ពេលនេះអ្នកដែលហ្វេនរឿងកូរ៉េ ឃើញម្ហូបកូរ៉េទំនងៗចង់ញុាំលែងជាបញ្ហា ព្រោះថាហាង MU-IN 無 BBQ បាននាំយកមកនូវមុខម្ហូបល្បីៗឆ្ងាញ់ៗជាច្រើនមុខដែលមានទាំងសាច់អាំង និងម្ហូប រួមជាមួយនិងការដេគ័រសាកសមបំផុតសម្រាប់យុវវ័យ និងមានតម្លៃសមរម្យដោយគ្រប់គ្នាអាចមកសាកបាន។



អ្វីដែលពិសេសនៅក្នុង ហាង MU-IN 無 BBQ គឺសាច់អាំងដែលមានច្រើនមុខច្រើនជម្រើស ដែលជាសាច់មានគុណភាពខ្ពស់ និងមានជាមួយទឹកជ្រលក់រសជាតិដើមបែបកូរ៉េយ៉ាងពិសេស ដែលធ្វើអោយយើងញុាំហើយទទួលបានរសជាតិឆ្ងាញ់ដូចកំពុងញុាំនៅកូរ៉េពិតៗ។ សម្រាប់មុខម្ហុបរសជាតិក៏ពិសេសមិនធម្មតា ដោយម្ហូបពិសេសដែលប្រចាំហាងតែម្ដងមានរហូតដល់ទៅ ១៨មុខដែលគ្រប់គ្នាធ្លាប់តែឃើញក្នុងរឿងភាគកូរ៉េ និងមានច្រើនជាងនេះទៀត។



បើនិយាយពីតម្លៃវិញក៏សមរម្យដែលមានតម្លៃចាប់ពី ២.៥ដុល្លា ដល់ ៤ដុល្លាប៉ុណ្ណោះ ដោយគ្រប់គ្នាអាចមកទទួលយកនូវរសជាតិម្ហូបឆ្ងាញ់ ម្ហូបល្បីៗនៅប្រទេសកូរ៉េ។ សម្រាប់ទីតាំង MU-IN 無 BBQ គឺស្ថិតនៅផ្លូវលេខ ៦០០ ខណ្ឌទួលគោក និងហាងចាប់បើកពីម៉ោង ១០ព្រឹក ដល់ម៉ោង ១០យប់៕







ហាង MU-IN 無 BBQ
លេខទូរសព្ទ៖ 077 832 970 / 015 306 321
ទីតាំង៖ ស្ថិតនៅផ្លូវលេខ ៦០០ ខណ្ឌទួលគោក
(ចាប់បើកពីម៉ោង ១០ព្រឹក ដល់ម៉ោង ១០យប់)
វីដេអូ៖