ស្គាល់ហាងមួយកន្លែងនេះហើយ អស់កង្វល់រឿងរកកន្លែងញ៊ាំអីតែម្ដងសម្រាប់អ្នកប្លុកសែនសុខ ព្រោះថានៅទីនេះមានអាហារទាំងបីពេល ភេសជ្ជៈជាច្រើនមុខ រួមជាមួយនំឆ្ងាញ់ៗ។ តោះ មកស្គាល់ទាំងអស់គ្នាហាងដែលមានរបស់ញ៊ាំដ៏សម្បូរបែបនេះ មានឈ្មោះថា TYRA . ថាយរ៉ា លឺឈ្មោះហើយប្រាកដជាមានអ្នកស្គាល់ខ្លះៗហើយ។



សម្រាប់អាហារទាំងបីពេលនៅ TYRA . ថាយរ៉ា គឺមានដូចជាបាយ គុយទាវ បបរមាន់ បាញ់ស៊ុង បាញ់ហយ នំបញ្ចុក និងមីសួរ។ សម្រាប់អាហារទាំងបីពេលនេះមុខម្ហូបដែលទទួលបានការគាំទ្រខ្លាំងគឺមានដូចមីសួរសាច់មាន់ និងបាយមាន់ចៀន ដែលពីរមុខនេះដែលគ្រប់គ្នាបានមកហើយគួរតែសាក។ ចំពោះភេសជ្ជៈនៅទីនេះគឺមាន កាហ្វេ, Sparkling និងទឹកផ្លែឈើស្រស់ៗ បើនិយាយពីនំវិញគឺមានដូចជា cake, mousse, cheese cake និងជាច្រើនប្រភេទទៀត។



ហើយ TYRA . ថាយរ៉ា មិនត្រឹមតែសម្បូររបស់ញ៊ាំប៉ុណ្ណេះទេ គឺថែមទាំងមានបរិយាកាសល្អ ធំទូលាយ ការរៀបចំបានស្អាតដែលអាចអោយគ្រប់គ្នា អង្គុយញ៊ាំអាហារ ភេសជ្ជៈ និងនំបានយ៉ាងរីករាយ។ អ្នកប្លុកសែន កុំភ្លេចមកសាកទាំងអស់គ្នាណា របស់ឆ្ងាញ់ៗរងចាំលោកអ្នក?៕











ភោជនីយដ្ឋាន TYRA . ថាយរ៉ា
លេខទូរសព្ទ៖ 012 555 095 / 096 355 5176
ទីតាំង៖ ផ្ទះលេ ២០៦ ផ្លូវ១០១១ កែងផ្លូវ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ជិតសកលវិទ្យាល័យ អន្តរជាតិសែនសុខ IU)
ផែនទី៖ https://goo.gl/maps/kawJTyrxFppetH2WA
វីដេអូ៖