាស់!

0

ម៉ូយៗ ហាង ស្មងគោ & ប្រហិតធំ អ្នកណាមិនជាប់ចិត្តជាមួយ ស៊ុបមីទាញប្រហិតយក្ស ស៊ុបតុងយុាំប្រហិតយក្ស ស៊ុបពោះគោជូរហិ ស៊ុបតុងយុាំពោះគោ ស៊ុបស្មងគោចានតូច និងស៊ុបតុងយុាំស្មងគោ រសជាតិគឺថាមិនអោយអតិថិជនខកចិត្តទេ ញ៊ាំហើយជាប់ចិត្តតែម្ដង។

ហាង ស្មងគោ​ & ជ្រក់
ហាង ស្មងគោ​ & ជ្រក់
ហាង ស្មងគោ​ & ជ្រក់

សម្រាប់អ្នកដែលនិយមចូលចិត្តហុតស៊ុបក្តៅៗ ប៉ូវកម្លាំងអីហ្នឹងត្រូវហើយ ហាង ហាង ស្មងគោ & ប្រហិតធំ  ផ្តល់ជម្រើសគ្រប់មុខតែម្តង រសជាតិវិញអ៉េម ឆ្ងាញ់ប្លែកមាត់ ហើយអតិថិជនអាចទៅញុាំផ្ទាល់បាន តែប្រសិនបើរវល់ ឬមិនចង់ចេញក្រៅផ្ទះ អាចចូលក្នុងតាម App ដឹកជញ្ជូន Nham 24, Wownow, FoodPanda, Muuve, Bloc, ឬក៏អាចខលមកកុម៉្មង់តាមទូរសព្ទលេខ៖ 012 616 646 & 010 616 644 ក៏បាន។

ហាង ស្មងគោ​ & ជ្រក់
ហាង ស្មងគោ​ & ជ្រក់
ហាង ស្មងគោ​ & ជ្រក់

ជឿជាក់ថាលោកអ្នកពិតជាប្លែកមាត់ជាមួយទឹកស៊ុបពិសេសៗទាំងអស់នេះ ចឹងកុំភ្លេចណាចង់ញុាំស៊ុបក្តៅៗ មករកបាននៅ ហាង ស្មងគោ & ប្រហិតធំ ដែលទីតាំង១ នៅជិតសាលាបឋមសិក្សាទួលស្វាយព្រៃ ផ្លូវលេខ193 កែងផ្លូវលេខ358 (ផ្លូវទៅផ្សារអូឡាំពិច) និងទីតាំងទី២ នៅផ្លូវ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម៕

ហាង ស្មងគោ​ & ជ្រក់
ហាង ស្មងគោ​ & ជ្រក់
ហាង ស្មងគោ​ & ជ្រក់
ហាង ស្មងគោ​ & ជ្រក់
ហាង ស្មងគោ​ & ជ្រក់
ហាង ស្មងគោ​ & ជ្រក់

ហាង ស្មងគោ&ប្រហិតធំ
លេខទូរសព្ទ៖ 010 616 644 / 012 616 646
ទីតាំទី១៖ ជិតសាលាបឋមសិក្សាទួលស្វាយព្រៃ ផ្លូវលេខ193 កែងផ្លូវលេខ358 (ផ្លូវទៅផ្សារអូឡាំពិច)
ផែនទី៖ https://goo.gl/maps/CScJ6Wc8r1hZ1F9V7
ទីតាំងទី២៖ ផ្លូវ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម
ផែនទី៖ https://goo.gl/maps/GhZdQGhgxLX25sYN7

វីដេអូ៖

ដូចនៅកូរ៉េពិតៗហ្មង ម្ហូបពិសេសៗល្បីៗនៅកូរ៉េមានសឹងទាំងអស់ រសជាតិក៏ឆ្ងាញ់ជាប់ចិត្ត

0

ពេលនេះអ្នកដែលហ្វេនរឿងកូរ៉េ ឃើញម្ហូបកូរ៉េទំនងៗចង់ញុាំលែងជាបញ្ហា ព្រោះថាហាង MU-IN 無 BBQ បាននាំយកមកនូវមុខម្ហូបល្បីៗឆ្ងាញ់ៗជាច្រើនមុខដែលមានទាំងសាច់អាំង និងម្ហូប រួមជាមួយនិងការដេគ័រសាកសមបំផុតសម្រាប់យុវវ័យ និងមានតម្លៃសមរម្យដោយគ្រប់គ្នាអាចមកសាកបាន។

ហាង MU-IN 無 BBQ
ហាង MU-IN 無 BBQ
ហាង MU-IN 無 BBQ

អ្វីដែលពិសេសនៅក្នុង ហាង MU-IN 無 BBQ គឺសាច់អាំងដែលមានច្រើនមុខច្រើនជម្រើស ដែលជាសាច់មានគុណភាពខ្ពស់ និងមានជាមួយទឹកជ្រលក់រសជាតិដើមបែបកូរ៉េយ៉ាងពិសេស ដែលធ្វើអោយយើងញុាំហើយទទួលបានរសជាតិឆ្ងាញ់ដូចកំពុងញុាំនៅកូរ៉េពិតៗ។ សម្រាប់មុខម្ហុបរសជាតិក៏ពិសេសមិនធម្មតា ដោយម្ហូបពិសេសដែលប្រចាំហាងតែម្ដងមានរហូតដល់ទៅ ១៨មុខដែលគ្រប់គ្នាធ្លាប់តែឃើញក្នុងរឿងភាគកូរ៉េ និងមានច្រើនជាងនេះទៀត។

ហាង MU-IN 無 BBQ
ហាង MU-IN 無 BBQ
ហាង MU-IN 無 BBQ

បើនិយាយពីតម្លៃវិញក៏សមរម្យដែលមានតម្លៃចាប់ពី ២.៥ដុល្លា ដល់ ៤ដុល្លាប៉ុណ្ណោះ ដោយគ្រប់គ្នាអាចមកទទួលយកនូវរសជាតិម្ហូបឆ្ងាញ់ ម្ហូបល្បីៗនៅប្រទេសកូរ៉េ។ សម្រាប់ទីតាំង MU-IN 無 BBQ គឺស្ថិតនៅផ្លូវលេខ ៦០០ ខណ្ឌទួលគោក និងហាងចាប់បើកពីម៉ោង ១០ព្រឹក ដល់ម៉ោង ១០យប់៕

ហាង MU-IN 無 BBQ
ហាង MU-IN 無 BBQ
ហាង MU-IN 無 BBQ
ហាង MU-IN 無 BBQ
ហាង MU-IN 無 BBQ
ហាង MU-IN 無 BBQ
ហាង MU-IN 無 BBQ

ហាង MU-IN 無 BBQ
លេខទូរសព្ទ៖ 077 832 970 /​​​​​​ 015 306 321
ទីតាំង៖ ស្ថិតនៅផ្លូវលេខ ៦០០ ខណ្ឌទួលគោក
(ចាប់បើកពីម៉ោង ១០ព្រឹក ដល់ម៉ោង ១០យប់)

វីដេអូ៖

ឈុតIdol បញ្ចុះតម្លៃយ៉ាងពិសេសពី Papa John’s Pizza និងកុំភ្លេចបង្ហាញវីដេអូ ដើម្បីទទួលបានការបន្ថែមជូននូវ Hot dog

0

Papa John’s Pizza អ្នកដែលនិយមញ៉ាំភីហ្សា អ្នកណាដែលថាមិនស្គាល់ជាមួយនឹងម៉ាក់យីហោភីហ្សាដ៏ល្បីមួយនេះ ដែលមានប្រភពដើមមកពីសហរដ្ឋអាមេរិក និងបាននាំយកមកជាមួយរសជាតិដើមពិតៗនោះ។ Papa John’s គឺចាប់បើកពីឆ្នាំ១៩៨៣ មកម្ល៉េះ និងល្បីមកដល់សព្វថ្ងៃ ក៏ដោយសារការប្រកាន់ខ្ជាប់នូវសន្យា”Better Ingredients, Better Pizza!” មានន័យថា គ្រឿងផ្សំកាន់តែពិសេស រស់ជាតិភីហ្សាកាន់តែឈ្ងុយឆ្ងាញ់។

Papa John's Pizza
Papa John's Pizza
Papa John's Pizza

ដើម្បីទទួលបានភីហ្សាដែលមានរសជាតិឈ្ងុយឆ្ងាញ់ហើយប្លែក គឺមានការយកចិត្តទុកដាក់ទៅលើសំបកនំ ម្សៅនំ ទឹកជ្រលក់ ឈីស និងគ្រឿងផ្សំជាដើម ដែលធ្វើដោយវត្ថុធាតុដើមក្នុងស្រុកសុទ្ធសាត និងទទួលបានការពេញចិត្តយ៉ាងខ្លាំងពីអតិថិជនក្នុងស្រុក។ បច្ចុប្បន្ននេះ Papa John’s បានក្លាយជាភីហ្សាដែលមានឈ្មោះល្បី ជាមួយនឹងហាងជាង5000ហាង នៅទ្វីបអឺរ៉ុប អាស៊ី អាមេរិកឡាទីន មជ្ឈិមបូព៌ា ឥណ្ឌា និងនៅ តំបន់ច្រើនទៀត។

Papa John's Pizza
Papa John's Pizza
Papa John's Pizza

បន្ថែមពីនេះ ឥលូវនេះ Papa John’s ក៏កំពុងតែមានប្រម៉ូសិនពិសេសលើឈុតIdol ចំណេញសាហាវ ត្រឹមតែ36.66$ ញ៉ាំបាន8-10នាក់ និងឈុត26.66$ ញ៉ាំបាន 5នាក់ ឈុតពិសេសសម្រាប់អ្នកទស្សនាវីដេអូ១នេះ ប្រសិនបើអ្នកប្រាប់បុគ្គលិកក្នុងហាងថាស្គាល់ឈុតនេះពីវីដេអូរបស់ខ្ញុំនេះ បុគ្កលិកនឹងមានការថែមហតដកជុំវិញបន្ថែមពីលើទៀតនៅលើpizza របស់អ្នកថែមទៀត។ សម្រាប់ប្រម៉ូសិនដ៏ពិសេសនេះមានចាប់មានពីថ្ងៃទី 5កុម្ភៈ នេះតទៅនៅគ្រប់សាខាទាំងអស់របស់ Papa John’s

Papa John's Pizza
Papa John's Pizza
Papa John's Pizza

ឈុត36.66$ នេះមាន pizza ប្រចាំហាងsuper papa ទំហំ 12អ៉ីង, Pizza គ្រឿងសមុទ្រ Fisherman’s Catch 12អ៉ីង ស្នូលឈីស, ស្លាបមាន់អាំង10ដុំ, ដំឡូងអាំង 1 ចាន, សាឡាដបង្គា 1 ចាន, សូដា1កែវ+កាហ្វេ1កែវ ឬ កូកា1ថូ ។ ឈុត26.66$ នេះមាន pizza ប្រចាំហាងsuper papa ទំហំ 12អ៉ីង, ស្លាបមាន់អាំង10ដុំ, ដំឡូងអាំង 1 ចាន, សូដា1កែវ+កាហ្វេ1កែវ ឬ កូកា1ថូ ៕

Papa John's Pizza
Papa John's Pizza

Papa John’s Pizza
លេខទូរសព្ទ៖ 060 66 72 72
សាខា New City Walk
ផែនទី៖ https://bit.ly/papajohnspizzanewcitywalk
សាខា Beoung Keng Kang
ផែនទី៖ https://bit.ly/papajohnspizzabeoungkengkang
សាខា View Park Mall បឹងកក់
ផែនទី៖ https://bit.ly/papajohnspizzaviewparkmall
សាខា Kampuchea Krom
ផែនទី៖ https://bit.ly/papajohnspizzakampucheakrom
សាខា MC Park
ផែនទី៖ https://bit.ly/papajohnspizzamcpark
សាខា Chip Mong Mall Sen Sok
ផែនទី៖ https://bit.ly/papajohnspizzachipmongsensok

វីដេអូ៖

ពិសេសប៉ុណ្ណា!! ភ្ញៀវឈរតម្រង់ជួរចាំហ្មង បាញ់ត្រាងអាំង មួយកន្លែងនេះ

0

បាញ់ត្រាងអាំង មួយកន្លែងនេះសិស្សនៅសាលារចនាប្រាកដជាមានអ្នកស្គាល់ច្បាស់ហ្មង ព្រោះថាល្បីខ្លាំងមានរសជាតិឆ្ងាញ់ ហើយលក់នៅទល់មុខសាលារចនាហ្នឹងតែម្ដង។ លឺថាសិស្សៗដែលនៅទីនេះ គឺជាម៉ូយប្រចាំមិនតិចអ្នកទេ ញ៉ាំតាំងពីចូលឆ្នាំទី១ ដល់ឆ្នាំបញ្ចប់ក៏មាន។

នំបាញ់ត្រាងអាំងរង់ចាំ សាលារចនា
នំបាញ់ត្រាងអាំងរង់ចាំ សាលារចនា

និយាយពីថាអាំងម្ដងៗ ក្លិនឈ្ងុយជះសាហាវហ្មងអ្នកដែលធ្លាប់ទៅញ៉ាំច្បាស់ជាដឹងហើយ ដោយគ្រឿងផ្សំមានច្រើនមុខបញ្ចូលគ្នាត្រូវជាតិគ្នាខ្លាំងញ៉ាំជក់មាត់។ សម្រាប់បាញ់ត្រាងអាំង ​នៅទីនេះផងដែរគឺមានបីប្រភេទសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើស ដែលមានតម្លៃ 3500៛ 4000៛ និង5000៛ ចំពោះតម្លៃគឺពិសេសទៅតាមប្រភេទសាច់ ដែលអ្នកធ្វើការកម្ម៉ង់។

នំបាញ់ត្រាងអាំងរង់ចាំ សាលារចនា
នំបាញ់ត្រាងអាំងរង់ចាំ សាលារចនា

អ្នកដែលចង់ញ៉ាំចង់ភ្លក្ស តែមិនទាន់ស្គាល់ទីតាំងមកនេះចាំ Adminប្រាប់គឺស្ថិតនៅលើផ្លូវ 178 ទល់មុខសាលារចនា។ បែបនេះបានស្គាល់កន្លែងហើយ កុំភ្លេចទៅសាកទាំងអស់គ្នាណា រសជាតិច្បាស់ជាពិសេសហើយ បើគេឈរចាំទិញរាល់ថ្ងៃចឹងអី៕

នំបាញ់ត្រាងអាំងរង់ចាំ សាលារចនា
នំបាញ់ត្រាងអាំងរង់ចាំ សាលារចនា
នំបាញ់ត្រាងអាំងរង់ចាំ សាលារចនា

នំបាញ់ត្រាងអាំងរង់ចាំ សាលារចនា
លេខទូរសព្ទ៖ 071 34 26 659 / 017 30 79 97 / 096 89 46 649
ទីតាំង៖ ស្ថិតនៅលើផ្លូវ 178 ទល់មុខសាលារចនា

វីដេអូ៖